គម្រោងជំរុញផលិតកម្មស្បៀង boostin

គម្រោងជំរុញផលិតកម្មស្បៀង boostin improvement and increasing the agricultural production

នៅថ្ងៃទី​០២​ ខែមិថុនា​ ឆ្នាំ​២០២០​ លោក​ គៀន​ សុភា​ ប្រធាននាយកដ្ឋានសាកវប្បកម្ម​ និងដំណាំរួមផ្សំ​ បានចុះពិនិត្យមេីលពីស្ថាន...
03/06/2020

នៅថ្ងៃទី​០២​ ខែមិថុនា​ ឆ្នាំ​២០២០​ លោក​ គៀន​ សុភា​ ប្រធាននាយកដ្ឋានសាកវប្បកម្ម​ និងដំណាំរួមផ្សំ​ បានចុះពិនិត្យមេីលពីស្ថានភាពនៃការសាងសង់តូបលក់បន្លែដែលគម្រោងជំរុញផលិតកម្មស្បៀង​បានប្រគល់-ទទួល​ ជូនកសិករគម្រោងចំនួន១៦តូប​ ក្នុង​ខេត្ត​គោលដៅចំនួន៧​ កាលពីឆ្នាំ២០១៩កន្លងមកនេះ។ បច្ចុប្បន្ន​នេះ​ តូបទាំងនោះបាននឹងកំពុងសាងសង់ជិតរួចរាល់ហេីយ​(ប្រមាណជា៨០%)​ និងមានសកម្មភាពដាក់លក់នូវបន្លែសុវត្ថិភាពជាបណ្តេី​ៗ​ដែលមានការសហការជាមួយក្រុមផលិតបន្លែសុវត្ថិភាព​។ កសិករដែលជាអ្នកលក់បន្លែបានប្រាប់ឱ្យដឹងថា​ បន្លែ​ទាំងនោះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអតិថិជន។ ក្នុង​ឱកាស​នោះ​ លោកប្រធាន​ក៏បានផ្តល់មតិណែនាំបន្ថែម​ដូចជា​ការរៀបចំ​ វេចខ្ចប់​ និងការកែលម្អសោភ័ណ្ឌភាពតូបជាដេីម។

#bfp-gda

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture
18/02/2020

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

សេចក្តីជូនដំណឹង

#bfp(បាត់ដំបង​)៖ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមការងារគម្រោងជំរុញផលិតកម...
29/01/2020

#bfp
(បាត់ដំបង​)៖ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀង(BFP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមានមន្រ្តីថ្នាក់ខេត្ត ថ្នាក់ស្រុក បានរួមដំណើរជាមួយក្រុមការងារគម្រោងថ្នាក់ជាតិ ចុះពិនិត្យសុពលភាពឃ្លាំង ឡសម្ងួតស្រូវ និងពិនិត្យលើការសាងសង់ផ្ទះសំណាញ់ជូនកសិករ នៅសហគមន៍រស្មីស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី និងសហគមន៍សង្ហាផល ឃុំខ្នាចរមាស ស្រុកបវេល ចំណែកផ្ទះសំណាញ់គឺពិនិត្យនៅផ្ទះកសិករឈ្មោះស៊ុយ ប្រុសនៅភូមិច្រនៀង ឃុំគោកឃ្មុំ និងកសិករឈ្មោះឈរ ប៊ុនធឿននៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល។ សហគមន៍ កសិករសប្បាយរីករាយពេញចិត្តនិងគាំទ្រចំពោះគម្រោងយ៉ាងខ្លាំង និងសំណូមពរឱ្យមានដំណើរការបន្ត។
រាយការណ៍​ដោយ​៖លោក​ ឡុង​ ផន​ ប្រធាន​គម្រោង​ថ្នាក់​ខេត្ត

#bfp(តាកែវ​)៖​ ថ្ងៃច័ន្ទ ៣កើត ខែ មាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ ក្រុមការងារដឹកនាំដោយ ...
29/01/2020

#bfp
(តាកែវ​)៖​ ថ្ងៃច័ន្ទ ៣កើត ខែ មាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ ក្រុមការងារដឹកនាំដោយ ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោកប្រធានគម្រោងថ្នាក់ខេត្ត និង មន្រ្តីគម្រោង បានចុះប្រគល់សុពលភាពឃ្លាំង និង លានហាល នៅសហគមន៍ជើងគួនជោគជ័យ ស្ថិតនៅឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ បន្ទាប់ពីកិច្ចការប្រគល់ ទទួលសុពលភាពឃ្លាំង និង លានហាល រួចរាល់ លោកប្រធានគម្រោងបានពិនិត្យការងារសំអាតគ្រាប់ពូជ ការវិចខ្ចប់ និង ការទុកដាក់ពូជក្នុងឃ្លាំង ដែលមានស្រូវពូជប្រមាណជិត ៥០តោន ដែលបានសំអាតរួចរាល់ជាស្ថាពរ។ ក្នុងឱកាសនេះដែរ លោកប្រធានគម្រោងក៏បានប្រជុំជាមួយប្រធាន អនុប្រធាន និង សមាជិកសហគមន៍ដើម្បីធ្វើផែនការបញ្ចេញស្រូវពូជ ព្រមទាំងកំណត់តំលៃលក់ចេញ ដើម្បីត្រៀមប្រជុំរួមជាមួយសហគមន៍ផលិតស្រូវពូជ និង ស្រូវចំណីនាពេលខាងមុខ។

រាយការណ៍​ដោយ​៖​លោក​ ម៉េង​ សុធី​ ប្រធានគម្រោងថ្នាក់ខេត្ត

#bfp(ព្រៃវែង​):​នៅថ្ងៃទី០១-០២ ខែមករា ឆ្នាំ២០២០ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
03/01/2020

#bfp
(ព្រៃវែង​):​នៅថ្ងៃទី០១-០២ ខែមករា ឆ្នាំ២០២០ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចុះពិនិត្យការសាងសង់ផ្ទះសំណាញ់ចំនួន២កន្លែង តាមស្តង់ដារប្រទេសអ៊ីស្រាអែល ដែល១កន្លែង ស្ថិតនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ និង១កន្លែង ស្ថិតនៅភូមិពោធិទង ឃុំកញ្ជ្រៀច​ ស្រុកកញ្ជ្រៀច គឺបានសាងសង់រួចរាល់ជាស្ថាពរហើយ​និងបានចុះពិនិត្យការដាំដុះបន្លែ និងណែនាំបច្ចេកទេសក្នុងថែទាំដំណាំតាមគោលការណ៍ការអនុវត្តកសិកម្មល្អសម្រាប់ចំការបង្ហាញ នៅសហគមន៍ផលិតបន្លែសុវត្ថិភាពពោធិទងជោគជ័ងស្រុកកញ្ជ្រៀច។

រាយការណ៍​ដោយ​:លោក​ សំ​ សារុន​ ប្រធាន​គម្រោង​ថ្នាក់​ខេត្ត

សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation - CRF
21/12/2019

សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation - CRF

តំលៃស្រូវ សើម និង ស្ងួត ប្រចាំថ្ងៃទី16 ខែធ្នូ ឆ្នាំ 2019 តាមស្រុក នៃខេត្តមួយចំនួន

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture
18/12/2019
អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

បែបបទនៃការផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល
សម្រាប់ឯកសារជា PDF សូមទាញយកតាមរយៈ៖ https://gda.maff.gov.kh/documents/npfKni8rD1

#bfp(ត្បូងឃ្មុំ):​ ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៩ កញ្ញា ឆោម  ស្រីម៉ៅ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងជាមន្រ្តីអនុវត្តគម្...
18/12/2019

#bfp
(ត្បូងឃ្មុំ):​ ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៩ កញ្ញា ឆោម ស្រីម៉ៅ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងជាមន្រ្តីអនុវត្តគម្រោង BFP បានចុះពិនិត្យកសិករធ្វើបង្ហាញដាំត្រសក់ និងផ្តល់បច្ចេកទេសដាំដុះដល់កសិករ២គ្រួសារផ្សេងទៀត នៅឃុំចក ស្រុកអូររាំង​ និងណែនាំកសិករឲ្យអនុវត្តន៍តាមគោលការណ៍​សុវត្ថិភាពGAP មានផែនការដាំដុះ ហើយដាំតាមរដូវកាលដែលជាឱកាសតម្រូវការនៅលើទីផ្សារខ្ពស់។

រាយការណ៍ដោយ:លោក ហេង ពិសិដ្ឋ ប្រធានគម្រោងថ្នាក់ខេត្ត

#bfp(បាត់ដំបង​):​ នៅថ្ងៃសុក្រ ០២រោច ខែបុស្សរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក គា ឈុន ប្រធាន...
14/12/2019

#bfp
(បាត់ដំបង​):​ នៅថ្ងៃសុក្រ ០២រោច ខែបុស្សរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក អៀ ខេមរា ទីប្រឹក្សាទីផ្សារ លោកស្រី ស៊ុយ សុខឿន គ្រូបង្គោលដំណាំបន្លែស្រុកថ្មគោល គម្រោងជុំរុញផលិតកម្មស្បៀង(BFP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះពិនិត្យការងារបច្ចេកទេសដាំដុះបន្លែសុវត្ថិភាព និងប្រព័ន្ធលាងសំអាតបន្លែដោយប្រើប្រាស់សូឡាសម្លាប់មេរោគនៅសហគមន៍តាសីសាមគ្គី ស្រុកថ្មគោល​ និងបានប្រជុំណែនាំសមាជិកសហគមន៍សាមគ្គីកំពង់ឆ្លង ស្រុកសង្កែ ឲ្យផ្សារភ្ជាប់ជាមួយទីផ្សាររបស់ហាវ៉ែស2ផងដែរ។
រាយការណ៍​ដោយ​:​លោក​ ឡុង​ ផន​ ប្រធានគម្រោងថ្នាក់ខេត្ត

#bfp(តាកែវ​):​ ថ្ងៃទី១១-១២​ ខែធ្នូ​  ឆ្នាំ២០១៩​ ក្រុមការងារអនុត្តគម្រោងជំរុញផលិតកម្មស្បៀង​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ...
14/12/2019

#bfp
(តាកែវ​):​ ថ្ងៃទី១១-១២​ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រុមការងារអនុត្តគម្រោងជំរុញផលិតកម្មស្បៀង​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តតាកែវ​រួមមាន​៖
១/​ លោកស្រី ហង់ ណាវី បានចុះជួបសហគមន៍កសិកម្មអូសារាយ និងសហគមន៍ត្រពាំងក្រឡាញ់ ស្រុកត្រាំកក់ដេីម្បី:
-ត្រួតពិនិត្យការហាលសំងួតគ្រាប់ពូជស្រូវផ្ការំដួលនិងពូជស្រូវសែនក្រអូប និងស្រូវចំណីផ្ការំដួល
-ធ្វេីបញ្ជីឈ្មោះកសិករសមាជិកបញ្ចូលស្រូវពូជក្មុងឃ្លាំង
-ធ្វើ​បញ្ជីឈ្មោះលក់ស្រូវពូជទៅណសខ្លះ? ការសាយភាយគ្រាប់ពូជតាមសហគមន៍នីមួយៗ
-ផ្តល់បច្ចេកទេស ការសម្អាត វេចខ្ចប់ ការទុកដាក់ឲ្យមានសុវត្ថិភាពត្រឹមត្រូវ ចៀសវាងសត្វល្អិតផ្សេងៗបំផ្លាញគ្រាប់ពូជ។

២/​លោកស្រី សែស វណ្ណា​ និងលោកស្រី​ ទូច សារត្ន័ បានចុះ
ទៅស្រុកគីរីវង់ តាកែវដើម្បីជួបគណ:កម្មាធិការសហគមន៍កសិកម្ម ប្រមូលលទ្ធផលការប្រមូលផលស្រូវចំណីពូជផ្ការំដួលចំនួន ៣ សហគន៍​គឺ

១ . សហគមន៍​អង្គប្រសាទសុខសែនជយ័​ ដែលស្ថិនៅភូមិ រនាមត្នោត ឃុំអង្គប្រសាទ

២ . សហគមន៍​ប្រជាជនគោគព្រេច​ ស្ថិតនៅភូមសំរោងខាលិច ឃុំគោគព្រេច

៣ សហគមន៍​រាមអណ្តើក ស្ថិតនៅភូមិត្រពំាងខ្ចៅ ឃុំរាមអណ្តើក

រាយការណ៍​ដោយ​:​លោក​ ម៉េង​ សុធី​ ប្រធាន​គម្រោង​ថ្នាក់​ខេត្ត

#bfp(ព្រៃវែង​):​ នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមក...
05/12/2019

#bfp
(ព្រៃវែង​):​ នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀង​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានទទួលរៀបចំទទួលដំណេីរទស្សន:កិច្ច​សិក្សា​ជាមួយក្រុមការងារ​គម្រោងឆេន(chain)​ ក្នុង​គោល​បំណង​ ដើម្បីសិក្សាស្វែងយល់ពី​ប្រព័ន្ឋស្រោចស្រពអាងអាកាសសូឡា និងផលប្រយោជន៍​នៃការសាងសង់អាងអាកាស​សូឡា ការដាំដុះបន្លែសុវត្ថិភាពរបស់​សមាជិក​ក្រុមកសិករផលិត​បន្លែសុវត្ថិភាព និងការធ្វើកិច្ចសន្យារវាងក្រុមកសិករផលិតបន្លែជាមួយនឹងក្រុមហ៊ុនកសិករសរីរាង្គ នៅលើកោះពាមរាំង ស្ថិតនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ដោយមានកសិករចូលរួមពីកសិករផលិតបន្លែសរុបចំនួន​ ១៥នាក់​ (ស្រ្តី០៦នាក់)។

រាយការណ៍​ដោយ​:​លោក​ សំ​ សារុន​ ប្រធាន​គម្រោង​ថ្នាក់​ខេត្ត

#bfp(ព្រៃវែង​):​ ថ្ងៃចន្ទ ០៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារអនុវ...
04/12/2019

#bfp
(ព្រៃវែង​):​ ថ្ងៃចន្ទ ០៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារអនុវត្ត​គម្រោងជំរុញផលិតកម្មស្បៀង​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ចុះពិនិត្យ និងគាំទ្របច្ចេកទេស​ស្តីពីការប្រើប្រាស់ជី និងថ្នាំកសិកម្មទៅតាមបទដ្ឋាននៃការអនុវត្តកសិកម្មល្អ(GAP) ដល់ក្រុមកសិករ ផលិតបន្លែសុវត្ថិភាព ភូមិព្រែកសំបួរ ឃុំកោះចេក ស្រុកពាមជរ។

រាយការណ៍​ដោយ​:​លោក​ សំ​ សារុន​ ប្រធាន​គម្រោង​ថ្នាក់​ខេត្ត

#bfp(ត្បូងឃ្មុំ​):​ ថ្ងៃអាទិត្យ ៥កើត  ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារ...
02/12/2019

#bfp
(ត្បូងឃ្មុំ​):​ ថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារអនុវត្តគម្រោង​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តត្បូងឃ្មុំ​

១-លោក យូ តាំងហុី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃាន ខៃ មន្ត្រីការិ.កសិកម្មស្រុកពញាក្រែកចុះពិនិត្យ ណែនាំបច្ចេកទេស និងពិភាក្សាពីបញ្ហាដែលនឹងកើតមានលើដំណាំបន្លែនៅវគ្គបន្ទាប់ និងវិធានការការពារ នៅក្នុងឱកាសនេះក្រុមកសិករបានលើកឡើងពីបញ្ហា÷
-សត្វទៀកគូ រុយសរ
-ដង្កូវយោលទោង
-រលួយ(ផ្សិតដើម)

