Cooking With Momma

Cooking With Momma ផ្តលជូននូវមុខម្ហូបគ្រប់មុខ
(2)

របៀបធ្វើស៉្ពាហ្គីទី (SPAGHETTI)---------- #គ្រឿងផ្សំ- សាច់គោ ចិញ្ច្រាំអោយម៉ត់- ប៉េងបោះ ម្ទេសប្លោក ខ្ទឹមបារាំង ហាន់ជាដុំត...
06/02/2026

របៀបធ្វើស៉្ពាហ្គីទី (SPAGHETTI)
----------
#គ្រឿងផ្សំ
- សាច់គោ ចិញ្ច្រាំអោយម៉ត់
- ប៉េងបោះ ម្ទេសប្លោក ខ្ទឹមបារាំង ហាន់ជាដុំតូចៗ
- ម្សៅស៊ុប ស្ករស
- ខ្ទឹមសចិញ្ច្រាំ
- សូមមើលដូចក្នុងរូបភាព

#វិធីធ្វើ
+ របៀបស្រុះមី Spaghetti
- ដាក់ដាំទឹកទុកអោយពុះ រួចដាក់មី Spaghetti ចូល ទុកអោយឆ្អិនឡើងទន់ រួចស្រង់ចេញមកដាក់ក្មុងទឹកត្រជាក់វិញ (ប្រសិនបើបងប្អូនគ្រាន់តែស្រង់ចេញធម្មតាមិនលាងទឹកត្រជាក់ទេ អាចនិងធ្វើអោយវាស្អិតជាប់គ្នា) បន្ទាប់មកស្រង់ចេញពីទឹកត្រជាក់មកទុកអោយស្រក់ទឹកអស់ រួចទុកមួយអន្លើ។

+ របៀបឆាសាច់
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយ ហើយដាក់សាច់គោចូល ត្រលប់ចុះឡើង រួចដាក់គ្រឿងដែលដែលបានបង្ហាញ (ដូចក្នុងរូប) អោយបានគ្រប់មុខ រួចដាក់ម្សៅស៊ុប ស្ករស និង ទឹកបន្តិច ទុកអោយពុះភ្លក់មើលអោយល្មមតាមការចូលចិត្ត។
- បន្ទាប់មកដាក់ ប៉េងបោះ ខ្ទឹមបារាំង ម្ទេសប្លោកចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង រួចទុកអោយឆ្អិនបន្លែហើយ លើកចេញ។
- យកមី spaghetti មករៀបដាក់ចាន ហើយដួសសាច់ដែលបានឆាហើយ ស្រោចពីលើ គឺជាការស្រេច។
ប្រសិនបើប្រិយមិត្តចង់ដាក់ត្រីខកំប៉ុងចូលឆាជាមួយសាច់ថែមទៀតក៏បាន តាមការនិយមចូលចិត្តទទួលទានរបស់អ្នក៕

ឆាក្តៅអន្ទង់--------- #គ្រឿងផ្សំ1- អន្ទង់ ៣ខាំ2- គ្រឿងបុក (ខ្ទឹមស១មើម ស្លឹកក្រូចសើច ១សន្លឹក ខ្ជាយ១ចំណិត រំដេង១ចំណិត គល់ស...
06/02/2026

ឆាក្តៅអន្ទង់
---------
#គ្រឿងផ្សំ
1- អន្ទង់ ៣ខាំ
2- គ្រឿងបុក (ខ្ទឹមស១មើម ស្លឹកក្រូចសើច ១សន្លឹក ខ្ជាយ១ចំណិត រំដេង១ចំណិត គល់ស្លឹកគ្រៃ២គល់ ម្ទេស១គ្រាប់)
3- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
4- ទឹកត្រី កន្លះស្លាបព្រាបាយ
5- ប្រេងឆា ២ស្លាបព្រាបបាយ
6- ស្ករ កន្លះស្លាបព្រាកាហ្វេ
7- ម្រះព្រៅ ទៅតាមការចូលចិត្ដ
8- សណ្ដែកដីឆ្អិន ១ស្លាបព្រាបាយ
9- ម្ទេសហ៊ឹរឱ្យច្រើនគ្រាប់ តែបើមិនចូលចិត្តដាក់មិនបាច់ដាក់ក៏បាន

#របៀបរៀបចំគ្រឿងផ្សំ
1- សូមយកអន្ទង់មកលាងជាមួយទឹកអំបិលឱ្យអស់ក្អែលខ្មៅៗឱ្យស្អាត បន្ទាប់មកត្រូវវះយកពោះចេញ ហើយកាត់ជាកង់ៗល្មម។ បន្ទាប់មកត្រូវយកទៅបំពងជាមួយនឹងខ្លាញ់ឱ្យឆ្អិនល្មម មិនត្រូវឱ្យបែកសាច់អន្ទង់នោះទេ បន្ទាប់មកត្រូវដួសទុកដោយឡែក។
2- ខ្ទឹមសចែកជាពីយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ដពេកមួយចំហៀង និងយកទៅបុកជាមួយគ្រឿងមួយចំហៀង
3- ម្ទេសហាន់ជាចំណិតវែងៗ
4- សណ្ដែកដីយកទៅបុកកុំឱ្យម៉ដ្ឋពេក
5- ម្រះព្រៅបេះយកតែស្លឹកហើយយកទៅលាងទឹកឱ្យស្អាត
6- ស្លឹកក្រូចសើច រំដេង ខ្ជាយ គល់ស្លឹកគ្រៃលាងទឹកឱ្យស្អាតយកទៅហាន់ស្ដើងៗ ហើយបុកចូលគ្នាឱ្យម៉ដ្ដ បន្ទាប់មកដាក់ខ្ទឹមសចូលហើយបុកចូលគ្នាឱ្យម៉ដ្ដម្ដងទៀត។

#វិធីធ្វើ
1- ជាដំបូងដាំខ្ទះឱ្យក្ដៅហើយដាក់ប្រេងឆាឱ្យ ក្ដៅ បន្ទាប់មកដាក់ខ្ទឹមសដែលចិញ្ច្រាំ និងម្ទេសចូលឆាឱ្យឡើងជើងអង្ក្រងល្មម បន្ទាប់មកដាក់គ្រឿងបុកចូលឆាឱ្យឈ្ងុយ ហើយដាក់អន្ទង់ចូលរួចដាក់ម្ទេសហ៊ឹរចូល
2- បន្ទាប់មកត្រូវដាក់ស្ករស ទឹកត្រី និងម្សៅស៊ុបរួចភ្លក្សមើលទើបដាក់សណ្ដែកដីរួមទាំងម្រះព្រៅចូល រួចដួសដាក់ចានជាការស្រេច។

*** ទទួលទានបានជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែមក៏បាន

របៀបធ្វើ​ ទឹក​ជ្រលក់​ស៊ូគី---------------- #គ្រឿងផ្សំ​-​ តៅហ៊ូក្រហម​ ១៥០​ ក្រាម​-​ ម្ទេស ៨០ ក្រាម-​ ខ្ទឹម 100 ក្រាម-​ ឬស...
06/02/2026

របៀបធ្វើ​ ទឹក​ជ្រលក់​ស៊ូគី
----------------
#គ្រឿងផ្សំ​
-​ តៅហ៊ូក្រហម​ ១៥០​ ក្រាម​
-​ ម្ទេស ៨០ ក្រាម
-​ ខ្ទឹម 100 ក្រាម
-​ ឬសវ៉ាន់ស៊ុយ​ ៥ ដេីម​
- គល់​ខ្ចឹម​ ៨​ ដេីម
-​ ស្ករ ១២០ ក្រាម
-​ ទឹកម្ទេស ១៧០ ក្រាម
-​ ទឹកខ្មេះ ១០០ ក្រាម
-​ ប្រេង​ខ្ទឹម ១៥០ ក្រាម
-​ ទឹក ១០០ ក្រាម
-​ ល្ងស ៥០​ ក្រាម
-​ ទឹកត្រី​ ១​ ស្លាបព្រាបាយ
-​ អំបិល ១/២​ ស្លាបព្រាកាហ្វេ
-​ ប្រេងល្ង 3 ស្លាបព្រាបាយ

#របៀបធ្វើ​
-​ ក្រឡុក​ម្ទេស​ ខ្ទឹម​ ឬសវ៉ាន់ស៊ុយ​ គល់​ខ្ចឹម​ តៅហ៊ូ​ ស្ករ​ ទឹក​ ប្រេង​ខ្ទឹម​ ទឹក​ខ្មះ​ ទឹក​ម្ទេស​ និង​ល្ង(ល្ងដាក់ពាក់កណ្តាល)​ជាមួយ​គ្នា​ឲ្យ​ម៉ដ្ឋ​។
-​ ដាំខ្ទះ​ ចាក់ទឹកតៅហ៊ូដែល​ក្រឡុក​រួចចូល​ ប្រេីភ្លេីងតិចៗ​រហូតដល់​ពុះ(​ឧស្សាហ៍​កូរ​ កុំឲ្យ​ជាប់​ខ្ទះ​)​ រួច​បន្ថែម​ទឹក​ត្រី​ អំបិល​ ល្ង​ និង​ប្រេង​ល្ងចូល​កូរឲ្យសព្វល្អ​ចំអិន​ប្រហែល​ ១០នាទី​ទៀត​ជាការស្រេច​៕

ទឹក​ជ្រលក់​នេះសម្រាប់​​ទទួល​ទាន​ជាមួយ​សាច់​អាំង​ ឬស៊ុប...

អ្នក​ស្រី​ សុគន្ធារី

របៀបធ្វើញាំបង្គាក្រូចថ្លុង----------- #គ្រឿងផ្សំ- បង្គាស្ងោរឆ្អិន ៣០០ក្រាម យកសំបក និងក្បាលចេញ- សាច់ក្រូចថ្លុង កន្លះចាន- ...
06/02/2026

របៀបធ្វើញាំបង្គាក្រូចថ្លុង
-----------
#គ្រឿងផ្សំ

- បង្គាស្ងោរឆ្អិន ៣០០ក្រាម យកសំបក និងក្បាលចេញ
- សាច់ក្រូចថ្លុង កន្លះចាន
- សំបកក្រូចថ្លុង ១ផ្លែ (កាត់ជាពីរឲ្យលើសពាក់កណ្តាលយកសាច់ខាងក្នុងចេញ)
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្ករស ២ស្លាបព្រាបាយ
- ប៊ីចេង ចុងស្លាបព្រា
- ខ្ទឹមក្រហម ១ដុំ ចិតស្តើងៗ
- ខ្ទឹមស ៣កំពឹស ចិតស្តើងៗ
- សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ
- ម្ទេសប្លោកក្រហម ១ចំហៀងផ្លែចិតចំណិត
- ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
- ជីអង្កាម បន្តិច

#វិធីធ្វើ

១. ដំបូងយកចានមកដាក់សាច់ក្រូចថ្លុង​ បន្ទាប់មកផ្សំគ្រឿងចូល បង្គា, ខ្ទឹមស, ខ្ទឹមក្រហម, ម្ទេស, សណ្តែកដីលីង, ស្ករស, ទឹកត្រី និងប៊ីចេង។
២. ច្របល់ចូលគ្នាទាំងអស់ឲ្យចូលរស់ជាតិ រួចហើយដាក់ជី និងស្លឹកខ្ទឹមច្របល់ចូលគ្នាបន្តិចទៀត។
៣. យកញាំដែលលាយគ្រឿងផ្សំរួចរាល់អស់ហើយដាក់ចូលទៅក្នុងសំបកក្រូចផ្លុងជាការស្រេច មើលទៅមានសោភ័ណភាពគួរឲ្យចង់ញាំ៕

របៀបឆាត្រប់----------- #គ្រឿងផ្សំ១-សាច់ជ្រូក(យកសាច់សុទ្ធ)២-ត្រប់វែង៣-ខ្ទឹមបារាំង៤-ប្រេងឆា ខ្ទឹមស ស្ករស ប្រេងខ្យង ម្រេច ទ...
06/02/2026

របៀបឆាត្រប់
-----------
#គ្រឿងផ្សំ
១-សាច់ជ្រូក(យកសាច់សុទ្ធ)
២-ត្រប់វែង
៣-ខ្ទឹមបារាំង
៤-ប្រេងឆា ខ្ទឹមស ស្ករស ប្រេងខ្យង ម្រេច ទឹកត្រី

#របៀបធ្វើ
១-ចិញ្ច្រាំសាច់ជ្រូក
២-ដុតត្រប រួចបកសំបកចេញ រួចត្រប់១កាត់ជា​៣កំណាត់
៣-ចិញ្ច្រាំខ្ទឹមស
៤-ហាន់ខ្ទឹមបារាំង ទទឺងស្តើងៗ (ហាន់ដូចហាន់ឆាឡូកឡាក់)
៥-ចាក់ប្រេងឆា​បន្តិចចូល​ខ្ទះ រួចហើយបំពងខ្ទឹមស រួចដាក់​សាច់ជ្រូកចូល
៦-ឆា​ត្រលប់​ចុះឡើង ចាក់ទឹកត្រីអោយ​ឈ្ងុយ រួចដាក់ស្ករស ប្រេងខ្យង​​​តាម​រសជាតិ​​​ដែល​​ចូលចិត្ត ចាក់​ទឹក​ចូលបន្តិច​រួច​គ្រប​​ប្រហែល​៥នាទី​ដើម្បី​អោយ​សាច់​ជ្រូក​​ ឆ្អិនល្អ។
៧-ដាក់​ត្រប់និងខ្ទឹមបារាំងចូល​ដំណាល​គ្នា ឆាត្រលប់បន្តិច​ជា​​ការ​ស្រេច។

របៀបធ្វើ​ ឆាដេីមខាត់ណាសាច់ជ្រូកខ្វៃ---------------------- #គ្រឿងផ្សំ-​ សាច់ជ្រូក​ខ្វៃ ២០០ ក្រាម-​ ដេីមខាត់ណា ២០០ ក្រាម-​...
06/02/2026

របៀបធ្វើ​ ឆាដេីមខាត់ណាសាច់ជ្រូកខ្វៃ
----------------------
#គ្រឿងផ្សំ
-​ សាច់ជ្រូក​ខ្វៃ ២០០ ក្រាម
-​ ដេីមខាត់ណា ២០០ ក្រាម
-​ ខ្ទឹមស ៦ កំពឹស
- ម្ទេស ៥​ ផ្លែ​
-​ ទឹកស៊ីអ៊ីវ ២​ ស្លាបព្រាបាយ
-​ ស្ករ ១​ ស្លាបព្រាបាយ
- ម្សៅស៊ុប​ ១ ស្លាបព្រាកាហ្វេ
- ប្រេង​ខ្យង​ ១​ ស្លាបព្រាបាយ
-​ ប្រេងឆា​ ៣​ ស្លាបព្រា​បាយ​

#របៀបធ្វើ​
-​ ចិតផ្នែក​ចាស់​ៗចេញ​ រួច​ហាន់​ដេីម​ខាត់ណា​វែងៗ​ល្មម​។ បុក​ខ្ទឹម​ និង​ម្ទេស​ឱ្យ​ល្អិត​។ ហាន់​សាច់​ជាដុំ​ធំ​ៗល្មម​។
-​ ដាំខ្ទះ​ដាក់​ប្រេងឆា​ ដាក់​ខ្ទឹម​ម្ទេស​ ឆា​ឱ្យ​ប្រែពណ៌បន្តិច​សឹម​ដាក់​ខាត់ណា​ ស្ករ​ ទឹក​សុីអ៊ីវ​ ប្រេង​ខ្យង​ និង​ម្សៅ​ស៊ុប​ ឆា​ឱ្យ​សព្វ​ចំអិន​ប្រហែល​ ៣-៤​នាទី។
-​ បន្ទាប់​មក​ដាក់​សាច់​ចូល​ ឆា​ឱ្យ​សព្វ​ប្រហែល​ ៣-៤នាទី​ទៀត​ភ្លក់​រសជាតិ​តាម​ចំណូល​ចិត្ត​ ជា​ការស្រេច​៕

អ្នកស្រី​ សុគន្ធារី

របៀបធ្វើ សម្លរចាប់ឆាយ #គ្រឿងផ្សំ- ស្ពៃបូកគោ ១គីឡូក្រាម- ដើមខាត់ណា ១គីឡូក្រាម- ឆៃថាវ កន្លះគីឡូក្រាម- ពពុះសណ្តែក កន្លះគីឡូ...
06/02/2026

របៀបធ្វើ សម្លរចាប់ឆាយ

#គ្រឿងផ្សំ

- ស្ពៃបូកគោ ១គីឡូក្រាម
- ដើមខាត់ណា ១គីឡូក្រាម
- ឆៃថាវ កន្លះគីឡូក្រាម
- ពពុះសណ្តែក កន្លះគីឡូក្រាម
- ស្បែកជ្រូក ២ខាំ
- ផ្សិតក្រៀម ២ខាំ
- ជើងជ្រូក និងឆ្អឹងជ្រូក (ស្រស់ ឬខ្វៃ) ២-៤ គីឡូក្រាម
- អំបិល ២ស្លាបព្រាបាយកន្លះ
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្ករ ៣ស្លាបព្រាបាយ
- ម្សៅស៊ុប ២ស្លាបព្រាបាយ
- ប្រេងឆា ៣ស្លាបព្រាបាយ
- ខ្ទឹមសចញ្ច្រាំ ២ស្លាបព្រាបាយ

#របៀបធ្វើ

- ស្ពៃបូកគោ ហាន់វែង និងធំៗល្មមលាងទឹកអោយទុកមួយអន្លើ។
- ដើមខាត់ណា បកសម្បកចាស់អោយអស់ ហាន់ដើមប្រឆិតៗធំល្មមទុកមួយអន្លើ ស្លឹកហាន់ធំ លាងទឹកអោយស្អាត។
- ឆៃថាវ ចិតសម្បកអោយស្អាត កាត់ជាកងវែងល្មម រួចពុះជា២ឬជា៤ចំនិត លាងទឹកអោយស្អាត។
- ពពុះសណ្តែក ស្បែកជ្រូក និងផ្សិតក្រៀម ត្រាំទឹកប្រហែល១ម៉ោង រួចលាងទឹកច្របាច់អោយស្អាត (លាងរហូតទឹកថ្លា) រួចហាន់ជាតូចៗល្មម ចំនែកផ្សិត ហាន់ជា២ចំនែក។
- ឆ្អឹង និងជើងជ្រូកលាងទឹកអោយស្អាត កាត់ជាដុំៗតូចល្មម រួចដាំទឹកអោយពុះស្រុះប្រហែល៥នាទី សឹមស្រង់ចេញលាងអោយស្អាត។
- ដាក់ប្រេងឆាពាក់កណ្តាលដាំអោយក្តៅ សឹមដាក់ខ្ទឹមពាក់កណ្តាលឆាអោយប្រែពណ៌ល្អ រួចដាក់សាច់ចូលឆាប្រហែល២ទៅ៣នាទី សឹមដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល (១មុខពាក់កណ្តាល) ឆាជាមួយសាច់អោយសព្វ ប្រហែល ១នាទី សឹមដាក់ទឹក (ទឹកធម្មតា ឬទឹកស៊ុមមាន់) ៨លីត្រ រំងោសប្រហែល ១៥នាទី។
- ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមឆាអោយប្រែពណ៌ល្អ សឹមដាក់ផ្សិតឆាអោយទន់ បន្ទាប់មកដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល កូអោយសព្វសឹមដាក់ពពុះសណ្តែក ដើមខាត់ណា ឆៃថាវ និងសាច់ខ្វៃ (បើមាន)ចូលឆាអោយសព្វប្រហែល ៥នាទី សឹមដាក់ស្បែកជ្រូក និងស្លឹកខាត់ណាចូលឆាអោយទន់ រួចយកទៅដាក់ក្នុងឆ្នាំងស៊ុបកំពង់ពុះ រំងាស់១០ ទៅ១០នាទី។
- ដាក់ស្ពៃបូកគោចូល កូអោយសព្វទុក៥នាទីជាការស្រេច៕

@អ្នកស្រី សុគន្ធារី

នំអំបុកបំពង--------- #គ្រឿងផ្សំ+ សំបកក្រៅ-  អំបុក សរសៃដូងកោស(យកទៅលីង)- ម្សៅមី- ខ្ទិះដូង(ដាក់មួយសើមម្សៅសម្រាប់ពូត)- អំបិល...
06/02/2026

នំអំបុកបំពង
---------
#គ្រឿងផ្សំ

+ សំបកក្រៅ
- អំបុក សរសៃដូងកោស(យកទៅលីង)
- ម្សៅមី
- ខ្ទិះដូង(ដាក់មួយសើមម្សៅសម្រាប់ពូត)
- អំបិលបន្តិច
- ស្ករស
+ ស្នូលខាងក្នុង
- ចេកពងមាន់ទុំជោរ

