Délégation Permanente du Cambodge auprès de l'UNESCO

Délégation Permanente du Cambodge auprès de l'UNESCO Assurer la liaison entre RGC et le secrétariat de l'UNESCO

លោកជំទាវបណ្ឌិតសភាចារ្យ ជម្រាបជូន សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ថា ថៃបន្តរក្សាវត្តមានកងកម្លាំងនៅតំបន់...
22/07/2026

លោកជំទាវបណ្ឌិតសភាចារ្យ ជម្រាបជូន សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ថា ថៃបន្តរក្សាវត្តមានកងកម្លាំងនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ក្នុងដែនអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--

“ខ្ញុំសូមទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការចំពោះការបន្តវត្តមានរបស់កងកម្លាំងថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ព្រមទាំងសកម្មភាពឯកតោភាគីដទៃទៀតដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ខ្មែរនៅក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កហានិភ័យនៃការខូចខាតបន្ថែមទៀត នៃប្រាសាទព្រះវិហារ និងឆ្លុះបញ្ចាំងពីចេតនាបង្កើត ស្ថានភាពជាក់ស្តែង (fait accompli) នៅលើដី”។

នេះជាប្រសាសន៍របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណជូនចំពោះ សាធារណរដ្ឋកូរ៉េ សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ICOMOS និងដៃគូអន្តរជាតិទាំងអស់ ដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមជូនអង្គប្រជុំថា សង្គ្រាមឈ្លានពានក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (Outstanding Universal Value - OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋាន។ រចនាសម្ព័ន្ធប្រាសាទបានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់ ខណៈដែលសហគមន៍មូលដ្ឋាន នៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតានៅឡើយ។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្តវិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ដែលងាយរងគ្រោះ និងការចុះបញ្ជី ព្រមទាំងរៀបចំឯកសារបំណែកស្ថាបត្យកម្មនានា ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត”។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថាកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនអាចសម្រេចបានពេញលេញឡើយ ដរាបណាការគំរាមកំហែងចំពោះរមណីយដ្ឋាននៅតែបន្តមាន នោះគឺវត្តមានរបស់កងកម្លាំងថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ក្នុងដែនអធិបតេយ្យកម្ពុជា។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានស្នើសុំឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តតាមដានយ៉ាងខ្ជាប់ខ្ជួនលើស្ថានភាពរមណីយដ្ឋាន បន្តគាំទ្រការងារអភិរក្ស និងស្តារឡើងវិញជាបន្ទាន់ និងបញ្ជាក់ ឡើងវិញអំពីសារៈសំខាន់នៃការគោរពអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌។

មុននឹងបញ្ចប់ លោកជំទាវបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា៖ “សោកនាដកម្មដែលបានកើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់មនុស្សជាតិ”។

ប្រភព​ AKP

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈកម្ពុជា ស្តីពីកម្ពុជាអំពាវនាវឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ...
22/07/2026

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈកម្ពុជា ស្តីពីកម្ពុជាអំពាវនាវឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

PRESS RELEASE​ OF MINISTRY OF CULTURE AND FINE ARTS OF CAMBODIA
Cambodia Calls for Continued International Support to Safeguard the World Heritage Site of the Temple of Preah Vihear.

អង្គការ UNESCO បាននិងកំពុង​តាមដាន​យក​ចិត្តទុក​ដាក់​ចំពោះ ករណី​ប្រាសាទព្រះវិហារ និងចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​សម្...
21/07/2026

អង្គការ UNESCO បាននិងកំពុង​តាមដាន​យក​ចិត្តទុក​ដាក់​ចំពោះ ករណី​ប្រាសាទព្រះវិហារ និងចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​សម្រប​សម្រួលដើម្បី​បន្ធូរ​បន្ថយ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពី​រ​តាមរយៈវប្បធម៌
—————
នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ​បណ្ឌិត​សភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nayef Al-Fayez អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានជ្រើសរើសនិងផ្តល់សេចក្តីទុកចិត្តឱ្យបំពេញការងារយ៉ាងសំខាន់ជា អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងថ្លែងអំណរគុណដល់ ឯកឧត្តម ដែលបានបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។

លោកជំទាវ រដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ ចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង ដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។ លោកជំទាវ រដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តម អគ្គនាយករង អំពីបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។

ឯកឧត្តម អគ្គនាយករង បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់ ឯកឧត្តម ផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌៕ -AKP-

ឯកឧត្តម​ ឡុង​ កុសល​ ឯកអគ្គរាជទូត ប្រតិភូអចិន្ត្រៃយ៍​ អញ្ជើញចូលរួមសម័យប្រជុំលើកទី៤៨​ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្...
20/07/2026

ឯកឧត្តម​ ឡុង​ កុសល​ ឯកអគ្គរាជទូត ប្រតិភូអចិន្ត្រៃយ៍​ អញ្ជើញចូលរួមសម័យប្រជុំលើកទី៤៨​ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា​ ពីថ្ងៃទី១៩-២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន​ សាធារណរដ្ឋកូរ៉េ។

—————————

His Excellency LONG Kosal, Ambassador Permanent Delegate, attends the 48th session of the World Heritage Committee, under the distinguished leadership of Her Excellency Dr. Phoeurng Sackona, Minister of Culture and Fine Arts, and Chair of Cambodian National Commission for UNESCO, held from 19-29 July 2026 in Busan, Republic of Korea.

នៅថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង​ កុសល ឯកអគ្គរាជទូត​ ប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ បានចូលរួមន...
17/07/2026

នៅថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង​ កុសល ឯកអគ្គរាជទូត​ ប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ បានចូលរួមនិងឡេីងថ្លែងក្នុងកម្មវិធី​ A Century of Legacy : A Future of Shared Prosperity ដេីម្បីប្រារព្ធព្រឹត្តិការរំលឹកខួបលេីកទី​ ១០០​ឆ្នាំ​របស់វេជ្ជបណ្ឌិត​ GU FANGZHOU ជាមួយឯកអគ្គរដ្ឋទូត​ ប្រតិភូអចិន្ត្រៃយ៍ចិន​ប្រចាំអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ​ នៅទីក្រុងប៉ារីស​ ប្រទេសបារាំង។

————————

On 16 July 2026, His Excellency LONG Kosal, Ambassador and Permanent Delegate of the Permanent Delegation of Cambodia to UNESCO participated and addressed in an event of A Century of Legacy: A Future of Shared Prosperity in Commemorative Event for the 100th Anniversary of Birth of Dr. GU FANGZHOU, with Ambassador and Permanent Delegate of China, at UNESCO in Paris, France.

នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង​ កុសល ឯកអគ្គរាជទូត​ ប្រតិភូអចិន្ត្រៃយ៍នៃស្ថានប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអ...
15/07/2026

នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង​ កុសល ឯកអគ្គរាជទូត​ ប្រតិភូអចិន្ត្រៃយ៍នៃស្ថានប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ បានចូលរួមចែករំលែកទុក្ខចំពោះការយាងចូលទីវង្គតរបស់ ព្រះអង្គម្ចាស់ Sheik Hamad Bin Khalifa AL-THANI នៃប្រទេសកាតា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានឯកអគ្គរាជទូតកាតា នៅទីក្រុងប៉ារីស​ ប្រទេសបារាំង។

————————

On 15 July 2026, His Excellency LONG Kosal, Ambassador and Permanent Delegate of the Permanent Delegation of Cambodia to UNESCO paid a visit to express the condolences on the passing of the Father Emir Sheik Hamad Bin Khalifa AL-THANI of the State of Qatar, on 12 July 2026, at the Embassy of the State of Qatar in Paris, France.

នៅថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្ដម​ ឡុង​ កុសល​​ ឯកអគ្គរាជទូត ប្រតិភូ​អចិន្រ្ដៃយ៍​កម្ពុជា​ប្រចាំអង្គការយូណេស្កូ​  ...
10/07/2026

នៅថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្ដម​ ឡុង​ កុសល​​ ឯកអគ្គរាជទូត ប្រតិភូ​អចិន្រ្ដៃយ៍​កម្ពុជា​ប្រចាំអង្គការយូណេស្កូ​ និងលោកអនុព័ន្ធ បានអញ្ជេីញចូលរួមជាមួយ ឯកឧត្តម​បណ្ឌិត​ អ៊ុង​ បូរាត រដ្ឋលេខាធិកា​រ​ និងគណៈប្រតិភូនៃក្រសួងអប់រំ​ យុវជន​ និងកីឡា​ ក្នុងកិច្ចប្រជុំ Transformation Education Summit +4 : System Transformation and resilience for SDG 4 នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ​ នៅទីក្រុងប៉ារីស​ ប្រទេសបារាំង។

—————————

On 10 July 2026, His Excellency LONG Kosal, Ambassador Permanent Delegate of Cambodia to UNESCO and Mr. Attaché, attended with His Excellency Dr. OUNG Borat, Secretary of State, and Delegation of Ministry of Education, Youth and Sport, in the meeting of Transformation Education Summit +4 : System Transformation and resilience for SDG 4 at UNESCO headquarters in Paris, France.

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)
08/07/2026

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)

តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ" ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។

នាថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។

"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

Celebrating the 9th anniversary of Sambor Prei K*k Temple​ Zone’s inscription on the UNESCO World Heritage List (8 July 2017 ~ 8 July 2026)

The Sambor Prei K*k Temple Zone, formerly known as “Ishanapura”, served as the Khmer capital during the Chenla period and is currently located in Prasat Sambor district, Kampong Thom province. The Temple Zone was built between the late 6th and 8th centuries during the reign of King Isanavarman. The site is divided into three main groups: 1) the Sambor Temple Group (Northern), 2) the Central Temple Group (Prasat Tao), and 3) the Southern Temple Group (Yeai Poan or Neak Poan Temple).

On July 8, 2017, the Sambor Prei K*k Temple Zone was officially inscribed on the UNESCO World Heritage List at a World Heritage Committee meeting held in Kraków, Poland.

“Safeguarding our cultural heritage is a shared duty of all Cambodians.”

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

08/07/2026

អបអរសាទរខួប ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ !

៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦

តំបន់ប្រាសាទសំបូរព្រៃគុក ជារតនសម្បត្តិជាតិ

Adresse

1, Rue Miollis
Paris
75015

Heures d'ouverture

Lundi 09:00 - 06:00
Mardi 09:00 - 06:00
Mercredi 09:00 - 06:00
Jeudi 09:00 - 06:00
Vendredi 09:00 - 06:00

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Délégation Permanente du Cambodge auprès de l'UNESCO publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L’organisation

Envoyer un message à Délégation Permanente du Cambodge auprès de l'UNESCO:

Raccourcis

Partager