មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ

  • Home
  • Cambodia
  • Kompong Speu
  • មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
Department Of Public Work and Transport Kampong Speu ✅

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-----------------------...
05/08/2026

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
------------------------------------------
លោក កឹម សុខគ្រី អនុប្រធានមន្ទីរ និងលោក ឈឹង សំអូនប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ក្រោមអធិបតីភាពក៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អ្នកជំនាញជាន់ខ្ពស់ផ្នែកសុវត្ថិភាពផ្លូវដែករបស់ប្រទេសជប៉ុន តំណាងក្រុមហ៊ុន Royal Railway និងមន្ត្រីរាជការជាច្រើនរូបទៀត។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមមូលនិធិ នៃគម្រោងពង្រឹងសមត្ថភាពនៃការសម្របសម្រួលសម្រាប់ភស្តុភារកម្ម (CLIP3) ដោយធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុននូវការសិក្សាអំពីប្រព័ន្ធ នីតិវិធី និងការស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវដែករបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងរៀបចំយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកនាពេលបច្ចុប្បន្ន និងអនាគត៕

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ --------------------------------------------------- លោក ផាង សារឿន ប្រធ...
04/08/2026

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦
---------------------------------------------------
លោក ផាង សារឿន ប្រធានការិយាល័យសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលក្រុងច្បារមន និងអជ្ញាធរពាក់ព័ន្ធ ចុះធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី វិធានការគ្រប់គ្រង ការពារ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រតាមបណ្តោយផ្លូវជាតិលេខ៤ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ស្ពឺឲ្យបានយល់ដឹងបន្ថែមឲ្យបានត្រឹមត្រូវ ។

04/08/2026

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងចូលមកដល់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

នារសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ហុង ចាន់សុខា ប្រធា...
03/08/2026

នារសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងមន្ត្រីរាជការក្រោមឱវាទបានចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកស្រី ទៀង ផល្លី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវ ម្ដាយបង្កើត ម្តាយក្មេក និងជីដូនជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក ឧបាសិកា ស៊ុន សៀង ធ្លាប់មានគុណូបការៈខ្ពស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សារៀបចំទុកដាក់ និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញាវន្ត និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។

សូមលំឱនកាយឧទ្ទិសបួងសួងសូមដួងវិញ្ញាណក្ខន្ធ ឧបាសិកា ស៊ុន សៀង បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🏻🙏🏻🙏🏻

កំពង់ស្ពឺ: នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦-----------...
03/08/2026

កំពង់ស្ពឺ: នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
------------------------------------------
លោក មាស ម៉ូលី អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលក្រុងច្បារមន និងអជ្ញាធរពាក់ព័ន្ធ ចុះធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី វិធានការគ្រប់គ្រង ការពារ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងឲ្យបានត្រឹមត្រូវ ក្នុងនោះក៏មានការអញ្ជើញចូលរួមផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងនេះក្រោមអធិបតីភាព លោក ទឹម ផានូ អភិបាលក្រុងច្បារមនផងដែរ។

សកម្មភាពមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម...
03/08/2026

សកម្មភាពមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

01/08/2026

សកម្មភាពជួសជុលថែទាំខួប និងថែទាំប្រចាំ
នាថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦

👷‍♂️អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦------------------...
31/07/2026

នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
---------------------------------------------------------
លោក ឈឹង សំអូន ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល នៃការអនុវត្តគម្រោងស្តីពី" សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមសាលារៀន និងសហគមន៍" ដែលរៀបចំដោយ សមាគមសហគមន៍មនុស្សធម៌(CDOH) នៅសាលប្រជុំសាលាស្រុកសំរោងទង ដោយមានអ្នកចូលរួមចំនួន ៥៣នាក់ ស្រី ២នាក់ មកពីស្រុកសំរោងទង ស្រុកភ្នំស្រួច ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមកពីស្រុកអង្គស្នួលខេត្តកណ្តាល។

សកម្មភាពមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ចូលរួមសម្អាតបរិស្ថានជុំវិញ បរិវេណក...
31/07/2026

សកម្មភាពមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ចូលរួមសម្អាតបរិស្ថានជុំវិញ បរិវេណក្នុង និងក្រៅមន្ទីរនាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

Address

National Road Number 4
Kompong Speu
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85525987223

Website

Alerts

Be the first to know and let us send you an email when មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share