Samdech Krolahom Sar Kheng

Samdech Krolahom Sar Kheng Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Samdech Krolahom Sar Kheng, Government Official, Chbar Ampeou.
(10)

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រ (Samdech Krolahom SAR KHENG, The Supreme Privy Council to His Majesty the King of the Kingdom of Cambodia and Member of Parliament)

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០...
06/08/2026

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន ២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៣១នាក់ និងកុមារ ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។

The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 6 August 2026, 20,281 displaced persons-including 10,331 women and 6,066 children-remain unable to return to their homes.

មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ន...
06/08/2026

មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យធម្មការ និងសាសនា។ នេះជាតម្លៃសេវាដែលក្រសួង បានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។

ឆមាសទី១ សមត្ថកិច្ច បង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់!..………………..ក្នុងរយៈ...
06/08/2026

ឆមាសទី១ សមត្ថកិច្ច បង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់!..………………..
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ១១២ករណី និងសង្គ្រោះជនរងគ្រោះចំនួន៥៨១នាក់ (ស្រី៣៣៣នាក់)។ ចំនួនខាងលើនេះបើធៀបឆមាសទី១ ឆ្នាំ២០២៥ កើនឡើង ១៣ករណី ស្មើ ១៣,១៣ភាគរយ។

យោងតាមរបាយការណ៍ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងចំណោមបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន ករណីជួញដូរមនុស្សចំនួន ៤៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៣នាក់ (ស្រី៣នាក់) សង្គ្រោះជនរងគ្រោះចំនួន ៣២៧នាក់ (ស្រី១១១នាក់) ក្នុងនោះអាយុក្រោម១៥ឆ្នាំ ២៣នាក់ (ស្រី១៥នាក់) អាយុ១៥-១៧ឆ្នាំ ១៩នាក់ (ស្រី៦នាក់) និងអាយុ១៨ឆ្នាំឡើង ២៨៥នាក់ (ស្រី៩០នាក់)។

ចំណែកករណីអំពើធ្វើអាជីវកម្មផ្លូវភេទបង្ក្រាបបានចំនួន ៦៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១១៦នាក់ ស្រី៣០នាក់ មានជនជាតិបរទេស ៣៤នាក់ (ចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេស១នាក់ ជប៉ុន១នាក់) សង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ (ស្រី២២២នាក់) មានអាយុ ក្រោម១៥ឆ្នាំ ៥៥នាក់ (ស្រី៥១នាក់) អាយុ១៥-១៧ឆ្នាំ ៧៨នាក់ (ស្រី៧៥នាក់) និងអាយុ១៨ឆ្នាំឡើង ១២១នាក់ ស្រី៩៦នាក់។

បើតាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន ១៦៩នាក់ (ស្រី ៣៣នាក់)។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនបរទេសចំនួន ៣៤នាក់ (ស្រី៣នាក់) រួមមាន ជនជាតិចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេស១នាក់ និងជនជាតិជប៉ុន១នាក់។

គួរកត់សម្គាល់ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ របាយការណ៍ក៏បានបង្ហាញ អំពីសំណុំរឿងដែលបានចាត់ការរួច ចំពោះបទល្មើសអំពើជួញដូរមនុស្ស ក្នុងនោះរួមមាន បានជំនុំជម្រះ ១៩៦សំណុំរឿង (ថ្មី១២៤) មានមនុស្ស ៣០៦នាក់ (ស្រី២៩នាក់) បានចេញសាលក្រមចំនួន ១៦៥សំណុំរឿង (ថ្មី១០២) មានមនុស្ស ២៦០នាក់ (ស្រី២៧នាក់) បានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៤០សំណុំរឿង (ថ្មី៧៩) មានមនុស្ស ២៣២នាក់ (ស្រី២២នាក់) និងព្យួរទោសចំនួន ១១សំណុំរឿង មានមនុស្ស ១៤នាក់ (ស្រី១នាក់)។

