រដ្ឋបាលខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ The officially page of Preah Sihanouk Provincial Administration.

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញម្ចាស់ក្បាលដីមកទទួលសំណុំឯកសារដីធ្លី ដើម្បីយកទៅបន្តនីតិវិធីបង់ពន្ធ
06/08/2026

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញម្ចាស់ក្បាលដីមកទទួលសំណុំឯកសារដីធ្លី ដើម្បីយកទៅបន្តនីតិវិធីបង់ពន្ធ

រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្ត...
05/08/2026

រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីការសិក្សាដំឡើងភ្លើងសញ្ញាចរាចរណ៍ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៤ ប្រសព្វផ្លូវលេខ៧០២ ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក សួស សេរីសួស្តី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពរៀបចំ...
05/08/2026

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក សួស សេរីសួស្តី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពរៀបចំក្រុងកោះរ៉ុងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍

ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រ...
05/08/2026

ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខេត្តព្រះសីហនុ ស្វាគមន៍យន្តការបរធនបាលកិច្ច សំដៅជួយការពារប្រយោជន៍ និងការកសាងទំនុកចិត្តរវាងម្ចាស់គម្រោង វិនិយោគិន អ្នកលក់-...
04/08/2026

ខេត្តព្រះសីហនុ ស្វាគមន៍យន្តការបរធនបាលកិច្ច សំដៅជួយការពារប្រយោជន៍ និងការកសាងទំនុកចិត្តរវាងម្ចាស់គម្រោង វិនិយោគិន អ្នកលក់-អ្នកទិញ ជាពិសេសក្នុងគម្រោងអភិវឌ្ឍអចលនវត្ថុ

====================
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
លោក ឡុង​ ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សា ស្ដីពី “គម្រោងអភិវឌ្ឍខេត្តប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងយន្តការបរធនបាលកិច្ចក្នុងក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគមកកម្ពុជា” ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចពិភាក្សាបានផ្ដោតលើទិសដៅគោលនយោបាយពាក់ព័ន្ធនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គម្រោងអាទិភាព និងសក្ដានុពលទាក់ទាញការវិនិយោគនៅខេត្តកណ្ដាល និងខេត្តព្រះសីហនុ, កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងវិធានការគាំទ្រជាកញ្ចប់ ព្រមទាំងក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគនៅកម្រិតថ្នាក់ជាតិ។

ជាមួយគ្នានេះ វាគ្មិនកិត្តិយសបានចែករំលែកទស្សនៈអំពីលទ្ធភាពនៃការប្រើប្រាស់យន្តការបរធនបាលកិច្ច ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងមូលនិធិគម្រោងដោយឯករាជ្យ, ការការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ, ការបង្កើនតម្លាភាព និងគណនេយ្យភាព, ការកាត់បន្ថយហានិភ័យ និងការកសាងទំនុកចិត្តរវាងម្ចាស់គម្រោង វិនិយោគិន អ្នកទិញ និងស្ថាប័នផ្ដល់ហិរញ្ញប្បទាន ជាពិសេសក្នុងគម្រោងអភិវឌ្ឍអចលនវត្ថុ។

ជារួម កិច្ចពិភាក្សានេះ បានផ្ដល់ជាវេទិកាសម្រាប់ការផ្លាស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រតិបត្តិករបរធនបាលកិច្ច ក្នុងការគាំទ្រដល់ការទាក់ទាញ និងអនុវត្តគម្រោងវិនិយោគប្រកបដោយតម្លាភាព សុវត្ថិភាព ទំនុកចិត្ត និងចីរភាព។

នៅរសៀលថ្ងៃអង្គារទី៤ ខែសីហា ឆ្នាំ២០២៦ លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដ...
04/08/2026

នៅរសៀលថ្ងៃអង្គារទី៤ ខែសីហា ឆ្នាំ២០២៦ លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែទណ្ឌិតក្នុងរយៈពេល ជាប់ឃុំនៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីរៀបចំសំណើសុំបន្ធូរបន្ថយទោស និងលើក លែងទោស ឱ្យទណ្ឌិតក្នុងឱកាសបុណ្យជាតិនាពេលខាងមុខ។

សេចក្តីជូនដំណឹង ស្ដីពីការត្រៀមរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះ...
04/08/2026

សេចក្តីជូនដំណឹង ស្ដីពីការត្រៀមរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រដូវកាលទី២ ឆ្នាំ២០២៦-២០២៧។

04/08/2026

មកលេងខេត្តព្រះសីហនុ ក្នុងរដូវកាលបៃតង | Visit Sihanoukville in Green Season

ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាពអភិបាលរងខេត្ត តំណាងឯកឧត្...
04/08/2026

ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាពអភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន១២ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៥. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៦. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦)
៧. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ
៨. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៦៧/២៤ សសរ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ព្រះសីហនុ ស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងរបស់រដ្ឋបាលខេត្តព្រះសីហនុ
៩.ស្តាប់របាយការណ៍របស់៖
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្ត
១០.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែកក្កដា ឆ្នាំ២០២៦
១១.បញ្ហាផ្សេងៗ
១២.ប្រសាសន៍បូកសរុប៕

សារលិខិតជូនពរសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស...
03/08/2026

សារលិខិតជូនពរ

សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

Address

Kompong Som

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តព្រះសីហនុ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share