រដ្ឋបាលឃុំតាអូរ - Ta Ou Commune Office

រដ្ឋបាលឃុំតាអូរ - Ta Ou Commune Office សូមស្វាគមន៍មកកាន់page
ផ្លូវការរដ្ឋបាលឃុំតាអូរ

ថ្ងៃទី30-07-2026លោក អ៊ុត ព្រឿង (ហៅយ៉ាវ) សមាជិកក្រុមប្រឹក្សាឃុំតាអូរ បានចំណាយធនធានផ្ទាល់ខ្លួន ចាក់ដីជួសជុលផ្លូវដែលរងការខូ...
31/07/2026

ថ្ងៃទី30-07-2026
លោក អ៊ុត ព្រឿង (ហៅយ៉ាវ) សមាជិកក្រុមប្រឹក្សាឃុំតាអូរ បានចំណាយធនធានផ្ទាល់ខ្លួន ចាក់ដីជួសជុលផ្លូវដែលរងការខូចខាតក្នុងឃុំប្រវែង 4,000 ម៉ែត្រ ក្នុងនោះផងដែរបងប្អូនប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង និងចូលរួមឆាយដីយ៉ាងច្រើន!
(សូមបងប្អូនចូលរួមថែរក្សាផ្លូវទាំងអស់គ្នា)

#រដ្ឋបាលឃុំតាអូរ

នៅរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារតំណាងអោយលោក នាង សុភារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ដឹកនាំដោយ លោកស្រី យ...
28/07/2026

នៅរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារតំណាងអោយលោក នាង សុភារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ដឹកនាំដោយ លោកស្រី យឹម សារុន ក្រុមប្រឹក្សាឃុំតាអូរ ក្រុមការងារ និងមេភូមិ បាននាំយកយកសម្ភារៈនិងថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារ បានទទួលមរណៈភាព
ឈ្មោះ ដេ សុខ ភេទប្រុស អាយុ៦៩ឆ្នាំ នៅភូមិរលៀក
• ថវិកា ១០០,០០០ រៀល
• អង្ករ ១បាវ ស្មើ ២៥គីឡូ
• ទឹកក្រូច ១កេស
• ទឹកសុទ្ធវីតាល់ ១កេស

រដ្ឋបាលឃុំតាអូរ———————នៅព្រឹកថ្ងៃទី26-07-2026 នៅក្នុងបរិវេណវត្តតាអូរ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បានរៀបចំកម្មវិធីវេ...
26/07/2026

រដ្ឋបាលឃុំតាអូរ
———————
នៅព្រឹកថ្ងៃទី26-07-2026 នៅក្នុងបរិវេណវត្តតាអូរ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បានរៀបចំកម្មវិធីវេទិកា សាធារណៈ ដើម្បីស្វែងយល់អំពីរ បញ្ហា តម្រូវការ និងការដោះស្រាយ ក្រោមអធិបតីភាព
១.លោក នាង សុភារ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកគិរីវង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាអូរ
២.ឯ.ឧ ឧកញ្ញា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន អនុប្រធានក្រុមការងារចុះជួយស្រុកគិរីវង់
៣.លោក ងួន ឌីណា អភិបាល នៃគណអភិបាលស្រុកគិរីវង់
ដោយមានការចូលរួមពីៈ
-លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំតាអូរ
-លោក លោកស្រី មន្រី្តការិយាល័យជុំស្រុក
-តំណាងកងកម្លាំងទាំង3ប្រភេទ
-លោក លោកស្រី ក្រុមប្រឹក្សាឃុំ និងមន្ត្រីរដ្ឋបាលឃុំ
-ព្រះសង្ឃ អាចារ្យ
-ប៉ុស្ដិ៍នគរ ប្រជាការពារ
-មណ្ឌលសុខភាព
-មន្ត្រីកសិកម្ម សហគមន៍កសិកម្ម
-តំណាងអ្នកផ្គត់ផ្គង់អគ្គិសនី
-សហគមន៍ផ្លូវទឹក
-ប្រជាពលរដ្ឋ
សរុបចំនួន ១៩៧នាក់ ។
ទទួលបានកង្វល់ ពីប្រជាពលរដ្ឋបានចំនួន 09ករណី និងសំណូមពរចំនួន 03ករណី
-បានដោះស្រាយផ្ទាល់ក្នុងអង្គវេទិកាចំនួន 04ករណី
-នៅមិនទាន់បានដោះចំនួន 05ករណី
ថ្នាក់ដឹកនាំ មន្រ្តីជំនាញ នឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត
សូមអរគុណ!

នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារតំណាងអោយលោក នាង សុភារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ដឹកនាំដោយ លោក មាន ស...
25/07/2026

នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារតំណាងអោយលោក នាង សុភារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ដឹកនាំដោយ លោក មាន សម្បត្តិ មេឃុំតាអូរ ក្រុមការងារ និងមេភូមិ បាននាំយកយកសម្ភារៈនិងថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារ បានទទួលមរណៈភាព
ឈ្មោះ ជុំ រ៉ងសាត ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិតាអូខាងជើង
• ថវិកា ១០០,០០០ រៀល
• អង្ករ ១បាវ ស្មើ ២៥គីឡូ
• ទឹកក្រូច ១កេស
• ទឹកសុទ្ធវីតាល់ ១កេស
សូមអរគុណ!❤️❤️❤️!

រដ្ឋបាលឃុំតាអូរ-------------------នៅព្រឹកថ្ងៃទី២៣​ ខែកក្កដា​  ឆ្នាំ២០២៦​​ លោកឧត្ដមសេនីយ៍ត្រី​ នាង​ សុភារ៉ា​ ប្រធានក្រុមក...
23/07/2026

រដ្ឋបាលឃុំតាអូរ
-------------------
នៅព្រឹកថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៦​​ លោកឧត្ដមសេនីយ៍ត្រី​ នាង​ សុភារ៉ា​ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាអូរ​ អមដំណេីរដោយ​ លោកវរសេនីយ៍​ទោ សេង​ វុទ្ធ​ មេបញ្ជាការផ្នែកសឹករងគិរីវង់​ និង​ សហការី​ អញ្ជេីញក្នុងពិធីកាត់ខ្សែបូរសម្ភោធសាលាទទួលភ្លៀវ​ និង​ បុណ្យផ្កាប្រាក់សាមគ្គីនៅវត្តតាអូរ​ ដែលមានការនិមន្តអញ្ជេីញចូលរួមពី​ ព្រះគ្រូមង្គលកេស​រ អ៊ូច​ សារ៉ាន់​ ព្រះគ្រូអនុគណស្រុកគិរីវង់​ ។ ក្រុមការងារបានអញ្ជេីញប្រគល់សេរ៉ូមចំនួន​ ០៥កេស​ ដល់មណ្ឌលសុខភាពឃុំតាអូរផងដែរ ។
សូមអរគុណ!

រដ្ឋបាលឃុំតាអូរ-------------------នៅព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារតំណាងអោយលោក នាង សុភារ៉ា ប្រធានក្រុមការង...
21/07/2026

រដ្ឋបាលឃុំតាអូរ
-------------------
នៅព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារតំណាងអោយលោក នាង សុភារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាអូរ ដឹកនាំដោយ លោក មាន សម្បត្តិ មេឃុំតាអូរ ក្រុមការងារ និងមេភូមិ បាននាំយកសម្ភារៈកន្ត្រៃកាត់សក់ចំនួន ០២ឈុត ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ប្រកបរបរកាត់សក់ឈ្មោះ ជួប កា ភេទប្រុស អាយុ៧២ឆ្នាំ នៅភូមិជាវប្ដីខាលិច ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
សូមអរគុណ!

រដ្ឋបាលឃុំតាអូរ 21-07-2026សូមថ្លែងអំណរគុណ លោក សាំង សុខន និងភរិយា  (ក្រចេះ) ចូលរួមទិញសូឡាចំនួន 300,000 រៀល ដាក់អមតាមបណ្ដោ...
21/07/2026

រដ្ឋបាលឃុំតាអូរ 21-07-2026
សូមថ្លែងអំណរគុណ លោក សាំង សុខន និងភរិយា (ក្រចេះ) ចូលរួមទិញសូឡាចំនួន 300,000 រៀល ដាក់អមតាមបណ្ដោយផ្លូវកៅស៊ូ ប្រវែងសរុប ២,៥៥០ ម៉ែត្រ (ពីចំនុចវត្តដោម ដល់ឃ្លាំងសហគមន៍កសិកម្មគិរីឧត្ដមតាអូរ) ដែលឆ្លងកាត់ភូមិចំនួន ០២ គឺ ភូមិដោម ភូមិគ្រាំងទ្រមូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។

សូមជូនពរ ប្អូនទាំងពីរនិងក្រុមគ្រួសារប្រកបដោយសេចក្ដីសុខចម្រើន សុខភាពល្អ បរិបូរណ៍ ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ។ ❤️❤️❤️!

រដ្ឋបាលឃុំតាអូរ 19-07-2026សូមថ្លែងអំណរគុណ ប្អូន អំឌួង និងភរិយា  (តាអូខាងជើង)បានចូលរួមសូឡាចំនួន ០១ ដើម អស់ថវិកាចំនួន 62$ ...
19/07/2026

រដ្ឋបាលឃុំតាអូរ 19-07-2026
សូមថ្លែងអំណរគុណ ប្អូន អំ
ឌួង និងភរិយា (តាអូខាងជើង)បានចូលរួមសូឡាចំនួន ០១ ដើម អស់ថវិកាចំនួន 62$ អមតាមបណ្ដោយផ្លូវកៅស៊ូ ប្រវែងសរុប ២,៥៥០ ម៉ែត្រ (ពីចំនុចវត្តដោម ដល់ឃ្លាំងសហគមន៍កសិកម្មគិរីឧត្ដមតាអូរ) ដែលឆ្លងកាត់ភូមិចំនួន ០២ គឺ ភូមិដោម ភូមិគ្រាំងទ្រមូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។

សូមជូនពរ ប្អូនទាំងពីរប្រកបដោយសេចក្ដីសុខចម្រើន សុខភាពល្អ បរិបូរណ៍ ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ។ ❤️❤️❤️!

ព្រឹកថ្ងៃទី ១៨ កក្កដា ២០២៦មូលដ្ឋានឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវលោក នាង សុភារ៉ា អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន...
18/07/2026

ព្រឹកថ្ងៃទី ១៨ កក្កដា ២០២៦
មូលដ្ឋានឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ

លោក នាង សុភារ៉ា អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាអូរ បាននាំយកថវិកាបេឡាមរណសង្គ្រោះ សមគម អនក ចំនួន ៤,០០០,០០០រៀល និងសម្ភារៈរួមមាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស និងមីជាតិ ១កេស ជូនគ្រួសារសព លោកស្រី ងូវ មួយ គ្រួសារពលី នៅភូមិជាប្តីខាងកើត ឃុំតាអូរ។

បន្ទាប់មកក្រុមការងារ បានចុះសាកសួរសុខទុក្ខអតីតយុទ្ធជនពិកា ឈ្មោះ តែម សឿន មុខរបរជាងជួសជុលម៉ូតូ និងបានឧបត្ថម្ភនូវ សោរចំនួន ២ឈុត និងសម្ភារៈ អង្ករ ២៥គីឡូ មីជាតិ ១កេស ទឹក ១កេស និងទឹកក្រូច ១កេស និងថវិកា ១០០,០០០រៀល។

បន្ទាប់មក លោក នាង សុភារ៉ា ប្រធានក្រុមការងារ បានចុះសាកសួរសុខទុក្ខ ការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំតាអូរ ផងដែរ។
#សួនវប្បធម៍សម្តេចវិបុលបញ្ញាសុខអាន

Address

R2
Kirivôngs
21507

Alerts

Be the first to know and let us send you an email when រដ្ឋបាលឃុំតាអូរ - Ta Ou Commune Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share