02/07/2026
១.គ្មានអ្វីដែលហៅថា «ស្ថិរភាពពិតប្រាកដ» នៅក្នុងពិភពការងារឡើយ
មនុស្សជាច្រើនគិតថាការក្រាញននៀលនៅកន្លែងចាស់ មិនហ៊ាន
លោតទៅរកឱកាសថ្មី ឬរកស៊ី គឺដោយសារពាក្យថាសុវត្ថិភាព តែនៅក្នុងយុគសម័យបច្ចុប្បន្ន (ដូចជាឆ្នាំ ២០២៦ នេះ) បច្ចេកវិទ្យា AI និងសេដ្ឋកិច្ចប្រែប្រួលលឿនណាស់។ ថ្ងៃនេះ ខែនេះ ឆ្នាំនេះក្រុមហ៊ុនអាចបើកប្រាក់ខែឱ្យយើងធម្មតា តែគ្រប់យ៉ាងអាចមិនដឹងទុកមុនបានឡើយ ក្រុមហ៊ុនអាចកាត់បន្ថយបុគ្គលិក ឬបិទទ្វារក៏មាន។
👉 ការទ្រាំនៅក្នុង Comfort Zone យើងធ្វើតែការងារដដែលៗ ជួបមនុស្សដដែលៗ និងដោះស្រាយបញ្ហាដដែលៗ នៅពេលគ្មានសម្ពាធថ្មីៗ ឬគ្មានបញ្ហាប្រឈមថ្មីៗ ខួរក្បាល និង
សមត្ថភាពរបស់យើងនឹងឈប់អភិវឌ្ឍនឡើយ ការដើរចេញពីតំបន់នេះ គឺដើម្បីបើកឱកាសឱ្យខ្លួនឯងបានរៀនសូត្រពីរឿងរ៉ាវថ្មីៗ ដែលយើងមិនធ្លាប់ដឹងពីមុនមក។
២.បាត់បង់ឱកាសមាសក្នុងជីវិត និងការងារ (Missed Opportunities)
ឱកាសល្អៗ លុយកាក់ ឋានៈ ឬការរាប់អានដ៏មានតម្លៃ ភាគច្រើនវាមិនដែលរត់មករកយើងស្រួលៗឡើយ បើយើងមិនហ៊ានប្រថុយ មិនហ៊ានសាកល្បងចាប់យកការងារថ្មី ឬគម្រោងថ្មីៗទេ យើងនឹងត្រូវមើលឃើញអ្នកដទៃដើរទៅមុខ និងជោគជ័យម្តងម្នាក់ៗ ខណៈដែល
យើងនៅដដែល។ការដែលយើងសុខចិត្តនៅទ្រឹងកន្លែងដដែល ធ្វើការងារដែលលែងរៀនសូត្របានអ្វីថ្មី គ្រាន់តែដើម្បីបានលុយមកបង់ថ្លៃបន្ទប់ ឬចំណាយប្រចាំខែ មានន័យថាយើងកំពុងលក់សេរីភាពហិរញ្ញវត្ថុ និងឱកាសក្លាយជាអ្នកមាននៅថ្ងៃអនាគត ដើម្បីដូរយកតែត្រឹមតែបណ្តោះអាសន្នតែប៉ុណ្ណោះ។
៣. តម្លៃខ្លួន និងចំណូលរបស់អ្នកនឹងត្រូវមានដំបូលខណ្ឌបិទជិត (Income Ceiling)
នៅក្នុង Comfort Zone ប្រាក់ខែរបស់អ្នកអាចនឹងឡើង ៥% ទៅ ១០% ក្នុងមួយឆ្នាំ ឬជួនកាលមិនឡើងទាល់តែសោះ នោះមានន័យថា
ជីវិតរបស់អ្នកត្រូវបានកំណត់តម្លៃដោយអ្នកដទៃរួចជាស្រេចទៅហើយ។ ដរាបណានៅខ្លាចបាត់បង់ប្រាក់ខែចាស់ ដរាបណាមិនហ៊ានកំណត់ព្រំដែនទៅចាប់យកគម្រោងថ្មី ប្តូរកន្លែងការងារដើម្បីដំឡើងតម្លៃខ្លួន ឬចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនទេ អ្នកនឹងគ្មានថ្ងៃស្គាល់ពាក្យថា "ចំណូលហក់លោត" ឬ "សេរីភាពហិរញ្ញវត្ថុ" ឡើយ។
