04/06/2016
Timeline photos
ថ្ងៃទី៥មិថុនាឆ្នាំ២០១៦ ខ្ញុំនឹងទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ilo)លើកទី១០៥នៅទីក្រុងហ្សឺណែវប្រទស្វីស។
ប្រទេសកម្ពុជាយើងជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាភិបាលiloសម្រាប់អាណត្តិ២០១៤-២០១៧ តួនាទីរបស់កម្ពុជាក្នុងស្ថាប័ននេះក្នុងភាពជាដៃគូល្អជាមួយរដ្ឋសមាជិកនានាមានសារៈសំខាន់ណាស់ក្នុងការអនុមតិនូវកម្មវិធីការងាររបស់ilo។
ក្រុមការងាររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយនឹងស្ថានបេសកកម្មនៃព្រះរាជាណាចក្រកម្ពុជានៅហ្សឺណែវបានខឹតខំធ្វើការដោយការទទួលខុសត្រូវខ្ពស់។
ខ្ញុំថ្លែងសុន្ទរកថាក្នុងខ្លឹមសារជាអាទិះ
-គាំទ្ររបាយការណ៍របស់អគ្គនាយកilo
the end to poverty initiative
The ilo and the 2030 agenda
-វឌ្ឍនៈភាពនៃវិស័យការងាររបស់កម្ពុជា តាមរយៈកំណែទម្រង់ទាំង៥
-ការអនុវត្តន៍នូវគោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ២០១៥-២០២៥
-ការបន្តកម្មវិធីការងារសមរម្យ decent work ២០១៦-២០១៨
-ការតម្លើងប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ
-ការអនុវត្តន៍ច្បាប់ស្ដីពីសហជីព
-ការរៀបចំតុលាការការងារ
-ការរៀបចំយន្តការចូលរួមការពិគ្រោះយោបល់ជាសកលលើលក្ខខណ្ឌការងារglobal deal
ខ្ញុំមានកម្មវិធីជួបពិភាក្សាការងារជាមួយ អគ្គនាយកilo អគ្គនាយករងនិងអង្គភាពជំនាញមួយចំនួនដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ។
ក្រុមការងារត្រីភាគីដែលមានតំណាងនិយោជក តំណាងសហជីព និងក្រសួងក៏ចូលរួមកិច្ចប្រជុំជាច្រើនទៀត។