សាខាពន្ធដារខេត្តកែប-Kep Province Tax Branch

  • Home
  • Cambodia
  • Kep
  • សាខាពន្ធដារខេត្តកែប-Kep Province Tax Branch

សាខាពន្ធដារខេត្តកែប-Kep Province Tax Branch The mission of Kep Tax Branch is to achieve the compliance with the law and regulations on taxation

ថ្ងៃថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខ...
06/08/2026

ថ្ងៃថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្ត និងសហការី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារប្រមូល ចំណូលពន្ធ "AI For Tax Revenue Collection Functions" តាមប្រព័ន្ធអនឡាញ នៅបន្ទប់ប្រជុំជាន់ទី២នៃសាខាពន្ធដារខេត្តកែប៕

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦លោកស្រី​ ផល​ សុរី​ ប្រធ...
05/08/2026

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
លោកស្រី​ ផល​ សុរី​ ប្រធាន​សាខា​ពន្ធ​ដារខេត្ត​កែប​ បានដឹក​នាំ​មន្រ្តី​ពន្ធដារ​ជាស្ត្រី​ ៤រូប​ ចូលរួម​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១​ ឆ្នាំ​២០២៦​ និង​ពិធី​ប្រកាស​ទទួល​ស្គាល់​ការកែសម្រួល​ និងបំពេញបន្ថែមសមាសភាពអនុគណ:កម្មការ​សាខា​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្ត​កែប​ នៅ​សាល​ប្រជុំ​សេះស​ សាលា​ខេត្ត​ ក្រោម​អធិបតី​ភាព​ លោក​ជំទាវ​ ស​ ម៉ាលី​ដា​ សោម​ ពិសិដ្ឋ​ ប្រធាន​កិត្តិយស​គណ:កម្មការ​សាខា​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្ត​កែប៕

05/08/2026
នាព្រឹក ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសា...
04/08/2026

នាព្រឹក ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្តកែប បានដឹកនាំសហការី ចូលរួមពិធីប្រគេនទេយ្យវត្ថុ និងទៀនវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា គ្រប់វត្តទូទាំងខេត្តកែប នៅមជ្ឈមណ្ឌលវិបស្សនា (ហៅវត្តសម្មាធិ) ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តកែប​ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប៕

នាព្រឹក ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី និងសហការី ...
03/08/2026

នាព្រឹក ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផល សុរី និងសហការី បានចូលរួមកម្មវិធីប្រគេនទៀនវស្សា និង ទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស៣ខែ គ្រប់វត្តទូទាំងខេត្តកែប នៅសាលប្រជុំធំសេះសសាលាខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ។

នារសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្...
30/07/2026

នារសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្តកែប និងសហការី បានអមដំណើរ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនីត្យានុកូលភាពគម្រោងចំណូលចំណាយថវិការបស់ រដ្ឋបាលខេត្តកែប សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

នាព្រឹក ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តកែប ...
28/07/2026

នាព្រឹក ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តកែប បានរៀបចំសិក្ខាសាលាស្តីពី “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ សិទ្ធិកាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធន” ជូនសាធារណជនទូទៅ អ្នកជាប់ពន្ធតូចនិងមធ្យម លោកគ្រូ-អ្នកគ្រូ និងនិស្សិត នៃសាលាបច្ចេកទេសដុនបូស្កូកែប នៅសាលប្រជុំ នៃសាខាពន្ធដារខេត្តកែប ក្រោមអធិបតីភាពរបស់លោកស្រី ផល សុរី ប្រធាន សាខាពន្ធដារខេត្តកែប៕

សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធន"
27/07/2026

សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធន"

នារសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី​ ផល​ សុរី...
24/07/2026

នារសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី​ ផល​ សុរី​ ប្រធាន​សាខា​ពន្ធ​ដារខេត្ត​កែប​ បាន​ដឹកនាំ​មន្រ្តី​ និង​មន្ត្រីជាប់កិច្ចសន្យា​​ក្រោម​ឱវាទទាំងអស់​ ចូល​រួម​កម្មវិធី​ពង្រឹងក្រមសីលធម៌ និងវិន័យមន្ត្រីរាជការពន្ធដារ លើការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រី ជាប់កិច្ចសន្យា និងការរៀបចំព្រឹត្តិបត្រការងារប្រចាំឆ្នាំរបស់មន្ត្រីរាជការស៊ីវិលតាម​អនឡាញ​ នៅ​បន្ទប់​ប្រជុំ​ជាន់​ទី​២​ នៃ​សាខា​ពន្ធ​ដារខេត្ត​កែប​​៕

នាព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី​ ផល​ សុរី...
24/07/2026

នាព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី​ ផល​ សុរី​ ប្រធាន​សាខា​ពន្ធ​ដារខេត្ត​កែប​ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ ទទួល​ជួប​ជាមួយគណៈប្រតិភូអជ្ញាធរសវនកម្មជាតិ នៅ​បន្ទប់​ប្រជុំ​ជាន់​ទី​២​ នៃ​សាខាពន្ធដារខេត្តកែប​ ក្រោមអធិបតីភាព លោកបណ្ឌិត លាប ប៉ូឡូ ប្រធានគណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ។

Address

ផ្លូវបេតុង​លេខ​ ២៣៥០
Kep

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 16:45

Telephone

036210096

Alerts

Be the first to know and let us send you an email when សាខាពន្ធដារខេត្តកែប-Kep Province Tax Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សាខាពន្ធដារខេត្តកែប-Kep Province Tax Branch:

Shortcuts

Share