01/09/2026
នាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនៅក្រុងស៊ីដនី (Sydney Marathon) ឆ្នាំ២០២៦
ថ្ងៃអាទិត្យ ២ រោច ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
ប្រទេសអូស្រ្តាលី៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនៅក្រុងស៊ីដនី (Sydney Marathon) ឆ្នាំ២០២៦ បានប្រព្រឹត្តិទៅជាមួយនឹងកំណត់ត្រាចូលរួមដ៏គួរឱ្យកត់សម្គាល់របស់អត្តពលិកក្រោមទង់ជាតិកម្ពុជា។
ក្នុងនោះផងដែរសមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) ចំនួនពីររូប បានចូលរួមរត់ម៉ារ៉ាតុងចម្ងាយផ្លូវ ៤២គីឡូម៉ែត្រប្រកបដោយជោគជ័យ ក្រោយទង់ជាតិកម្ពុជាគឺឧត្តមនាវីត្រី ផន ឫទ្ធីសក្តិ នាយរងសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាប្រធានក្រុម RARA និងវរសេនីយ៍ទោ ប៊ុន ចាន់វិចិត្រ នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាសមាជិកទទួលបន្ទុកផ្នែកកីឡា នៃក្រុម RARA។
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនៅក្រុងស៊ីដនី (Sydney Marathon) គឺជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងកំពូលលំដាប់ពិភពលោក រួមជាមួយព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងសំខាន់ៗនៅក្រុងតូក្យូ, បូស្តុន, ឡុងដ៍, ប៊ែរឡាំង, ស៊ីកាហ្គោ និងញូវយ៉ក។
សូមចូលរួមភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមប្រព័ន្ធ Telegram ៖
https://t.me/rara_cambodia_official