ស្នាមញញឹម

ស្នាមញញឹម Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de ស្នាមញញឹម, Bibliothèque, Democratic Republic of the.

ភាគទី៣៖ មនុស្សគ្រប់គ្នាដឹងរឿងរ៉ាវទាំងអស់លើកលែងតែខ្ញុំម្នាក់ខ្ញុំធ្លាប់គិតថាការក្បត់គឺមានជនទីបីចូលមកលើបន្ទាត់ស្នេហាមនុស្ស...
11/07/2026

ភាគទី៣៖
មនុស្សគ្រប់គ្នាដឹងរឿងរ៉ាវទាំងអស់លើកលែងតែខ្ញុំម្នាក់

ខ្ញុំធ្លាប់គិតថាការក្បត់គឺមានជនទីបីចូលមកលើបន្ទាត់ស្នេហាមនុស្សពីនាក់តែពេលខ្ញុំដឹងការពិត ហើយអ្វីៗត្រូវបានលាតត្រដាងឡើងមកខ្ញុំទើបដឹងថាវាមានមនុស្សជាច្រើនជាងនោះដែរចូលរួមលាក់បាំងខ្ញុំ។

មនុស្សស្រីម្នាក់ដែលខ្ញុំរាប់អាន នាងដឹងថាខ្ញុំ និងសង្សាខ្ញុំស្រឡាញ់គ្នាជាងពីរឆ្នាំហើយប៉ុន្តែនាងបែរជាណែនាំមិត្តភក្តិរបស់នាងឱ្យស្គាល់សង្សាខ្ញុំទៀត។

ក្រោយមកនាងនៅតែមកនិយាយលេងជាមួយខ្ញុំធម្មតានាងញញឹមដាក់ខ្ញុំនិងសួរសុខទុក្ខខ្ញុំដូចគ្មានរឿងអ្វីកើតឡើងខ្ញុំឆ្ងល់នាងធ្វើបែបហ្នឹងកើតខ្ញុំមានអារម្មណ៍ថាខ្ពើមម្នាក់ហ្នឹងណាស់ព្រោះនាងជាមនុស្សដែលគេហៅថាពស់ក្បាលពីរគឺគួរឲ្យខ្លាចនិងគួរតែដើរចេញឲ្យឆ្ងាយព្រោះខ្ញុំមិនមែនប្រភេទមនុស្សដូចនាងទេ។

ខ្ញុំមិនដែលគិតថាស្នាមញញឹមខ្លះអាចលាក់បង្កប់ការកុហកបោកប្រាស់សោះដូចពាក្យគេតែងតែនិយាយមែនថាមនុស្សសម្ដីផ្អែមតែងតែបង្កប់ពិសមនុស្សស្គាល់មុខតែមិនស្គាល់ចិត្ត។

ពេលខ្ញុំដឹងរឿងខ្ញុំក៏សួរនាងដោយផ្ទាល់។

«បងដឹងថាខ្ញុំ និងគាត់ជាសង្សារនឹងគ្នា។ ហេតុអ្វីបានជាបងណែនាំមិត្តបងទៅគាត់ទៀត?»

នាងសម្លឹងមកខ្ញុំ ហើយឆ្លើយយ៉ាងស្ងប់ស្ងាត់ថា៖

«បងអត់បានណែនាំទេ បងអត់ដឹងអីទេ»

ខ្ញុំជិតជឿនាងទៅហើយប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក មានមនុស្សម្នាក់ទៀតដែលធ្វើការជាមួយខ្ញុំបានប្រាប់ខ្ញុំថា នាងហ្នឹងហើយ ជាអ្នកណែនាំពួកគេឱ្យស្គាល់គ្នា។

ពេលនោះខ្ញុំលែងដឹងថាត្រូវជឿអ្នកណាទៀតខ្ញុំជ្រើសរើសជឿខ្លួនឯង។

ការកុហកមួយបើនិយាយដោយមនុស្សម្នាក់វាអាចងាយបែកការប៉ុន្តែតែបើមនុស្សជាច្រើនជួយលាក់វាធ្វើឱ្យអ្នកដែលត្រូវគេក្បត់ក្លាយជាមនុស្សចុងក្រោយដែលដឹងការពិតហើយក៏ហួសចិត្តនឹងខ្លួនឯងដែរល្ងង់ខ្លាំងផុតលេខដែលស្នេហាដឹកមុខបែបនេះ។
សូម្បីតែថ្ងៃមួយនោះថៅកែខ្ញុំក៏ដឹងថាសង្សាខ្ញុំធ្លាប់ទិញសំបុត្រយន្តហោះដើម្បីនាំជនទីបីម្នាក់នោះទៅលេងស្រុករបស់គាត់។

មានអ្នកដឹងមានអ្នកឃើញមានអ្នកសង្ស័យតែគ្មាននរណាម្នាក់ប្រាប់ខ្ញុំសូម្បីម្នាក់។

មានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលរស់នៅក្នុងការជឿជាក់ថា សង្សាខ្លួននៅតែស្មោះត្រង់ពេលខ្ញុំគិតត្រឡប់ទៅវិញ ខ្ញុំទើបយល់ថា មិនមែនខ្ញុំល្ងង់ទេតែខ្ញុំមើលមនុស្សក្នុងផ្លូវល្អពេកថែមទាំងខ្ញុំស្រឡាញ់គាត់ខ្លាំងពេកដោយមិនបានគិតថាឲ្យបានហ្មត់ចត់នៃការពិត ។
មនុស្សដែលស្រឡាញ់ស្មោះតែងជ្រើសរើសជឿរហូតដល់ការពិតមកបំបែកបេះដូងដោយខ្លួនឯង។
ហើយថ្ងៃនោះ ខ្ញុំក៏ឈប់សួរថា «ហេតុអ្វីបានជាគេធ្វើបែបនេះដាក់ខ្ញុំ?»
ខ្ញុំចាប់ផ្តើមសួរខ្លួនឯងវិញថា...

«តើខ្ញុំនឹងរស់បន្តដោយរបៀបណា បន្ទាប់ពីគេក្បត់ខ្ញុំហើយ?»
រង់ចាំភាគបន្ត
និពន្ធដោយសាណា
រក្សាសិទ្ធិដោយក្លិនគំនិត
ផេក; ស្នាមញញឹម

11/07/2026

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque ស្នាមញញឹម publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager