National Assembly Of Cambodia

National Assembly Of Cambodia សូមចុច Follow ដើម្បីទទួលបានព័ត៌មាន អំពីរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​
(1)

ឯកឧត្តមបណ្ឌិត សម តារា អញ្ជើញចុះសំណេះសំណាល និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង-----...
05/08/2026

ឯកឧត្តមបណ្ឌិត សម តារា អញ្ជើញចុះសំណេះសំណាល និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
---------------------

ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) និងជាតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីជីវភាពរស់នៅ ព្រមទាំងការប្រកបមុខរបរកសិកម្មរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត សម តារា បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានខិតខំប្រកបមុខរបរកសិកម្ម បង្កបង្កើនផល និងបង្កើនប្រាក់ចំណូលគ្រួសារ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងកិច្ចប្រជុំរ...
05/08/2026

តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ
--------------------

សៀមរាប៖ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបរួមមាន ឯកឧត្តម សៀង ណាំ ឯកឧត្តម នូ ផល្លា សមាជិកគណៈកម្មការទី១០ នៃរដ្ឋសភា ឯកឧត្តម ឈឹម ម៉ា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា និងឯកឧត្តម ប៊ុន ថាឫទ្ធិ សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំរដ្ឋមន្ត្រីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងអាស៊ានបូកបី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន។

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ........................
05/08/2026

រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ......................

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នេះ បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជូនទៅគណៈកម្មការជំនាញ ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ មុននឹងដាក់ជូនសម័យប្រជុំរដ្ឋសភាពេញអង្គពិភាក្សា និងអនុម័ត។

ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចជូន គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សាលើ សេចក្តីព្រាងច្បាប់នេះ ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា រួចធ្វើរបាយការណ៍លទ្ធផលរាយការណ៍ជូនសម័យប្រជុំរដ្ឋសភាជាបន្តទៀត។

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

លោកជំទាវ និន សាផុន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៩ រដ្ឋសភា គ្រោងចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងរោងចក្រធំៗក្នុង...
04/08/2026

លោកជំទាវ និន សាផុន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៩ រដ្ឋសភា គ្រោងចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងរោងចក្រធំៗក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ............................

វិមានរដ្ឋសភា៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានគ្រោងរៀបចំផែនការចុះបេសកកម្មសិក្សាស្រាវជ្រាវ និងស្វែងយល់ផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ព្រមទាំងក្រុមហ៊ុនធំៗក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីជំរុញ និងតាមដានប្រសិទ្ធភាពការងារក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន។

ការកំណត់ទិសដៅបេសកកម្មថ្មីនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យ និងរៀបចំផែនការសកម្មភាពការងារចាំបាច់ចំពោះមុខ។

នៅក្នុងជំនួបពិភាក្សានោះ អង្គប្រជុំបានផ្តោតជាសំខាន់លើការរៀបចំផែនការសកម្មភាពចុះទស្សនកិច្ចស្វែងយល់នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ព្រមទាំងការចុះបំពេញបេសកកម្មសិក្សាឈ្វេងយល់នៅក្រុមហ៊ុន Laurelton Diamonds Cambodia Co., Ltd. និងក្រុមហ៊ុន មីនីបៀ (ខេមបូឌា) Co., Ltd. ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

បន្ថែមពីលើការរៀបចំផែនការបេសកកម្មថ្មីៗទាំងនេះ កិច្ចប្រជុំក៏បានបូកសរុបវាយតម្លៃលើលទ្ធផលការងារនៃការចុះបំពេញបេសកកម្មនាពេលកន្លងមក​ ក្នុងអំឡុងពេលវិស្សមកាលរបស់រដ្ឋសភា និងបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនទៀត ដើម្បីធានាឱ្យសកម្មភាពការងាររបស់គណៈកម្មការឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងវិស័យជំនាញដែលស្ថិតក្រោមបន្ទុកទទួលខុសត្រូវរបស់ខ្លួន៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://www.youtube.com/
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

04/08/2026

«កម្ពុជាមានប្រេងកាតច្រើនណាស់នៅតំបន់ត្រួតស៊ីគ្នាដែលមិនទាន់បានជីកយកមកប្រើប្រាស់!»

