រដ្ឋបាលខេត្តកែប

រដ្ឋបាលខេត្តកែប រដ្ឋបាលខេត្តកែប សូមស្វាគមន៍ ! Welcome to Kep Administration !

ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល ​នៃគណៈអភិបាលខេត្តកែប​ ​រួមជាមួយ​លោកជំទាវ​ ទេព​ បូរ៉ា​មីន​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ...
05/08/2026

ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល ​នៃគណៈអភិបាលខេត្តកែប​ ​រួមជាមួយ​លោកជំទាវ​ ទេព​ បូរ៉ា​មីន​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជើញ​ជាអធិបតី​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្ត​កែប​ ជាមួយក្រុមការងារ​ពិនិត្យ​ដោះស្រាយ​សំណង់​បណ្ដោះអាសន្ន​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​​ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ៕

រសៀល ,ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦


ឯកឧត្តមបណ្ឌិត សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចុះជួប​សំណេះសំណាល​សួរសុខទុក្ខ​ និង​ប្រគល់​វិញ្ញាបនបត្រ​ស...
05/08/2026

ឯកឧត្តមបណ្ឌិត សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចុះជួប​សំណេះសំណាល​សួរសុខទុក្ខ​ និង​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ជូនដល់​ក្រុម​គ្រួសារ​សពដែលបាន​លិចទូក​ស្លាប់​ម្ដាយ​ម្នាក់​ និង​កូនប្រុស​២នាក់​ ដោយ​បន្សល់ទុក​នូវ​ប្ដី​ និង​កូន​ស្រី​ម្នាក់​ ស្ថិតនៅ​ភូមិ​អូរក្រសារ​ សង្កាត់​អូរក្រសារ​ ក្រុងកែប​ ខេត្តកែប​ ។

ខេត្តកែប​,​ ព្រឹក​ថ្ងៃ​ពុធ​ ទី​៥​ សីហា​ ២០២៦


លោកជំទាវ​ ស​ ម៉ាលីដា​ សោមពិសិដ្ឋ​ ប្រធាន​កិត្តិយស​គណៈកម្មាធិការ​សាខា​សមាគម​នារី​កម្ពុជា​ ដេីម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍...
05/08/2026

លោកជំទាវ​ ស​ ម៉ាលីដា​ សោមពិសិដ្ឋ​ ប្រធាន​កិត្តិយស​គណៈកម្មាធិការ​សាខា​សមាគម​នារី​កម្ពុជា​ ដេីម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ខេត្តកែប​ អញ្ជើញ​ជាអធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១​ ឆ្នាំ​២០២៦​ និង​ពិធី​ប្រកាស​ទទួល​ស្គាល់​ការ​កែសម្រួល​ និង​បំពេញ​បន្ថែម​សមាសភាព​អនុគណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ ដេីម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ខេត្តកែប​ ៕

ខេត្តកែប​,​ ព្រឹក​ថ្ងៃ​ពុធ​ ទី​៥​ សីហា​ ២០២៦


កិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដាឆ្នាំ២០២...
05/08/2026

កិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដាឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តកែប ៕

ព្រឹក ,ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦


សារលិខិតជូនពរ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស...
04/08/2026

សារលិខិតជូនពរ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏​មហា​នក្ខត្តឫក្សថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់​ ៧៤ឆ្នាំ ឈានចូល​ ៧៥ឆ្នាំ​ ៕


ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ និងលោកជំទាវ​ រួមជាមួយ​ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​...
04/08/2026

ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ និងលោកជំទាវ​ រួមជាមួយ​ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អមដំណើរ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តកែប​ អញ្ជើញនាំយកទេយ្យវត្ថុ​ និងទៀនវស្សា​ ប្រគេន​ដល់ព្រះសង្ឃ​គង់ចាំព្រះវស្សា​គ្រប់​វត្ត​ទូទាំង​ខេត្តកែប​ ៕

ខេត្តកែប​,​ ព្រឹក​ថ្ងៃ​អង្គារ​ ទី​៤​ សីហា​ ២០២៦


ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ រួមជាមួយឯកឧត្ដមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ ននិងលោក...
03/08/2026

ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ រួមជាមួយឯកឧត្ដមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ ននិងលោកជំទាវ អញ្ជើញ​​ប្រគេន​ទៀនវស្សា​ និង​ទេយ្យទាន​ដល់ព្រះសង្ឃ​គង់ចាំព្រះវស្សា​ អស់កាលត្រីមាស​នៅ​ទូទាំង​ខេត្តកែប​ នៅសាលប្រជុំធំសេះសសាលាខេត្ត ៕

ព្រឹក ,ថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦


សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះ បញ្ជី “ក្តាមសេះកែប’’ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំន...
03/08/2026

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះ បញ្ជី “ក្តាមសេះកែប’’ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និង លោក​ លី​ សាវេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូច សាលាខេត្ត៕

ព្រឹក ,ថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦


លោក សុខ រស់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមកិច្ចប្រជុំប...
31/07/2026

លោក សុខ រស់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធ Zoom នៅសាលប្រជុំវីដេអូសាលាខេត្ត៕

រសៀល ,ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦


ឯកឧត្ដមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល ​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​នីត្យានុកូលភាព​គម្រោង​ចំណូល​...
30/07/2026

ឯកឧត្ដមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល ​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​នីត្យានុកូលភាព​គម្រោង​ចំណូល​ ចំណាយ​ថវិកា​របស់​រដ្ឋបាល​ខេត្តកែប​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៧​ នៅទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ៕

ភ្នំពេញ​,​ រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០​ កក្កដា​ ២០២៦


Address

National Street 33A
Kep

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តកែប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share