ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ ที่ปรึกษาฝ่ายแรงงาน ประจำประเทศไทย

ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ ที่ปรึกษาฝ่ายแรงงาน ประจำประเทศไทย លើកកំពស់សិទ្ធិនិងអត្ថប្រយោជន៍ផ្សេងៗ ក្នុងការស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃ
(9)

เปิดเหมือนปกติ

ថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយមន្ទីរការងារខេត្តឈុនបុរីចុះមកក្រ...
12/11/2020

ថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយមន្ទីរការងារខេត្តឈុនបុរីចុះមកក្រុមហ៊ុន GFN ស្ថិតក្នុងស្រុកណងយ៉ៃ ខេត្តឈុនបុរី ដើម្បីដោះស្រាយបញ្ហាដូចជា៖
-ថ្លៃដំណើរការឯកសារ
-ថ្លៃបន្ទប់ស្នាក់នៅ
-ថ្លៃម្ហូបអាហារនៅក្នុងក្រុមហ៊ុន
-ការរឹតបន្តឹងក្នុងការចេញចូលក្រុមហ៊ុនដើម្បីគ្រប់គ្រងពលករ
ដែលមានព័ត៌មានថាពលករខ្មែរចំនួន ៣,០០០នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

បន្ទាប់ពីមានការបញ្ជាក់លំអិតពីក្រុមហ៊ុន តំណាងពលករបានយល់ស្របនិងទទួលយកដំណោះស្រាយនេះ។

សេចក្តីជូនដំណឹង ការបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសថៃ។
31/10/2020

សេចក្តីជូនដំណឹង ការបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសថៃ។

ក្រោយពីមានការអន្តរាគមន៍ពីស្ថានទូតនិងអង្គភាពពាក់ព័ន្ធ នៅថ្ងៃ៣០ ខែតុលា ឆ្នាំ២០២០ និយោជកបានចូលខ្លួនមកការិយាល័យសុខមាលភាពនិងគ...
30/10/2020

ក្រោយពីមានការអន្តរាគមន៍ពីស្ថានទូតនិងអង្គភាពពាក់ព័ន្ធ នៅថ្ងៃ៣០ ខែតុលា ឆ្នាំ២០២០ និយោជកបានចូលខ្លួនមកការិយាល័យសុខមាលភាពនិងគាំពារពលករខេត្តរ៉ាក់យ៉ង ដើម្បីទូទាត់ប្រាក់ឈ្នួល និងប្រគល់លិខិតឆ្លងដែនពលករនេសាទខ្មែរទាំង ៩នាក់។
ជាមួយគ្នានេះ ស្ថានទូតក៏បាននាំយកអំណោយគ្រឿងឧបភោគបរិភោគចែកដល់ពលករផងដែរ។

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកការិយាល័យសុខមាលភាពនិងគាំពារពលករខេត្តរ៉ាក់យ៉ង ដើម្...
28/10/2020

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកការិយាល័យសុខមាលភាពនិងគាំពារពលករខេត្តរ៉ាក់យ៉ង ដើម្បីតាមដាននិងរកដំណោះស្រាយជួយដល់ពលករនេសាទខ្មែរចំនួន ៩នាក់ ដែលត្រូវនិយោជកមិនបើកប្រាក់ឈ្នួលចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ រហូតដល់ខែតុលា ឆ្នាំ២០២០ សរុបជាទឹកប្រាក់ប្រមាណជាង ១លានបាត។

ស្ថានទូតនឹងឈប់សម្រាកចំនួន២ថ្ងៃ គឺថ្ងៃទី ២៩ និង ៣០ ខែតុលា ឆ្នាំ២០២០សូមបងប្អូនជ្រាបជាព័ត៌មាន
28/10/2020

ស្ថានទូតនឹងឈប់សម្រាកចំនួន២ថ្ងៃ គឺថ្ងៃទី ២៩ និង ៣០ ខែតុលា ឆ្នាំ២០២០

សូមបងប្អូនជ្រាបជាព័ត៌មាន

18/10/2020

កម្មវិធីបុណ្យកឋិនទាន នៅខេត្តប៉ាថុមថានី ប្រទេសថៃ
អនុមោទនាទទួលផលបុណ្យទាំងអស់គ្នា

17/10/2020

ចុះសួរសុខទុក្ខពលករនៅខេត្តឈុនបុរី

កាលពីថ្ងៃអង្គារទី១៣ ខែតុលា ឆ្នាំ២០២០ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកស្រុកបាងឡាមុង ខេត្តឈុនបុរី ដើម្បីជួបសួរស...
14/10/2020

កាលពីថ្ងៃអង្គារទី១៣ ខែតុលា ឆ្នាំ២០២០ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកស្រុកបាងឡាមុង ខេត្តឈុនបុរី ដើម្បីជួបសួរសុខទុក្ខស្រ្តីពលករខ្មែរព្រមទាំងកូនចំនួន៤នាក់ ដែលកំពុងជួបការលំបាកខ្លាំងដោយសារមានបញ្ហាខ្វះខាតក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

ក្រុមការងារក៏បាននាំយកអំណោយប្រគល់ជូនគាត់ ព្រមទាំងពាំនាំនូវថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់ព្រមទាំងកូនចំនួន ៤នាក់ដើម្បីដោះស្រាយទុក្ខលំបាកផងដែរ។

ស្ថានទូតនឹងឈប់សម្រាកចំនួន៤ថ្ងៃThe embassy will be closed for 4days
12/10/2020

ស្ថានទូតនឹងឈប់សម្រាកចំនួន៤ថ្ងៃ

The embassy will be closed for 4days

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការលើកកម្ពស់ចំណេះដឹងដល់ពលករក...
08/10/2020

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការលើកកម្ពស់ចំណេះដឹងដល់ពលករកម្ពុជាឱ្យបានយល់ដឹងអំពីការតាមដាន និងទទួលព័ត៌មានមកពីប្រភពច្បាស់លាស់ដែលអាចជឿជាក់បានជៀសវាងការចាញ់បោកតាមការផ្សព្វផ្សាយនានានៅលើបណ្តាញសង្គម។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ស្នើសុំ៤ចំនុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីនាំប្រយោជន៍ និងជួយដល់ពលករខ្មែរ ក្នុងកំឡ...
02/10/2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ស្នើសុំ៤ចំនុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីនាំប្រយោជន៍ និងជួយដល់ពលករខ្មែរ ក្នុងកំឡុងការរីករាលដាលជំងឺកូវីដ១៩

-----------------------------------------------------------

នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម​ អ៊ូក សោភ័ណ​ ឯកអគ្គរាជទូត អមដោយមន្ត្រីការទូតកម្ពុជា បានចូលជួបសម្តែងការគួរសម និងជួបប្រជុំការងារជាមួយឯកឧត្តម សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្តីការក្រសួងការងារថៃ និងមានការចូលរួមពីក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុករបស់ថៃ។

ស្ថានទូតបានស្នើសុំ៤ចំនុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដូចខាងក្រោម៖
១-ស្នើសុំភាគីថៃជួយសម្រួលដល់ពលករកម្ពុជាដែលបានដំណើរការចូលមកធ្វើការក្នុងប្រទេសថៃតាមប្រពន្ធ័MoU ប៉ុន្តែមិនទាន់បានដំណើរការឯកសាររួចរាល់ ដោយសារតែបញ្ហាវិបត្តជំងឺកូវីដ១៩ អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅថៃសិន និងរង់ចាំក្រសួងការងារថៃបើកឲ្យដំណើរការឯកសារ MoU ឡើងវិញ ។

២-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ ៥០០បាត សម្រាប់រយៈពេល២ឆ្នាំ ដល់ពលករខ្មែរ។

៣-ស្នើសុំសម្រួលបើកឱ្យនាំចូលពលករបរទេសចូលមកធ្វើការក្នុងប្រទេសថៃតាមប្រព័ន្ធ MOU ដោយបន្ធូរបន្ថយការចំណាយលើថ្លៃចត្តាឡីស័កចំនួន ១៤ថ្ងៃ។

៤-ស្នើសុំការនាំពលករចូលមកធ្វើការនៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយក្នុងការចត្តាឡីស័ក ១៤ថ្ងៃ ដោយវគ្គដំបូងនឹងនាំពលករចំនួន ១,០០០នាក់ ដែលប្រើប្រាស់ប័ណ្ណព្រំដែន (border pass)។