ទន្ទឹមនឹងលទ្ធផលបង្ក្រាបបាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានបង្ហាញឱ្យដឹងដែថា បទល្មើសជួញដូរមនុស្ស លែងជាបទល្មើសប្រពៃណី និងដាច់ដោយឡែកទៀតហើយ ពោលគឺកាន់តែស្មុគស្មាញ និងប្រទាក់ក្រឡាកាន់តែស៊ីជម្រៅ ជាមួយបទល្មើសដទៃ ដែលឧក្រិដ្ឋជន កាន់តែមានជំនាញ និងកលល្បិចខ្ពស់ និងមានបណ្តាញកាន់តែទូលំទូលាយ គួបផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបដើម្បីឆបោក អូសទាញ ជនរងគ្រោះបានកាន់តែងាយស្រួល និងពិបាករកភស្តុតាង ដាក់បន្ទុក ឬបង្ក្រាប ។

គ.ជ.ប.ជ ក៏បានសំណូម ទាមទារឱ្យស្រាវជ្រាវរកគំនិតផ្តួចផ្តើម និងវិធីសាស្ត្រដែលមានប្រសិទ្ធភាព បង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមិនរង់ចាំបទល្មើសកើតហើយទើបបង្ក្រាបនោះទេ និងទាមទារឱ្យមានការបង្កើនសមត្ថភាព និងការគាំទ្រដល់មន្ត្រីដែលសកម្ម និងមានការទទួលខុសត្រូវ ព្រមទាំង ដាក់វិន័យមន្ត្រីដែលនៅតែចូលរួមបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ថ្នាក់ អាចបង្កភាពរងគ្រោះដល់ប្រជាជន និងប្រទេសជាតិ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងអំណរគុណ និងផ្ដល់គោលការណែនាំដល់សមត្ថកិច្ចចម្រុះបង្កើនកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទឱ្យបានម៉ឺងម៉ាត់ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្សព្វផ្សាយអប់រំ៕

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិ...
06/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ច ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការងារ ឆមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ (គ.ក.អ. ក្រសួងមហាផ្ទៃ)” នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ៕

ជនរួមជាតិជាទីគោរព! នាព្រលប់​ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ យើងទ...
05/08/2026

ជនរួមជាតិជាទីគោរព!

នាព្រលប់​ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ យើងទាំងអស់គ្នាបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ សរុបចំនួន៥រូប ស្លាប់ជនបង្កម្នាក់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍បឋមរបស់ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។

ហេតុការណ៍នេះ បានបណ្ដាលឱ្យមានសោកនាដកម្មដូចខាងក្រោម៖

១-លោក សាម​ រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)

២-លោក សូ​ សុវណ្ណរិទ្ធ​ មន្ត្រីប៉ុស្ដិ៍ (ស្លាប់)

៣-លោក ជ្រន​ ប្រឹម​ ប្រជាការពារ​ (ស្លាប់)

៤-លោក សុខ​ អាន​ ប្រជាការពារ​ (ស្លាប់)

៥-លោក ចិន្ដា​ ប្រជាការពារ (ស្លាប់)

៦- ជនបង្កឈ្មោះ អែម​ ដុំ (ស្លាប់) និង

៧-លោក វ៉ី ​ វឿន​ ប្រជាការពារ​ (របួសធ្ងន់)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់។

ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។ ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារយើង រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា៕

05/08/2026

៦ខែ ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ទទួលពាក្យសុំចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរ និងបរទេសជាង ១ពាន់នាក់!..…………………
រៀបចំដោយផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០...
05/08/2026

[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានពលរដ្ឋចំនួន ២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៣១នាក់ និងកុមារ ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។

The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 5 August 2026, 20,281 displaced persons-including 10,331 women and 6,066 children-remain unable to return to their homes.

