សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ស.ន.ក

សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា  ស.ន.ក The spirit of the law does not divide the social class! There is a law of justice, there is social justice if there is no law, there is no justice in society.

เปิดเหมือนปกติ

04/08/2020
VAYO FM Radio

VAYO FM Radio

សាដាម ហូសេន ទន្ទឹមនឹងមានការចោទប្រកាន់ ពីការប្រព្រឹត្ដអំពើឃោឃៅ ក៏មានការពេញចិត្ដ ការដឹកនាំរបស់លោកដែរ...

04/08/2020
VAYO FM Radio

VAYO FM Radio

សាដាម ហូសេន ទន្ទឹមនឹងមានការចោទប្រកាន់ ពីការប្រព្រឹត្ដអំពើឃោឃៅ ក៏មានការពេញចិត្ដ ការដឹកនាំរបស់លោកដែរ...

19/06/2020

វីដេអូ ស្តីពី #លទ្ធកម្មនៃកម្មសិទ្ធិ
#ប្រភព: មេធាវីតម្រាច្បាប់
#ផ្សព្វផ្សាយដោយ សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ៕

#សូមអានអត្ថបទសារ យុវជន ជាប្រធានបច្ចេកទេស ព័ត៌មានវិទ្យា របស់សហព័ន្ធយុវជន នៃច្បាប់កម្ពុជា ផ្តាំទៅយុវជន ដទៃទៀត ដើម្បីចូលរួម...
19/06/2020

#សូមអានអត្ថបទសារ យុវជន ជាប្រធានបច្ចេកទេស ព័ត៌មានវិទ្យា របស់សហព័ន្ធយុវជន នៃច្បាប់កម្ពុជា ផ្តាំទៅយុវជន ដទៃទៀត ដើម្បីចូលរួមគំនិត អភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ កម្ពុជា ៕

#សូមលោកអ្នកជាទីមេត្រី អានអត្ថបទមួយនេះ ដើម្បីចូលរួមគំនិតតម្កល់ផលប្រយោជន៍ជាតិ ទាំងអស់គ្នា ។🙂🙏🏻👌
—————————
@.ប្រយ័ត្ន​ភាពយុវវ័យ​ក្លាយជាទណ្ឌកម្ម​នៃ​វិប្បដិសារី​

#ជីវិត​ជាយុវវ័យគឺជាជីវិតដែលស្រស់បំព្រងដែលត្រូវទទួលស្គាល់នូវរស់ជាតិជីវិតប្លែកៗ​ ទៅតាមសណ្ឋាន​ និងទម្រង់ផ្សេងៗ ។ភាពជាយុវភាព​មិនបណ្តោយឲ្យ យេីងសប្បាយយូរពេកទេ​ វានឹងរំកិលខ្លួនទៅមុខយ៉ាងរហ័ស​ ហេីយលេបត្របាក់យកភាពជា យុវភាពនេះជាក់ជាមិនខាន។ មិនត្រឹម​តែប៉ុណ្ណោះទេ​ វាបន្សល់ទុកនូវវិប្បដិសារីជាមរតកដ៏សែនឈឺផ្សាដល់យុវជនដែលបានភ្លេីតភ្លេីនភ្លេចខ្លួននឹងឥទ្ធិពលនៃសម្ភារនិយម។

ជាងនេះទៅទៀត​ ទណ្ឌកម្ម​នៃឧត្តមគតិ​ជាតិនិយម​នឹងចារទុកជាប្រវត្តិសាស្ត្រនូវមារយាទដ៏ជួជាតិនេះទៀតផង​ ព្រោះថាវត្តមានរបស់អ្នកមិនត្រឹមតែមិនបានជួយអ្វីដល់កោសិការជាតិ​ ថែមទាំងជាមេរោគដ៏កាចសាហាវបំផ្លាញកោសិកាផ្សេងទៀតទៅវិញ។

√• មិត្តយុវវ័យ​ជាទីស្រឡាញ់​រាប់អាន​! អ្នកដឹងទេ​ រយៈ​កាលប្រម៉ាណម្ភៃឆ្នាំទៀត​ តម្លៃនៃការលះបង់របស់អ្នកនាពេលនេះ​ នឹងឆ្លាក់ទុកក្នុងសសៃមនសិការរបស់ក្មេងជំនាន់ក្រោយគ្រប់សម័យកាល។ តែផ្ទុយទៅវិញ​ បេីអ្នកធ្វេសប្រហែស​ បណ្តោយ​ឱ្យភាពជាយុវភាពកន្លងទៅដោយមិនមានប្រយោជន៍ចំពោះខ្លួនឯង​ គ្រួសារ​ និង​សង្គម​ជាតិ​ បណ្តាសាគ្រប់វិនាទីនឹងលាន់ទ្រហឹងគ្រប់ទិសទីក្នុងដែនធរណីកម្ពុជរដ្ឋនេះ​។

√• ដូច្នេះ​ សូមអ្នកមេត្តាបន្សល់ទុកនូវគម្រូនៃវិរិយភាព​ កេតនភណ្ឌ​ និងសមិទ្ធផលសម្រាប់មនុស្សជាតិទុកជាមរតកដ៏ថ្លៃថ្លា​ ដូចពាក្យមួយពោលថា​ "មនុស្សដេក​ គំនិតដេីរ"។ ទោះវត្តមានយេីងត្រូវបាត់ពីលោកនេះ​ តែទស្សនគតិយេីងនៅតែត្រូវបានបច្ឆាជនស្ងេីចសរសេីរ​ និងអនុវត្តតាមជានិច្ច​ ៕

#រំលឹកអតីកាលដែលគម្រូល្អក្នុងជីវិតក្នុងនៃការសាងបព្វជ្ជា(បួស)ក្នុងសំណាក់ព្រះពុទ្ធសាសនា ហើយបានចូលរួមជួយ ផ្សព្វផ្សាយពុទ្ធសាសនា និង រួមការលះបង់ផលប្រយោជន៍ជូន ជាតិមាតុភូមិរបស់ខ្លួន ក្នុងភារៈកិច្ចក្នុងនាមប្រជាពលរដ្ឋម្នាក់ ។

#សូមចួលរួមទាំងអស់គ្នាដើមម្បីអភិវឌ្ឍន៍ប្រទេសជាតិដ៏កម្សត់មួយនេះ កម្លាំងយុវជន គឺជាកម្លាំងការអភិវឌ្ឍន៍ប្រទេសជាតិ ។

#សូមអរព្រះគុណព្រះអង្គគ្រូគ្រប់ព្រះអង្គដែលផ្តល់ ទីដែលមានវត្តប្រតិបត្តិ អាវាស ឬអារាមជាទីនៅអាស្រ័យរបស់ពួកសមណៈ នឹងរូបខ្ញុំបាទខ្ញុំព្រះករុណា ជាពិសេសបានសាងព្រះផ្នួសក្នុង ព្រះពុទ្ធសាសនា ។
#អរគុណលោកឪពុក អ្នកម្តាយ មនុស្សជាទីស្រឡាញ់ លោកគ្រូ អ្នកគ្រូ និងលោកអ្នកជាទីមេត្រីដែលបង្កើតកម្លាំងបញ្ញា របស់រូបខ្ញុំបាទខ្ញុំព្រះករុណាមានថ្ងៃនេះ ដើម្បីចូលរួមក្នុងការ អភិវឌ្ឍន៍ជាតិមាតុភូមិខ្លួន ៕
#សូមអរព្រះគុណ & អរគុណ 🙏🏻🙏🏻🙏🏻💕

ការិយាល័យមេធាវី លី កុសល
15/06/2020

ការិយាល័យមេធាវី លី កុសល

៧​ ដំណាក់កាល​ ពី​ការ​ចាប់​ខ្លួន​រហូត​ដល់​បណ្តឹង​ឧទ្ធរណ៍

#ដើមកំណើតជនជាតិខ្មែរក្នុងការសិក្សាពីអរិយធម៌ខ្មែរ បញ្ហាដែលចោទឡើងជានិច្ចកាល ចំពោះអ្នកសិក្សាស្រាវជ្រាវផ្នែកប្រវត្តិវិទ្យា ម...
17/05/2020

#ដើមកំណើតជនជាតិខ្មែរ

ក្នុងការសិក្សាពីអរិយធម៌ខ្មែរ បញ្ហាដែលចោទឡើងជានិច្ចកាល ចំពោះអ្នកសិក្សាស្រាវជ្រាវផ្នែកប្រវត្តិវិទ្យា មានភាពស្មុគស្មាញពិបាកបកស្រាយ បញ្ចេញទស្សនៈយោបល់ប្លែកៗពីគ្នា ។ ថែមទាំងមានពេលខ្លះយោបល់ទាំងនោះមានលក្ខណៈផ្ទុយគ្នាទាំងស្រុងផងនោះ គឺជាបញ្ហានៃដើមកំណើតជាតិខ្មែរ ។

ជាទូទៅ មនុស្សមួយចំនួនតែងប្រដូចដើមកំណើតខ្មែរ ទៅនឹងជនជាតិណាមួយ ដែលមានអរិយធម៌ខ្ពស់ជាងដើម្បីរក្សាអត្ថិភាពរបស់ខ្មែរ ។ ក្នុងចំណោមមតិយោបល់ទាំងនោះ យើងកំណត់សម្គាល់ឃើញមាន ២ប្រភេទ ដូចខាងក្រោម ៖

- ក្រុមទី១ ៖ បានលើកឡើងថា ខ្មែរជាជនជាតិអន្ដោប្រវេសន៍ (Race emigree) ចេញពីប្រទេសឥណ្ឌា ហើយបានចូលមករាតត្បាតដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយ (Race autochtone) ។

ជាតិដើមនោះ គឺជនជាតិក្នុងអំបូរម៉ាឡាយ៉ូប៉ូលីណេស៊ីយែន (Race Malayo Polynesieenne) ម៉ាឡាយ៉ូ-ប៉ូលីណេស៊ីយែន ឬអូស្រ្ដូណេស៊ីយែន (Autronisien) គឺស្ថិតក្នុងអំបូរភាសានិយាយរបស់ជនជាតិ ដែលរស់នៅលើកោះនៃមហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីភិច(Oceac indien et Pacifique) ។ នេះគឺជាទស្សនៈរបស់លោក ហេនដ្រិកគឺន (Hendrick Kern) ។

ក្រោយមកមានអ្នកប្រាជ្ញមួយចំនួនទៀតដូចជា លោកអាដេម៉ាឡឺក្លែរ (Adhemard Lecler) និងលោក ព្យែរគូរូ (Pierre gourou)ជាដើម ក៏យល់ឃើញដូចអ្នកប្រាជ្ញខាងលើដែរ ។

- ក្រុមទី២ ៖ បានសន្និដ្ឋានថា ខ្មែរជាជនជាតិពិសេសមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានមកកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍ តាំងពីបុរេប្រវត្តិមកម្ល៉េះ ។ យោបល់នេះ គឺរបស់លោក ប៊ែរណាត ហ្វ៊ីលីព គ្រោសឺលីយេ (Bernard Philippe grocelier) ជាអតីត អភិរក្សអង្គរ និង លោក ម៉ាសែលតាឡាបូត (Marcel Talabot) ។

លោកទាំងពីរយល់ឃើញថា ក្នុងសម័យបុរេប្រវត្តិសាស្រ្ដមានហ្វូងមនុស្សជាច្រើនក្រុម បានចេញដំណើរពីភូមិភាគខាងជើង ចូលមកតាំងលំនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៏ ក្នុងនោះមានពួកអូស្រ្ដូឡូអ៊ីត (Austrolode) ពួកមេឡាណេស៊ីយ៉ាង ( Medanesien) និងឥណ្ឌូនេស៊ីយ៉ាង (Indounesien) ។

