Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館

Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館 Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館, 領事館&大使館, 8-6-9 Akasaka, Minato-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

Official Facebookpage of Royal Embassy of Cambodia in Japan

Visa Application form is also available here:

https://drive.google.com/file/d/1uRr7xb5ypGJ2eAv_IinaqfNZFDSIp6Q9/view?usp=sharing

សេចក្ដីប្រកាសព័ត៌មានឯកឧត្តម ជុំ សុន្ទរី អញ្ជើញចូលរួមពិធីបើកកម្មវិធីបណ្តុះបណ្តាលនៅ SHISEIDO Beauty Academy សម្រាប់មន្ត្រី...
04/08/2026

សេចក្ដីប្រកាសព័ត៌មាន
ឯកឧត្តម ជុំ សុន្ទរី អញ្ជើញចូលរួមពិធីបើកកម្មវិធីបណ្តុះបណ្តាលនៅ SHISEIDO Beauty Academy សម្រាប់មន្ត្រីវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៃកម្ពុជា

PRESS RELEASE
Ambassador CHUM Sounry Attends the Opening Ceremony of the SHISEIDO Academy Training Program for Cambodian NIEI Officials

報道発表
チュム・スンリー駐日カンボジア王国大使がSHISEIDO Beauty AcademyにおけるNIEI研修プログラム開講式に出席

[English and Japanese Below]សេចក្តីបំភ្លឺជាសាធារណៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈកម្មាធិការរៀបចំពិព័រណ៍...
04/08/2026

[English and Japanese Below]

សេចក្តីបំភ្លឺជាសាធារណៈ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា សូមចេញសេចក្តីបំភ្លឺជាសាធារណៈនេះ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា (Cambodia Festival) និងការរៀបចំពិព័រណ៍កម្ពុជា

Public Clarification
The Royal Embassy of Cambodia to Japan and the Cambodia Festival Committee issue the following public clarification to provide accurate information regarding the Cambodia Festival and its organization

公式声明
駐日カンボジア王国大使館およびカンボジアフェスティバル実行委員会は、カンボジアフェスティバルとその組織運営に関する正確な情報を提供するため、以下のとおり声明を発表いたします

Announcement of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia.
31/07/2026

Announcement of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia.

31/07/2026

ខួបលើកទី១៧ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

៣១ កក្ដដា ២០០៩ ~ ៣១ កក្កដា ២០២៦

17th anniversary of the inscription of Tuol Sleng Genocide Museum Archives on UNESCO’s Memory of the World Register

31 July 2009 ~ 31 July 2026

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

30/07/2026
សេចក្តីជូនដំណឹងការព្រមានអំពីរលកយក្សស៊ូណាមិ (TSUNAMI) បន្ទាប់ពីមានការរញ្ជួយដីខ្លាំងកម្រិត 7.1  រ៉ិកទ័រនៅភាគខាងត្បូងប្រទេស...
28/07/2026

សេចក្តីជូនដំណឹង

ការព្រមានអំពីរលកយក្សស៊ូណាមិ (TSUNAMI) បន្ទាប់ពីមានការរញ្ជួយដីខ្លាំងកម្រិត 7.1 រ៉ិកទ័រនៅភាគខាងត្បូងប្រទេសជប៉ុន

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន មេត្តាជ្រាបថា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ទីភ្នាក់ងារឧតុនិយមជប៉ុន (Japan Meteorological Agency) បានចេញសេចក្តីជូនដំណឹងអំពីការព្រមានពីរលកយក្សស៊ូណាមិ Tsunami នៅតំបន់ Kyushu របស់ប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីកម្រិត 7.1 រ៉ិកទ័រ ដែលជាកម្រិតខ្ពស់បំផុត នៅខេត្ត Kumamoto ដែលនៅភាគខាងត្បូងនៃប្រទេសជប៉ុន ។

អាជ្ញាធរមានសមត្ថកិច្ចនៅតំបន់ខាងលើរាយការណ៍ថា នៅមិនទាន់រកឃើញភាពមិនប្រក្រតីណាមួយនៅស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Genkai ក្នុងខេត្ត Saga ឬស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Sendai ក្នុងខេត្ត Kagoshima នោះទេ ។ ចំពោះសេវាកម្មរថភ្លើងល្បឿនលឿនទាំងអស់ នៅតំបន់ Kyushu ដែលទទួលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ ក៏បានផ្អាកប្រតិបត្តិការនាពេលនេះ ផងដែរ។

អាស្រ័យហេតុនេះ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងតំបន់ដែលបានជម្រាបជូនខាងលើ អាចទទួលរងនូវផលប៉ះពាល់គ្រោះធម្មជាតិខាងលើ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មាន និងអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរជប៉ុនជាប្រចាំ ស្នាក់នៅទីកន្លែងដែលមានសុវត្ថិភាព និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។

ក្នុងករណីមានការជម្លៀសប្រជាពលរដ្ឋ ឬប្រសិនបើបងប្អូនទទួលបានព័ត៌មានអំពីពលរដ្ឋខ្មែរណាម្នាក់ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ សូមមេត្តាជូនដំណឹងមកស្ថានឯកអគ្គរាជទូតជាបន្ទាន់ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Royal Embassy of Cambodia in Japan ឬតាមលេខទូរស័ព្ទបន្ទាន់ 080-4689-9374។

