សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province

  • Home
  • Cambodia
  • Kâmpôt
  • សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province ស.ស.យ.ក. យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ 🇰🇭

នាព្រឹកត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស...
06/08/2026

នាព្រឹកត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ បានអញ្ជើញជាអធិបតីក្នុងពិធីបិទឆ្នាំសិក្សា និងប្រគល់បណ្ណសរសើរ ជូនលោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃការងារល្អចំនួន១០នាក់ និងសិស្សានុសិស្ស ដែលបានទទួលចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ប្រចាំសាលាចំនួន១៥៥នាក់ នៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

ជាមួយគ្នានេះដែរ លោកប្រធានបានឧបត្ថម្តថវិកាចំនួន ៥៥០,០០០រៀល(ហាសិបប្រាំម៉ឺនរៀលគត់ ) ជូនដល់សិស្សពូកែ ព្រមទាំងថ្មមិចចំនួន៧ឡាន សម្រាប់កែលម្អរបរិស្ថានសាលារៀន។

ដោយមានអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុកទទួលបន្ទុប់អប់រំ សមាជិក សមាជិកា ស.ស.យ.ក.ស្រុក លោកមេឃុំថ្មី លោកមេប៉ុស្តិ៍រដ្ឋបាលឃុំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សសរុបប្រមាណជាង ១,៥០០នាក់៕

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត  និងជាប្រធានសហភាពសហព័ន្ធយុ...
04/08/2026

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ បានដឹកនាំក្រុមគ្រួសារស.ស.យ.កស្រុក ពិភាក្សាការងាររៀបចំ «យុទ្ធនាការចែករំលែកក្តីស្រឡាញ់» ទៅកាន់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦។

តាមរយៈយុទ្ធនាការនេះ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបានត្រៀមរៀបចំផ្ញើមធ្យោបាយធ្វើដំណើរ(កង់-ម៉ូតូ)របស់បេក្ខជនដោយឥតគិតថ្លៃ ព្រមទាំងត្រៀមទឹកសុទ្ធ១២០កេស បាយកញ្ចប់(អាហារថ្ងៃត្រង់) ១៨០០កញ្ចប់ ជូនដល់ប្អូនៗបេក្ខជនប្រឡងដែលជួបការលំបាកទាំង៣មណ្ឌល ក្នុងស្រុកទឹកឈូ ខេត្តកំពត៕

ជាពិសេស រៀបចំផ្ទះសំណាក់មួយចំនួនក្នុងទីរួមខេត្តកំពត ដើម្បីជួយសម្រួលដល់បេក្ខជនដែលខ្វះខាត មកពីបណ្តាក្រុងស្រុកផ្សេងៗទៀតក្នុងខេត្ត ឲ្យស្នាក់នៅដោយឥតគិតថ្លៃទៀតផង៕

04/08/2026

វីដេអូ​៖ សេចក្ដីណែនាំ​អំពី​ដំណេីរការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង​ ១០​ សីហា​ ២០២៦

-ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រឡង ៖ https://linktr.ee/moeyscambodia

 #ខេត្តកំពត តារាងលំដាប់អក្ខរក្រមនាមត្រកូលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦បេក្ខជនប្រឡងត្...
02/08/2026

#ខេត្តកំពត

តារាងលំដាប់អក្ខរក្រមនាមត្រកូលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦

បេក្ខជនប្រឡងត្រូវទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តាមមណ្ឌលប្រឡងរៀងៗខ្លួន។

ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រឡង ៖ https://linktr.ee/moeyscambodia

នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធាន ស.ស.យ.ក. ក្រុងកំពត បានអញ្ចើញជួប...
31/07/2026

នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធាន ស.ស.យ.ក. ក្រុងកំពត បានអញ្ចើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខ វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង។

កម្មវិធីនេះមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រី មានលោកនាយករដ្ឋបាលក្រុង លោកចៅសង្កាត់កំពង់កណ្តាល មន្ត្រីរដ្ឋបាលក្រុងកំពត និងសមាជិក-សមាជិកា ស.ស.យ.ក. ក្រុងកំពត
គណៈគ្រប់គ្រងសាលា មានលោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង។

ការសួរសុខទុក្ខ និងលើកទឹកចិត្ត៖ លោកស្រីប្រធាន បានសម្តែងនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈគ្រប់គ្រងសាលា លោកនាយក និងលោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង់កម្លាំងកាយចិត្ត ក្នុងការផ្ទេរចំណេះដឹង និងបំប៉នសមត្ថភាពដល់សិស្សានុសិស្សនាពេលកន្លងមក។