អំបូរមន-ខ្មែរ គឺជាពួកកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយ៉ាង និងពួកមេឡាណេស៊ីយ៉ាង ដែលបានមករស់នៅរាយប៉ាយលើទឹកដីលាតស្ធឹងពីឥណ្ឌូចិន ជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា ។

តាមទស្សនៈទាំងពីរខាងលើនេះឃើញថាហាក់ដូចជាសមស្របទៅនឹងទស្សនៈរបស់ខ្មែរភាគច្រើន ដោយហេតុថា តាមរយៈរឿងព្រេងនានា ពិសេសរឿងព្រះថោងនាងនាគ ខ្មែរតែងចាត់ទុកថា ខ្មែរគឺមានប្រភពពីស្រុកខ្មែរនេះឯង ។

មានន័យថា ប្រសិនបើគ្មាននាងនាគ ប្រភពស្រុកខ្មែរ ព្រះថោង ឬកៅណ្ឌិន្យ ដែលជាប្រភពពីឥណ្ឌា ក៏ពុំមានលទ្ធភាពគ្រប់គ្រងនគរភ្នំ (ហ្វូណន) ឬ កោះគោកធ្លកទេ ហើយ ឥណ្ឌាក៏មិនអាចផ្សព្វផ្សាយអរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរបានដែរ ។

សរុបសេចក្ដីមក ថ្វីដ្បិតតែបញ្ហាដើមកំនើតខ្មែរមានសម្មតិកម្មច្រើន និងប្លែកៗពីគ្នាក្តី ក៏ប៉ុន្តែមតិទាំងនោះមានចំណុចរួមនៅត្រង់ថា ខ្មែរជាជនជាតិស្ថិតក្នុងអំបូរពិសេសមួយ គឺអំបូរ មន-ខ្មែរ ឬ ខមនេះឯង ។

* ឯកសារយោង ៖ សៀវភៅអរិយធម៌ របស់ក្រសួងអប់រំ យុវជន និង កីឡា(ឆ្នាំ សិក្សា ១៩៩៧-១៩៩៨)

- ស្រាវជ្រាវ និងរៀបរៀងដោយលោក នឹម នីបូណា

- ពិនិត្យ និងកែសម្រួលដោយ ក្រុមយុវនិពន្ធវ័យក្មេង - GYA
#ក្រុមយុវជននិពន្ធវ័យក្មេង

CNRP Democracy Movement
13/05/2020

CNRP Democracy Movement

ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិប្រចាំប្រទេសកូរ៉េ ខាងត្បូង
សូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំចំពោះលោក យ៉ាត យ័ន្ត គណកម្មាធិការនាយកគណបក្សសង្គ្រោះជាតិដែលបានទទួលមរណៈភាព យេីងខ្ញុំពិតជាសោកស្តាយចំពោះការបាត់បង់វីរៈជនដូចជារូបលោកខ្លាំងណាស់ សូមឲ្យវិញ្ញាណខន្ត័របស់លោកទៅកាន់សុគតិភព😭

០៥ ឧសភា ២០២០ / 05 May 2020លិខិតចូលរួមមរណទុក្ខពីលោក សម រង្ស៊ី ផ្ញើជូនសម្តេច ហ៊ុន សែន កាលពីម្សិលមិញ។ Sam Rainsy's condolen...
05/05/2020

០៥ ឧសភា ២០២០ / 05 May 2020

លិខិតចូលរួមមរណទុក្ខពីលោក សម រង្ស៊ី ផ្ញើជូនសម្តេច ហ៊ុន សែន កាលពីម្សិលមិញ។ Sam Rainsy's condolence letter sent yesterday to Hun Sen after the demise of his mother-in-law.

អ្នកមិនធ្វេីអ្វីសោះ​ ក៏គង់តែក្លាយជាអ្នកទោសនៅថ្ងៃណាមួយជាមិនខាន​ ។
04/05/2020

អ្នកមិនធ្វេីអ្វីសោះ​ ក៏គង់តែក្លាយជាអ្នកទោសនៅថ្ងៃណាមួយជាមិនខាន​ ។

ចំណេះដឹងផ្នែកច្បាប់ Knowledge of Law
27/04/2020

ចំណេះដឹងផ្នែកច្បាប់ Knowledge of Law

ស្វែងយល់អំពីប្រធានបទស្តីពីបត្យាប័ន

រៀបរៀងដោយ: លោក ជុំ គីរី

មេធាវីតម្រាច្បាប់ The Cambodian Lawyer
27/04/2020

មេធាវីតម្រាច្បាប់ The Cambodian Lawyer

ការសិក្សាអំពី ស្មារតីនៃនីតិរដ្ឋប្បវេណី
#SN

ជាគំនិតពិចារណា
23/04/2020

ជាគំនិតពិចារណា

នៅពេលដែលអំពើអាក្រក់កើតឡើង ហើយមនុស្សល្អមិនអើពើ គឺអំពើអាក្រក់នឹងកាន់តែរីកដុះដាលឡើង។Albert Einstein បានលើកឡើងថា" ពិភពលោកនេះ...
08/04/2020

នៅពេលដែលអំពើអាក្រក់កើតឡើង ហើយមនុស្សល្អមិនអើពើ គឺអំពើអាក្រក់នឹងកាន់តែរីកដុះដាលឡើង។
Albert Einstein បានលើកឡើងថា" ពិភពលោកនេះ មិនត្រូវបានបំផ្លាញផ្តាច់មុខដោយពួកមនុស្សអាក្រក់តែឯកឯងនោះទេ តែក៏ដោយសារមានការចូលរួមពីពួកមនុស្សល្អផងដែរដោយពួកគេបានឈរឱបដៃមើល"។

