Kampot Tax Branch

Kampot Tax Branch Kampot Tax Branch is the state organization located in kampot province and mission is to provide taxation service to all taxpayer.

នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ប៉ោ វណ្ណដេត អនុ...
14/08/2026

នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ប៉ោ វណ្ណដេត អនុប្រធានសាខាពន្ធដារខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហៀន សុខល់ ប្រធានសាខាពន្ធដារខេត្តកំពត រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាខាពន្ធដារខេត្តកំពត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គងប្រមូលចំណូលពន្ធប្រចាំខែមិថុនា-កក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ (Zoom meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកហៀនសុខល់ ប្រធានសាខាពន្ធដារខេត្តកំព បានដឹកនាំម...
23/07/2026

រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកហៀនសុខល់ ប្រធានសាខាពន្ធដារខេត្តកំព បានដឹកនាំមន្រ្តីនៃសាខា នាំយកទេយ្យទាន ដើម្បីប្រកេនព្រះសង្ឃ នឹងគង់ចាំវស្សានៅវត្ត ភ្នំក្ដី វត្តអង្គគយ និងវត្ត ប្រសាទថ្មពួក នៃឃុំត្រពាំងបីស្រុកឈូក។
សូមឧទ្ទិសផលបុណ្យនេះជូនដល់ម្ចាស់ទាននិងញាតិគ្រប់សន្តាន សមប្រកបនឹងសេចក្ដីសុខគ្រប់ប្រការ។

នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន...
20/07/2026

នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាខាពន្ធដារខេត្តកំពត បានចូលរួមចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិមតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting ) ដែលបានរៀបចំឡើងនៅបន្ទប់ប្រជុំនៃសាខាពន្ធដារខេត្តកំពត

-----------------------------------------
សូម Join Telegram ដើម្បីតាមដានព័ត៌មានអំពីពន្ធដារ: https://t.me/gdtcambodianews

នាព្រឹក ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តកំព...
03/07/2026

នាព្រឹក ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តកំពត បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី ច្បាប់និងបទដ្ឋានគតិយុត្តស្ដីពីពន្ធដារថ្មីៗ នីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការប្រឆាំងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្ម កំពត-កែប និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តកំពត អភិបាលក្រុង-ស្រុក ម្ចាស់សហគ្រាស និងតំណាងក្រុមហ៊ុនក្នុងខេត្តកំពត និងថ្នាក់ដឹកនាំ មន្ត្រីពន្ធដារ ខេត្តកំពត កែប ព្រះសីហនុ កោះកុង និងខេត្តតាកែវ។

នារសៀល ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សាខាពន្ធដារខេ...
26/06/2026

នារសៀល ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តកំពត បានរៀបចំសិក្ខាសាលាស្ដីពី “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើចំណេញមូលធន និងបទប្បញ្ញត្តិនានាស្ដីពីពន្ធដារក្នុងវិស័យអចលនទ្រព្យ” ក្រោមអធិបតីភាពលោក ហៀន សុខល់ ប្រធានសាខាពន្ធដារខេត្តកំពត ព្រមទាំងមានការចូលរួមពី លោក លោកស្រីអនុប្រធានសាខា លោកប្រធាន-អនុប្រធានការិយាល័យ លោក លោកស្រីមេឃុំ និងអ្នកជាប់ពន្ធក្នុងខេត្តកំពតសរុបប្រមាណ 80នាក់

សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយគ្រូបង្គោលចំនួន ២រូប
១ លោក សុខ ចន្ថន
២ លោក ម៉េង រដ្ឋា

19/06/2026

សេចក្តីជូនដំណឹង ស្តីពីការប្រមូលពន្ធលើចំណេញមូលធន ក្រៅពីអចលនទ្រព្យ !!

18/06/2026

សេចក្តីជូនដំណឹងស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦!!

នារសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តក...
05/06/2026

នារសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តកំពត បានរៀបចំសិក្ខាសាលាស្ដីពី “សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងវិធានការនៃការប្រើប្រាស់វិក្កយបត្រ ផ្តោតលើសហគ្រាសទើបបើកថ្មី” ក្រោមអធិបតីភាពលោក ហៀន សុខល់ ប្រធានសាខាពន្ធដារខេត្តកំពត ព្រមទាំងមានការចូលរួមពី លោកអនុប្រធានសាខា លោកប្រធាន-អនុប្រធានការិយាល័យ និងអ្នកជាប់ពន្ធក្នុងខេត្តកំពតសរុប ៨០នាក់

សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយលោក គុយ ឥន្ទវិជ្ជា អនុប្រធានការិយាល័យ។

-----------------------------------------
សូម Join Telegram ដើម្បីតាមដានព័ត៌មានអំពីពន្ធដារ: https://t.me/gdtcambodianews

នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ហៀន សុខល់ ប្រធានសាខា...
13/05/2026

នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ហៀន សុខល់ ប្រធានសាខាពន្ធដារខេត្តកំពត បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃសាខាពន្ធដារខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទប្រចាំខែមេសា ឆ្នាំ២០២៦ ព្រមទាំងទិសដៅអនុវត្តបន្តរបស់សាខាពន្ធដារខេត្តកំពត ដែលបានរៀបចំឡើងនៅបន្ទប់ប្រជុំជាន់ទី២ នៃសាខាពន្ធដារខេត្តកំពត។

Address

ភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត
Kampot
070801

Opening Hours

Monday 07:30 - 16:45
Friday 07:30 - 16:45

Telephone

+85592298598

Website

Alerts

Be the first to know and let us send you an email when Kampot Tax Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kampot Tax Branch:

Shortcuts

Share