ក្រុមការងារណែនាំនៅវិធានការការពារដូចខាងក្រោម៖
-ហាលដីឲ្យបានពី៧-១៥ថ្ងៃ
-សម្អាតស្មៅឲ្យបានស្អាត
-ប្រើប្រាស់ថ្នាំការពារផ្សិត
-ប្រើប្រាស់ទឹកឲ្យបានសមស្រប
-ចុះពិនិត្យចម្ការជាប្រចាំ
-ប្រើប្រាស់វិធីសាស្ត្រមេកានិក កម្ចាត់ពង និងដង្កូវ
-ប្រើប្រាស់ថ្នាំពុលធម្មជាតិជាប្រចាំ ១សប្តាហ៍ម្តង
-ប្រើប្រាស់ជីកំប៉ុស្តគោកសម្រាប់ទ្រាប់បាត និងកំប៉ុស្តទឹកសម្រាប់បំប៉ន។

២-លោក រ័ត្ន សំណព្វ អនុប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ឈាង ចាន់ស៊ីថា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានចុះពិនិត្យលើការដាំដុះបន្លែរបស់កសិករនៅក្រុមផលិតបន្លែសុវត្ថិភាពភូមិស្មោញ ឃុំល្ងៀង ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំដើម្បីរៀបចំធ្វើចំការបង្ហាញ​ និងបានជួប​ ពន្យល់ណែនាំកសិករចំនួន៣ គ្រួសារ។
ជាលទ្ធផល
-បានជួយណែនាំពីការប្រើប្រាសជីធម្មជាតិ និងអត្ថប្រយោជនៃការប្រើកំបោសដាក់នៅលើរង និងវិធីសាស្ត្តមួយចំនួនក្នុងការរៀបប្រពន្ធ័ស្រោចស្រពដោយប្រើដំណក់ទឹក និងការថែទាំឲ្យបានល្អ -ណែនាំពីការប្រើប្រាស់ជី ដោយបង្ហាញពីអត្ថប្រយោជពីប្រសិទ្ធភាពជីកបនៅតាមចន្លោះរងដំណាំ ជៀសវាងការរោយពីលើគលដំណាំ
-ណែនាំពីការសម្អាតស្មៅនៅក្នុងបរិវេណចំការឲ្យបានស្អាតដើម្បីកាត់បន្ថយកត្តាចង្រៃដែលបំផ្លាញដំណាំ និងការកាត់ស្លឹកចាស់ៗ និងស្លឹកដែលមានជំងឺចោលឲ្យបានជាប្រចាំ
-ណែនាំពីការប្រើប្រាស់ថ្នាំពុលគីមីទៅតាមបទដ្ឋានបច្ចេកទេសក្នុងការកំចាត់រុយស និងជំងឺផ្សិត។

៣-កញ្ញា​ ពៅ​ ពិសាខ​ អនុប្រធាន​ការិយាល័យ​កៅស៊ូ​ និងលោក​ សេង​ តុលា​ មន្ត្រីការិយាល័យកសិកម្មក្រុងសួង​ បានចុះពិនិត្យ​ ណែនាំបច្ចេកទេសលេីដំណាំបន្លែ​និងធ្វេីផែនការដាំដុះដល់កសិករចំនួន​ ០៤គ្រួសារ​ នៅសង្កាត់វិហារលួង​ ក្រុងសួង​។
ជាលទ្ធផល៖
-បានជំរុញការផលិតនិងប្រេីប្រាស់ថ្នាំពុលនិងជីធម្មជាតិ​ឲ្យបានច្រើន
-ណែនាំការថែទាំ​ ទុកដាក់ក្រោយប្រមូលផល
-ជួយរៀបចំផែនការដាំដុះ​ កុំឲ្យជុញបន្លែនាំឲ្យថ្លៃបន្លែធ្លាក់ចុះ។

រាយការណ៍ជូនដោយ:​លោក​ ហេង ពិសិដ្ឋ ប្រធានគម្រោងថ្នាក់ខេត្ត

#bfp(បាត់ដំបង​):​ ថ្ងៃទី២៥ខែវិច្ឆិកា​ ឆ្នាំ២០១៩ក្រុមការងារអនុវត្តគម្រោង​ជំរុញផលិតកម្មស្បៀង​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមា...
26/11/2019

#bfp
(បាត់ដំបង​):​ ថ្ងៃទី២៥ខែវិច្ឆិកា​ ឆ្នាំ២០១៩ក្រុមការងារអនុវត្តគម្រោង​ជំរុញផលិតកម្មស្បៀង​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តបាត់ដំបង​រួមមាន​:លោក គឹម ច័ន្ទមុនី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្តនិងជាមន្រ្តីទទួលបន្ទុកM&E លោក យ៉ម សណ្តុះ លោក ម៉ែន ទូច និងអ្នកស្រី ស៊ុយ សឿន បានចុះជួយរៀបចំ​ និងតប្រព័ន្ធស្រោចស្រពទឹកដល់កសិករបង្ហាញឈ្មោះ វេត ឡាប ស្ថិតនៅភូមិ តាសី ឃុំតាម៉ឺន ផ្ទៃដី៣០០ម៉ែត្រការ៉េ (ដំណាំត្រសក់)​ និងកសិករបង្ហាញឈ្មោះ វិន វុទ្ធី ស្ថិតនៅភូមិ គោកឃ្មុំ ឃុំ គោកឃ្មុំ ស្រុកថ្មគោល​ (ដំណាំម្រះ)​ លេីផ្ទៃដី​ ៣០០ម៉ែត្រការ៉េ។

រាយការណ៍​ដោយ​:លោក​ ឡុង​ ផន​ ប្រធានគម្រោងថ្នាក់ខេត្ត

#bfp(ត្បូងឃ្មុំ​):​ ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុម​ការងារ​អន...
24/11/2019

#bfp
(ត្បូងឃ្មុំ​):​ ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុម​ការងារ​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តត្បូងឃ្មុំ​ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក អៀង ថងអ៊ុន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះពិនិត្យការប្រមូលផលស្រូវ និងវាស់ស្ទង់ទិន្នផលស្រូវផ្ការំដួល ក្នុងសហគមន៍កសិកម្មសាមគ្គីកក់ នៃគម្រោង​ នៅភូមិបុស្សទី ឃុំកក់ ស្រុកពញាក្រែក​ ដែលមានកសិករចូលរួម 0៧នាក់ ស្រី្ត ០២នាក់។

លទ្ធផល
-ចុះពិនិត្យ និងជ្រេីសរេីសស្រែរបស់កសិករសម្រាប់ធ្វេី ការវាស់ស្ទង់
-ការវាស់ស្ទង់ត្រូវច្រូតយកចំនួន ៣សំណាក/កន្លែងផ្សេងៗគ្នា (ទំហំក្នុង១សំណាក ៤ម៉ែត្រការ៉េ)
-ទិន្នផលសេីមជាមធ្យម ២ ៧២៥គ.ក/ហិកតា (សំណេីមជាមធ្យម ១៨.៨៣%)
-ទិន្នផលស្ងួតជាមធ្យម ២ ៥៧២គ.ក (ក្នុងសំណេីមជាមធ្យម ១៤%)
-ស្រូវផ្ការំដួលសើម ក្នុងតម្លៃ ១ ០០០ រៀល/គក្រ

រាយការណ៍ដោយ:​លោក​ ហេង ពិសិដ្ឋ ប្រធានគម្រោងថ្នាក់ខេត្ត

#bfp(តាកែវ​):​ថ្ងៃទី២០ -​២២​ ខែវិច្ឆិកា ឆ្នាំ២០១៩​ ក្រុម​ការងារ​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ នៃមន្ទីរកសិកម្ម​ រុ...
23/11/2019

#bfp
(តាកែវ​):​ថ្ងៃទី២០ -​២២​ ខែវិច្ឆិកា ឆ្នាំ២០១៩​ ក្រុម​ការងារ​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តតាកែវ​ រួមមាន​:

លោក មាស វណ្ណ:​ មន្រ្តីគម្រោងថ្នាក់ស្រុក​ បានចុះសហគមន៍ផលិតពូជ ជើងគួនជោគជ័យ ស្ថិតក្នុងភូមជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ក្នុងគោលបំណង:
(១). ចុះតាមដានចំនួន និងផ្ទៃដីច្រូតកាត់ស្រូវពូជរបស់សមាជិក
(២). វាស់ស្ទង់ទិន្នផលកសិករចំនួន ៤គ្រួសារ

ជាលទ្ធផល:
(១).មានសមាជិកប្រហែល ១០គ្រួសារបានធ្វើការច្រូតកាត់ លើផ្ទៃដី ៥ហិកតា ស្មើនឹង ២០% នៃផ្ទៃដីច្រូតកាត់សរុប ២៥ហិកតា។
(២).បានវាស់ស្ទង់ទិន្នផល ៤គ្រួសារ ដោយ ១គ្រួសារយក ៣សំណាក។
*** ទំហំសំណាក ១ម៉ែត្រការ៉េ
គ្រួសារទី១:
_ទិន្នផលមធ្យម ទម្ងន់សើម ៥,៦៦៧ តោន/ហ.ត និង ទម្ងន់ស្ងួត ៥,៤០៣ តោន/ហ.ត។

គ្រួសារទី ២:
_ទិន្នផលមធ្យម: ទម្ងន់សើម ៥,១៦៧ តោន/ហ.តនិង ទម្ងន់ស្ងួត ៤,៩២០តោន/ ហ.ត។

គ្រួសារទី៣:
_ទិន្នផលមធ្យម: ទម្ងន់សើម ៣,៧៣៣តោន/ហ.តនិង ទម្ងន់ស្ងួត ៣,៥៦០តោន/ហ.ត។

គ្រួសារទី ៤
_ទិន្នផលមធ្យម: ទម្ងន់សើម ៤,០០០តោន/ហ.ត និងទម្ងន់ស្ងួត ៣,៨១០តោន/ ហ.ត។

—ទិន្នផលមធ្យមក្នុង ៤គ្រួសារ: ទម្ងន់សើម៤,៦៤០ តោន/ហ.ត និងទម្ងន់ស្ងួត ៤, ៤២០តោន/ហ.ត។

លោកស្រី​ សែស វណ្ណា​ មន្ត្រីផ្នែកឥណទានសហគមន៍ បានចុះសហគមន៍ត្រពាំងក្រឡាញ់​ នៅភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ​ ដេីម្បពិនិត្យលើការប្រើប្រាស់ប្រាក់ឧបត្ថម្ភធនក្នុងឆ្នាំ២០១៩ ដែលមានអ្នកចូលរួម៦នាក់​ ស្រី១នាក់។

