23/07/2026
កម្ពុជាគូសបញ្ជាក់ពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ឥណ្ឌានិងបញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំក្នុងឱកាសកិច្ចប្រជុំស្តីពីការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី៨ របស់ភាគីឥណ្ឌានៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)
(ទីក្រុងហ្សឺណែវ, ស្វីស)៖ នាថ្ងៃទី២១ និងទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី៨ របស់ភាគីឥណ្ឌា។ កម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំ កំណែទម្រង់ទូលំទូលាយ វឌ្ឍនភាពក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងបរិវត្តកម្មឌីជីថលឥណ្ឌា ព្រមទាំងការបន្ត
គាំទ្ររបស់ឥណ្ឌាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ឯកឧត្តមអគ្គរាជទូតក៏បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ និងភាពជាដៃគូសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងកម្ពុជានិងឥណ្ឌា។ ខណៈប្រទេសទាំងពីរត្រៀមប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈក្របខ័ណ្ឌទ្វេភាគី អាស៊ាន–ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ–គង្គា។ កម្ពុជាក៏បានលើកទឹកចិត្តឱ្យឥណ្ឌាបន្តគាំទ្រផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងក្រោមក្របខ័ណ្ឌ
ពហុភាគីនៅអង្គការ WTO។
Cambodia Highlights India’s Economic Progress and Reaffirms a Strong Bilateral Cooperation at the India’s 8th Trade Policy Review at the World Trade Organization in Geneva
---
(Geneva, Switzerland): On 21 and 23 July 2026, H.E. Mr. SUON Prasith, Ambassador and Permanent Representative of the Kingdom of Cambodia to the World Trade Organization (WTO) and other international organizations (Economy & Trade) in Geneva, participates in the 8th Trade Policy Review of India. Cambodia commends India’s strong economic performance, wide-ranging reforms, progress in trade facilitation and digital transformation, as well as its continued support for a rules-based multilateral trading system.
H.E. Ambassador also highlights the longstanding historical friendship and growing economic partnership between Cambodia and India. As the two countries prepare to celebrate the 75th anniversary of diplomatic relations in 2027, Cambodia reaffirms its commitment to strengthening cooperation through bilateral, ASEAN–India, and Mekong–Ganga frameworks. Cambodia also encourages India to continue supporting the interests of developing and least-developed countries within the WTO.