តើទស្សនវិស័យកម្ពុជាឆ្ពោះទៅកាន់ឆ្នាំ២០៥០ មានឱកាស និងសក្តានុពលអ្វីខ្លះទៀតដែលយើងមិនទាន់បានដឹង?

នៅក្នុងកម្មវិធី «មរតកចំណេះ» វគ្គពិសេសនេះលោកអ្នកនឹងទទួលបានបទពិសោធន៍ ទស្សនគន្លឹះ និងអនុសាសន៍ដ៏មានតម្លៃពី ឯកឧត្តម ប៉ាន សូរស័ក្ដិ តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម និងជាអតីតរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងភាពធន់ និងការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់អនាគត។

ចំណេះដឹង និងទស្សនវិស័យទាំងនេះ គឺជាពុទ្ធិមិនអាចកាត់ថ្លៃបានសម្រាប់ថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយ!

🎬 កុំភ្លេចរង់ចាំទស្សនាវីដេអូទាំងស្រុង ដែលនឹងផ្សាយជូននៅ៖
📆 ថ្ងៃ៖ អង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦
⏰ ម៉ោង៖ ៨:០០ យប់
📍 នៅលើ៖ ទំព័របណ្ដាញសង្គមផ្លូវការរបស់រដ្ឋសភា

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ នៃរដ្ឋសភា-----------------វិមានរដ្ឋសភា៖ ឯកឧត្តម ប៉ា...
04/08/2026

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ នៃរដ្ឋសភា
-----------------

វិមានរដ្ឋសភា៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារចំពោះមុខរបស់គណៈកម្មការ និងការងារត្រៀមអញ្ជេីញក្រសួងពាក់ព័ន្ទ និងវិស័យទទួលបន្ទុករបស់គណៈកម្មការ មកកាន់វិមានរដ្ឋសភា។

ការរៀបចំកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំងប្រមូលធាតុចូលសំខាន់ៗ ដើម្បីបម្រើឱ្យវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំ “វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើ...
04/08/2026

ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំ “វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩”
-------------------

ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំ “វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩” (9th Asia-Pacific Parliamentary Forum on Global Health) ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋានស្តីទី មន្ត្រីសម្របសម្រួល (Liaison Officer - LO) ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធទូទាំងអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន។

អង្គប្រជុំបានផ្តោតលើការពិភាក្សា ពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់លើលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក តាមផ្នែកនីមួយៗ រួមមាន៖ ការងារពិធីការ ការសម្របសម្រួលមន្ត្រីទំនាក់ទំនង (LO) ការរៀបចំខ្លឹមសារ និងឯកសារបច្ចេកទេស ការងារព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងកិច្ចការបដិសណ្ឋារកិច្ច និងដឹកជញ្ជូន។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ទិសដៅការងារបន្ត និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនិងអន្តរជាតិដ៏មានសារសំខាន់មួយនេះ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ ទទួលបានលទ្ធផលជោគជ័យត្រចះត្រចង់ និងឆ្លុះបញ្ចាំងពីសមត្ថភាព ព្រមទាំងលទ្ធភាពខ្ពស់របស់សភាកម្ពុជាលើឆាកអន្តរជាតិ។

ជាទីបញ្ចប់ ឯកឧត្តម ព្រហ្ម វិរៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់។ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យគ្រប់សមាសភាពពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការ និងធ្វើការទំនាក់ទំនងឱ្យបានជិតស្និទ្ធ ដើម្បីឱ្យការរៀបចំ “វេទិកា APPF-GH លើកទី៩” សម្រេចបាននូវផ្លែផ្កាតាមការរំពឹងទុក៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

ឯកឧត្តមបណ្ឌិត​ ម៉ុក​ ម៉ារ៉េត​ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ​ ផ្ញេីសារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
04/08/2026

ឯកឧត្តមបណ្ឌិត​ ម៉ុក​ ម៉ារ៉េត​ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ​ ផ្ញេីសារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្ស មហាមង្គលបវរថ្លៃថ្លា នៃថ្ងៃបុណ្យខួបកំណើតចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល​ ៧៥ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