ភាគីថៃបានឆ្លើយតប និងស្នើ:
-ភាគីថៃនឹងពិភាក្សាផ្ទៃក្នុងបន្ទាន់លើចំនុចទាំង៤ ខាងលើ និងជម្រាបមកភាគីកម្ពុជាវិញឲ្យបានឆាប់ ។
-ស្នើឲភាគីកម្ពុជាជួយពន្លឿនបញ្ជូនពលករចំនួន ១,០០០នាក់ ដែលប្រើប័ណ្ណព្រំដែន ចូលតាមច្រកបានឡែម ខេត្តចាន់ថាក់បុរី និងច្រកដូង ខេត្តបាត់ដំបង។

សេចក្តីជូនដំណឹងរបស់ស្ថានទូត អំពីការបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយះពេល ១ខែទៀតរបស់រាជរដ្ឋាភិបាលថៃ ពីថ្ងៃទី០១ ដល់ទី ៣១ ខែត...
30/09/2020

សេចក្តីជូនដំណឹងរបស់ស្ថានទូត អំពីការបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយះពេល ១ខែទៀតរបស់រាជរដ្ឋាភិបាលថៃ ពីថ្ងៃទី០១ ដល់ទី ៣១ ខែតុលា ឆ្នាំ២០២០។ សូមអរគុណ

29/09/2020
ព័ត៌មាន និងចំណេះដឹងសម្រាប់បងប្អូនខ្មែរនៅថៃ

កម្មវិធីចំណេះដឹងសម្រាប់បងប្អូនពលករខ្មែរធ្វើការក្នុងប្រទេសថៃ

មេរៀនទី១៖ ដូចម្តេចដែលហៅថាពលករស្របច្បាប់ធ្វើការក្នុងប្រទេសថៃ?

សូមបងប្អូនស្តាប់ដោយយកចិត្តទុកដាក់ និងចែករំលែកដល់បងប្អូនខ្មែរយើងដទៃទៀតអោយបានយល់ដឹងផងដែរ

សូមរងចាំទស្សនាមេរៀនទី២ ក្នុងពេលឆាប់ៗនេះ

កម្មវិធីចំណេះដឹងសម្រាប់បងប្អូនពលករខ្មែរធ្វើការក្នុងប្រទេសថៃ

មេរៀនទី១៖ ដូចម្តេចដែលហៅថាពលករស្របច្បាប់ធ្វើការក្នុងប្រទេសថៃ?

សូមបងប្អូនស្តាប់ដោយយកចិត្តទុកដាក់ និងចែករំលែកដល់បងប្អូនខ្មែរយើងដទៃទៀតអោយបានយល់ដឹងផងដែរ

សូមរងចាំទស្សនាមេរៀនទី២ ក្នុងពេលឆាប់ៗនេះ

ស្ថានទូត​នឹង​ឈប់សម្រាក​ចំនួន​៤ថ្ងៃ ក្នុង​ខែ​ កញ្ញា​ ឆ្នាំ២០២០សូម​បងប្អូន​ជ្រាបជាព័ត៌មាន
15/09/2020

ស្ថានទូត​នឹង​ឈប់សម្រាក​ចំនួន​៤ថ្ងៃ ក្នុង​ខែ​ កញ្ញា​ ឆ្នាំ២០២០

សូម​បងប្អូន​ជ្រាបជាព័ត៌មាន

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានរៀបចំកម្មវិធីប្រកួតបាល់ទាត់ខេមបូដាខាប់លើកទី១ (Football Cambodia Cup 1) សម្រាប់បងប្អូនពលក...
14/09/2020

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានរៀបចំកម្មវិធីប្រកួតបាល់ទាត់ខេមបូដាខាប់លើកទី១ (Football Cambodia Cup 1) សម្រាប់បងប្អូនពលករ និងនិស្សិតកម្ពុជានៅក្នុងប្រទេសថៃ ដើម្បីចូលរួមការអនុវត្តន៍គោលនយោបាយការទូតសេដ្ឋកិច្ច និងការគាំពារពលករខ្មែរនៅប្រទេសថៃដែលជាភារកិច្ចចម្បងបំផុតរបស់រាជរដ្ឋាភិបាល
---------------------------------------------------------------------------
កាលពីថ្ងៃអាទិត្យទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានសហការជាមួយក្លឹបបាល់ទាត់ ភូមិចៃអារេណា (Poomjai Arena) បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ Football Cambodia Cup 1(ខេមបូដាខាប់លើកទី១) សម្រាប់បងប្អូនពលករ និងនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ សិក្សា និងបម្រើការងារនៅក្នុងខេត្តសមុទ្រប្រកាន ដើម្បីជំរុញឲ្យបងប្អូនចេះស្រលាញ់ និងសាមគ្គីគ្នានៅលើទឹកដីថៃ។

