24/08/2026
“កិច្ចប្រជុំត្រួតពិនិត្យ ផ្គូផ្គង និងវាយតម្លៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ”
ព្រឹក ថ្ងៃចន្ទ ទី២៤ ខែសីហាឆ្នាំ២០២៦ លោក ស៊ុនមានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានចាត់ លោក សេង សៅដារ៉ា ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងលោក ហ៊ីម សុភិន្ទ អនុប្រធានការិយាល័យ ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិប្រចាំឆ្នាំ២០២៥) និងជំរុញការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហន ភក្ដី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោក ផាន់ មករា ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ មានអ្នកចូលសរុបចំនួន ២៣៦រូប។