រដ្ឋបាលក្រុងបូកគោ

រដ្ឋបាលក្រុងបូកគោ ឧទ្យាជាតិព្រះមុនីវង្ស បូកគោ គឺជាទី?

រដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត ដែលទើបនឹងត្រូវបានបង្កើតថ្មីដោយអនុក្រឹត្យ លេខ៣៨ អនក្រ.បក ចុះថ្ងៃទី ត្រូវនឹងថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ព.ស ២៥៦៤ នៃថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ ដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានកាត់យកឃុំចំនួន៣ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត មកនៅក្រោមរដ្ឋបាលក្រុងបូកគោ ដែលមានសង្កាត់៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ហើយសម្រាប់ការរៀបចំរចនាសម្ព័ន្ធ និ

ងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកត្រូវអនុវត្តតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ខេត្តកំពតស្ថិតនៅទិសនិរតីក្នុងតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាដែលមានរមណីយដ្ឋានឋានសួគ៌បូកគោ និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើលោក ព្រមទាំងជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិល្អឯកពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ខេត្តកំពតមានព្រំប្រទល់ជាប់នឹងសមុទ្រ ខេត្តព្រះសីហនុ ខេត្តកាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប និងប្រទេសវៀតណាម។ ខេត្តមួយនេះមានសក្កានុពលប្រភពធនធានធម្មជាតិដ៏មហិមារ ដូចជា ព្រៃភ្នំ សត្វព្រៃ ទឹកធ្លាក់ កោះ សត្វសមុទ្រ ផ្កាថ្ម ព្រៃកោងកាងឆ្នេរខ្សាច់ ស្រែអំបិល រ៉ែថ្មកំបោរ ដីកសិកម្ម និងមានសក្កានុពលទេសចរណ៍ធម្មជាតិច្រើនទៀត សំណង់បេតិកភណ្ឌក្រុងកំពត រមណីយដ្ឋានទេសចរណ៍ធម្មជាតិឋានសួគ៌បូកគោ ល្អាងភ្នំកំពង់ត្រាច ព្រែកត្នោត ភ្នំសិដាអោន ទឹកឈូ ប្រាសាទភ្នំឈ្ងោក សួនសត្វទឹកឈូ ទឹកធ្លាក់បីថ្នាក់ ទំនប់ប្រទាក់ក្រឡា ទំនប់ម្លិច រមណីយដ្ឋានភ្នំដូង សហគមន៍ទេសចរណ៍ព្រែកត្នោត ត្រពាំងសង្កែ កែបថ្មី សហគមន៍ទេចរណ៍លក និងតំបន់កម្សាន្តឆ្នេរសមុទ្រព្រែកអំពិល។

25/07/2026
18/07/2026
18/07/2026
នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងបូកគោ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួ...
15/07/2026

នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងបូកគោ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុងបូកគោ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ សរុបចំនួន ៦៩នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទី នៅសាលប្រជុំសាលាក្រុងបូកគោ។

នៅក្នុងជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភានិងមូលដ្ឋាន ព្រមទាំងរួមគ្នាស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានាលើការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាបជូនអំពីមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា ព្រមទាំងសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភានីតិកាលទី៥សម្រេចបាន និងលទ្ធផលការងារចុះផ្ទាល់របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។

នៅក្នុងកិច្ចប្រជុំនេះ អង្គពិធីបានពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖ ការងារអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦, ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈ, ឱកាសការងារសម្រាប់ពលករត្រឡប់មកពីប្រទេសថៃ និងការដោះស្រាយបញ្ហាប្រឈមនានា។ #រដ្ឋបាលក្រុងបូកគោ

នៅព្រឹកថ្ងៃទី19 ខែមិថុនា ឆ្នាំ២០២៦លោក ឡេន ឌឿន អភិបាលរងក្រុង តំណាងលោក លាង រឿនសុធី អភិបាលក្រុងបូកគោ បានដឹកនាំក្រុមការងារគណ...
20/06/2026

នៅព្រឹកថ្ងៃទី19 ខែមិថុនា ឆ្នាំ២០២៦
លោក ឡេន ឌឿន អភិបាលរងក្រុង តំណាងលោក លាង រឿនសុធី អភិបាលក្រុងបូកគោ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះទៅត្រួតពិនិត្យកំពង់ផែកំពតផត ស្ថិតនៅសង្កាត់ កោះតូច ក្រុងបូកគោដើម្បីទប់ស្កាត់ទំនិញខុសច្បាប់ពីប្រទេសសៀម ដោយលទ្ធផលពីការចុះពិនិត្យ ឃើញថានៅសាឡង់នោះ ជាប្រភេទម្សៅម្នាងសិលា (វត្ថុធាតុដើមនៃការផលិតស៊ីម៉ងត៍)។

23/05/2026
20/05/2026

Address

Kampot

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលក្រុងបូកគោ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share