ស្ថានទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ី-Royal Embassy of Cambodia to Indonesia

  • Home
  • Indonesia
  • Jakarta
  • ស្ថានទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ី-Royal Embassy of Cambodia to Indonesia

ស្ថានទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ី-Royal Embassy of Cambodia to Indonesia Welcome to the official page of the Royal Embassy of Cambodia in Jakarta, Republic of Indonesia.

សេចក្តីជូនដំណឹង ស្ដីពីការចេញទិដ្ឋាការប្រភេទការទូត (A) ផ្លូវការ (B) និង បោរីភាព (C) តាមរយៈប្រព័ន្ធ e-Visa ។Announcement o...
31/07/2026

សេចក្តីជូនដំណឹង ស្ដីពីការចេញទិដ្ឋាការប្រភេទការទូត (A) ផ្លូវការ (B) និង បោរីភាព (C) តាមរយៈប្រព័ន្ធ e-Visa ។

Announcement on the issuance of Diplomatic (A), Official (B), and Courtesy (C) visas through e-Visa.

នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ស្ថានទូតម៉ារ៉ុកប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី លោកស្រី ព្រាប កែវច័ន្ទមុន...
30/07/2026

នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ស្ថានទូតម៉ារ៉ុកប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី លោកស្រី ព្រាប កែវច័ន្ទមុនី ទីប្រឹក្សាអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី បានអញ្ជើញចូលរួមពិធីទទួលភ្ញៀវអបអរសាទរ ខួបលើកទី២៧ នៃទិវាគ្រងរាជ្យរបស់ព្រះករុណា ព្រះបាទ Mohammed VI ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម៉ារ៉ុក ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ Four Seasons ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី💐🎈🌺
…………………

On the evening of 30 July 2026, upon the invitation of the Embassy of the Kingdom of Morocco to the Republic of Indonesia, Ms. Preap Keochanmony, Counsellor of the Embassy of the Kingdom of Cambodia to the Republic of Indonesia, attended the reception commemorating the 27th Anniversary of the Throne Day of His Majesty King Mohammed VI of the Kingdom of Morocco, At the Four Seasons Hotel, Jakarta, Republic of Indonesia.💐🎈🌺

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទាន សំណាង ឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ី បានអមដំណើរគណៈប្រតិភូកម្ពុជា ដឹ...
30/07/2026

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទាន សំណាង
ឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ី បានអមដំណើរគណៈប្រតិភូ
កម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញ
បំពេញទស្សនកិច្ចនៅក្រុមហ៊ុន Indofood និងក្រុមហ៊ុន Japfa
Comfeed ដើម្បីស្វែងយល់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ
រវាងវិស័យឯកជននៃប្រទេសទាំងពីរ ពិភាក្សាអំពីឱកាសវិនិយោគ
និងលទ្ធភាពពង្រីកទីផ្សារនៅកម្ពុជា ព្រមទាំងជំរុញការតភ្ជាប់ធុរកិច្ច
និងសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌូនេស៊ីឱ្យកាន់តែរឹងមាំ។

#កម្ពុជា #ឥណ្ឌូនេស៊ី #ទំនាក់ទំនងទ្វេភាគី #កិច្ចសហប្រតិបត្តិការ #ការទូត

…….
On 29 July 2026, H.E. Ambassador Tean Samnang, Ph.D., Ambassador of the Kingdom of Cambodia to the Republic of Indonesia, accompanied the Cambodian delegation led by H.E. Deputy Prime Minister Hun Many on visits to Indofood and Japfa Comfeed to explore the potential for enhanced cooperation between the private sectors of Cambodia and Indonesia. The visits also served as an opportunity to discuss investment prospects, explore opportunities for expanding market access in Cambodia, and further strengthen business and economic connectivity between the two countries.

🇰🇭🤝🇮🇩

នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទាន សំណាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី បា...
29/07/2026

នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត
ទាន សំណាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំ
សាធារណរដ្ឋឥណ្ឌូនេស៊ី បានអមដំណើរគណៈប្រតិភូកម្ពុជា
ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជា
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា
ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Gibran
Rakabuming Raka អនុប្រធានាធិបតីនៃសាធារណរដ្ឋ
ឥណ្ឌូនេស៊ី នៅឯនិវេសនដ្ឋានអនុប្រធានាធិបតី ក្នុងទីក្រុង
ហ្សាការតា។

ជំនួបសម្តែងការគួរសមនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច
ផ្លូវការរបស់គណៈប្រតិភូកម្ពុជានៅសាធារណរដ្ឋឥណ្ឌូនេស៊ី
ហើយបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ
ក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងភាព
ជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះ
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងកិច្ច
សហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈ តាមរយៈការ
ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងឧត្តមគតិអនុវត្តល្អៗ ពាក់ព័ន្ធ
នឹងការកែទម្រង់មុខងារសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស
និងអភិបាលកិច្ចក្នុងវិស័យសាធារណៈ។

ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា
និងឥណ្ឌូនេស៊ី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការជំរុញ
កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ការផ្លាស់ប្តូរទស្សនកិច្ច
ថ្នាក់ដឹកនាំ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន
ឱ្យកាន់តែរឹងមាំ។

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី
នឹងបន្តខិតខំលើកកម្ពស់ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ
រវាងកម្ពុជា និងឥណ្ឌូនេស៊ី លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួម
នៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

🇰🇭🤝🇮🇩

#កម្ពុជា #ឥណ្ឌូនេស៊ី #ទំនាក់ទំនងទ្វេភាគី #កិច្ចសហប្រតិបត្តិការ #មុខងារសាធារណៈ #ការទូត
……..

On the afternoon of 28 July 2026, H.E. Ambassador Tean Samnang, Ph.D., Ambassador of the Kingdom of Cambodia to the Republic of Indonesia, accompanied the Cambodian delegation led by H.E. Hun Many, Deputy Prime Minister and Minister of Civil Service of the Kingdom of Cambodia, on a courtesy call to H.E. Gibran Rakabuming Raka, Vice President of the Republic of Indonesia, at the Presidential Palace in Jakarta.

The courtesy call formed part of the Cambodian delegation’s official working visit to Indonesia and reflected the strong commitment of both countries to further deepen their longstanding friendship and strategic partnership. During the meeting, the two sides reaffirmed the importance of enhancing cooperation in the field of public administration, promoting the exchange of knowledge, experience, and best practices in civil service reform, human resource development, and public sector governance.

The visit also underscored the shared determination of Cambodia and Indonesia to strengthen bilateral relations through closer cooperation, high-level exchanges, and people-to-people connectivity.

The Royal Embassy of Cambodia remains committed to promoting and facilitating closer cooperation between Cambodia and Indonesia across all sectors for the mutual benefit of the two nations and their peoples.

🇰🇭🤝🇮🇩

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទាន សំណាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី បា...
29/07/2026

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត
ទាន សំណាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំ
សាធារណរដ្ឋឥណ្ឌូនេស៊ី បានអមដំណើរគណៈប្រតិភូកម្ពុជា
ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ក្រសួងមុខងារសាធារណៈ ក្នុងជំនួបសម្តែងការគួរសមជាមួយ
លោកជំទាវ មេហ្គាវ៉ាទី ស៊ូការណូពូទ្រី អតីតប្រធានាធិបតីទី៥ នៃ
សាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានគណបក្សប្រជាធិបតេយ្យ
ឥណ្ឌូនេស៊ីដើម្បីការតស៊ូ (PDI-P) នៅគេហដ្ឋានរបស់លោកជំទាវ
ក្នុងទីក្រុងហ្សាការតា។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែង
ការកោតសរសើរចំពោះមនោគមន៍វិជ្ជា បញ្ចសីលា (Pancasila)
របស់ឥណ្ឌូនេស៊ី និងបានបង្ហាញចំណាប់អារម្មណ៍អំពីរបៀបដែល
ឥណ្ឌូនេស៊ីបានថែរក្សា និងអនុវត្តមនោគមវិជ្ជានេះ ព្រមទាំងគាំទ្រឱ្យ
គុណតម្លៃរបស់បញ្ចសីលាត្រូវបានលើកកម្ពស់ជាទស្សនវិជ្ជាសកល
ដើម្បីរួមចំណែកលើកស្ទួយសន្តិភាព ភាពសុខដុមរមនា និង
ការយោគយល់គ្នារវាងប្រជាជាតិនានា។

ជាការឆ្លើយតប លោកជំទាវ មេហ្គាវ៉ាទី បានចែករំលែកបទ
ពិសោធន៍របស់លោកជំទាវ ក្នុងការផ្សព្វផ្សាយគុណតម្លៃនៃ
មនោគមន៍វិជ្ជាបញ្ចសីលា នៅតាមវេទិកាអន្តរជាតិនានា ហើយក៏
បានរំលឹកដោយក្តីកក់ក្តៅអំពីទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាង
លោកជំទាវ និងព្រះរាជាណាចក្រកម្ពុជា រួមទាំងជំនួបរបស់
លោកជំទាវជាមួយ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ
និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានរំលឹកអំពីការលំបាក
និងទុក្ខវេទនាដែលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម
ព្រមទាំងបានបញ្ជាក់ជាថ្មីអំពីមិត្តភាពដ៏រឹងមាំ និងការគាំទ្រជាបន្ត
បន្ទាប់របស់ឥណ្ឌូនេស៊ីចំពោះដំណើរការសន្តិភាពនៅកម្ពុជា។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏កក់ក្តៅ ស្និទ្ធស្នាល និង
មិត្តភាព ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណី និងទំនាក់ទំនង
ដ៏ជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងការប្តេជ្ញាចិត្តរួមរបស់
ប្រទេសទាំងពីរ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ច
សហប្រតិបត្តិការទ្វេភាគី។

