មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីខេត្តកំពង់ស្ពឺ

  • Home
  • Cambodia
  • Chbar Mon
  • មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីខេត្តកំពង់ស្ពឺ

មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីខេត្តកំពង់ស្ពឺ មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិ

ទស្សនៈវិស័យ គឺជំរុញការចូលរួមរបស់ស្រ្ដីប្រកបដោយសមធម៌ និងពេញលេញក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងសហគមន៍ពួកគេ និងពង្រឹងនូវភាពជាអ្នកដឹកនាំ និងការរស់ប្រកបដោយសន្តិភាព។

07/08/2026

សូមចូលរួមអបអរសាទរ លោកស្រី ង៉ែត សូរ្យសែង ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកជុំគីរី ខេត្តកំពត។

06/08/2026
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ហាក់ សុវណ្ណចាន់ដាវី ប...
06/08/2026

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.
២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី
ហាក់ សុវណ្ណចាន់ដាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។

05/08/2026

ការបំពានខាងផ្លូវភេទគឺជាអំពើខុសច្បាប់
-------
ការបំពានខាងផ្លូវភេទគឺជាអំពើខុសច្បាប់ និងត្រូវទទួលទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មនុស្សគ្រប់រូប មានសិទ្ធិរស់នៅ ដោយគ្មានការបៀតបៀន ការគំរាមកំហែង ឬការប្រព្រឹត្តដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ
#រួមគ្នាបញ្ឈប់រាល់អំពើបៀតបៀនសម្រាប់ស្ត្រីនិងក្មេងស្រី

05/08/2026

#សកម្មភាពក្រុមផលិតត្បាញក្រមា នៅភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សូមបងប្អូនជួយគាំទ្រក្រមាអំបោះឆៅ ជាស្នាដៃស្ត្រីនៅសហគមន៍អោយគាត់មានមុខរបរ បង្កើនប្រាក់ចំណូល និងជួយថែរក្សាកេរ្ត៍ដំដែលដូនតា ។
🍁ទីតាំងលក់ក្រមាស្ថិតនៅក្នុង ភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
👉ប្រសិនបើពុកម៉ែ បងប្អូនមានចំណាប់អារម្មណ៍ចង់រៀនជំនាញវិជ្ជាជីវៈតម្បាញ ឬចង់ទិញក្រមាស្អាតៗនិងវត្ថុអនុស្សាវរីយ៍ដែលច្នៃពីក្រមា សូមទំនាក់ទំនង តាមរយ:លេខ
ទូរស័ព្ទ 016 907 396 081 848 736
សូមអរគុណ!

ព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្ត សហកា...
04/08/2026

ព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.
២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងក្រុមហ៊ុនMetfone បានចុះផ្ទៀងផ្ទាត់អត្តសញ្ញាណបណ្ណជាមួយ
ស៊ីមកាត ក្នុងកម្មវិធីDG SuperApp ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ សរុបចំនួន ៣២រូប ស្រី ២៧រូប ។

03/08/2026
03/08/2026

«ពន្លឺនៃកីតម្បាញ»
ការផ្លាស់ប្តូរជីវីតស្រ្តីក្នុងសហគមន៍តម្បាញ ខេត្តកំពង់ស្ពឺ

Address

Phum Samnong, Sangkat Roka Thom, Krong Chbarmorn, Kompong Speu
Chbar Mon
05253

Opening Hours

Monday 07:30 - 11:30
13:30 - 17:30
Tuesday 07:30 - 11:30
13:30 - 17:30
Wednesday 07:30 - 11:30
13:30 - 17:30
Thursday 07:30 - 11:30
13:30 - 17:30
Friday 07:30 - 11:30
13:30 - 17:30

Alerts

Be the first to know and let us send you an email when មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីខេត្តកំពង់ស្ពឺ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share