Roeun Reth - រឿន រ៉េត

Roeun Reth - រឿន រ៉េត Freelancer,Lead, Manage, Mentor, Train, Create, Sharpen, Communicate, Build, Save,Coach,Share & Care!

27/08/2026
🚨📚 សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ការងារ | Labour Law Training 📚🚨ខ្មែរ 🇰🇭លោក រឿន រ៉េត ស្ថាបនិកសាលាអន្តរជាតិខេ...
23/08/2026

🚨📚 សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ការងារ | Labour Law Training 📚🚨
ខ្មែរ 🇰🇭
លោក រឿន រ៉េត ស្ថាបនិកសាលាអន្តរជាតិខេម (CAMP International School) និងលោក មាន់ សុភី ប្រធានតំបន់ប៉ែកខាងលិច បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ការងារ ដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ILO និង UNIDO។
📅 ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
📍 Glorious Hotel & Spa, ខេត្តកំពង់ធំ
វគ្គនេះបានពង្រឹងចំណេះដឹងអំពីច្បាប់ការងារ សិទ្ធិ និងកាតព្វកិច្ចរបស់និយោជក និងនិយោជិត ព្រមទាំងការអនុវត្តស្តង់ដារការងារប្រកបដោយប្រសិទ្ធភាព។ 🙏🌱
English 🇬🇧
Mr. Roeun Reth, Founder of CAMP International School, and Mr. Mean Sophy, West Regional Manager, participated in a Labour Law Training organized by the Ministry of Labour and Vocational Training, in collaboration with ILO and UNIDO.
📅 5 August 2026
📍 Glorious Hotel & Spa, Kampong Thom Province
The training strengthened our understanding of labour law, employer and employee rights and responsibilities, and effective labour standards. It was a valuable opportunity for professional learning and capacity development. 🌱📚

09/08/2026

📣ឱកាសអភិវឌ្ឍសមត្ថភាព៖ វគ្គសិក្សាអនឡាញឥតគិតថ្លៃ «ការដឹកនាំក្នុងយុគសម័យ សង្គម 5.0» ពីAsia Europe Education Foundation (ASEF)

តើការធ្វើជាអ្នកដឹកនាំក្នុងពិភពលោកដែល បច្ចេកវិទ្យា និងសង្គមដើរទន្ទឹមគ្នាយ៉ាងជិតស្និទ្ធ មានលក្ខណៈបែបណា?
អង្គការមូលនិធិអាស៊ី-អឺរ៉ុប (ASEF) សូមណែនាំវគ្គសិក្សាអនឡាញថ្មី (eLearning) លើប្រធានបទ «Leadership in Society 5.0» ដែលដកស្រង់ចេញពីចំណេះដឹង និងបទពិសោធន៍ផ្ទាល់របស់អ្នកជំនាញ និងយុវជនឆ្នើមក្នុងកម្មវិធីជំនួបកំពូលអ្នកដឹកនាំវ័យក្មេង ASEF (ASEFYLS)។
🍀«សង្គម 5.0» (Society 5.0)៖ ជាសង្គមគំរូមួយដែលផ្តួចផ្តើមដោយប្រទេសជប៉ុន ដែលផ្តោតលើ «មនុស្សជាមជ្ឈមណ្ឌល» ដោយរួមបញ្ចូលគ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាសង្គម តាមរយៈការតភ្ជាប់រវាងពិភពបច្ចេកវិទ្យានិម្មិត (Cyberspace) និងពិភពជាក់ស្តែង (Physical Space)។
អ្វីដែលអ្នកនឹងទទួលបានពីវគ្គសិក្សានេះ៖
👉ស្វែងយល់ពីមូលដ្ឋានគ្រឹះ និងទស្សនទាននៃសង្គម 5.0
👉សិក្សាពីវិធីសាស្ត្រដឹកនាំប្រកបដោយ ចរិយាធម៌ បរិយាបន្ន និងនិរន្តរភាព
👉ចូលរួមក្នុងវេទិកាពិភាក្សា ដើម្បីផ្លាស់ប្តូរទស្សនៈជាមួយសិក្ខាកាមដទៃទៀត
👉រៀនដោយខ្លួនឯង (Self-pacedតាមរយៈវីដេអូបទបង្ហាញ និងលំហាត់ស្ទង់ចំណេះដឹង (Quizzes) នៅចុងបញ្ចប់នៃផ្នែកនីមួយៗ
វគ្គសិក្សានេះរៀបចំឡើងសម្រាប់៖ សិស្ស-និស្សិត, អ្នកជំនាញវ័យក្មេង, អ្នកអប់រំ, និងសាធារណជនទាំងអស់ដែលចាប់អារម្មណ៍លើការដឹកនាំយុវជន បច្ចេកវិទ្យា និងការផ្លាស់ប្តូរសង្គម។

👍ចូលរួមរៀនដោយឥតគិតថ្លៃឥឡូវនេះ៖
បង្កើតគណនី និងចាប់ផ្តើមរៀននៅលើផ្លែតហ្វម eLearning ៖ [ចុច Link ទីនេះ https://elearning.asef.org/login/index.php ]
សម្រាប់ព័ត៌មានបន្ថែមលំអិត៖ [ចុច Link ទីនេះ https://asef.org/news/brand-new-open-access-elearning-course-leadership-in-society-5-0/ ]
ពត៌មានបន្ថែម៖ [email protected] ASEF
#អគ្គនាយកដ្ឋានអប់រំ

05/08/2026
26/07/2026
Congratulations
19/07/2026

Congratulations

🙏សូមថ្លែងអំណរគុណដល់ សាលាអន្តរជាតិខេម ដែលបានចូលរួមជាសាលារៀនដៃគូររបស់កម្មវិធី Linker Challenge Contest ✍️

✍️សិស្សានុសិស្សដែលមកពីសាលារៀនដៃគូររបស់កម្មវិធី Linker Challenge Contest ទាំងអស់នឹងទទួលបានការចូលរួមដោយឥតគិតថ្លៃនៅវគ្គអនឡាញ✍️

📣កម្មវិធី Linker Challenge Contest ដែលជាការប្រកួតប្រជែងលើមុខវិជ្ជាចំនួន ៧ រួមមានសំណួរបែបជ្រើសរើស(QCM) សម្រាប់គណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ ភូមិវិទ្យា ប្រវត្តិវិទ្យា និងមានការប្រឡងសំណេរបែបច្នៃប្រឌិត📝✨

បេក្ខជនមានឱកាសឈ្នះមេដាយជារួម មេដាយតាមមុខវិជ្ជា និងតាមជំនាញ រហូតដល់ ១០ គ្រឿង និងពានចំនួន ៤ គ្រឿង 🥇🏆
•អាហារូបករណ៍ 100% ទៅសិក្សានៅប្រទេសចិន✈️🇨🇳
•ដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេស✈️🌎
•ម៉ូតូអគ្គិសនី🛵
•Laptop💻
•ទូរស័ព្ទដៃ 📱
•នាឡិកាដៃ ⌚️
•រង្វាន់ជាច្រើនទៀត👀

🗓️ផុតកំណត់ចុះឈ្មោះ៖ 29 សីហា
📚កម្រិតថ្នាក់ ៤-១២
✍️កាលបរិច្ឆេទប្រឡងអនឡាញ៖ 20 កញ្ញា
🛜ប្រព័ន្ធប្រឡង៖ Test-Portal
🌎ភាសាខ្មែរ និងអង់គ្លេស
✉️ថ្លៃចុះឈ្មោះវគ្គអនឡាញ៖ ៥ ដុល្លារ

📌ចុះឈ្មោះប្រឡង៖ https://forms.gle/rvhYcRDhDKviQM8Y8
☎️092 457 055

គ្រុបព័ត៌មាន៖ https://t.me/+1yHYF7l6A2szZjZl

20/06/2026
11/04/2026

សារលិខិតជូនពរលោកគ្រូនាយក រឿន រ៉េត ក្នុងឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សូមលោកគ្រូនាយក និង អ្នកគ្រូនាយិកា ព្រមទាំង ក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ សុខសុភមង្គល និងជោគជ័យគ្រប់ការងារ។
សូមបូងសួងដល់គុណបុណ្យរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និង ប្រោះព្រំនូវសព្ទសាធុកាពរជ័យជូន លោកគ្រូនាយក និង អ្នកគ្រូនាយិកា ព្រមទាំង ក្រុមគ្រួសារជាទីស្រឡាញ់ សូមជួបតែសេចក្តីសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Address

Kampot
855

Alerts

Be the first to know and let us send you an email when Roeun Reth - រឿន រ៉េត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Roeun Reth - រឿន រ៉េត:

Shortcuts

Share

Category