៤. កាន់តែនៅយូរ «ភាពភ័យខ្លាច» កាន់តែធំ «ភាពក្លាហាន» កាន់តែរួមតូច ដោយសារមិនស្គាល់សង្គមខាងក្រៅ រឿងដែលគួរឱ្យខ្លាចបំផុតនៃការនៅក្នុង Comfort Zone យូរពេក គឺវានឹងបំបាក់ទំនុកចិត្តលើខ្លួនឯងម្តងបន្តិចៗ ។ កាលពីអាយុ ២៥ ឆ្នាំ យើងអាចជាមនុស្សហ៊ានគិត ហ៊ានធ្វើ ហ៊ានប្រថុយ តែបើនៅទ្រឹងកន្លែងដដែលដល់អាយុ ៣៥ ឬ ៤០ ឆ្នាំ ភាពភ័យខ្លាចនឹងដុះស្លែក្នុងចិត្តកាន់តែជ្រៅ រហូតដល់យើងលែងជឿជាក់ថាខ្លួនឯងអាចធ្វើអ្វីផ្សេងបាន ក្រៅពីការងារបច្ចុប្បន្ន ដូចនេះកុំបណ្តោយឱ្យប្រាក់ខែមួយគ្រប់ៗ មកសម្លាប់ភាពក្លាហានរបស់អ្នក។
៥. ជីវិតដែលរស់នៅដោយ «ការភ័យខ្លាច» មិនមែនជាជីវិតដែលពិតប្រាកដទេ តើអ្នកចង់ក្រោកពីគេងរាល់ថ្ងៃដោយក្តីរំភើប ចង់អភិវឌ្ឍខ្លួន ឬចង់ក្រោកពីគេងទាំងធុញទ្រាន់ តែត្រូវបង្ខំចិត្តទៅធ្វើការគ្រាន់តែដើម្បីរង់ចាំដាច់ខែ? ការរស់នៅដោយសារតែ «ខ្លាចអត់លុយ» ធ្វើឱ្យយើងបាត់បង់សេចក្តីសុខផ្លូវចិត្តខ្លាំងបំផុត ការដើរចេញពី Comfort Zone មិនមែនមានន័យថាឱ្យយើងលាឈប់ទាំងគ្មានផែនការនោះទេ តែវាជាការដាស់តឿនឱ្យយើង ឈប់យកប្រាក់ខែធ្វើជាលេសលែងអភិវឌ្ឍខ្លួន។
៦.មិនបានស្គាល់ពីសក្តានុពលពិតប្រាកដរបស់ខ្លួនឯង (Unrealized Potential)
តើអ្នកដឹងទេថាខ្លួនឯងពូកែ និងអស្ចារ្យកម្រិតណា? អ្នកនឹងមិនអាចដឹងឡើយ ដរាបណាអ្នកមិនទាន់បានរុញខ្លួនឯងឱ្យទៅជួបស្ថានភាពលំបាកការដើរចេញពី Comfort Zone ទៅកាន់ Risk Zone ឬ Learning Zone គឺជារឿងតែមួយគត់ដែលជួយឆ្លុះកញ្ចក់ឱ្យឃើញថា "អូ! តាមពិត ទៅ ខ្ញុំក៏មានសមត្ថភាពអាចធ្វើរឿងដ៏អស្ចារ្យបែបនេះបានដែរតើ!"។
👉ប្រាក់ខែ គឺជារបស់ល្អ... តែបើវាធ្វើឱ្យយើងលែងហ៊ាន ត្រដាងស្លាបហោះហើរ វានឹងក្លាយជាទ្រុងមាសដ៏ស្រស់ស្អាតដែលឃុំឃាំង
សក្តានុពលពិតប្រាកដរបស់យើងអស់មួយជីវិត ដូចគ្នា! ហ៊ានដើរចេញ ហ៊ានសាកល្បង ព្រោះជីវិតរបស់អ្នកមានតម្លៃជាងតួលេខនៅលើកាតធនាគារប្រចាំខែ!» 🦅💪
រៀបរៀង អត្ថបទ .Da
❤️❤️