មន្ទីរអធិការកិច្ច ខេត្តកំពង់ចាម/Department of Inspection of Kampong Cham Pr

  • Home
  • Cambodia
  • Kâmpóng Cham
  • មន្ទីរអធិការកិច្ច ខេត្តកំពង់ចាម/Department of Inspection of Kampong Cham Pr

មន្ទីរអធិការកិច្ច ខេត្តកំពង់ចាម/Department of Inspection of Kampong Cham Pr Department of Inspection, Kampong Cham Province. Cambodia

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជ...
03/08/2026

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៦​ ក្នុងបរិវេណមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​។

លោក អុិន ម៉េងថា អនុប្រធានមន្ទីរ  បានដឹកនាំក្រុមការងារលទ្ធកម្មមន្ទីរអធិការកិច្ចខេត្តកំពង់ចាមចំនួន ៣ រូប ចូលរួមសិក្ខាសាលាក...
31/07/2026

លោក អុិន ម៉េងថា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារលទ្ធកម្មមន្ទីរអធិការកិច្ចខេត្តកំពង់ចាមចំនួន ៣ រូប ចូលរួមសិក្ខាសាលាការផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធលទ្ធកម្មសាធារណៈ តាមប្រព័ន្ធវីដេអូ (ZOOM) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំវីដេអូមន្ទីរអធិការកិច្ចខេត្តកំពង់ចាម។
~~~~
កំពង់ចាម ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦

លោក អុិន ម៉េងថា អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានចូលរួមប្រគេនទៀនចាំព្រះវស្សាដល់វត្តចំនួន ៤ ក្នុងក្រុងកំពង់ចាម ...
30/07/2026

លោក អុិន ម៉េងថា អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានចូលរួមប្រគេនទៀនចាំព្រះវស្សាដល់វត្តចំនួន ៤ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅវត្ត ខេមវ័ន( វត្តបឹងស្នាយ) សង្កាត់សំបូរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម។
~~
កំពង់ចាម ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៦

29/07/2026
លោក ឆាយ សុវណ្ណ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ១រូប នៃអធិការកិច្ចខេត្តកំពង់ចាម បានចូលរួមពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ...
29/07/2026

លោក ឆាយ សុវណ្ណ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ១រូប នៃអធិការកិច្ចខេត្តកំពង់ចាម បានចូលរួមពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម រិន វិរ: រដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម។
~~~~~~
កំពង់ចាម ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៦

លោកស្រី​ ឆាន​ ច័ន្ទធីតា​ ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ និងជាអនុប្រធានសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាពនិងអភិវឌ...
27/07/2026

លោកស្រី​ ឆាន​ ច័ន្ទធីតា​ ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ និងជាអនុប្រធានសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត​ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ ឆ្នាំ២០២៦​ និងទិសដៅបន្ត​ និងផ្សព្វផ្សាយសេចក្តីសម្រេចផែនការសកម្មភាពរបស់គណៈចលនាស្ត្រីនៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាលដេីម្បីចូលរួមការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់​ អាណត្តិទី៧​ ឆ្នាំ២០២៧​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ប្រធានគណៈចលនាមហាជន​ និងជាប្រធានសមាគមនារីកម្ពុជាដេីម្បីសន្តិភាព​និងអភិវឌ្ឍន៍​ តាមរយៈប្រព័ន្ធវីដេអូZoom នៅសាលាខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក​ ឆាយ​ សុវណ្ណ​ អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ តំណាងលោកស្រី​ ឆាន​ ច័ន្ទធី...
27/07/2026

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក​ ឆាយ​ សុវណ្ណ​ អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ តំណាងលោកស្រី​ ឆាន​ ច័ន្ទធីតា​ ប្រធានមន្ទីរ​ បានដឹកនាំមន្រ្តីរាជការនៃមន្ទីរអធិការកិច្ចខេត្ត​ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០២:៤១នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ នៅវត្តនគរបាជ័យក្នុង ឃុំអំពិល​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ បានគោរពទង់ជាតិព្រះរាជាណាចក្រកម្ពុជា...
27/07/2026

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ បានគោរពទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៣កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០២៦​ ក្នុងបរិវេណមន្ទីរអធិការកិច្ចខេត្តកំពង់ចាម។

លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរ​អធិការកិច្ច​ខេត្តកំពង់ចាម​ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិស...
23/07/2026

លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរ​អធិការកិច្ច​ខេត្តកំពង់ចាម​ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៦​ របស់មន្ទីរ​អធិការកិច្ចខេត្តកំពង់ចាម​ និងផ្សព្វផ្សាយប្រកាសលេខ ០៣៨/២៦ អ.ធ.ក.ប្រក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីក្រមសីលធម៌ មន្ត្រីនៃក្រសួងអធិការកិច្ច។

កិច្ចប្រជុំ មានរបៀបវារៈ ដូចខាងក្រោម៖

១.បើកអង្គប្រជុំ
២.ផ្សព្វផ្សាយប្រកាសលេខ ០៣៨/២៦ អ.ធ.ក.ប្រក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីក្រមសីលធម៌ មន្ត្រីនៃក្រសួងអធិការកិច្ច
៣.ពិនិត្យរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៦
៤.សេចក្តីរាយការណ៍របស់លោក​ លោកស្រីប្រធានការិយាល័យជំនាញទាំងបី
៥.មតិចូលរួមរបស់លោកអនុប្រធានមន្ទីរ និងសមាជិក សមាជិកាអង្គប្រជុំ
៦.បញ្ហាផ្សេងៗ
៧.បិទអង្គប្រជុំ

កិច្ចប្រជុំនេះ​ មានការអញ្ជេីញចូលរួមពីលោកអនុប្រធានមន្ទីរ​ លោក​ លោកស្រីប្រធាន-អនុប្រធានការិយាល័យ​និងមន្ត្រីរាជការ​ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ នៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

លោក អុិន ម៉េងថា អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានចូលរួមយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺគោ ក្របី ជូនដល់ប្...
20/07/2026

លោក អុិន ម៉េងថា អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានចូលរួមយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺគោ ក្របី ជូនដល់ប្រជាកសិករ ឃុំរកាអា ស្រុកកងមាស ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅវត្តមុន្នីវ័នស្វាយស្រណោះ ភូមិស្វាយស្រណោះទី២ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម

កំពង់ចាម ព្រឹកថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២៦
~~~~

Address

4th Village Kampong Cham Commune Kampong Cham City Kampong Cham Provice.
Kampong Cham

Telephone

+85542942356

Website

Alerts

Be the first to know and let us send you an email when មន្ទីរអធិការកិច្ច ខេត្តកំពង់ចាម/Department of Inspection of Kampong Cham Pr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share