Apostolic Prefecture of Battambang

Apostolic Prefecture of Battambang Apostolic Prefecture of Battambang

សូមស្វាគមន៍លោកឪពុកនៃក្រុមសហជីវិនព្រះយេស៊ូមកពីប្រទេសឥណ្ឌា អញ្ជើញមកសួរសុខទុក្ខលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន...
05/08/2026

សូមស្វាគមន៍លោកឪពុកនៃក្រុមសហជីវិនព្រះយេស៊ូមកពីប្រទេសឥណ្ឌា អញ្ជើញមកសួរសុខទុក្ខលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងទស្សនកិច្ចព្រះសហគមន៍បាត់ដំបង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

03/08/2026
អភិបូជាអរព្រះគុណព្រះជាម្ចាស់ នៅព្រះសហគមន៍តាអំ ថ្វាយអភិបូជាដោយលោកឪពុកតូតេត ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា ត្រូវនឹងថ្ងៃទី...
03/08/2026

អភិបូជាអរព្រះគុណព្រះជាម្ចាស់ នៅព្រះសហគមន៍តាអំ ថ្វាយអភិបូជាដោយលោកឪពុកតូតេត ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ។

កម្មវិធីបិទវគ្គសិស្សមត្តេយ្យ និងចែកប័ណ្ណសរសើរដល់សិស្ស នៅព្រះសហគមន៍ស្នឹង ថ្ងៃទី៣ ខែសីហាឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអភិបាលអ...
03/08/2026

កម្មវិធីបិទវគ្គសិស្សមត្តេយ្យ និងចែកប័ណ្ណសរសើរដល់សិស្ស នៅព្រះសហគមន៍ស្នឹង ថ្ងៃទី៣ ខែសីហាឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអភិបាលអេរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកពោធិ៍សាត់មានអំណរសប្បាយទទួលស្វាគមន៍បេក្ខជន៨នាក់ និងទារកចំនួន៥នាក់ ប្រារព្ធអគ្...
03/08/2026

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកពោធិ៍សាត់មានអំណរសប្បាយទទួលស្វាគមន៍បេក្ខជន៨នាក់ និងទារកចំនួន៥នាក់ ប្រារព្ធអគ្គសញ្ញាជ្រមុជទឹក ក្រោមអធិបតីភាពលោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលភូមិភាគបាត់ដំបង។
=======
On August 2, 2026 ,the Pursat Catholic Church joyfully welcomed 8 baptism and Confirmation of youth. And 5 baptism babies .The celebration was presided over by Msgr. Enrique Figaredo , Prefecture of Battambang.

សេចក្តីជូនដំណឹង✝️
03/08/2026

សេចក្តីជូនដំណឹង✝️

បុណ្យរម្លឹកសន្តអុីញ៉ាស្យូ នៅឡូយ៉ូឡា ជាបូជាចារ្យ និងជាឧបការីនៃក្រុមលោកបូជាចារ្យ សហជីវិនព្រះយេស៊ូ (ជេស្វីត) នៅថ្ងៃទី៣១ ខែក...
01/08/2026

បុណ្យរម្លឹកសន្តអុីញ៉ាស្យូ នៅឡូយ៉ូឡា ជាបូជាចារ្យ និងជាឧបការីនៃក្រុមលោកបូជាចារ្យ សហជីវិនព្រះយេស៊ូ (ជេស្វីត) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកកាឌីណាល់ Hollerich មកពីប្រទេសលុចសំបួរ លោកអភិបាល អេនរីគេហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកបាត់ដំបង លោកអភិបាលTibo មកពីប្រទេសបារាំង លោកឪពុកអូចាំង ប្រធានក្រុមសហជីវិនព្រះយេស៊ូនៅកម្ពុជា ព្រមទាំងមានលោកបូជាចារ្យ បងប្រុសបងស្រី គ្រីស្តរិ័ស័ទមកពីទីជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករ។ ក្នុងធម្មទេសនាលោកអភិបាលបានមានប្រសាសន៍ថា៖ សន្តអុីញ៉ាស្យូ មានបីចំនុចដែលយើងគួរប្រព្រឹត្តតាម៖
១. ស្រឡាញ់ព្រះជាម្ចាស់ខ្លាំងជាងអ្វីៗទាំងអស់ និងគាត់លះបង់គ្រប់យ៉ាង
២. ជួបឧបសគ្គច្រើន គាត់មានពិការភាពដោយសារសង្គ្រាម។
៣. ឧបសគ្គដែលបានជួប គឺជាឱកាសដើម្បីឱ្យយើងកែប្រែ។
========
The Feast of Saint Ignatius of Loyola
Priest and Founder of the Society of Jesus (Jesuits)
On 31 July 2026, the Feast of Saint Ignatius of Loyola, priest and founder of the Society of Jesus (Jesuits), was celebrated with great solemnity.

