មន្ទីរសុខាភិបាលខេត្តព្រះសីហនុ-Preah Sihanouk Provincial Health Department

  • Home
  • មន្ទីរសុខាភិបាលខេត្តព្រះសីហនុ-Preah Sihanouk Provincial Health Department

មន្ទីរសុខាភិបាលខេត្តព្រះសីហនុ-Preah Sihanouk Provincial Health Department គ្រឹះស្ថានដែលមានបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេ...
27/08/2026

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស (Consultant Team) លើ «គម្រោងជំនួយចិន សម្រាប់កែលម្អ និងសាងសង់អគារថ្មី ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ»។

ជំនួបនេះធ្វើឡើងដើម្បីផ្លាស់ប្តូរព័ត៌មានបច្ចេកទេស ពិនិត្យតម្រូវការជាក់ស្តែង និងរៀបចំផែនការចុះសិក្សាទីតាំងផ្ទាល់ សំដៅធានាឱ្យដំណើរការសាងសង់អគារវេជ្ជសាស្ត្រថ្មីនេះប្រព្រឹត្តទៅដោយរលូន និងឆ្លើយតបតាមស្តង់ដារគុណភាព។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ #គម្រោងជំនួយចិន #ទីប្រឹក្សាបច្ចេកទេស #សុខភាពសាធារណៈ

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ និង លោកវេជ្ជបណ្ឌិត សេង ណុង ប្...
26/08/2026

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ និង លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេស នៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីជំនួបពិភាក្សាជាមួយក្រុមការងារទីប្រឹក្សាបច្ចេកទេស (Consultant Team) លើ «គម្រោងជំនួយចិន សម្រាប់កែលម្អមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ» ព្រមទាំងត្រៀមរៀបចំផែនការចុះទស្សនកិច្ចសិក្សាស្រាវជ្រាវ និងវាយតម្លៃផ្ទាល់លើទីតាំងសាងសង់អគារថ្មី នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលខាងមុខ។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ #ក្រសួងសុខាភិបាល #គម្រោងជំនួយចិន #អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ #សុខភាពសាធារណៈ

សកម្មភាពចុះអភិបាលពង្រឹងគុណភាពសេវាសុខភាពបន្តពូជ នៅមណ្ឌលសុខភាពអូរជ្រៅ និងព្រៃនប់នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្មវិធីគាំពារ...
26/08/2026

សកម្មភាពចុះអភិបាលពង្រឹងគុណភាពសេវាសុខភាពបន្តពូជ នៅមណ្ឌលសុខភាពអូរជ្រៅ និងព្រៃនប់

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្មវិធីគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចុះអភិបាលការងារ «សុខភាពបន្តពូជ» នៅមណ្ឌលសុខភាពអូរជ្រៅ និងមណ្ឌលសុខភាពព្រៃនប់។

ការចុះពិនិត្យនេះផ្តោតលើ ការផ្តល់សេវាពន្យារកំណើត, សេវា ANC/សម្រាល/PNC, សេវា IMCI, ការងារ PMTCT, ការគ្រប់គ្រង និងសម្លាប់មេរោគលើសម្ភារៈសម្រាល ព្រមទាំងអនាម័យទូទៅនៅកន្លែងផ្តល់សេវា។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #សុខភាពបន្តពូជ #មណ្ឌលសុខភាពអូរជ្រៅ #មណ្ឌលសុខភាពព្រៃនប់ #សុខភាពសាធារណៈ

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ និង លោក សេង ណុង ប្រធានមន្ទីរព...
26/08/2026

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ និង លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រមព្រៀង លើគម្រោងជំនួយចិន សម្រាប់កែលម្អមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ #ក្រសួងសុខាភិបាល #គម្រោងជំនួយចិន #សុខភាពសាធារណៈ

ការពិនិត្យស្ថានភាព និងការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាននាថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ិច សុធី រដ្ឋលេខាធិការក្រសួងស...
21/08/2026

ការពិនិត្យស្ថានភាព និងការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន

នាថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរជូនដោយក្រុមការងារមន្ទីរសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពការដឹកនាំ ការគ្រប់គ្រង និងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពស្ទឹងហាវ មណ្ឌលសុខភាពអូរតាសេក និងមណ្ឌលសុខភាពហ៊ុនសែនកែវផុស ខេត្តព្រះសីហនុ។

ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាសុខាភិបាល ពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដើម្បីបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #សេវាសុខាភិបាល #គុណភាពសេវាសុខាភិបាល #សុខភាពប្រជាពលរដ្ឋ

ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មវាយតម្លៃស្នាដៃការងារ...
21/08/2026

ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មវាយតម្លៃស្នាដៃការងាររបស់មន្ទីរសុខាភិបាលខេត្តរតនគិរី និងវាយតម្លៃគុណភាពសេវានៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប្រចាំឆមាសទី២ ឆ្នាំ២០២៦។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #មន្ទីរសុខាភិបាលខេត្តរតនគិរី #វាយតម្លៃគុណភាពសេវា #គុណភាពសេវាសុខាភិបាល #សុខភាពសាធារណៈ

📅 ខែសីហា ឆ្នាំ២០២៦មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចាត់តាំងមន្ត្រីជំនាញចំនួន ២រូប ឱ្យចូលរួមក្នុង វគ្គបណ្តុះបណ្ត...
20/08/2026

📅 ខែសីហា ឆ្នាំ២០២៦

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចាត់តាំងមន្ត្រីជំនាញចំនួន ២រូប ឱ្យចូលរួមក្នុង វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ជំនាន់ទី២ ដែលប្រព្រឹត្តទៅចាប់ពី ខែសីហា ឆ្នាំ២០២៦ ដល់ខែកុម្ភៈ ឆ្នាំ២០២៧ នៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹង ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំរបស់មន្ត្រីសុខាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ ការដឹកនាំ និងគុណភាពនៃការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន។

📅 ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ក្រុមការងារលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល បានចុះវាយតម្លៃគុណភាព និងសមធម៌សេវាសុខាភិបាល នៅ មណ...
19/08/2026

📅 ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

ក្រុមការងារលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល បានចុះវាយតម្លៃគុណភាព និងសមធម៌សេវាសុខាភិបាល នៅ មណ្ឌលសុខភាពអណ្តូងថ្ម និងមណ្ឌលសុខភាពទួលទទឹង ដើម្បីពិនិត្យ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ពង្រឹងការដឹកនាំ និងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាននាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិ...
19/08/2026

ពង្រឹងការដឹកនាំ និងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន

នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពការដឹកនាំ ការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពក្នុងខេត្តព្រះសីហនុ។

ការចុះពិនិត្យនេះ មានគោលបំណងតាមដាន និងវាយតម្លៃការអនុវត្តការងារជាក់ស្តែង ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការនានារបស់មណ្ឌលសុខភាព ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពការងារ និងគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #សេវាសុខាភិបាល #ពង្រឹងសុខាភិបាលមូលដ្ឋាន

មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចូលរួម «យុទ្ធនាការគ្រួសាររឹងមាំ» ផ្សព្វផ្សាយការថែទាំសុខភាពដល់ប្រជាពលរដ្ឋរស់នៅទីលានចាក់សំរា...
18/08/2026

មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចូលរួម «យុទ្ធនាការគ្រួសាររឹងមាំ» ផ្សព្វផ្សាយការថែទាំសុខភាពដល់ប្រជាពលរដ្ឋរស់នៅទីលានចាក់សំរាម

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ តំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមក្នុង «យុទ្ធនាការគ្រួសាររឹងមាំ» ក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គ.ក.ស.ក ខេត្តព្រះសីហនុ ស្ថិតនៅភូមិអូតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម (បុរី VIP) ដោយមានអ្នកចូលរួមសរុប ១៤៦នាក់។

ក្នុងឱកាសនេះ មន្ទីរសុខាភិបាលបានចុះអប់រំប្រជាពលរដ្ឋអំពី «ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត» ដើម្បីការពារជំងឺឆ្លង និងជំងឺមិនឆ្លង ផ្សព្វផ្សាយសេវាសុខាភិបាលក្នុងខេត្ត ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយចែករំលែកចំណេះដឹងសុខភាពទាំងនេះបន្តក្នុងសហគមន៍។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #យុទ្ធនាការគ្រួសាររឹងមាំ #អប់រំសុខភាព #សុខភាពសាធារណៈ

Address

Ekreach Street

Opening Hours

Monday 07:00 - 05:30
Tuesday 07:00 - 05:30
Wednesday 07:00 - 05:30
Thursday 07:00 - 05:30
Friday 07:00 - 05:30
Saturday 07:00 - 05:30
Sunday 07:00 - 05:30

Website

Alerts

Be the first to know and let us send you an email when មន្ទីរសុខាភិបាលខេត្តព្រះសីហនុ-Preah Sihanouk Provincial Health Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your organization to be the top-listed Government Service?

Share