ដំបូងគេកម្ទេចចោលអ្នកស្នេហាជាតិទាំងអស់ ហើយខ្ញុំមិនបាននិយាយអ្វីទាំងអស់ ពីព្រោះខ្ញុំគ្រាន់តែជាប្រជារាស្ត្រសាមញ្ញម្នាក់ប៉ុណ្ណោះ។ បន្ទាប់មកគេបង្រ្គាបបាតុករអហិង្សាទាំងអស់ ហើយខ្ញុំក៏មិននិយាយអ្វីទាំងអស់ ពីព្រោះតែខ្ញុំមិនមែនជាបាតុករ។

បន្ទាប់មកគេប្រើអំណាចរឹបអូសយកដីធ្លីអ្នកជិតខាងរបស់ខ្ញុំទាំងអស់ ហើយខ្ញុំក៏មិនបាននិយាយអ្វីទាំងអស់ ពីព្រោះមិនមែនជាដីរបស់ខ្ញុំ។បន្ទាប់មករឿងទាំងអស់នោះបានកើតឡើងចំពោះខ្ញុំ ហើយពេលនោះគ្មានអ្នកណាម្នាក់ស្រែកឡើងតវ៉ាឡើយ។

ជាតិមួយស្លាប់ឬរស់ព្រោះរឿងនយោបាយ។
បើកាលណាប្រជាពលរដ្ឋមានការយល់ដឹង ចេះគិតត្រិះរិះពិចារណា វិភាគហេតុនិងផល ប្រជាពលរដ្ឋមានមនោសញ្ចេតនាពូជសាសន៍រួម លែងមើលសុខទុក្ខជនរួមឈាមនឹងភ្នែក នោះទើបយើងអាចឈានទៅជ្រើសរើសបានអ្នកដឹកនាំប្រទេសដែលមានទាំងសមត្ថភាពខួរក្បាល
មានទាំងបេះដូងស្រឡាញ់ជនរួមឈាម និងការប្តេជ្ញាខ្ពស់
ព្រមទាំងចេះទទួលខុសត្រូវផ្នែកមនសិការក្នុងការដឹកនាប្រទេសជាតិ"។

ជាគំនិតពិចារណានឹងផ្លាស់ប្ដូរក្នុងជីវិត
03/04/2020

ជាគំនិតពិចារណានឹងផ្លាស់ប្ដូរក្នុងជីវិត

26/03/2020
Thmey Thmey

Thmey Thmey

អាថ៌កំបាំងដ៏ធំមួយនៃប្រាសាទអង្គរវត្ត ត្រូវបានក្រុមបុរាណវិទូទើបនឹងប្រទះឃើញ នោះគឺសំណង់ឈើលាយនឹងថ្មដែលកប់នៅកណ្ដាលស្រះអង្គរវត្ត។ នេះជាអាថ៌កំបាំងជិត១ពាន់ឆ្នាំ ហើយក៏ជាភស្ដុតាងបែបវិទ្យាសាស្រ្ដថ្មីមួយនៃការសិក្សាស្រាវជ្រាវពីរចនាសម្ព័ន្ធប្រាសាទអង្គរវត្ត។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា សំណង់ដ៏អាថ៌កំបាំងនេះ គឺទាក់ទងទៅនឹងដំណើរការនៃការកសាងស្រះ និងប្រាសាទ ក៏ដូចជាស្របតាមដំណើរវិវត្តន៍នៃមនុស្ស ដែលរស់នៅមិនដាច់តាំងពីសម័យកសាងរហូតដល់សម័យទំនើប។

21/03/2020
Thmey Thmey

Thmey Thmey

វីរភាព និងបណ្តាំគ្រូពេទ្យជួរមុខ!
#Covid19

🤙🏻គោលគំនិតរបស់សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា 👌🥰😍
10/03/2020

🤙🏻គោលគំនិតរបស់សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា 👌🥰😍

07/03/2020
06/03/2020
កាំភ្លើងបាញ់ទឹក នាំចូលពីថៃ ?ម្សៅហុយ #ទិញពីថៃ ?ខោ/អាវ ស្លៀកចូលឆ្នាំ #ទិញថៃ ? ថង់លេងទឹក #ទិញថៃ ?កៅស៊ូចងថង់ #ទិញថៃ ? ពិធីមង...
25/02/2020

កាំភ្លើងបាញ់ទឹក នាំចូលពីថៃ ?
ម្សៅហុយ #ទិញពីថៃ ?
ខោ/អាវ ស្លៀកចូលឆ្នាំ #ទិញថៃ ? ថង់លេងទឹក #ទិញថៃ ?
កៅស៊ូចងថង់ #ទិញថៃ ? ពិធីមង្គលការខ្មែរ តែជំនួសរាំបទបែកស្លុយពេញធុងបាស #ចម្រៀងថៃ ?
ពិធីមង្គលការខ្មែរតែកាត់ តែទំនាមទំលាប់វប្បធម៌សាសន៍គេ ចិនយួនពេញពេញទី ដោយសំអាងខ្សែស្រឡាយ ........
------------------------
ខ្មែរខ្លះចេះថៃ ខ្ពើមនិយាយខ្មែរ? 😔
ខ្មែរខ្លះចេះអង់គ្លេស ខ្ពើមនិយាយខ្មែរ?😔
ខ្មែរខ្លះចេះចិន ខ្ពើមនិយាយខ្មែរ?😔
ឥទ្ធិពលវប្បធម៌ត្រជាក់ តែអាចឱ្យយើងស្លាប់ នឹងសម្លាប់សាវតាខ្លួនឯង ដោយមិនដឹងខ្លួន ក្រោមរូបភាពប្រពៃណីប្ដូរស្រោម ឬអាចនិយាយថា វល្លិ៍វង្វេងត្រើង?😔

ចូលឆ្នាំ អឺរ៉ុប ក៏យើងថាចូលស្ទឹងតាមបទ?
ណូអែល ក៏យើងថាចូលស្ទឹងតាមបទ?
ទិវានៃក្ដីស្រលាញ់ក៏យើងថាចូលស្ទឹងតាមបទ?
បុណ្យហូឡាវិន ក៏យើងថាចូលស្ទឹងតាមបទ?
ខួបកំណើត ឆ្ងាយម្ដាយឪពុក? បានខេកភ្លេចអន្សមនំបត់?
ចូលឆ្នាំចិន ក៏យើងថាចូលស្ទឹងតាមបទ?
សែននំអ៊ី ក៏យើងថាចូលស្ទឹងតាមបទ?
សែនក្បាលទឹក? ក៏យើងថាចូលស្ទឹងតាមបទ
ហែរអ្នកតាចិន ក៏យើងថាចូលស្ទឹងតាមបទ?
ដុតក្រដាសសែនផ្នូរ ក៏យើងថាចូលស្ទឹងតាមបទ?
សុទ្ធតែលុយចេញក្រៅស្រុក?😔😔 ...................ក្រៅប្រទេស?😔

=============================
មាឃខ្មែរ =}ឡើងអ្នកតា=}បុណ្យដាសលាន=}(បុណ្យភូមិ?)
#បិណ្ឌភ្ជុំ
#កឋិន
#ចូលឆ្នាំខ្មែរប្រពៃណីជាតិ៖ ចោលឈូង ទាញព្រាត់ លាក់កន្សែង ចាប់កូនខ្លែង បោះអង្គុញ ទាយប្រស្នា ប្រដាល់គុនខ្មែរ ...ល

#សរុបមកស្រុកយើងក្រ នឹងធ្វើបុណ្យដោយសទ្ធាពិតឬ?
យើងខ្លួនឯងក៏មិនយល់ដែរថា យើងត្រូវបានក្លាយទៅជាទាសករប្រពៃណីថ្មីទាំងនោះតាំងពីពេលណា? ហើយមួយណាដែលគួរកាត់ចោលមួយណាគួររក្សាទុក?

សម្លកកូរ សាច់បន្លែស្រស់ គួរពិចារណា?
ចាប់ឆាយ សាច់បន្លែក្រៀម គួរគិតពិចារណា?
ជាតិយើងពិតមិនដូចជាតិសម្លប្រាកដណាស់?😔.......... ហេតុអ្វី?

ព្រោះសាសន៍មួយនេះឥឡូវ គិតថា ធ្វើតាមគេល្អ ធ្វើតាមគេរុងរឿង ធ្វើតាមគេថ្កុំថ្កើន ធ្វើតាមគេបានវាសមមុខខ្ពស់មាត់ ចង់ឱ្យគេសរសើរថាយើងអាចធ្វើបាន?ខ្លួនជាអ្នកមាន?😔

តើមនុស្សសាសន៍មួយនេះអាចបង្កើតថ្នាំព្យាបាលជំងឺមនុស្សចាស់
ចរិកកូនក្មេងបានដែរឬទេ.......ន៎ ?😔

កូនក្មេងវាតែងតែអួតគេថាវាអាចធ្វើបានវាអាចសាងបាន វាអាចត្រាប់គេបាន ហើយបង្ហាញដោយសំដែងសំញ៉ែងនោះឯង? ចុះមនុស្សចាស់មានជំងឺចរិកក្មេងបៀមដៃ?

កាត់ជាភាគរយបាន តាំងពីក្មេងបឋម រហូតសកលវិទ្យាល័យ អាចនិយាយបានថាគាត់ដើរឱ្យទាន់សម័យ(ដោយបំផ្លាញខ្លួនឯង ជាតិឯង វប្បធម៌ឯង?)
ដើម្បីអួតបរទេសថា ខ្ញុំចូលចិត្តអ្នក ខ្ញុំុំស្រលាញ់អ្នក អាចស្លាប់ដើម្បីអ្នក (ជិតស្លាប់មែនហើយជាតិយើងនោះ........?)

តើខ្មែរយើងមានអ្វីជារបស់ខ្មែរយើងពិតប្រាកដឬទេ?
សូម្បីតែស្លាកលេខយានយន្តគ្រប់ប្រភេទដែលចរាចរណ៏នៅលើដែនដី
អច្ឆរិយះសុវណ្ណភូមិក៏ជាលេខគេអក្សរគេដែរ
នេះមកពីរដ្ឋមន្ត្រីមានខួរក្បាលអន់ជាមេកើយ
គ្មានការអភិរក្សវប្បធម៌និងប្រពៃណីខ្មែរអោយច្បាស់លាស់
ជារដ្ឋមន្រ្តីឡេមឡឺមៗគ្មានចំណេះដឹងអោយពិតប្រាកដ បានន័យថាឡើងតាមជើងខោ
លេខនព្វន្តនិងអក្សរជាតិមាន
លេខមាន១០តួរ

ស្រះមាន២៥តួ ស្រះពេញតួមាន៩តួ អក្សរមាន៣៣តួ ច្រើនជាងបរទេសណឹងរាប់សិបដង ហេតុអីមិនប្រើលេខនិងអក្សរជាតិខ្លួន អោយសាកសមជាជាតិមួយដែលមានអរិយធម៌ចំណាស់ហើយយូរលង់មកហើយទៅ
ហេតុអីឆ្ងាញ់តែផោះគេហើយបំភ្លេចវប្បធម៌និងសង្គមធម៌ខ្លួនទៅវិញ?
ដូចកង្កែបមួយក្បាលរស់នៅក្នុងបាតអណ្តូងមែន ដោយជាអ្នកធំមិនខ្វល់ពីអត្តសញ្ញាណជាតិខ្លួនយ៉ាងនេះ សូមសោកស្តាយផង....
គេថាស្រុកខ្មែរសម្បូរអ្នករៀនសូត្រ(សូត្រមិនខ្ជិល?)
មិនសូវមានអ្នកសិក្សា? បើមានច្រើនតែគេហៅ អាពួកឆ្អួតរៀនអត់ខ្នាត ឆ្លាតខុសក្បួន?😔😔😔 បើអ៊ីចឹងមែននោះ?😔😔😔

