មន្ទីរបរិស្ថានខេត្តកោះកុង

មន្ទីរបរិស្ថានខេត្តកោះកុង ការអភិរក្សធនធានធម្មជាតិ និងការគាំពារបរិស្ថាន

សកម្មភាពសម្អាតអនាម័យបរិស្ថាន របស់ក្រុមហ៊ុន វ៉ាស់ស្ទី ខូលិកសិន ខូ អិលធីឌី (WASTIE COLLECTION CO, LTD) ប្រមូលសំរាម នៅក្នុង...
07/08/2026

សកម្មភាពសម្អាតអនាម័យបរិស្ថាន របស់ក្រុមហ៊ុន វ៉ាស់ស្ទី ខូលិកសិន ខូ អិលធីឌី (WASTIE COLLECTION CO, LTD) ប្រមូលសំរាម នៅក្នុងក្រុងខេមរភូមិន្ទ។

ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមក្នុងបេសកកម្មចុះពិនិត្យ សិក្សា និងវាយតម្លៃទ្រព្យសម្បត្តិ សម្រ...
07/08/2026

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមក្នុងបេសកកម្មចុះពិនិត្យ សិក្សា និងវាយតម្លៃទ្រព្យសម្បត្តិ សម្រាប់រៀបចំកិច្ចសន្យាជួលអចិន្ត្រៃយ៍ ជូនក្រុមហ៊ុន Royal Group Co., Ltd. លើគម្រោងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតធំ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តខេត្តកោះកុង។

សកម្មភាពនេះដឹកនាំដោយ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន និងជាប្រធានក្រុម ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុន។

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

សកម្មភាពមន្រ្តីឧទ្យានុរក្ស ចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង...
06/08/2026

សកម្មភាពមន្រ្តីឧទ្យានុរក្ស ចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

លោក លី ហេង ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន រួមជាមួយលោកនាយកតំបន់រ៉ាមសារកោះកាពិ និងលោកនាយករងដែនជម្រកសត្វព្រៃពាមក្រស...
06/08/2026

លោក លី ហេង ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន រួមជាមួយលោកនាយកតំបន់រ៉ាមសារកោះកាពិ និងលោកនាយករងដែនជម្រកសត្វព្រៃពាមក្រសោប បានចូលរួមសម្របសម្រួលជាមួយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ម៉ុន សាមុត អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ ក្នុងការរៀបចំកិច្ចប្រជុំជាមួយសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សព្រៃកោងកាង និងតំបន់ដីសើមទឹកប្រៃក្នុងតំបន់រ៉ាមសារកោះកាពិ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ស្ថិតនៅភូមិទី១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដោយមានអ្នកចូលរួមសរុបចំនួន ៤០នាក់ (ស្រី ១០នាក់។

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង និងក្រុមការងារក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការគ្រប់គ្រងសហ...
06/08/2026

មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង និងក្រុមការងារក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង និងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ដោយមានអ្នកចូលរួមចំនួន ៣១នាក់ (ស្រី ១៥នាក់)។

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

លោក នៃ ព្រហស្បត្តិ៍សារឹទ្ធ ប្រធានការិយាល័យគាំពារបរិស្ថាន បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូក្រុមហ៊ុន China Powe...
05/08/2026

លោក នៃ ព្រហស្បត្តិ៍សារឹទ្ធ ប្រធានការិយាល័យគាំពារបរិស្ថាន បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូក្រុមហ៊ុន China Power ស្តីពីការវិនិយោគលើវិស័យថាមពល និងការផ្គត់ផ្គង់ទឹកស្អាត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទេស រុក្ខាផល ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ និងសហគ្រាសនានាក្នុងខេត្តកោះកុង និងទូទាំងប្រទេស។

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

សកម្មភាពសម្អាតអនាម័យបរិស្ថាន របស់ក្រុមហ៊ុន វ៉ាស់ស្ទី ខូលិកសិន ខូ អិលធីឌី (WASTIE COLLECTION CO, LTD) ប្រមូលសំរាម នៅក្នុង...
05/08/2026

សកម្មភាពសម្អាតអនាម័យបរិស្ថាន របស់ក្រុមហ៊ុន វ៉ាស់ស្ទី ខូលិកសិន ខូ អិលធីឌី (WASTIE COLLECTION CO, LTD) ប្រមូលសំរាម នៅក្នុងក្រុងខេមរភូមិន្ទ។

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

លោក ខឹម ប៊ុនថង នាយកឧទ្យានជាតិជួរភ្នំក្រវាញ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង ក្...
04/08/2026

លោក ខឹម ប៊ុនថង នាយកឧទ្យានជាតិជួរភ្នំក្រវាញ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង ក្រោមអធិបតីភាពលោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង ដោយមានអ្នកចូលរួមសរុប ៣១នាក់ (ស្រី ៥នាក់)។

ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

លោក ខឹម ឈៀង មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងឧទ្យានុរក្សកោះមូល បានចូលរួមសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយការកាត់បន្ថ...
04/08/2026

លោក ខឹម ឈៀង មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងឧទ្យានុរក្សកោះមូល បានចូលរួមសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «ស្អាតផ្តើមចេញពីយើងទាំងអស់គ្នា» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាមួយអាជ្ញាធរមូលដ្ឋាន នៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ដោយមានអ្នកចូលរួមសរុប ៣៨នាក់ (ស្រី ១៥នាក់)។

ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

04/08/2026

Address

Khemarak Phoumin
090102

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Alerts

Be the first to know and let us send you an email when មន្ទីរបរិស្ថានខេត្តកោះកុង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share