ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង Svay Rieng Provincial Police Commissariat of the kingdom of cambodia

ក្រុមប្រចាំបញ្ជាវេនទី៣​ ប្រគល់ភារកិច្ចជូនវេនប្រចាំបញ្ជាទី៤​ បន្តប្រចាំការ២៤/២៤ម៉ោង​ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​  ...
02/05/2020

ក្រុមប្រចាំបញ្ជាវេនទី៣​ ប្រគល់ភារកិច្ចជូនវេនប្រចាំបញ្ជាទី៤​ បន្តប្រចាំការ២៤/២៤ម៉ោង​ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ថ្ងៃទី០៥/០២/២០២០។

កម្លាំងអធិការដ្ឋាន​នគរបាលក្រុង.ស្រុក​ និងប៉ុស្តិរដ្ឋបាល​ ចុះផ្សព្វផ្សាយអំពី-ច្បាប់ចរាចរណ៍ផ្លូវគោក​ -ផលប៉ះពាល់​នៃការប្រេី...
02/03/2020

កម្លាំងអធិការដ្ឋាន​នគរបាលក្រុង.ស្រុក​ និងប៉ុស្តិរដ្ឋបាល​ ចុះផ្សព្វផ្សាយអំពី-ច្បាប់ចរាចរណ៍ផ្លូវគោក​ -ផលប៉ះពាល់​នៃការប្រេីប្រាស់គ្រឿងញៀន​ និងគោលនយោបាយភូមិឃុំ​ មានសុវត្ថិភាព​ ដល់លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​។
ថ្ងៃទី០៣​/០២/២០២០

គោរពច្បាប់ចរាចរណ៍​ គឺគោរពស្រលាញ់អាយុជីវិតខ្លួនឯង​ និងអ្នក​ដ៏ទៃ។ #កម្លាំងអធិការដ្ឋបាលនគរបាលក្រុងស្វាយរៀង​  និងកម្លាំងសហកា...
02/03/2020

គោរពច្បាប់ចរាចរណ៍​ គឺគោរពស្រលាញ់អាយុជីវិតខ្លួនឯង​ និងអ្នក​
ដ៏ទៃ។
#កម្លាំងអធិការដ្ឋបាលនគរបាលក្រុងស្វាយរៀង​ និងកម្លាំងសហការ​ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​
០៣/០២/២០២០

នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ នាព្រឹកថ្ងៃចន្ទ​ ទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បន្ទាប់ពីគោរពទង់ជាតិ​ រួចរាល់​ បានធ្វេីព...
02/03/2020

នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ នាព្រឹកថ្ងៃចន្ទ​ ទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បន្ទាប់ពីគោរពទង់ជាតិ​ រួចរាល់​ បានធ្វេីពិធីចែក​មួកសុវត្ថិភាពចំនួន​ ៣០០​ មួក​ ដែលឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរ​ Ganzberg​ Beer ដេប៉ូខេត្តស្វាយរៀង​ ជូនដល់កម្លាំងនគរបាលខេត្ត​ ក្រោមអធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី​ ខៀវ​ ​សុខុម​ ស្នងការស្តីទី​ ដោយមានការចូលរួមពីកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត។

ព្រឹកថ្ងៃចន្ទ​ ទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​  ប្រជុំជួរ​ ត្រួតពិនិត្យកម្...
02/03/2020

ព្រឹកថ្ងៃចន្ទ​ ទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ប្រជុំជួរ​ ត្រួតពិនិត្យកម្លាំង​ និងគោរពទង់ជាតិ​នៃព្រះរាជាណាចក្រកម្ពុជា​។

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យអាវុធជាតិផ្ទុះ និងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ត្រួតពិ...
02/02/2020

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យអាវុធជាតិផ្ទុះ និងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ត្រួតពិនិត្យលើអ្នកបើកបរនៅពេលយប់ ដឹកដោយលោក វរសេនីយ៍ទោ រាម សុផល នាយរងការិយាល័យចរាចរណ៍ផ្លូវគោក ថ្ងៃទី០២.០២.២០២០។

សកម្មភាពកងកម្លាំងវេនប្រចាំបញ្ជាទី១ ហូបបាយថ្ងៃត្រង់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០
02/02/2020