បន្ទាប់មក​ លោកស្រី​ក៏បានចុះសហគមន៍អូសារាយ​ ស្ថិតនៅក្នុង
ភូមិស្ទឹង ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ​ ដេីម្បីពិនិត្យការប្រើប្រាស់ប្រាក់ឧបត្ថម្ភក្នុងឆ្នាំ២០១៨។ សហគមន៍បានលក់ស្រូវពូជសើមឲ្យទៅឈ្មួញនៅខេត្តកំពង់ធំបាន៣០តោន ក្នុងតម្លៃ
១៤៥០រក្នុង១គីឡូក្រាម ។

រាយការណ៍​ដោយ​:​លោក​ ម៉េង​ សុធី​ ប្រធាន​គម្រោង​ថ្នាក់​ខេត្ត

#bfp(បាត់ដំបង​):​ ថ្ងៃច័ន្ទ ៧រោច ខែកត្តឹក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោក​ គឹម ច័ន្ទមុនី ល...
20/11/2019

#bfp
(បាត់ដំបង​):​ ថ្ងៃច័ន្ទ ៧រោច ខែកត្តឹក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោក​ គឹម ច័ន្ទមុនី លោក​ យ៉ម សណ្តុះ​ និងលោក​ ផាត សុភឿន ក្រុមការងារគម្រោងជម្រុញផលិតកម្មស្បៀង(BFP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះត្រួតពិនិត្យនិងណែនាំកសិករសហគមន៍ផលិតគ្រាប់ពូជស្រូវ រស្មីស្តុកប្រវឹក ស្ថិតនៅភូមិកោះធំ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី និងសហគមន៍រកាមានឫទ្ទ នៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុក មោងឫស្សី អំពីបច្ចេកទេសកាត់ពូជលាយ និងការហាលសំងួតគាប់ពូជស្រូវ ឲ្យបានត្រឹមត្រូវធានាដំណុះនិងភាពសុទ្ធល្អប្រសើ។

រាយការណ៍​ដោយ​:លោក​ ឡុង​ ផន​ ប្រធានគម្រោងថ្នាក់ខេត្ត

#bfp(ត្បូងឃ្មុំ​):​ ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុម​ការងារ​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ នៃមន្ទីរកសិកម្ម​ រុក្...
19/11/2019

#bfp
(ត្បូងឃ្មុំ​):​ ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុម​ការងារ​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តត្បូងឃ្មុំ​ ៖​

១-លោក យូ តាំងហុី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ​ និងលោក សេង តុលា មន្ត្រីការិ.កសិកម្មក្រុងសួង​ បានចុះបង្ហាញក្រុមកសិករពីភាពខុសគ្នានៃការដាំដុះតាមបច្ចេកទេសនិងតាមទម្លាប់ លើដំណាំត្រសក់។ កត្តាចង្រៃដែលនឹងកើតមានលើដំណាំបន្លែសម្រាប់ខែបន្ទាប់មានដូចជា រុយស​ មមាច ចៃ ដង្កូវយោលទោង សត្វទៀកគូរ ករណីមានសំណើមច្រើន មានជំងឺរលួយ។​ វិធានការការពារ ស្តីពីការសម្អាតដីឲ្យបានស្អាត ការហាលដីឲ្យបានពី១-២សប្តាហ៍​ ការប្រើជីធម្មជាតិឲ្យបានច្រើន ការប្រើថ្នាំការពារផ្សិត ការតាមដានវត្តមានសត្វល្អិតចង្រៃជាប្រចាំនិងត្រូវផ្តល់ពត៍មានដល់មន្ត្រីកសិកម្មនៅពេលដាំ និងពេលមានវត្តមានកត្តាចង្រៃ។

២-កញ្ញា ឆោម ស្រីម៉ៅ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចុះត្រួតពិនិត្យនិងណែនាំបច្ចេកទេសដល់ក្រុមកសិករ នៅភូមិអូឡោក ឃុំចក​ស្រុកអូររាំងឱ។ ក្នុងនោះយើងបានពិនិត្យទៅលើបញ្ហាកត្តាចង្រៃចំពោះ ដំណាំត្រប់ស្រួយរបស់កសិករ ២គ្រួសារ កើតជំងឺរលាកស្រទបនិងទងស្លឹក និងជំងឺរលួយផ្លែ​ដែលបណ្តាលមកពីផ្សិត។ ជាដំណោះស្រាយ ក្រុម​ការងារ​បានណែនាំកសិករប្រើថ្នាំពុលគីមីដែលមានធាតុសកម្ម Copper និង Zine Sulphate ក្នុងបរិមាណប្រើប្រាស់១កញ្ចប់ទម្ងន់៤០ក្រាម លាយជាមួយទឹក២០លីត្រ។​ បានដឹកនាំកសិករ១គ្រួសារ ធ្វេីជីកំប៉ុសទឹកបំប៉នផ្កានិងផ្លែ ដែលមាន៖
-ធាតុផ្សំ៖ ផ្លែចេកទុំ ៦គីឡូ លាយជាមួយស្ករត្នោត២គីឡូ
-វិធីធ្វើ៖ យកផ្លែចេកទុំបកសំបកចេញអោយស្អាត រួចចាក់ស្កត្នោតចូលច្របាច់អោយល្អិតសព្វចូលគ្នា រួចចាក់ចូលក្នុងធុងស្អាតគ្របអោយជិត ហើយទុកនៅកន្លែងម្លប់រយះពេល២០ថ្ងៃទៅ៣០ថ្ងៃ អាចយកប្រើបាន។​ វិធីប្រើ៖ ទឹកជី១លីត្រលាយជាមួយទឹកធម្មតា១០០លីត្រ ស្រោចនៅតាមគល់ដំណាំក្នុងដំណាក់កាលចាប់ផ្តើមចេញផ្កា។​

៣-​លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ឃាន ខៃ មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក ចុះពិនិត្យការដំាដុះដំណាំបន្លែ និងរៀបចំធ្វើផ្ទះសំណាញ់
សម្រាប់ដំាបន្លែ ដល់កសិករនៅភូមិក្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក។ បន្ទាប់ពីទទួលបានគ្រាប់ពូជបន្លែ ពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កសិករ មុន សុទ្ធ រស់នៅភូមិក្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក បានយកគ្រាប់ពូជបន្លែទាំងនោះទៅដាំដុះ ហើយឥឡូវនេះគាត់ជិតបានប្រមូលផលហើយ ។ ហើយគាត់និងធ្វើផ្ទះសំណាញ់ ១ខ្នង សម្រាប់ដាំដុះបន្លែ ការពារសត្វល្អិតចង្រៃស៊ីបំផ្លាញបន្លែ និងធន់ទ្រាំការបម្រែបម្រួលអាកាសធាតុ។ ក្នុងនោះមន្ត្រីជំនាញបាន ចុះវាស់វែងដីសម្រាប់សាងសង់ និងបានឲ្យគាត់ត្រៀមសម្ភារៈ ដូចជា ឬស្សី ឈើ ដើម្បីធ្វើផ្ទះសំណាញ់។ បានណែនាំកសិករពី អត្ថប្រយោជន៍ នៃការប្រើប្រាស់ម៉ាស៊ីនវ៉ៃដីខ្នាតតូច ដែលមានភាពងាយស្រួលធ្វើដីឲ្យម៉ដ្ឋល្អ កាត់បន្ថយកម្លាំងពលកម្ម ក្នុងការរៀបចំដី និងចំណេញពេលវេលា ចំពោះកសិករដាំបន្លែអាជីព។

៤-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យការប្រមូលផលស្រូវ និងវាស់ស្ទង់ទិន្នផលស្រូវផ្ការំដួល ក្នុងសហគមន៍កសិកម្មតំបែររុងរឿង នៃគម្រោង។
លទ្ធផល -ការប្រមូលផលស្រូវផ្ការំដួល របស់សមាជិកសហគន៍បាន ៤៥ហិកតា នៃផ្ទៃដីផលិត៥០ហិកតា
-ចុះពិនិត្យ និងជ្រេីសរេីសស្រែរបស់កសិករសម្រាប់ធ្វេី ការវាស់ស្ទង់
-ការវាស់ស្ទង់ត្រូវច្រូតយកចំនួន ៣សំណាកកន្លែង ផ្សេងៗគ្នា ទំហំក្នុង១សំណាក ៤ម៉ែត្រការ៉េ
-ទិន្នផលសេីមជាមធ្យម ៣ ៩៨៣គ.ក/ហិកតា (សំណេីមជាមធ្យម ១៨.៣០%)
-ទិន្នផលស្ងួតជាមធ្យម ៣ ៧៨៣គ.ក (ក្នុងសំណេីមជាមធ្យម ១៤%)
-សហគមន៍បានធ្វើការប្រមូលទិញស្រូវពីសមាជិក ដោយទិញស្រូវផ្ការំដួលសើម ក្នុងតម្លៃ១ ១៥០ រៀល/គក្រ ដើម្បីកិនជាអង្ករលក់វិញ

រាយការណ៍ដោយ:​លោក​ ហេង ពិសិដ្ឋ ប្រធានគម្រោងថ្នាក់ខេត្ត

#bfp(តាកែវ​):​ ថ្ងៃទី១៤-១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុម​ការងារ​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ នៃមន្ទីរកសិកម្ម​ រុក...
15/11/2019

#bfp
(តាកែវ​):​ ថ្ងៃទី១៤-១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុម​ការងារ​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តតាកែវ​ រួមមាន​:

១-​ លោកស្រី ទូច សារត្ន័ បានចុះទៅស្ទង់ទិន្នផលស្រូវចំណីពូជផ្ការំដួលនៅសហគន៍អង្គប្រាសាទសុខសែនជ័យ ដែលស្ថិតនៅក្នុងភូមិ រនាមត្នោត ឃុំអង្គប្រាសាទ ស្រុក គីរីវង់ ខេត្តតាកែវ បានចំនួន ១០ គ្រួសារ​ ក្នុង​នោះ​ ១ គ្រួសារ យក ៣ សំណាក ១សំណាក​ ស្មើ ៤ មែត្រការ៉េ។ និងបានចុះទៅស្ទង់ទិន្នផលស្រូវចំណីពូជ​ផ្ការំដួល​នៅសហគមន៍​ប្រជាជនគោគព្រេច ដែលស្ថិតនៅភូមិ សំរោងខាងលិច​ ឃុំគោគព្រេច ស្រុក គីរីវង់ តាកែវ បានចំនួន ៥ គ្រួសារ ក្នុង​នោះ​ ១គ្រួសារ យក ៣ សំណាក ១ សំណាក ស្មើ ៤ មែត្រការ៉េ។