The celebration was presided over by Cardinal Hollerich from Luxembourg. Among those in attendance were Msgr. Enrique Figaredo, Prefect of Battambang, Bishop Tibo from France, Fr. Ouchang, Superior of the Society of Jesus in Cambodia, as well as many priests, religious brothers and sisters, and Catholic faithful who came from near and far to participate in the celebration.

In his homily, the bishop highlighted three important lessons from the life of Saint Ignatius of Loyola that we are called to follow:

Love God above all things and be willing to sacrifice everything for Him.
Persevere through hardships. Saint Ignatius endured many difficulties and was left with a permanent disability as a result of war.
See obstacles as opportunities for conversion. The challenges we encounter can become opportunities for personal transformation and spiritual growth.


នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យរម្លឹកសន្តអុីញ៉ាសុីយ៉ូ នៅឡូយ៉ូឡា ជាបូជាចារ្យ និងជាឧបការីនៃក្រុមសហជីវិនព្រះយេ...
31/07/2026

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យ
រម្លឹកសន្តអុីញ៉ាសុីយ៉ូ នៅឡូយ៉ូឡា ជាបូជាចារ្យ និងជាឧបការីនៃក្រុមសហជីវិនព្រះយេស៊ូ ។ ក្រុមលោកបូជាចារ្យសហជីវិតព្រះយេស៊ូបានរៀបចំកិច្ចប្រជុំក្រុមលោកបូជាចារ្យ សហជីវិនព្រះយេស៊ូ (ជេស្វីត) ដែលណែនាំប្រជុំដោយលោកឪពុកអូចាំង ប្រធានក្រុមសហជីវិនព្រះយេស៊ូនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលអេនរីគេហ្វីការេដូ អភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង ព្រមទាំងមានលោកបូជាចារ្យ បងប្រុសដែលជាជាសមាជិកនៃក្រុមសហជីវិនព្រះយេស៊ូ ចូលរួមពិភាក្សា ចែករំលែកសកម្មភាពដែលលោកឪពុកម្នាក់ៗមាន។


បុណ្យរម្លឹក សន្តអុីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ ថ្ងៃទី៣១ ខែកក្កដា។ ==========លោកអុីញ៉ាស (១៤៩១-១៥៥៦) កើតនៅភូមិឡូយ៉ូឡា (ប្រទ...
31/07/2026

បុណ្យរម្លឹក សន្តអុីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ ថ្ងៃទី៣១ ខែកក្កដា។
==========
លោកអុីញ៉ាស (១៤៩១-១៥៥៦) កើតនៅភូមិឡូយ៉ូឡា (ប្រទេសអេស្ប៉ាញសព្វថ្ងៃ)។ លោកប្រកបការងារជាទាហាន។ ជួនជាលោកត្រូវរបួសពេលច្បាំងវាយសម្រុកទីក្រុងមួយ។ ពេលព្យាបាលមុខរបួស លោកអានគម្ពីរ ហើយទទួលស្គាល់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់ខ្លួន រួចលោកទៅស្មឹងស្មាធិ៍សមាធិនៅគុហារភ្នំមង់រែស ហើយប្រែចិត្តគំនិតទាំងស្រុង។ លោកចែកចាយការពិសោធន៍ខាងព្រះវិញ្ញាណឱ្យមិត្តសម្លាញ់ដើម្បី “លើកតម្កើងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះជាម្ចាស់” នៅឆ្នាំ ១៥៣៤ លោកអ៊ីញ៉ាស និងមិត្ត សម្លាញ់ខ្លះធ្វើសច្ចាប្រណិធាននៅក្រុងប៉ារីស និងបម្រើព្រះជាម្ចាស់អស់មួយជីវិត។ នេះជាដើមកំណើតនៃ “សមាគមសហជីវិនរបស់ព្រះយេស៊ូ”។

Address

Apostolic Prefecture Of Battambang
Battambang
02353

Alerts

Be the first to know and let us send you an email when Apostolic Prefecture of Battambang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Apostolic Prefecture of Battambang:

Shortcuts

Share