ហន ពិសិដ្ឋ Han Piseth

ហន ពិសិដ្ឋ Han Piseth អភិបាល នៃគណ:អភិបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ I'm Governor of Phnom Sruoch District, Kampong Speu Province. This is my official page of me Han Piseth
(1)

កម្មវិធីរត់ម៉ារ៉ាតុង ដើម្បីមនុស្សធម៌
06/08/2026

កម្មវិធីរត់ម៉ារ៉ាតុង ដើម្បីមនុស្សធម៌

រសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ខ្ញុំបានដឹកនាំកិច្ចប្រជុំត្រួតព...
05/08/2026

រសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ខ្ញុំបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការការងារ អនាម័យ បរិស្ថាន តាមដងផ្លូវ ការងារគ្រប់គ្រងដីចំណីផ្លូវ ការផ្តល់សេវាសាធារណៈតាមច្រកចេញចូល និង ការជម្រុញការជម្រះប័ណ្ណកម្មសិទ្ធិដីធ្លី ដែលលក់ស្ទះ ក្នុងពេលចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកគងពិសី ។

05/08/2026
‎កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ព...
05/08/2026

‎កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (ហៅវត្តស្វាយទាប) ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

‎សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៣០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ,មី ,ត្រីខ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ប្រេងឆា ,ទឹកសុទ្ធ ,ឃីត ១កញ្ចប់ សារុង និងថវិកាចំនួន ២០,០០០ រៀលផងដែរ៕

យុទ្ធនាការចែកប័ណ្ណកម្មសិទ្ធិដែលកកស្ទះ ក្រោមគំនិតផ្ដួចផ្ដើម ដោយឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ "ចែកប័...
04/08/2026

យុទ្ធនាការចែកប័ណ្ណកម្មសិទ្ធិដែលកកស្ទះ ក្រោមគំនិតផ្ដួចផ្ដើម ដោយឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ "ចែកប័ណ្ណជូនពលរដ្ឋគ្រប់រូប ដោយការពេញចិត្ត មិនមានការបង់កម្រៃក្រៅសេវា និងលឿនរហ័ស ដោយមិនគិតពីថ្ងៃសៅរ ឬអាទិត្យ " ។

ក្រុមការងារជំរុញរៀបចំជម្រះបានកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ ក្នុងមូលដ្ឋានស្រុកគងពិសី សូមជម្រាបជូនដល់បងប្អូន ...
03/08/2026

ក្រុមការងារជំរុញរៀបចំជម្រះបានកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ ក្នុងមូលដ្ឋានស្រុកគងពិសី

សូមជម្រាបជូនដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅឃុំព្រះនិពា្វន្ត មានឈ្មោះនៅក្នុងបញ្ជីនេះសូមអញ្ជើញមកបំពេញនីតិវិធី ដកប័ណ្ណកម្មសិទ្ធិនៅការិយាល័យ ភូមិបាលស្រុកគងពិសី ។

#ក្រុមការងារជំរុញរៀបចំជម្រះបានកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់
#រដ្ឋបាលស្រុកគងពិសី
#ឃុំព្រះនិព្វាន្ត
#រួមគ្នាដើម្បីស្រុកគងពិសី
#គងពិសីផ្ទះខ្ញុំ

រសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦រួមជាមួយលោក ញ៉េន មុនី្នរតនះ អភ...
03/08/2026

រសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

រួមជាមួយលោក ញ៉េន មុនី្នរតនះ អភិបាលរងស្រុក អញ្ជើញចុះពិនិត្យក្រុមការងារជម្រុញការងារចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់បងប្អូនប្រជាពលរដ្ឋភូមិសាស្ត្រ ស្រុកគងពិសី ដែលនៅសេសសល់ជាង ១៣០០០ ក្បាលដី សូមបញ្ជាក់ថា ក្រុមការងារនឹងបន្តរហូតដល់អស់ប័ណ្ណសេសសល់ ។

Address

Street 44
Chbar Mon

Alerts

Be the first to know and let us send you an email when ហន ពិសិដ្ឋ Han Piseth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ហន ពិសិដ្ឋ Han Piseth:

Shortcuts

Share