ការផ្តល់អនុសាសន៍ដល់សិស្សានុសិស្ស៖ លោកស្រីប្រធាន បានផ្តល់មតិផ្តាំផ្ញើ និងអនុសាសន៍ល្អៗដល់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យថែរក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងមានទំនុកចិត្តលើខ្លួនឯង និងខិតខំយកចិត្តទុកដាក់រៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង បំពេញបន្ថែមនូវចំណុចខ្វះខាត និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាពេលខាងមុខ ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យគ្រប់ៗគ្នា។

30/07/2026

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ បានរៀបចំរួចរាល់សម្រាប់ត្រៀមយុទ្ធនាការចែករំលែកក្តីស្រឡាញ់ទៅកាន់ប្អូនៗបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះដែរ ពួកយើងបានត្រៀមរៀបចំកន្លែងផ្ញើមធ្យោបាយធ្វើដំណើរ(កង់-ម៉ូតូ) ផ្តល់ជូនទឹកពិសារបរិសុទ្ធ បាយកញ្ចប់ថ្ងៃត្រង់ ដោយឥតគិតថ្លៃទាំងបីមណ្ឌលក្នុងស្រុកទឹកឈូ។

ជាពិសេសក៏បានផ្តល់ទីតាំង(ផ្ទះសំណាក់) ក្នុងក្រុងកំពត សម្រាប់ប្អូនៗបេក្ខជនមកពីតាមស្រុកដែលមានជីវភាពខ្វះខាតផងដែរ។

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ សហការណ៍ជាមួយសភាយុវពាណិជ្ជកម្ពុជា JCI និងរដ្ឋបាលឃុំ...
26/07/2026

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ សហការណ៍ជាមួយសភាយុវពាណិជ្ជកម្ពុជា JCI និងរដ្ឋបាលឃុំជុំគ្រៀល រៀបចំយុទ្ធនាការកំពតស្អាត ២០២៦ ក្រោមប្រធានបទ «យើងរួមគ្នាដាំដើមក្ងោកអមសងខាងផ្លូវ» ចំនួន២០០០ដើម ក្នុងភូមិសាស្ត្រស្រុកទឹកឈូ នៅទីតាំងគល់ស្ពានក្បាលរមាសត្រើយខាងលិច ក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព លោក លី ឧត្តម នាយកប្រតិបត្តិមូលនិធិម៉ានី។

កម្មវិធីមានការចូលរួមពីមន្ទីរបរិស្ថានខេត្ត សមាជិក សមាជិកាស.ស.យ.ក. ស្រុក ក្រុមការងារកំពតស្អាត អាជ្ញាធរភូមិ ឃុំជុំគ្រៀល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៣៥០នាក់។

នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក អំ តារា អនុប្រធានប្រចាំការ ស.ស.យ.ក.ស្រុក បានដឹកនាំសមាជិក សមាជិកា នៃក្រុមយុវជនស.ស.យ...
25/07/2026

នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក អំ តារា អនុប្រធានប្រចាំការ ស.ស.យ.ក.ស្រុក បានដឹកនាំសមាជិក សមាជិកា នៃក្រុមយុវជនស.ស.យ.ក.ស្រុក បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាចំនួន៦៤០,០០០រៀល(ហុកសិបបួនម៉ឺនរៀលគត់) និងអង្ករ៥០គីឡូក្រាម ជូនក្រុមគ្រួសារប្អូន ឈុន ចាន់ថុនា ដែលជាយុវជនស.ស.យ.ក.វិទ្យាល័យហ៊ុន សែន ត្រសេកកោង ដែលជួបការលំបាក ព្រមទាំងផ្ទះនៅដាច់ស្រយាល នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

សម្ភារទាំងនេះរួមមាន៖
- អង្ករ៥០គីឡូក្រាម ព្រមទាំងថវិកា១០ម៉ឺនរៀលជាការឧបត្ថម្ភរបស់អនុសាខាកាកបាទក្រហមស្រុក
- ថវិកា៤០ម៉ឺនរៀល ជាការឧបត្ថម្ភរបស់សប្បុរសជនម្ចាស់ហាងកាហ្វេថ្មមុខយក្សនៅបូកគោ
- ថវិកា១៤ម៉ឺនរៀល ជាការឧបត្ថម្ភរបស់សមាជិកស.ស
យ.ក.ស្រុក

24/07/2026

Address

Kampot
070801

Telephone

+85510592439

Website

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត UYFC-Kampot Province:

Shortcuts

Share