#វិធីធ្វើ

- យកម្សៅលាយសរសៃដូងកោស ម្សៅមី ខ្ទិះដូង អំបិលនិងស្ករស រួចលាយចូលគ្នាអោយសព្វ ពូតហើយបង្កប់ចេកពងមាន់មួយ នៅចាំកណ្តាល បិតចេកអោយជិត
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអ ោយក្ដៅខ្លាំងសិន សឹមយកទៅបំពងអោយឡើងក្រហមស្រួ យ រួចស្រង់ចេញ ទុកអោយស្រក់ខ្លាញ់ចេញអស់ រួចជាការស្រេច ។

របៀបធ្វើប្រហិតឆឹង------------- #គ្រឿងផ្សំ- ទឹកម្ទេស- ទឹកសៀង- ស្ករត្នោត- ម្ទេសស្រស់- ម្ទេសឆា- ខ្ទឹមស #វិធើធ្វើ- ដាក់គ្រឿង...
06/01/2026

របៀបធ្វើប្រហិតឆឹង
-------------
#គ្រឿងផ្សំ
- ទឹកម្ទេស
- ទឹកសៀង
- ស្ករត្នោត
- ម្ទេសស្រស់
- ម្ទេសឆា
- ខ្ទឹមស

#វិធើធ្វើ
- ដាក់គ្រឿងទាំងអស់លាយចូលគ្នាក្នុងចាន រួចកូរចូលអោយសព្វគ្រឿង។
- ប្រហិតត្រូវយកទៅលាងទឹកអោយស្អាត ដាក់អំបិលបន្តិច ដើម្បីអោយស្អាតល្អ ហើយយកទៅស្រុះទឹកក្ដៅប្រហែល២នាទី ទើបស្រង់ដាក់កញ្ច្រែងទុកអោយស្ងួត។
- ចាក់ប្រេងឆា ឬខ្លាញ់ទៅក្នុងខ្ទះ ដោយដាក់ខ្ទឹមសរខ្លះដើម្បីបន្ថយក្លិនឆ្អាបដែលចេញពីប្រហិត។ បន្ទាប់មកចាក់ប្រហិតចូលកូរបន្តិច រួចសឹមចាក់គ្រឿងដែលផ្សំរួច កូរវាអោយសព្វរយៈពេល២ឬ៣នាទីជាការស្រេច។

ក្តាមឆាជាមួយពងទាប្រៃ---------- #គ្រឿងផ្សំ- ក្តាមលាងទឹកអោយស្អាត កាត់វាជា4- ទឹក- ទឹកត្រី- ទឹកប្រេងខ្ចង- ទឹកសីុអីុវខាប់- ស្...
06/01/2026

ក្តាមឆាជាមួយពងទាប្រៃ
----------
#គ្រឿងផ្សំ

- ក្តាមលាងទឹកអោយស្អាត កាត់វាជា4
- ទឹក
- ទឹកត្រី
- ទឹកប្រេងខ្ចង
- ទឹកសីុអីុវខាប់
- ស្ករស
- ប៊ីចេង
- ខ្ទឹមសចិញ្ច្រាំ
- គ្រឿងការី
- ពងមាន់ប្រៃ ឬពងទាប្រៃយកតែផ្នែកក្រហមទៅវាយជាមួយទឹក
- ខ្ទឹមបារាំង
- ម្ទេសប្លោក
- ស្លឹកខ្ទឹម
- ជីវ៉ាន់ស៊ុយ

#របៀបធ្វើ

1. ដាក់ខ្ទះ ដាក់ប្រេងឆា ដាក់ខ្ទឹម ដាក់ក្តាមពេលខ្ទឹមសរៀងក្រហមឈ្ងុយ ( ឆាក្តាមពី៣្រឡប់)
2. ដាក់ពងទាប្រៃ ស្ករ អំបិល ប៊ីចេង ទឹកត្រី ទឹកប្រេងខ្ចង ទឹកសីូវអីុវខាប់ គ្រឿងការី រួចឆាវាចូលគ្នាជាមួយក្តាមអោយរៀងយូរបន្តិច ចាំដាក់ម្ទេសប្លោក ខ្ទឹមបារាំង ស្លឹកខ្ទឹមចូល ( ឆា2-3ត្រឡប់រួចភ្លក់មើលជាការស្រេច)
3. បន្ថែមសោភណ្ឌភាពដោយជីវ៉ាន់ស៊ុយពីលើ។

អ្នកស្រី សុគន្ធារី

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Cooking With Momma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cooking With Momma:

Share