04/08/2025
នៅសម័យសង្គ្រាមលោកលើកទី2 ទាហានម្នាក់បានអៀវក.សត្វលាឆ្លងកាត់សមរភូមិ។ បើក្រឡេកមើលដំបូង វាហាក់បីដូចជាក្តីស្រលាញ់របស់នាយទាហានចំពោះសត្វលា ប៉ុន្តែការពិតគឺផ្ទុយស្រឡះ វាលនោះបង្កប់ដោយគ្រាប់មីន បើលែងសត្វលា ឱ្យដើរដោយសេរី វាអាចបង្កគ្រោះថ្នាក់ដល់ទាហានទាំងអស់។
ទាហានមិនបានយកសត្វលាចេញដោយមនោសញ្ចេតនាទេ ប៉ុន្តែជាការចាំបាច់ គឺដើម្បីការពារមនុស្សគ្រប់គ្នា ពីភាពវឹកវរដោយអចេតនា ដែលអាចបណ្តាលមកពីសត្វលា។
ក្នុងគ្រាមានសង្រ្គាម ឬវិបត្តិ បុគ្គលដែលគ្រោះថ្នាក់បំផុត មែនមកពីសត្រូវទាំងអស់នោះទេតែអាចបណ្តាលមកពីអ្នកបង្កើតព័ត៌មានក្លែងក្លាយ អ្នកផ្សាយបន្ដ ពាក្យចចាមអារ៉ាមដែលមិនបានផ្ទៀងផ្ទាត់ ឬការឃោសនាធ្វើអោយរំរំជួលចិត្តផ្សេងៗ លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពួកគេប្រហែលជាមិនមានចេតនាបង្កគ្រោះថ្នាក់ទេ ប៉ុន្តែសកម្មភាពខ្លះវាបង្កទៅជាការបំផ្លាញប្រយោជន៍រួមរបស់ជាតិ។ដូច្នេះហើយសូមបងប្អូនមុននិងផុសគិតជាមុនកុំអោយមានការស្តាយក្រោយនៅពេលក្រោយ🇰🇭🙏🏻❤️