15/08/2026
លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងជាប្រធានប្រធានសហភាពសហព័ន្ធយវជនកម្ពុជាស្រុក បានដឹកនាំមន្រ្តីរាជការ នៃរដ្ឋបាលស្រុក ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក ស្រុក អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវត្តអង្គសិរីសោភា ស្ថិតនៅក្នុងឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត ៕
នាព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
ទឹកឈូបេះដូងខ្ញុំ❤️
Telegram Channel: https://t.me/+Qrl2BIUx3CE2OTU9
Website: https://toekchhou.info/
#អរគណសន្តិភាព