កម្មវិធីប្រកួតប្រដាល់ទាត់នេះ មានបងប្អូនពលករចូលរួមប្រកួតប្រជែងចំនួន ៩ក្រុមមាន៖
១. BANGPU United
២. Cambodia Warriors FC
៣. Pratunam FC
៤. Fish Port FC
៥. Khemra FC
៦. Cambodia Student
៧. CP BorBua
៨. Siemreap FC
៩. Banteay Meanchey FC
ក្នុងកម្មវិធីប្រកួតនេះ មានអ្នកចូលរួមសរុបប្រមាណ ២០០នាក់ ដោយមានការវាស់កំដៅ ស្កែនចូល (scan QR code) និងអនុវត្តតាមវិធានការសុខាភិបាលមុនចូលទីលានប្រកួត។ លើសពីនេះផងដែរ ស្ថានទូតបានផ្តល់ពានរង្វាន់ និងទឹកប្រាក់មួយចំនួន ជូនដល់ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ១ លេខ២ និងលេខ៣ ពានរង្វាន់កីឡាឆ្នើមប្រចាំការប្រកួត និងរង្វាន់ដល់ក្រុមផ្សេងៗទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូតក៏បាន ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្រាក់សុខន ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ប្រជាជនខ្មែរយើងទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

ឯកឧត្តមទូត ក៏បានណែនាំផងដែរថា ក្នុងស្ថានការណ៍រីករាលដាលជំងឺកូវីដ១៩នេះ សូមបងប្អូនថែរក្សាសុខភាពអនាម័យអោយបានខ្ជាប់ខ្ជួន លាងដៃនឹងសាប៊ូ ពាក់ម៉ាសពេលចេញទៅកន្លែងសាធារណៈ។

ជាចុងក្រោម ឯកឧត្តមសូមកោតសរសើរដល់បងប្អូនពលករ និងសិស្សនិស្សិតទាំងអស់ដែលចូលរួមកម្មវិធីនេះ ដែលបានបញ្ជាក់ឱ្យឃើញច្បាស់ពីស្មារតីខ្មែរស្រលាញ់ខ្មែរ ចេះសាមគ្គីគ្នា ដូចពាក្យស្លោក”នៅផ្ទះម្តាយទីទៃ នៅ

ស្ថានទូត​នឹងឈប់សម្រាកចំនួន២ថ្ងៃ គឺថ្ងៃទី៤ និងទី៧ ខែកញ្ញា​ ឆ្នាំ២០២០សូមបងប្អូន​ជ្រាបជាព័ត៌មានសូមអរគុណ
03/09/2020

ស្ថានទូត​នឹងឈប់សម្រាកចំនួន២ថ្ងៃ គឺថ្ងៃទី៤ និងទី៧ ខែកញ្ញា​ ឆ្នាំ២០២០

សូមបងប្អូន​ជ្រាបជាព័ត៌មាន
សូមអរគុណ

សេចក្តីជូនដំណឺងរបស់ស្ថានទូតអំពីការបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែទៀតរបស់រដ្ឋាភិបាលថៃ ដើម្បីបន្តទប់ស្កាត់ការរីករ...
01/09/2020

សេចក្តីជូនដំណឺងរបស់ស្ថានទូតអំពីការបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែទៀតរបស់រដ្ឋាភិបាលថៃ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសថៃ។ សូមអរគុណ

ពលករខ្មែរដែលត្រូវបានជនជាតិថៃវាយធ្វើបាប ត្រូវបានការគាំពារ និងការយកចិត្តទុកដាក់ពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស...
19/08/2020

ពលករខ្មែរដែលត្រូវបានជនជាតិថៃវាយធ្វើបាប ត្រូវបានការគាំពារ និងការយកចិត្តទុកដាក់ពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ

--------------------------------------------------------

នៅថ្ងៃពុធទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃបានចុះមកស្រុកព្លកដែង ខេត្តរ៉ាក់យ៉ង ដើម្បីជួបសួរសុខទុក្ខពលករឈ្មោះ ផន ណង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប ដែលត្រូវបុរសជនជាតិថៃ ២នាក់អះអាងខ្លួនជាប៉ូលីសចូលទៅប្រើប្រាស់អំពើហឹង្សាលើរូបគាត់កាលពីថ្ងៃសុក្រទី០៧ ខែសីហា ឆ្នាំ2020 កន្លងទៅ។

ក្រុមការងារស្ថានទូតបានធ្វើដំណើរទៅអធិការដ្ឋាននគរបាលស្រុកព្លកដែង ដើម្បីតាមដានពាក្យបណ្តឹង និងស្នើសុំការសហការពីអាជ្ញាធរក្នុងការស្វែងរកយុត្តិធម៌ដល់ពលករ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើស។

បន្ទាប់មក ក្រុមការងារស្ថានទូត បានបន្តចុះទៅដល់ទីតាំងកន្លែងធ្វើការរបស់ពលករដែលជាកន្លែងកើតហេតុ ដើម្បីសាកសួរសុខទុក្ខ ដោយមានការសម្របសម្រួលពីអាជ្ញាធរអធិការស្រុកព្លកដែង។

ស្ថានទូតក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងពាំនាំនូវថវិកាមួយចំនួនឧបត្ថម្ភដល់ពលកររូបនោះផងដែរ។

ព័ត៌មាន​ថៃ÷ https://www.facebook.com/100006143953764/videos/2695808713967234/

យោងតាមការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ (NNT) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០​២០ បានឱ្យដឹងថា តាមរយៈរបាយការណ...
18/08/2020

យោងតាមការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ (NNT) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០​២០ បានឱ្យដឹងថា តាមរយៈរបាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនទេសចរណ៍ Tourlane កម្ពុជា 🇰🇭 ត្រូវ​បានជាប់ចំណាត់ថ្នាក់លេខ ៧ សម្រាប់គោលដៅទេសចរណ៍ដែលមានសុវត្ថិភាព កំឡុងពេលស្ថានភាពជំងឺកូវីដ១៩។

គិតត្រឹម​ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ អ្នកឆ្លងថ្មីនៅប្រទេសកម្ពុជាមាន​​ ១នាក់​ និងប្រទេសថៃមាន៣នាក់។ ប៉ុន្តែអ្នកឆ្លងទាំងនោះ...
14/08/2020

គិតត្រឹម​ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ អ្នកឆ្លងថ្មីនៅប្រទេសកម្ពុជាមាន​​ ១នាក់​ និងប្រទេសថៃមាន៣នាក់។
ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសនោះទេ។

បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០

Updated Covid-19 Situation in Cambodia & Thailand as of 13 August 2020

គិតត្រឹម​ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០​ អ្នកឆ្លងថ្មីនៅប្រទេសកម្ពុជាមាន​​ ៤នាក់​ និងប្រទេសថៃមាន៥នាក់។ ប៉ុន្តែអ្នកឆ្លងទាំងនោះ...
13/08/2020

គិតត្រឹម​ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០​ អ្នកឆ្លងថ្មីនៅប្រទេសកម្ពុជាមាន​​ ៤នាក់​ និងប្រទេសថៃមាន៥នាក់។

ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសនោះទេ។

បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០

Updated Covid-19 Situation in Cambodia & Thailand as of 12 August 2020

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ បាននាំយកឯកសារលិខិតស្នាម (ស្ថានទូតជួយបកប្រែន...
13/08/2020

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ បាននាំយកឯកសារលិខិតស្នាម (ស្ថានទូតជួយបកប្រែនិងបញ្ជាក់ភាពត្រឹមត្រូវ) មកប្រគល់ដល់សាច់ញាតិ (ដល់ទីកន្លែងនៅខេត្តរ៉ាក់យ៉ង) ពលករឈ្មោះ ឡុង មឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ដែលបានស្លាប់បាត់បង់ជីវិតដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កន្លងមក ដើម្បីយកទៅដំណើរការទាមទារប្រាក់សំណងពីភាគីបង្ក។

ពលករខ្មែរឈ្មោះ វ៉ាន់ ឡុន​ ដែលបានជួបឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទបណ្តាលឱ្យលិចក្នុងសមុទ្រ​ ទទួលបានការជួយសង្រោ្គះ និង...
12/08/2020

ពលករខ្មែរឈ្មោះ វ៉ាន់ ឡុន​ ដែលបានជួបឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទបណ្តាលឱ្យលិចក្នុងសមុទ្រ​ ទទួលបានការជួយសង្រោ្គះ និងការយកចិត្តទុកដាក់ពីស្ថានទូត បច្ចុប្បន្ន​គាត់មានសុខភាពល្អធម្មតា

វីដេអូលម្អិត÷ https://www.facebook.com/515427841947524/videos/340004213701835/

___________________________

នៅថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានចុះមកស្រុកមឿង ខេត្តរ៉ាក់យ៉ង ដើម្បីជួបសួរសុខទុក្ខពលករខ្មែរឈ្មោះ វ៉ាន់ ឡុន ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ដែលបានជួបឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទបណ្តាលឱ្យលិចក្នុងសមុទ្រកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

គាត់បានបណ្តែតខ្លួននៅលើសមុទ្ររយៈពេល ៤ថ្ងៃដោយប្រើប្រាស់គម្របធុងក្លាសេទឹកក ដែលបានយកជាប់ខ្លួន បន្ទាប់មកត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយនៅលើដងខ្លួនមានស្នាមរបួសដោយសារភ្លើងរលាកនិងត្រីខាំជាច្រើនកន្លែង។

ទន្ទឹមនេះ ស្ថានទូតបានពាំនាំគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់ ព្រមទាំងទាមទារអត្ថប្រយោជន៍ផ្សេងៗពីនិយោជកដល់រូបគាត់ផងដែរ។

12/08/2020
កឹម ចំរើន Kem chamroeun

ស្ថានទូតបានចុះមក សួរសុខទុក្ខបងប្រុស​ វ៉ាន់ ឡុន ករណីផ្ទុះហ្គាសនៅលើទូកនេសាទ​នៅខេត្តរ៉ាក់យ៉ង​ប្រទេសថៃ

ពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខ និងជួយជាអំណោយ ក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់

ស្ថានទូតបានចុះមក សួរសុខទុក្ខបងប្រុស​ វ៉ាន់ ឡុន ករណីផ្ទុះហ្គាសនៅលើទូកនេសាទ​នៅខេត្តរ៉ាក់យ៉ង​ប្រទេសថៃ

ពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខ និងជួយជាអំណោយ ក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់

11/08/2020

ឆ្លើយតបចម្ងល់របស់បងប្អូនយើង៖
វីសារទេសចរណ៍
បង្ហាញខ្លួន៩០ថ្ងៃ

គិតត្រឹម​ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០​ អ្នកឆ្លងថ្មីនៅប្រទេសកម្ពុជាមាន​១៥នាក់​ និងប្រទេសថៃមិនមានអ្នកឆ្លងថ្មីនោះទេ។ ប៉ុន្តែអ...
11/08/2020

គិតត្រឹម​ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០​ អ្នកឆ្លងថ្មីនៅប្រទេសកម្ពុជាមាន​១៥នាក់​ និងប្រទេសថៃមិនមានអ្នកឆ្លងថ្មីនោះទេ។
ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសនោះទេ។

បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០

Updated Covid-19 Situation in Cambodia & Thailand as of 10 August 2020

07/08/2020
កឹម ចំរើន Kem chamroeun

សេចក្តីជូនដំណឹងស្តីពីការបន្តការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ សម្រាប់បងប្អូនពលករខ្មែរ ក្នុងស្ថានភាពជំងឺកូវីដ១៩

សេចក្តីជូនដំណឹងស្តីពីការបន្តការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ សម្រាប់បងប្អូនពលករខ្មែរ ក្នុងស្ថានភាពជំងឺកូវីដ១៩

សេចក្តីជូនដំណឹងស្តីពីការបន្តការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ សម្រាប់បងប្អូនពលករខ្មែរ ក្នុងស្ថានភាពជំងឺកូវីដ១៩
07/08/2020

សេចក្តីជូនដំណឹងស្តីពីការបន្តការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ សម្រាប់បងប្អូនពលករខ្មែរ ក្នុងស្ថានភាពជំងឺកូវីដ១៩

01/08/2020
កឹម ចំរើន Kem chamroeun

ច្រកព្រំដែនបើកដំណើរធម្មតានៅពេលណា?

បើកអោយពលករចូលវិញនៅដើមខែសីហានេះបានឬនៅ?

សូមស្តាប់វីដេអូនេះដើម្បីដឹងច្បាស់អំពីមូលហេតុទាំងអស់

សូមអរគុណ

ច្រកព្រំដែនបើកដំណើរធម្មតានៅពេលណា?

បើកអោយពលករចូលវិញនៅដើមខែសីហានេះបានឬនៅ?

សូមស្តាប់វីដេអូនេះដើម្បីដឹងច្បាស់អំពីមូលហេតុទាំងអស់

សូមអរគុណ

សេចក្តីជូនដំណឹងសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបថា រាជរដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្...
01/08/2020

សេចក្តីជូនដំណឹង
សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបថា រាជរដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល ១ ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។

29/07/2020
កឹម ចំរើន Kem chamroeun

ថៃអនុញ្ញាតឱ្យពលករបរទេសចូលមកធ្វើការនៅក្នុងប្រទេសថៃវិញ​ តែត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?

សូមស្តាប់ទាំងអស់គ្នា

ថៃអនុញ្ញាតឱ្យពលករបរទេសចូលមកធ្វើការនៅក្នុងប្រទេសថៃវិញ​ តែត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?

សូមស្តាប់ទាំងអស់គ្នា

ជនបរទេស​4ក្រុម ដែលអនុញ្ញាតឲចូលក្នុងប្រទេសថៃ ប៉ុន្តែ​ត្រូវ​ដាក់ខ្លួន​ឲនៅដាច់ដោយឡែក 14ថ្ងៃព័ត៌មាន​លម្អិត​សូមរងចាំទស្សនាក្ល...
29/07/2020

ជនបរទេស​4ក្រុម ដែលអនុញ្ញាតឲចូលក្នុងប្រទេសថៃ ប៉ុន្តែ​ត្រូវ​ដាក់ខ្លួន​ឲនៅដាច់ដោយឡែក 14ថ្ងៃ

ព័ត៌មាន​លម្អិត​សូមរងចាំទស្សនាក្លីបវីដេអូនាពេលឆាប់ៗនេះ

ជនបរទេស​4ក្រុម ដែលអនុញ្ញាតឲចូលក្នុងប្រទេសថៃ ប៉ុន្តែ​ត្រូវ​ដាក់ខ្លួន​ឲនៅដាច់ដោយឡែក 14ថ្ងៃ

ព័ត៌មាន​លម្អិត​សូមរងចាំទស្សនាក្លីបវីដេអូនាពេលឆាប់ៗនេះ

គិតត្រឹម​ ថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២០​ អ្នកឆ្លងថ្មីនៅប្រទេសកម្ពុជាមាន​៧នាក់​ និងប្រទេសថៃមាន ២នាក់​ ប៉ុន្តែអ្នកឆ្លងទាំងន...
29/07/2020

គិតត្រឹម​ ថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២០​ អ្នកឆ្លងថ្មីនៅប្រទេសកម្ពុជាមាន​៧នាក់​ និងប្រទេសថៃមាន ២នាក់​ ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសនោះទេ។

បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០

Updated Covid-19 Situation in Cambodia & Thailand as of 28 July 2020

ที่อยู่

518/4 Soi Ramkamhaeng 39, Pracha Uthid Road, Wangthonglang
Bangkok
10310

เวลาทำการ

จันทร์ 08:30 - 17:00
อังคาร 08:30 - 17:00
พุธ 08:30 - 17:00
พฤหัสบดี 08:30 - 17:00
ศุกร์ 08:30 - 17:00

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ ที่ปรึกษาฝ่ายแรงงาน ประจำประเทศไทยผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

ตำแหน่งใกล้เคียง บริการภาครัฐ