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស ស...
05/08/2026

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ ”នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Sokha Siem Reap Resort & Convention Center ខេត្តសៀមរាប។

https://samdechkrolahomsarkheng.com/article/1861

05/08/2026

សកម្មភាពមន្ត្រី ចុះផ្សព្វផ្សាយនិងអប់រំណែនាំអ្នកបើកបររថយន្តដឹកទូកុងតឺន័រធុនធំ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូរឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ!

៦ខែ ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ទទួលពាក្យសុំចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរ និងបរទេសជាង ១ពាន់នាក់!……………...
05/08/2026

៦ខែ ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ទទួលពាក្យសុំចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរ និងបរទេសជាង ១ពាន់នាក់!
…………………
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់សកម្មភាពជួញដូរមនុស្ស ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស។ ជាលទ្ធផល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បានសម្ភាសជនបរទេសសរុប ១.១៥៤នាក់ ស្រី៥២នាក់ មាន៣៦សញ្ជាតិ ដែលបានដាក់ពាក្យសុំចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ។ ក្នុងរយៈពេលនេះដូចគ្នា នាយកដ្ឋាន បានវាយតម្លៃបញ្ជូនទៅក្រុមការងារចម្រុះច្រកចេញ-ចូលតែមួយចំនួន ១.១៦៩នាក់ ស្រី៤៣នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

យោងតាមអនុក្រឹត្យស្តីពី «ការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស» ជនបរទេសដែលចង់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ត្រូវមានវត្តមានផ្ទាល់នៅកម្ពុជា ដោយភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនមានទិដ្ឋាការសុពលភាព លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ពោះម៉ាយ លិខិតថ្កោលទោស លិខិតបញ្ជាក់មុខរបរ (ចេញដោយប្រទេសសាមី) និងលិខិតបញ្ជាក់សុខភាព។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងមហាផ្ទៃកម្ពុជា នឹងធ្វើការពិនិត្យ និងវាយតម្លៃសំណុំឯកសារក្នុងរយៈពេលយ៉ាងយូរ៥ នៃថ្ងៃធ្វើការ។

បន្ទាប់ពីឆ្លងកាត់ការពិនិត្យ ភាគីទាំងពីរត្រូវដាក់ពាក្យសុំនៅសាលាឃុំ-សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍ខាងភាគីខ្មែរ ដោយភ្ជាប់មកជាមួយ សំបុត្រកំណើត លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ពោះម៉ាយ និងលិខិតបញ្ជាក់សុខភាព។ មន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់នឹងពិនិត្យ និងសម្រេចក្នុងរយៈពេល៣ នៃថ្ងៃធ្វើការ រួចរៀបចំប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដើម្បីបិទផ្សាយជាសាធារណៈរយៈពេល ១០ថ្ងៃ នៅស្ថានទូតឬស្ថានតំណាងនៃប្រទេសសាមីខ្លួនជនបរទេស និងនៅសាលាឃុំ-សង្កាត់។

ប្រសិនបើផុតរយៈពេលបិទប្រកាសដោយគ្មានការប្តឹងតវ៉ា ឬជំទាស់ទេ សាមីខ្លួនទាំងពីរអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។ ទន្ទឹមនេះ ក៏ត្រូវមកចុះកិច្ចសន្យា និងចុះបញ្ជីអាពាហ៍ពិពាហ៍ដោយផ្ទាល់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់ ដោយនាំមកជាមួយនូវសាក្សីគ្រប់អាយុការ ២រូប ទើបអាពាហ៍ពិពាហ៍នោះមានអនុភាពពេញលេញតាមច្បាប់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍កោតសរសើរ និងជំរុញឱ្យមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ខ្ពស់លើការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍មិនស្របច្បាប់៕

ដោយកញ្ញា សេង សុខហ៊ុន

Address

Chbar Ampeou

Alerts

Be the first to know and let us send you an email when Samdech Krolahom Sar Kheng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Samdech Krolahom Sar Kheng:

Shortcuts

Share