MENG HUY ម៉េង ហ៊ុយ

MENG HUY ម៉េង ហ៊ុយ ស្មោះត្រង់ចំពោះជាតិ សាសនា​ និងព្រះមហាក្សត្រ​

អរគុណសន្តិភាព
(2)

នាព្រឹកថ្ងៃសុក្រ​ ទី២៨​ ខែសីហា​ ឆ្នាំ២០២៦​ ស្នងការដ្ឋានហិរញ្ញកិច្ច​ និងភស្តុភារ​ បានបេីកកិច្ចប្រជុំប្រចាំខែទៅលេីរបាយការណ...
28/08/2026

នាព្រឹកថ្ងៃសុក្រ​ ទី២៨​ ខែសីហា​ ឆ្នាំ២០២៦​ ស្នងការដ្ឋានហិរញ្ញកិច្ច​ និងភស្តុភារ​ បានបេីកកិច្ចប្រជុំប្រចាំខែទៅលេីរបាយការណ៍ស្តីពីលទ្ធផលអនុវត្តការងារ ដែលមានការចូលរួមពីស្នងការរង​ទទួលដឹកនាំតាមការិយាល័យ​ និង​នាយការិយាល័យ​ទាំងអស់​ ដេីម្បីបន្តពង្រឹងការងារតាមជំនាញ​ និងជំរុញបង្កេីនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសេីរថែមទៀត។

ដោយទទួលបានការអនុញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ស្ន...
27/08/2026

ដោយទទួលបានការអនុញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៧ របស់ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណ:) កម្រិតថ្នាក់ដឹកនាំ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍របស់អគ្គស្នងក...
26/08/2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងការងារត្រៀមសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

ក្រុមការងារចល័តនៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកញ្ជ្រៀចដែលដឹកនាំដោយ​ លោក​ ម៉េង​ ហ៊ុយ​  ប្រធានក្រុមការងា...
22/08/2026

ក្រុមការងារចល័តនៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកញ្ជ្រៀចដែលដឹកនាំដោយ​ លោក​ ម៉េង​ ហ៊ុយ​ ប្រធានក្រុមការងារចល័ត​ បានចុះជួប​សំណេះសំណាល​ជាមួយប្រធាន​ អនុប្រធាន​ សាខាបក្សភូមិ​ និងសមាជិក​ សមាជិការនៃគណបក្សឃុំកញ្ជ្រៀច នារសៀលថ្ងៃសៅរ៍ ទី២២ខែសីហា​ ឆ្នាំ២០២៦។​

ការជួបសំណេះសំណាល​នេះ​ មានគោលបំណងដើម្បីសួរសុខទុក្ខ និងពង្រឹងភាពស្និទ្ធស្នាលរវាងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកញ្ជ្រៀចនិងគណបក្សឃុំ និងដើម្បីក្តាប់នូវស្ថានភាពជីវភាព សន្តិសុខ សុវត្ថិភាព និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនិវត្តជនដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែងក្រោមអធិបត...
22/08/2026

ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនិវត្តជនដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែងក្រោមអធិបតី​ភាព​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង​ នាព្រឹកថ្ងៃសៅរ៍ ទី ២២ខែ សីហា ឆ្នាំ ២០២៦។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយប្រ...
19/08/2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារក្រសួងមហាផ្ទៃ ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាល ចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងប្រកាសស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងសិស្ស និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)​ នៅរសៀលថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២៦។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ បានអញ្ជេីញចូលរួមជាអធិបតី ដេីម្បីដឹកនាំកិច្ចប្រជុំពង្រឹងលើការអនុវ...
19/08/2026

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ បានអញ្ជេីញចូលរួមជាអធិបតី ដេីម្បីដឹកនាំកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ​ ទី១៩​ ខែសីហា​ ឆ្នាំ២០២៦៕

ពិធីសែនបុកគ្រឹះ បើកការដ្ឋានសាងសង់អគារថ្មី របស់ ស.ស.យ.ក. ស្រុកកំចាយមារនាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ សហភាពសហព័ន្ធយ...
17/08/2026

ពិធីសែនបុកគ្រឹះ បើកការដ្ឋានសាងសង់អគារថ្មី របស់ ស.ស.យ.ក. ស្រុកកំចាយមារ

នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ បានរៀបចំពិធីសែនបុកគ្រឹះបើកការដ្ឋានសាងសង់អគារថ្មី ដែលដឹកនាំ​ លោក ម៉េង ហ៊ុយ ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ និងលោកស្រី ផេង លក្ខិណា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ស្រុកកំចាយមារ ជាច្រើនរូបផងដែរ។

អគារថ្មីនេះ នឹងក្លាយជាទីតាំងដ៏ល្អសមរម្យមួយប្រកបដោយផាសុកភាព សម្រាប់បម្រើ និងសម្របសម្រួលដល់ការងារយុវជន ជាពិសេសការពង្រឹងសមត្ថភាព ការបណ្តុះបណ្តាល និងការអភិវឌ្ឍយុវជនលើគ្រប់វិស័យ ព្រមទាំងការចូលរួមក្នុងកិច្ចការសង្គម និងសកម្មភាពនានាដែលពាក់ព័ន្ធនឹងយុវជននៅក្នុងស្រុកកំចាយមារ​ ខេត្តព្រៃវែង។

បន្ទាប់ពីប្រជុំប្រចាំខែ​រួចមក​ លោក​ ម៉េង​ ហ៊ុយ​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ​ ម្តាយ​ លោក​ ចាប​ ម៉ាប់​ អតីតប្រធាន​ ...
16/08/2026

បន្ទាប់ពីប្រជុំប្រចាំខែ​រួចមក​ លោក​ ម៉េង​ ហ៊ុយ​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ​ ម្តាយ​ លោក​ ចាប​ ម៉ាប់​ អតីតប្រធាន​ ស.ស.យ.ក.​ ស្មោងខាងជេីង​ដែលកំពុងមានជំងឺធ្ងន់ធ្ងរ

នារសៀលថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២៦​ លោក​ ម៉េង​ ហ៊ុយ​ ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា​ស្រុកកំចាយមារ​ បានដឹ...
16/08/2026

នារសៀលថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២៦​ លោក​ ម៉េង​ ហ៊ុយ​ ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា​ស្រុកកំចាយមារ​ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយប្រធាន​ អនុប្រធាន​ ​និងសមាជិក​ សមាជិកា​ យុវជន​ ស.ស.យ.ក​ ស្រុកកំចាយមារ​ និងជំរុញបង្កេីនប្រសិទ្ធភាពការងារជួយសង្គមជាតិឱ្យកាន់តែល្អប្រសេីរ​ ហេីយស្របពេលនោះ​ ក៏បានអញ្ជេីញសមាជិកសមាជិកាទាំងអស់ចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារនៅថ្ងៃស្អែក​ ទី១៧​ ខែសីហា​ ឆ្នាំ២០២៦។

Address

Clemton Park NWS
Sydney Olympic Park, NSW
2206

Telephone

+85570766016

Website

Alerts

Be the first to know and let us send you an email when MENG HUY ម៉េង ហ៊ុយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MENG HUY ម៉េង ហ៊ុយ:

Shortcuts

Share