* ស្រូវឆ្នាំនេះ ទិន្នផលខ្ពស់ជាងឆ្នាំ២០១៨ សុទ្ធល្អ និងគ្មានជម្ងឺ

២-​ លោកស្រី ហង់ ណាវី បានចុះសហគមន៍កសិកម្មអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដេីម្បី:
-ផ្តល់បច្ចេកទេសក្រោយពេលប្រមូលផល ការច្រូតកាត់ បោកបែក ដឹកជញ្ជូន សំអាត ហាលសម្ងួត វិចខ្ចប់ ទុកដាក់ ក្នុងឃ្លាំងស្តុកទុកឲ្យមានសុវត្ថិភាព
-ធ្វើអង្កេតស្ទង់ទិន្នផលស្រូវផលិតកម្មពូជ ផ្ការំដួល និងសែនក្រអូប ស្រូវចំណី ផ្ការំដួល ។
លទ្ធផល
-ស្រូវផលិតកម្មពូជផ្ការំដួល 6.045 ត/ហត(ស្ងួត)
-ស្រូវផលិតពូជសែនក្រអូប 5.208 ត/ហត (ស្ងួត)
-ស្រូវចំណីផ្ការំដួល 5.890 ត/ហត
(ស្ងួត)
បញ្ជាក់
-ឆ្នាំ២០១៩នេះ ការផលិតស្រូវនៅសហគមន៍អូរសារាយធ្វើបានតែម្តងទេ ដូច្នេះទិន្នផលខ្ពស់ជាងរាល់ឆ្នាំ
-មានទឹកភ្លៀងគ្រប់គ្រាន់នៅចុងរដូវ

រាយការណ៍​ដោយ​:​លោក​ ម៉េង​ សុធី​ ប្រធាន​គម្រោង​ថ្នាក់​ខេត្ត

ที่อยู่

Bangkok

เว็บไซต์

ผลิตภัณฑ์

Rices and Vegetables

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ គម្រោងជំរុញផលិតកម្មស្បៀង boostinผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง គម្រោងជំរុញផលិតកម្មស្បៀង boostin:

วิดีโอทั้งหมด

ตำแหน่งใกล้เคียง บริการภาครัฐ


องค์กรของรัฐ อื่นๆใน Bangkok

แสดงผลทั้งหมด

ความคิดเห็น

#bfp-tkm (ត្បូងឃ្មុំ)៖ ថ្ងៃអង្គារ ១២កើត ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមមាន៖ ១-លោក ជួប រិទ្ធិ អនុប្រធានការិ.ផ្សព្វផ្សាយកសិកម្ម និងលោក សុន វិឆៃ មន្ត្រីសម្របសម្រួលដំណាំបន្លែ​ចុះពិនិត្យជំរុញការ​អនុវត្តកសិកម្មល្អGAP និងពិនិត្យពីការអនុវត្តទៅតាម​ជំហាន​នីមួយដើម្បីទទួលបានការបញ្ជាក់វិញ្ញាបនបត្រសុវត្ថិភាពរបស់ក្រុមផលិតដូចខាងក្រោមៈ -កសិករ វ៉ា ញ៉ កំពុងប្រមូលផលត្រសក់ចំណារ ក្នុងមួយថ្ងៃ​ជាមធ្យម៤០០គក្រ ក្នុងផ្ទៃដី ២០អារ តម្លៃ ១២០០រៀល/គក្រ ស្មើរនឹងចំណូលដុល ៤៨០០០០រៀលក្នុងមួយថ្ងៃ។ -កសិករ ញ៉ សិល និង ចិន ចេន កំពុងដាំដំណាំត្រសក់ចំណារ ដែល​ស្ថិតក្នុងដំណាក់កាលលូតលាស់ នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ។ យើងបានណែនាំក្នុងការៀបចំ​បព័ន្ធ​​ស្រោចស្រព ការរៀបចំសម្អាតរងបន្លែឲ្យស្របតាមបច្ចេកទេស ការប្រើប្រាស់ថ្នាំកសិកម្ម និងជីធម្មជាតិ ការការពារកុំឲ្យសត្វចូលចម្ការ និងការប្រើប្រាស់ទឹកលើដំណាំ ណែនាំលើឯកសារកត់ត្រា និងការទុកដាក់កាកសំណល់(សំបកថ្នាំ និងជីគីមី)។ ២-កញ្ញា ឆោម ស្រីម៉ៅ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចុះពិនិត្យការដាំបន្លែនៅឃុំចក ស្រុកអូររាំងឱ ជា​​លទ្ធផល បានជួប​កសិករ ៥គ្រួសារ ដែលកំពុងដាំដុះនិងប្រមូលផលត្រសក់ចំណារ សណ្តែកកួរ ម្រះ ត្រប់ស្រួយ។ រាយការណ៍ដោយៈលោក ហេង ពិសិដ្ឋ ប្រធានគម្រោងថ្នាក់ខេត្ត
សុខភាពមាត់ធ្មេញជាចំនុចសម្ខាន់ណាស់ នណាៗក៏ចង់រឹងមាំដែរ
Good day