🇰🇭🤝🇮🇩 #កម្ពុជា #ឥណ្ឌូនេស៊ី #ការទូត

…….
On the afternoon of 28 July 2026, H.E. Tean Samnang, Ph.D., Ambassador of the Kingdom of Cambodia to the Republic of Indonesia, accompanied the Cambodian delegation led by H.E. Hun Many, Deputy Prime Minister and Minister of Civil Service, during a courtesy meeting with H.E. Megawati Soekarnoputri, the 5th President of the Republic of Indonesia and Chairwoman of the Indonesian Democratic Party of Struggle (PDI-P), at her residence in Jakarta.

During the meeting, H.E. Hun Many expressed his appreciation for Indonesia’s Pancasila ideology and conveyed his interest in learning how its values have been preserved and implemented, while supporting the promotion of Pancasila as a universal philosophy for fostering peace, harmony, and mutual understanding among nations.

H.E. Megawati shared her experience in promoting the values of Pancasila at various international forums and warmly recalled her longstanding friendship with Cambodia, including her meetings with the late His Majesty King Father Norodom Sihanouk and former Prime Minister Samdech Akka Moha Sena Padei Techo Hun Sen. She also reflected on the hardships endured by the Cambodian people during the Khmer Rouge period and reaffirmed Indonesia’s enduring friendship and support for Cambodia’s peace.

The meeting was held in a warm and cordial atmosphere, reflecting the longstanding friendship and close ties between Cambodia and Indonesia, as well as the shared commitment of both countries to further strengthening bilateral relations and cooperation.

🇰🇭🤝🇮🇩

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទាន សំណាង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី បានអមគណៈប្រតិភូ...
28/07/2026

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទាន សំណាង
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី បានអម
គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក
រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងជំនួបពិភាក្សា
ការងារជាមួយ លោកជំទាវ Rini Widyantini រដ្ឋមន្ត្រីក្រសួង
កំណែទម្រង់រដ្ឋបាល និងកំណែទម្រង់ការិយាធិបតេយ្យ នៃ
សាធារណរដ្ឋឥណ្ឌូនេស៊ី។

ជំនួបពិភាក្សានេះ ការងារនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី លើវិស័យមុខងារសាធារណៈ ព្រមទាំងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

🇰🇭🤝🇮🇩 #កម្ពុជា #ឥណ្ឌូនេស៊ី #កិច្ចសហប្រតិបត្តិការទ្វេភាគី #មុខងារសាធារណៈ #ការទូត
…….
On the morning of 28 July 2026, H.E. Ambassador Tean Samnang, Ph.D., Ambassador of the Kingdom of Cambodia to the Republic of Indonesia, accompanied the Cambodian delegation led by H.E. Hun Many, Deputy Prime Minister and Minister of Civil Service, during a bilateral meeting with H.E. Rini Widyantini, Minister of Administrative and Bureaucratic Reform of the Republic of Indonesia.

The meeting aimed to strengthen and expand cooperation between Cambodia and Indonesia in the field of public administration, while further enhancing the longstanding friendship and bilateral cooperation between the two countries for deeper and stronger partnership.

🇰🇭🤝🇮🇩

នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទាន សំណាង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី រួមជាមួយមន្ត្រី...
27/07/2026

នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត
ទាន សំណាង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី
រួមជាមួយមន្ត្រីស្ថានទូត បានទទួលស្វាគមន៍គណៈប្រតិភូក្រសួង
មុខងារសាធារណៈកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ានី ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការ
នៅសាធារណរដ្ឋឥណ្ឌូនេស៊ី។

ទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ
កម្ពុជា–ឥណ្ឌូនេស៊ី លើវិស័យមុខងារសាធារណៈ ព្រមទាំងលើកកម្ពស់ចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

🇰🇭🤝🇮🇩 #កម្ពុជា #ឥណ្ឌូនេស៊ី #កិច្ចសហប្រតិបត្តិការទ្វេភាគី #មុខងារសាធារណៈ #ការទូត

On the afternoon of 27 July 2026, H.E. Ambassador Tean Samnang, Ph.D., together with the Embassy staff, warmly welcomed the Cambodian delegation on public function affairs, led by H.E. Deputy Prime Minister Hun Many, upon their arrival in the Republic of Indonesia for an official working visit.

The visit aims to strengthen Cambodia–Indonesia cooperation in the field of public administration, while further enhancing the longstanding friendship, bilateral relations, and cooperation between the two countries.

🇰🇭🤝🇮🇩

ឯកឧត្តមបណ្ឌិត ទាន សំណាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី អញ្ជើញចូលរួមពិធីរំលឹកទិវាអន្តរជាតិប្រយុទ្ធប្រឆាំង...
23/07/2026

ឯកឧត្តមបណ្ឌិត ទាន សំណាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី អញ្ជើញចូលរួមពិធីរំលឹកទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម Suyudi Ario Seto ប្រធានទីភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (BNN) នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តមបណ្ឌិត សំណាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី បានអញ្ជើញចូលរួមពិធីរំលឹក ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់ ឆ្នាំ២០២៦ ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ទីភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (BNN)។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សមាជិកនៃអង្គទូត ព្រមទាំងតំណាងស្ថាប័នជាតិ និងអន្តរជាតិជាច្រើន។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់ សំដៅលើការកសាងសង្គមមួយដែលមានសុវត្ថិភាព សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
……
H.E. Ambassador Tean Samnang, Ph.D., Attends the Commemoration of the International Day Against Drug Abuse and Illicit Trafficking 2026

On the morning of 23 July 2026, at the invitation of H.E. Suyudi Ario Seto, Head of the National Narcotics Board (BNN) of the Republic of Indonesia, H.E. Ambassador Tean Samnang, Ph.D., Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Republic of Indonesia, attended the commemoration of the International Day Against Drug Abuse and Illicit Trafficking 2026, held at the BNN Rehabilitation Center.

The event was attended by senior government officials, members of the diplomatic corps, as well as representatives of national and international organizations. The event underscored the shared commitment to strengthening international cooperation in preventing and combating drug abuse and illicit drug trafficking, with the aim of fostering a safer, more peaceful, and sustainable society.

នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ចើញរបស់ស្ថានទូតអាហ្សង់ទីនប្រចាំសាធារណរដ្ឋឥណ្ឌូនេសុី លោកស្រី ព្រាប កែវច័ន្ទ...
06/07/2026

នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ចើញរបស់ស្ថានទូតអាហ្សង់ទីនប្រចាំសាធារណរដ្ឋឥណ្ឌូនេសុី លោកស្រី ព្រាប កែវច័ន្ទមុនី ទីប្រឹក្សាអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេសុី បានចូលរួមកម្មវិធីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋឥណ្ឌូនេសុី នៅសណ្ឋាគារ Langham Hotel នៅទីក្រុងហ្សាកាតា។
………………..

On the evening of 6 July 2026, at the invitation of the Embassy of the Argentine Republic to the Republic of Indonesia, Ms. Preap Keochanmony, Counsellor of the Embassy of the Kingdom of Cambodia to the Republic of Indonesia, attended the reception commemorating the 70th Anniversary of the Establishment of Diplomatic Relations between the Argentine Republic and the Republic of Indonesia. The reception was held at the Langham Hotel, Jakarta.🎊🎈🎈

នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម Sergei Gennadievich Tolchenov ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊...
29/06/2026

នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់
ឯកឧត្តម Sergei Gennadievich Tolchenov ឯកអគ្គរដ្ឋទូត
នៃសហព័ន្ធរុស្ស៊ីប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោកជំទាវ
Elena Tolchenova, ឯកឧត្តមបណ្ឌិត ទាន សំណាង
ឯកអគ្គរាជទូត និងលោកជំទាវ ស៊ឹម សុភាពនីឡា បានអញ្ជើញ
ចូលរួមពិធីអបអរសាទរទិវាបុណ្យជាតិនៃសហព័ន្ធរុស្ស៊ី នាសណ្ឋាគារ Raffles ទីក្រុងហ្សាការតា។
…….
On the evening of 29 June 2026, at the invitation of H.E. Sergei Gennadievich Tolchenov, Ambassador Extraordinary and Plenipotentiary of the Russian Federation to the Republic of Indonesia, and Madam Elena Tolchenova, H.E. Dr. Tean Samnang, Ambassador of the Kingdom of Cambodia to the Republic of Indonesia, accompanied by Madam Sim Sopheapnila, attended the reception celebrating the National Day of the Russian Federation, held at the Hotel Raffles in Jakarta.

Address

Jalan Pejaten Barat No. 41, Jakarta Selatan
Jakarta

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ស្ថានទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ី-Royal Embassy of Cambodia to Indonesia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share