ស្ថានទូតសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសុខសុវត្ថិភាព និងចៀសផុតពីគ្រោះធម្មជាតិនេះដោយសុវត្ថិភាព។

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

28/07/2026

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា រហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ។ លោកអគ្គនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ លោកអគ្គនាយកបានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគ នៅកម្ពុជា។​ ជាមួយគ្នានេះ, ក្រុមហ៊ុននឹងប្រារព្ធពិធីអបអរសាទរខួបទី១៥​ឆ្នាំ​ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូ​ខាងមុខ។ ​

ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ, ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច​ និង ការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល​ និងយុទ្ធសាស្រ្តរបស់កម្ពុជា។

មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក, ស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

28/07/2026
[English and Japanese Below] សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប...
27/07/2026

[English and Japanese Below]

សេចក្តីប្រកាសព័ត៌មាន

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបសម្តែងការគួរសម និងជម្រាបលា ដោយវរសេនីយ៍ឯក ប៉ែន ណារ៉ុង និងវរសេនីយ៍ត្រី ពេជ្រ បញ្ញារ័ត្ន នៅស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានអបអរសាទរចំពោះ វរសេនីយ៍ឯក ប៉ែន ណារ៉ុង ដែលនឹងបញ្ចប់ការសិក្សាវគ្គបញ្ជាការ និងសេនាធិការជំនាន់ទី៧០ នៃបញ្ជាការដ្ឋានសេនាធិការចម្រុះ កងទ័ពជើងគោកស្វ័យការពារជប៉ុន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការបំពេញតួនាទីយ៉ាងល្អប្រសើរក្នុងអំឡុងពេលសិក្សានៅប្រទេសជប៉ុន។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានស្វាគមន៍ វរសេនីយ៍ត្រី ពេជ្រ បញ្ញារ័ត្ន ដែលបានចាប់ផ្តើមចូលសិក្សាវគ្គបញ្ជាការ និងសេនាធិការជំនាន់ទី៧១ ចាប់តាំងពីខែមីនា ឆ្នាំ២០២៦ និងបានលើកទឹកចិត្តឱ្យខិតខំសិក្សាស្រាវជ្រាវ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់រួមចំណែកអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត។

Press Release

On 27 July 2026, H.E. the Ambassador of the Kingdom of Cambodia to Japan received Colonel Pen Narong and Major Pich Panharath for a courtesy and farewell call at the Embassy of Cambodia in Tokyo.

On this occasion, H.E. the Ambassador congratulated Colonel Pen Narong, who will complete the 70th Command and General Staff Course (CGS) at the Training, Education, Research and Development Command (TERCOM), on 29 July 2026. H.E. also commended Colonel Pen Narong for his dedication and successful completion of the program.

H.E. the Ambassador also welcomed Major Pech Panharath, who commenced the 71st Command and General Staff Course in March 2026, and encouraged him to pursue his studies diligently to acquire valuable knowledge and professional experience that will contribute to strengthening the capacity of the Royal Cambodian Armed Forces and further enhancing defence cooperation between the Kingdom of Cambodia and Japan.


プレスリリース

2026年7月27日、在日カンボジア王国特命全権大使は、ペン・ナロン大佐及びペッチ・パンニャラット少佐の表敬・離任挨拶をカンボジア王国大使館において受けました。

この機会に、大使は、2026年7月29日に陸上自衛隊幹部学校指揮幕僚課程(第70期)を修了予定のペン・ナロン大佐に対し、心より祝意を表するとともに、日本での留学期間中における努力と献身、そして優れた成果を高く評価しました。

また、大使は、2026年3月より陸上自衛隊幹部学校指揮幕僚課程(第71期)で学んでいるペッチ・パンニャラット少佐を歓迎するとともに、引き続き勉学に励み、豊かな知識と実務経験を身につけられるよう激励しました。さらに、大使は、同少佐が修得した知識と経験が、カンボジア王国軍の能力向上に寄与するとともに、カンボジア王国と日本との防衛協力の一層の発展につながることへの期待を表明しました。

សេចក្តីប្រកាសព័ត៌មានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីបុណ្យដង្ហែរទៀនព្រះវស្សា និងផ្កាប្រាក់សាមគ្គី នៅវ...
26/07/2026

សេចក្តីប្រកាសព័ត៌មាន
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីបុណ្យដង្ហែរទៀនព្រះវស្សា និងផ្កាប្រាក់សាមគ្គី នៅវត្តខ្មែរសាមគ្គី

PRESS RELEASE
Royal Embassy of Cambodia Participates in the "Bon Chol Preah Vossa" and "Bon Phkar Prak Samaki" Ceremonies at Wat Khmer Samaki

報道発表
在日本カンボジア王国大使館、カンボジア寺院 Wat Khmer Samaki で開催された「ボン・チョル・プレア・ヴォッサ」および「ボン・プカー・プラック・サマキー」の儀式に参列

住所

8-6-9 Akasaka
Minato-ku, Tokyo
107-0052

営業時間

月曜日 09:00 - 12:00
14:00 - 16:00
火曜日 09:00 - 12:00
14:00 - 16:00
水曜日 09:00 - 12:00
14:00 - 16:00
木曜日 09:00 - 12:00
14:00 - 16:00
金曜日 09:00 - 12:00
14:00 - 16:00

電話番号

81354128521

ウェブサイト

アラート

Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その団体に問い合わせをする

Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館にメッセージを送信:

ショートカット

共有する

カテゴリー