មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប

  • Home
  • Cambodia
  • Kep
  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប Department of Economy and Finance, Kep Province

រសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ខេត្តកែប÷ លោក កែវ ហុ...
21/07/2026

រសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦

ខេត្តកែប÷ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប អមដោយមន្ដ្រីជំនាញ បានចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងចំណូល ចំណាយ ថវិការបស់រដ្ឋបាលខេត្តកែប ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកែប។

នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ.ស.២០២៦លោក កែវ ហុង ប្រធានមន្ទីរសេ...
18/07/2026

នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ.ស.២០២៦

លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប អមដោយមន្ដ្រីជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងតាមដាន​វឌ្ឍនភាព​នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងលទ្ធផលគន្លឹះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា គ.ស.២០២៦ នៅសណ្ឋាគារ ភ្នំពេញ, លោក កែវ ហ...
10/07/2026

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា គ.ស.២០២៦

នៅសណ្ឋាគារ ភ្នំពេញ, លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងលើគម្រោងថវិកាឆ្នាំ២០២៧ របស់អង្គភាពថវិកាថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ទៅតាមតារាងកាលវិភាគកិច្ចប្រជុំ និងក្រុមការងារថវិកាកម្រិតបច្ចេកទេសផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេល ២ថ្ងៃកន្លះ ក្នុងគោលបំណងរៀបចំវេចខ្ចប់តួលេខថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នាព្រឹកថ្ងៃព្រហស្បតិ៍-សុក្រ ៣-៤រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​-៣ ខែកក្កដា គ.ស.២០២៦​  នៅខេត្ត...
03/07/2026

នាព្រឹកថ្ងៃព្រហស្បតិ៍-សុក្រ ៣-៤រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​-៣ ខែកក្កដា គ.ស.២០២៦​

នៅខេត្តព្រះសីហនុ, លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប អមដោយមន្ដ្រីជំនាញ បានចូលរួមសិក្ខាសាលាស្តីពី “ការតម្រង់ទិសលេីការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ រាជធានី​ ខេត្ត” ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក ចន្ថា​ អគ្គលេខាធិការ។

សិក្ខាសាលានេះ​ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​, លោក លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងលោក លោកស្រីប្រធានមន្ទីរ សហវ. រាជធានី ខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ  ការជួសជុលថៃទាំអគារ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប សម្រាប់ ឆ្នា...
21/06/2026

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការជួសជុលថៃទាំអគារ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប សម្រាប់ ឆ្នាំ២០២៦។

នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែ...
15/06/2026

នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦

នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប, លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី គណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ។

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យហ៊ាន សាហ៊ី ប រដ្ឋលេខា ធិ កា រ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិអភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំង ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខធិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ថ្នាក់ដឹកនាំ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម សរុបប្រមាណ ១១០ នាក់ ។

15/06/2026
ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦លោក កែវ ហុង  ប្រធានមន្ទីរសេដ...
12/06/2026

ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​
កម្មវិធីនេះប្រាព្ធឡើង នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ។

នារសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ...
28/05/2026

នារសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ​ ០៦ សរ​ ស្តីពី​ “ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧” ក្រោមអធិបតីភាពលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប អមដោយលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងលោក លី សុវឌ្ឈមុន្នី អនុប្រធានការិយាល័យ វិស័យរដ្ឋបាលទូទៅ នាយកដ្ឋានថវិកានីយកម្ម នៃនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ និងតម្រង់ទិសដល់មន្ទីរ-អង្គភាពជំនាញជុំវិញខេត្តទាំងអស់ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីនីតិវិធី បច្ចេកទេស ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឱ្យចំគោលដៅ មានប្រសិទ្ធភាព និងតម្លាភាព។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ដែលជាក្រុមការងារថវិកាមកពីបណ្តាមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុបប្រមាណ ៧០នាក់។

ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សន្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នៅសណ្ឌាគារ និងរមណីយដ្ឋានឆ្នេរសុខា ខ...
30/03/2026

ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សន្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

នៅសណ្ឌាគារ និងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប អមដោយមន្ដ្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ “ផែនការគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋ ឆ្នាំ ២០២៥‌‌-២០៣៥” ក្រោមអធិបតីភាព ឯកឧត្តម ឈន សុភាព រដ្ឋលេខាធីការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

Address

Https://goo. Gl/maps/cs3h8oKuvmfiLXAy 5
Kep

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85512820840

Alerts

Be the first to know and let us send you an email when មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប:

Shortcuts

Share