ឯកឧត្តម​ អង្គ វង្ស វឌ្ឍានា​ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌​ នៃរដ្ឋសភា​ ផ្ញេីលិខិតជូនពរ​ សម្តេចអគ្គមហាសេនាបតីតេជោ ...
04/08/2026

ឯកឧត្តម​ អង្គ វង្ស វឌ្ឍានា​ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌​ នៃរដ្ឋសភា​ ផ្ញេីលិខិតជូនពរ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គម្រប់ខួប ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកុមារីកំព្រាក្រោយទទួលការវះកាត់របួសបាក់ឆ្អឹង នៅមន្ទីរពេទ្យបង្អែកខេត្ត...
04/08/2026

ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកុមារីកំព្រាក្រោយទទួលការវះកាត់របួសបាក់ឆ្អឹង នៅមន្ទីរពេទ្យបង្អែកខេត្តកំពត
-------------------

ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភានាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងពិនិត្យមើលស្ថានភាពសុខភាពរបស់កុមារីកំព្រា ដម រចនា ដល់បន្ទប់ព្យាបាល ក្រោយពីកុមារីរូបនេះបានទទួលការវះកាត់ និងព្យាបាលមុខរបួសបាក់ឆ្អឹងដោយជោគជ័យ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។

សូមជម្រាបថា កុមារី ដម រចនា គឺជាក្មេងកំព្រាដ៏កំសត់ម្នាក់ ដែលបច្ចុប្បន្នរស់នៅពឹងផ្អែកលើជីដូនបង្កើត ដែលស្ថិតនៅក្នុងឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ ដោយសារស្ថានភាពជីវភាពគ្រួសារមានជីវភាពខ្វះខាតខ្លាំង ហើយថែមទាំងបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ បណ្តាលឱ្យរងរបួសបាក់ឆ្អឹងធ្ងន់ធ្ងរថែមទៀតនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានស្តែងចេញនូវទឹកចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅ ដោយបានជួយអន្តរាគមន៍ និងសម្របសម្រួលផ្ទាល់ ក្នុងការបញ្ជូនកុមារីរងគ្រោះមកទទួលការពិនិត្យ ព្យាបាល និងវះកាត់ជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ដោយមិនទុកឱ្យគ្រួសាររងគ្រោះរស់នៅក្នុងក្តីអស់សង្ឃឹមឡើយ។

ដំណើរការនៃការវះកាត់នេះ បានសម្រេចទៅដោយជោគជ័យ ក្រោមការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីសំណាក់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពត ព្រមទាំងក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជំនាញដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តយកចិត្តទុកដាក់មើលថែទាំព្យាបាលយ៉ាងដិតដល់រហូតធ្វើឱ្យកុមារីដម រចនា មានសុខភាពល្អប្រសើរឡើងវិញជាលំដាប់និងជាសះស្បើយទាំងស្រុង។

នៅក្នុងឱកាសប្រកបដោយក្តីរំភើបនោះ ជីដូន និងក្រុមគ្រួសាររបស់កុមារីរងគ្រោះ បានសម្តែងនូវក្តីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម វ៉ាន់ ដារ៉ា ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តកំពត ដែលបានលះបង់ពេលវេលា និងជំនាញជួយសង្គ្រោះជីវិតចៅស្រីរបស់គាត់ និងបានជួយសម្រាលបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរក្នុងគ្រួសារ ព្រមទាំងអនុញ្ញាតឱ្យកុមារីអាចវិលត្រឡប់ទៅរស់នៅផ្ទះវិញដោយសុវត្ថិភាពនិងស្នាមញញឹម៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
Telegram: https://t.me/nac_cam
Facebook: https://www.facebook.com/CambodiaAssembly
Instagram: https://www.instagram.com/national.assembly/
(X): https://x.com/assemblycam?s=21
YouTube: https://youtube.com/?si=5ep5emGTbUBv4Nk7
TikTok: https://www.tiktok.com/.assembly?_t=8j2nnh9CZG5
Website: https://www.na.gov.kh/

Address

Chrouy Changvar
855

Telephone

+85523220629

Alerts

Be the first to know and let us send you an email when National Assembly Of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to National Assembly Of Cambodia:

Shortcuts

Share