សកម្មភាពកងកម្លាំងវេនប្រចាំបញ្ជាទី១ ហូបបាយថ្ងៃត្រង់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០

កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើពលកម្មសម្អាត បរិវេណ ក៏ដូចជាក្នុងការិយាល័យ នារសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
01/31/2020

កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើពលកម្មសម្អាត បរិវេណ ក៏ដូចជាក្នុងការិយាល័យ នារសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលចរាចរណ៍ខេត្ត និងក្រុង/ស្រុក បានចេញអនុវត្តច្បាប់ចរាចរណ៍ ជាតិអាកុល គ្រឿងញៀន និងត...
01/30/2020

យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលចរាចរណ៍ខេត្ត និងក្រុង/ស្រុក បានចេញអនុវត្តច្បាប់ចរាចរណ៍ ជាតិអាកុល គ្រឿងញៀន និងត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់។

នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីប្រគល់រថយន្ត ...
01/29/2020

នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីប្រគល់រថយន្ត ជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក៏ទទួលបាន រថយន្ត ១ គ្រឿងផងដែរ សម្រាប់ធ្វើជាមធ្យោបាយ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សកម្មភាពផ្លាស់ប្ដូរវេនប្រចាំបញ្ជាទី៤ ទៅវេនប្រចាំបញ្ជាទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខៀវ ...
01/29/2020

ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សកម្មភាពផ្លាស់ប្ដូរវេនប្រចាំបញ្ជាទី៤ ទៅវេនប្រចាំបញ្ជាទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខៀវ សុខុម ស្នងការរង និងជាប្រធានវេនប្រចាំបញ្ជាទី១ មានកម្លាំងរួម ៧០នាក់ នៅស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង។

#ការងារនគរបាលចរាចរណ៍ផ្លូវគោកព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ភោគ សុខុន ស្នងការរងទទួលផែនការងារសណ្តាប់ធ្...
01/28/2020

#ការងារនគរបាលចរាចរណ៍ផ្លូវគោក

ព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ភោគ សុខុន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់សាធារណ:
បានអញ្ជើញចុះត្រួតពិនិត្យគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គោលដៅការិយាល័យចរាចរណ៍ផ្លូវគោក ស្រុករមាសហែក និង ស្រុករំដួល ដើម្បីធ្វើការអប់រំ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ ។

#ការងារនគរបាលការពារព្រំដែនព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០  លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការរងទទួលបន្ទុកដឹកនាំវរសេនាត...
01/28/2020

#ការងារនគរបាលការពារព្រំដែន

ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការរងទទួលបន្ទុកដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនទាំង ២ អមដំណើរដោយ លោកវរសេនីយ៍ទោ នាង ផល្លី មេបញ្ជាការរងវរសេនាតូច៦១១ និងលោកអនុសេនីយ៍ត្រី មុត ចន្ធី នាយរងផ្នែកសេនាធិការ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនថ្នាធ្នង់ ចំនួន ០៣ នាក់ យោធាការពារព្រំដែន ០១ នាក់ បានចុះត្រួតពិនិត្យបង្គោលសីមាព្រំដែន ចាប់ពីបង្គោលលេខ ១៤៦ រហូតដល់បង្គោលសីមាព្រំដែនលេខ ១៥០ កម្ពុជាស្ថិតនៅភូមិថ្នា ភូមិធ្នង់ និងភូមិព្រែកពក ឃុំថ្នាធ្នង់ និងភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង- វៀតណាមស្ថិតនៅភូមិហៀបប៊ិន ភូមិវ៉ាហ៉ុប ឃុំវ៉ាថាន់ ភូមិប៊ួឡើង ឃុំវ៉ាហ៊ូយ ភូមិថាន់តឹង និងភូមិថាន់បាក់ ឃុំថាន់ឡុង ស្រុកចូវថាន់ ខេត្តតៃនិញ ។

01/27/2020
ក្រសួងព័ត៌មាន - Ministry of Information

ក្រសួងព័ត៌មាន - Ministry of Information

ផ្សាយផ្ទាល់( Live )៖ សន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងវីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាដែលកំពុងរីករាលដាលជុំវិញពិភលោក។
សូមដោនឡូដ Apps ក្រសួងព័ត៌មាន ដើម្បីទទួលបានព័ត៌មាន និង វីដេអូថ្មីៗ
iOS: https://goo.gl/MDG3cz
Android: https://goo.gl/JXc6op
YT: http://bit.ly/2Pj0Hax
Website: http://information.gov.kh/
Telegram: https://t.me/ministryofinformation

#សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ ព្រមទាំងជោគវាសនារបស់ក្រុមគ្រួសារ និងប្រទ...
01/27/2020

#សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ ព្រមទាំងជោគវាសនារបស់ក្រុមគ្រួសារ និងប្រទេសយេីងគ្មានគ្រោះថ្នាក់ចរាចរណ៍។

ព្រឹកថ្ងៃចន្ទ​ ទី២៧​ ខែមករា​ ឆ្នាំ​២០២០​ នៅស្នងការដ្ឋាន​នគរបាលខេត្ត បានបេីកកិច្ចប្រជុំប្រចាំអឌ្ឍមាសគណៈស្នងការ ដឹកនាំប្រជ...
01/27/2020

ព្រឹកថ្ងៃចន្ទ​ ទី២៧​ ខែមករា​ ឆ្នាំ​២០២០​ នៅស្នងការដ្ឋាន​នគរបាលខេត្ត បានបេីកកិច្ចប្រជុំប្រចាំអឌ្ឍមាសគណៈស្នងការ ដឹកនាំប្រជុំដោយលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ គ្រប់គ្រង​ ដឹកនាំបញ្ជា​ក្នុងរយៈពេលកន្លងមក​ និងដាក់ទិសដៅដឹកនាំបន្តទៀត​ ដេីម្បីអោយការងារការពាររក្សាសន្តិសុខ​ សុវត្ថិភាព​ សង្គមកាន់តែបានល្អប្រសេីរបន្ថែមទៀត។

រៀងរាល់ព្រឹកថ្ងៃចន្ទ​ លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ស្នងការ​នគរបាលខេត្ត​ បានដឹកនាំកងកម្លាំងនគរបាលខេត្តប្រជុំជួរ​ គោរពទង់ជាតិ...
01/27/2020

រៀងរាល់ព្រឹកថ្ងៃចន្ទ​ លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ស្នងការ​នគរបាលខេត្ត​ បានដឹកនាំកងកម្លាំងនគរបាលខេត្តប្រជុំជួរ​ គោរពទង់ជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា​ ។
​👉 🇰🇭🇰🇭ព្រឹកថ្ងៃចន្ទ​ ទី២៧​ ខែមករា​ ឆ្នាំ​២០២០​ បន្ទាប់ពីគោរពទង់ជាតិរួចរាល់​ បានអោយលោកវរសេនីយ៍ឯក​ អ៊ុច​ សារ៉ន​ នាយការិយាល័យ​ចរាចរណ៏​ អាន​សេចក្តីប្រកាស​ លេខ​ ០០៦/២០​ គ.ស.ច.គ​ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍​ អោយ​កងកម្លាំង​បានយល់​ដឹង​ នឹងចូលរួមគោរព​ និង អនុវត្តច្បាប់អោយបានល្អ។

កម្លាំងប្រចាំបញ្ជាវេនទី​១​ ហូបបាយពេលល្ងាចជុំគ្នានៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ថ្ងៃទី២៥.០១.២០២០។
01/25/2020

កម្លាំងប្រចាំបញ្ជាវេនទី​១​ ហូបបាយពេលល្ងាចជុំគ្នានៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ថ្ងៃទី២៥.០១.២០២០។

សេចក្តីប្រកាស​ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។#សូ...
01/25/2020

សេចក្តីប្រកាស​ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

#សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ ព្រមទាំងជោគវាសនារបស់ក្រុមគ្រួសារ

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក និងកម្លាំងកងរា...
01/24/2020

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក និងកម្លាំងកងរាជអាវុធហត្ថ ចំនួន ១៦០នាក់(កងរាជអាវុធហត្ថ ៤៩នាក់) បាន ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារសិក្សាថ្មី នៃសាលាបឋមសិក្សាតាសួស ស្ថិតនៅក្នុងភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក​ ខេត្តស្វាយរៀង ប្រកបដោយសុវត្ថិភាព។

Address

314
Phumi Svay Rieng, CA
855

Telephone

+855977780007

Alerts

Be the first to know and let us send you an email when ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos