11/09/2026
ទីក្រុងហ្សឺណែវ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីទម្រង់បែបបទសម័យទំនើបនៃអំពើទាសភាព និងការជួញដូរមនុស្ស។
នៅក្នុងអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ទម្រង់បែបបទសម័យទំនើបនៃអំពើទាសភាព និងការជួញដូរមនុស្ស គឺជាបញ្ហាប្រឈមអន្តរជាតិដែលហួសពីព្រំដែនជាតិ។ គ្មានប្រទេសណាមួយ ដោយមិនគិតពីទំហំ ធនធាន ឬអំណាច អាចដោះស្រាយបញ្ហាទាំងនេះដោយឯកឯងបានឡើយ។ ដូច្នេះ កិច្ចសហប្រតិបត្តិការជាការចាំបាច់។
ខណៈដែលគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជា និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសកលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការត្រូវតែផ្អែកលើច្បាប់អន្តរជាតិ។ រាល់សកម្មភាពណាមួយពីសំណាក់ប្រទេសជិតខាង ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ មិនត្រូវយកមកប្រើប្រាស់ខុសគោលដៅ ដោយធ្វើជាលេសដើម្បីបង្ហាញភាពស្របច្បាប់ចំពោះសកម្មភាព ដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋដទៃឡើយ។
Geneva, 11 September 2026 — During the 63rd session of the Human Rights Council, His Excellency Ambassador Ke Sovann, Permanent Representative of Cambodia to the United Nations Office at Geneva, delivered Cambodia's statement under Agenda Item 3: Interactive Dialogue with Special Rapporteur on contemporary forms of slavery and trafficking in persons.
In his statement, the Ambassador stated that contemporary forms of slavery and trafficking in persons are transnational challenges that recognize no national boundaries. No country, regardless of its size, wealth or power, can address them alone. Cooperation is therefore a practical necessity.
While highlighting Cambodia’s national efforts and progress and its contribution to global efforts to combat transnational crime, he emphasized that cooperation must be grounded in international law and any attempt by a neighboring country to combat online scam must not be misused as a pretext to justify actions that violate the sovereignty and territorial integrity of States.