ធម្មជាតិដូចជាវប្បធម៌ វប្បធម៌យើងមានស្រាប់ល្អពីធម្មជាតិហើយ (ថែអ្វីដែលមាននេះឱ្យគង់វង់ នឹង ឧត្តមវង្សានុវង្ស គឺប្រសើរណាស់ហើយ)....៕

😔😔😔😔😔😔😔😔😔😔🍃ហរិកម្វុ ជេទ្រៈ

21/02/2020

#បទរំលោភសេពសន្ថវៈ ភេទដូចគ្នា ក៏ច្បាប់ដាក់ដែរ🌚😌 ពេលរំលោទហើយ ក៏ពន្ធ អត់ធានាដែរណា ឲ្យតែបង្ខំ 😌😋😂 កុំចេះតែហ៊ាន ភេទដូចគ្នាក៏ដោយ😜
Admin 👨‍💼 ផ្ញើជូនអ្នកដែលចូលចិត្តហើយថា មិនអី😌😂🌚

#ផ្សព្វផ្សាយដោយ សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ៕

មេរៀន នីតិព្រហ្មទណ្ឌ គោលការណ៍ទូទៅ ស្តីពីការអនុវត្តច្បាប់ព្រហ្មទណ្ឌ ។https://drive.google.com/file/d/1RIqq1SXu7xWS4qFR-nX...
20/02/2020

មេរៀន នីតិព្រហ្មទណ្ឌ គោលការណ៍ទូទៅ ស្តីពីការអនុវត្តច្បាប់ព្រហ្មទណ្ឌ ។
https://drive.google.com/file/d/1RIqq1SXu7xWS4qFR-nXyrWzTCvI6CO82/view?usp=drivesdk.
#ផ្សព្វផ្សាយដោយ សហ័ន្ធយុវជន នៃ ច្បាប់កម្ពុជា ៕

CBN Politics
18/02/2020

CBN Politics

ភ្នំធំ ខេត្តកំពង់ចាម #cambodia

ធ្វេីតាមលក្ខខណ្ឌគេទៅ​អត់ស្លាប់ទេ​ គេអោយគោរពសិទ្ធិពលរដ្ឋខ្មែរគ្នាឯងតេី​ មិនមែនអោយទៅគោរពសិទ្ធិជនបរទេសឯណាផ្សេងទេ​ គោរពតែសិទ...
18/02/2020
Knowledge share

ធ្វេីតាមលក្ខខណ្ឌគេទៅ​អត់ស្លាប់ទេ​ គេអោយគោរពសិទ្ធិពលរដ្ឋខ្មែរគ្នាឯងតេី​ មិនមែនអោយទៅគោរពសិទ្ធិជនបរទេសឯណាផ្សេងទេ​ គោរពតែសិទ្ធិពលរដ្ឋខ្លួនសោះ​ ធ្វេីដូចគេអោយទៅស្លាប់😑អាចនិយាយបានថា​ អ្វីដែលចំណេញដល់ប្រទេសជាតិទាំងមូល​ ហេីយខាតបង់បុគ្គលគឺ​ អ៊ំ​ គាត់មិនធ្វេីទេ​ តែបេីរឿងណាខាតបង់ប្រទេសជាតិ​ ហេីយអាចធ្វេីអោយ​ អ៊ំ​ ល្បីមានមុខមាត់​ និយាយពីថា​ ត្បុលក្បាលទៅហេីយ។

ធ្វេីតាមលក្ខខណ្ឌគេទៅ​អត់ស្លាប់ទេ​ គេអោយគោរពសិទ្ធិពលរដ្ឋខ្មែរគ្នាឯងតេី​ មិនមែនអោយទៅគោរពសិទ្ធិជនបរទេសឯណាផ្សេងទេ​ គោរពតែសិទ្ធិពលរដ្ឋខ្លួនសោះ​ ធ្វេីដូចគេអោយទៅស្លាប់😑អាចនិយាយបានថា​ អ្វីដែលចំណេញដល់ប្រទេសជាតិទាំងមូល​ ហេីយខាតបង់បុគ្គលគឺ​ អ៊ំ​ គាត់មិនធ្វេីទេ​ តែបេីរឿងណាខាតបង់ប្រទេសជាតិ​ ហេីយអាចធ្វេីអោយ​ អ៊ំ​ ល្បីមានមុខមាត់​ និយាយពីថា​ ត្បុលក្បាលទៅហេីយ។

មេធាវីតម្រាច្បាប់ The Cambodian Lawyer
18/02/2020

មេធាវីតម្រាច្បាប់ The Cambodian Lawyer

មុខងាររបស់ក្រឡាបញ្ជី នៅក្នុងតំណាក់កាលចៅក្រមស៊ើបសួរ
#SN

បទវិភាគ គោលគំនិត ព្រះសង្ឃព្រះនាម គឹម ចំណានមូលហេតុអ្វីបានជាប្រទេសម៉ាឡេសុីរកឃើញវីរ៉ុសកូរ៉ូណា? ហេតុអ្វីបានជាកម្ពុជារកមិនឃើញ...
16/02/2020
សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា

បទវិភាគ គោលគំនិត ព្រះសង្ឃព្រះនាម គឹម ចំណាន
មូលហេតុអ្វីបានជាប្រទេសម៉ាឡេសុីរកឃើញវីរ៉ុសកូរ៉ូណា? ហេតុអ្វីបានជាកម្ពុជារកមិនឃើញ ?
ប្រសិនបើម៉ាឡេសុីរកឃើញមែន......

A blog about social networking and web design.

បទវិភាគ គោលគំនិត ព្រះសង្ឃព្រះនាម គឹម ចំណានមូលហេតុអ្វីបានជាប្រទេសម៉ាឡេសុីរកឃើញវីរ៉ុសកូរ៉ូណា? ហេតុអ្វីបានជាកម្ពុជារកមិនឃើញ...
16/02/2020
សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា

បទវិភាគ គោលគំនិត ព្រះសង្ឃព្រះនាម គឹម ចំណាន
មូលហេតុអ្វីបានជាប្រទេសម៉ាឡេសុីរកឃើញវីរ៉ុសកូរ៉ូណា? ហេតុអ្វីបានជាកម្ពុជារកមិនឃើញ ?

A blog about social networking and web design.

សូមលោកអ្នកទាញតាមរយៈ Link ខាងក្រោមដើម្បីទទួលបានឯកសារ ច្បាប់ និងមេរៀនច្បាប់ នៃផ្នែកមួយ  ។👉🏻https://drive.google.com/file/d...
14/02/2020
សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា

សូមលោកអ្នកទាញតាមរយៈ Link ខាងក្រោមដើម្បីទទួលបានឯកសារ ច្បាប់ និងមេរៀនច្បាប់ នៃផ្នែកមួយ ។

👉🏻https://drive.google.com/file/d/1jwiwr1ArO47gj-ID9Uzk-BKwGvPqyIX2/view?usp=drivesdk

👉🏻https://drive.google.com/file/d/1kyOCcuOvhJDDO8O8ldKfFejbKFnXZDYd/view?usp=drivesdk

https://drive.google.com/file/d/0B6X1dQX1LFwgVy1uQnlYOFFpaXM/view?usp=drivesdk

A blog about social networking and web design.

14/02/2020

ស្មារតីនៃរបស់ច្បាប់មិនបែងចែកស្រទាប់វណ្ណៈក្នុងសង្គមទេ ! មានច្បាប់យុត្តិធម៌ គឺមានយុត្តិធម៌ក្នុងសង្គម ប្រសិនបើគ្មានច្បាប់យុត្តិធម៌ គឺគ្មានយុត្តិធម៌ក្នុងសង្គម ៕

12/02/2020

សំណាក់ខៃហ្វុង ដោះស្រាយក្តីច្រើនពេក Stress ណាស់ ចាក់ក្បាច់រសាយអារម្មណ៍😆😆
សូមផ្ញើជូននិស្សិតច្បាប់រូបប្រាណ អ្នករៀនច្បាប់បានយល់អារម្មមួយនឹង គ្រូអោយបកស្រាយច្បាប់ រឿងក្តីមួយហើយឈ្នះ 😋😝

SWIFT NEWS
12/02/2020
SWIFT NEWS

SWIFT NEWS

ទីបំផុត!​ អឺរ៉ុបសម្រេចដក EBA​ ផ្នែកខ្លះ​ពីកម្ពុជា ​ដោយមិនកាត់ផ្តាច់ទាំងស្រុង​នោះទេ

សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា  ស.ន.ក
11/02/2020

សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ស.ន.ក

#សេចក្តីថ្លែងការណ៍លើកទី៣ គាំទ្រដំណោះស្រាយនយោបាយប្រទេសកម្ពុជា របស់សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ។
#យើងខ្ញុំជាក្រុមសហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា បានពិនិត្យទៅលើស្ថានការណ៍នយោបាយប្រទេសកម្ពុជា សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា មានការព្រួយបារម្ភជាខ្លាំងចំពោះ ស្ថានភាពប៉ុន្មានថ្ងៃខាងមុនដែលប្រទេសកម្ពុជា ប្រឈមនិងបាត់បង់ផលប្រយោជន៍ជាតិដ៏ធំមួយសម្រាប់កម្ពុជា ពីសំណាក់សហភាពអឺរ៉ុប ពីការដក ការអនុគ្រោះពន្ធEBA ជាបញ្ហាមួយសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលជាដើមចងកើតឡើងពីរឿងនយោបាយ ចាត់តាំងពីការចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំគណៈបក្សប្រឆាំងដ៏ធំមួុយដែលមានសម្លេងនៅក្នុងអាសនៈនៅក្នុងរដ្ឋសភាកម្ពុជា ដែលការចាប់ខ្លួនដោយមិនមានមូលហេតុត្រឹមត្រូវណាមួយក្នុងច្បាប់ប្រទេសកម្ពុជា ។

#សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ដោយបង្ហាញនូវក្តីកង្វល់ជារឿយៗចំពោះបញ្ហា សហភាពអឺរ៉ុប ផ្តាចការអនុគ្រោះពន្ធ EBA សម្រាប់ប្រទេសកម្ពុជា ដែលនាំអោយមានផលវិបាកដល់កម្ពុជារួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល ។ ប្រសិនបើរាជរដ្ឋាភិបាល កម្ពុជាមិនរក្សាការពារបានទេនោះនិងប៉ះពាល់ជាខ្លាំងក្លាណាស់ ដូចជា កម្មករខ្មែរជាង៧០ម៉ឺននាក់ រងការប្រឈមនឹងការបាត់បងការងារធ្វើ ហើយពលរដ្ឋជាង ៣លាននាក់ទៀត ក៏ត្រូវប្រឈមការទទួលរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិប្បត្តិនយោបាយនេះដែលមានជាអាទិ៍ អាជីវករ អ្នកលក់ដូរ អ្នករត់រ៉ឺម៉ក់ ឡានឈ្នួល នឹងប្រជាកសិករទាំងមូលដោយសាររាជរដ្ឋាភិបាលកម្ពុជា។ទស្សនៈវិស័យរបស់សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា មើលឃើញថា ប្រសិនបើរាជរដ្ឋាភិបាល បន្ទន់ឥរិយាបថ ដើម្បីគិតផលប្រយោជន៍ប្រជាពលរដ្ឋជាធំ នោះគឺមិនមានការបាត់បង ការអនុគ្រោះពន្ធ EBA បានឡើយ ។

#សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា យល់ឃើញថាដើម្បីបញ្ជៀសនូវវិប្បត្តុិនយោបាយមួយនេះ សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា សូមស្នើសុំអោយមានការវិធានការណ៍ យ៉ាងណាដោយអ្នកនយោបាយកម្ពុជាមិនថាគណៈបក្សកាន់អំណាច ឬគណបក្សប្រឆាំង រួបរួមធ្វើការផ្សះផ្សា និងឯកភាពជាតិ តាមរយៈវប្បធម៌ក្នុងការចរចាដើម្បីតម្កល់ផលប្រយោជន៍ប្រជារាស្ត្រ សង្គមជាតិទាំងមូល៕
#សូមបងប្អូន Share ទៅដល់រាជរដ្ឋាភិបាល
សូមអរគុណ 🙏🏻👌🏻

#សេចក្តីថ្លែងការណ៍លើកទី៣ គាំទ្រដំណោះស្រាយនយោបាយប្រទេសកម្ពុជា របស់សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ។ #យើងខ្ញុំជាក្រុមសហព័ន្ធ...
10/02/2020

#សេចក្តីថ្លែងការណ៍លើកទី៣ គាំទ្រដំណោះស្រាយនយោបាយប្រទេសកម្ពុជា របស់សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ។
#យើងខ្ញុំជាក្រុមសហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា បានពិនិត្យទៅលើស្ថានការណ៍នយោបាយប្រទេសកម្ពុជា សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា មានការព្រួយបារម្ភជាខ្លាំងចំពោះ ស្ថានភាពប៉ុន្មានថ្ងៃខាងមុនដែលប្រទេសកម្ពុជា ប្រឈមនិងបាត់បង់ផលប្រយោជន៍ជាតិដ៏ធំមួយសម្រាប់កម្ពុជា ពីសំណាក់សហភាពអឺរ៉ុប ពីការដក ការអនុគ្រោះពន្ធEBA ជាបញ្ហាមួយសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលជាដើមចងកើតឡើងពីរឿងនយោបាយ ចាត់តាំងពីការចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំគណៈបក្សប្រឆាំងដ៏ធំមួុយដែលមានសម្លេងនៅក្នុងអាសនៈនៅក្នុងរដ្ឋសភាកម្ពុជា ដែលការចាប់ខ្លួនដោយមិនមានមូលហេតុត្រឹមត្រូវណាមួយក្នុងច្បាប់ប្រទេសកម្ពុជា ។

#សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ដោយបង្ហាញនូវក្តីកង្វល់ជារឿយៗចំពោះបញ្ហា សហភាពអឺរ៉ុប ផ្តាចការអនុគ្រោះពន្ធ EBA សម្រាប់ប្រទេសកម្ពុជា ដែលនាំអោយមានផលវិបាកដល់កម្ពុជារួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល ។ ប្រសិនបើរាជរដ្ឋាភិបាល កម្ពុជាមិនរក្សាការពារបានទេនោះនិងប៉ះពាល់ជាខ្លាំងក្លាណាស់ ដូចជា កម្មករខ្មែរជាង៧០ម៉ឺននាក់ រងការប្រឈមនឹងការបាត់បងការងារធ្វើ ហើយពលរដ្ឋជាង ៣លាននាក់ទៀត ក៏ត្រូវប្រឈមការទទួលរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិប្បត្តិនយោបាយនេះដែលមានជាអាទិ៍ អាជីវករ អ្នកលក់ដូរ អ្នករត់រ៉ឺម៉ក់ ឡានឈ្នួល នឹងប្រជាកសិករទាំងមូលដោយសាររាជរដ្ឋាភិបាលកម្ពុជា។ទស្សនៈវិស័យរបស់សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា មើលឃើញថា ប្រសិនបើរាជរដ្ឋាភិបាល បន្ទន់ឥរិយាបថ ដើម្បីគិតផលប្រយោជន៍ប្រជាពលរដ្ឋជាធំ នោះគឺមិនមានការបាត់បង ការអនុគ្រោះពន្ធ EBA បានឡើយ ។

#សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា យល់ឃើញថាដើម្បីបញ្ជៀសនូវវិប្បត្តុិនយោបាយមួយនេះ សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា សូមស្នើសុំអោយមានការវិធានការណ៍ យ៉ាងណាដោយអ្នកនយោបាយកម្ពុជាមិនថាគណៈបក្សកាន់អំណាច ឬគណបក្សប្រឆាំង រួបរួមធ្វើការផ្សះផ្សា និងឯកភាពជាតិ តាមរយៈវប្បធម៌ក្នុងការចរចាដើម្បីតម្កល់ផលប្រយោជន៍ប្រជារាស្ត្រ សង្គមជាតិទាំងមូល៕
#សូមបងប្អូន Share ទៅដល់រាជរដ្ឋាភិបាល
សូមអរគុណ 🙏🏻👌🏻

ที่อยู่

Bangkok
10100

เวลาทำการ

จันทร์ 01:00 - 12:00
อังคาร 01:00 - 12:00
พุธ 01:00 - 12:00
พฤหัสบดี 01:00 - 12:00
ศุกร์ 01:00 - 12:00
เสาร์ 01:00 - 12:00
อาทิตย์ 01:00 - 12:00

เบอร์โทรศัพท์

+855189363983

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ សហព័ន្ធយុវជន នៃ ច្បាប់កម្ពុជា ស.ន.កผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

ตำแหน่งใกล้เคียง บริการภาครัฐ


Public Utilities อื่นๆใน Bangkok

แสดงผลทั้งหมด