មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital

  • Home
  • Cambodia
  • Kompong Speu
  • មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital

មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital ដើម្បីសុខភាពប្រជាជន ពិសេសប្រជាជនខេត្តកំពង់ស្ពឺ

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា នាវេលាម៉ោង ៨:៣០ នាទីព្រឹក លោកវ...
13/08/2026

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា នាវេលាម៉ោង ៨:៣០ នាទីព្រឹក

លោកវេជ្ជបណ្ឌិត ជា ច័ន្ទសូរិយា ប្រធានផ្នែកសម្ភព និងរោគស្ត្រី បានដឹកនាំការប្រជ៉ំបច្ចេកទេស និងសម្របសម្រួលប្រចាំសប្តាហ៍ និងការធ្វើបទបង្ហាញដោយកញ្ញាវេជ្ជបណ្ឌិត នា ឡេងស៉ីម ក្រោមប្រធានបទ “ការគ្រប់គ្រងលើជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរ” ជូនដល់លោក លោកស្រី ជាវេជ្ជបណ្ឌិត ឆ្មប និង និស្សិតកម្មសិក្សា ក្នុងគោលបំណងចុងបញ្ចប់នៃមេរៀនសិក្ខាកាមទាំងអស់អាច ៖
១. វាយតម្លៃពីសញ្ញាគ្រោះថ្នាក់នៃជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរ
២.កំណត់រោគវិនិច្ឆ័យបានត្រឹមត្រូវ
៣.អនុវត្តការគ្រប់គ្រង និងការព្យាបាលជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយនូវអត្រាមរណភាពមាតា និងទារកជ៉ំវិញកំណើត និងផលវិបាកផ្សេងៗ ៕

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក ផ្នែ...
13/08/2026

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក ផ្នែកពិនិត្យ ពិគ្រោះ និងបែងចែកជំងឺ បានបើកកិច្ចប្រជុំ ប្រចាំ ខែកក្កដា ឆ្នាំ២០២៦

ជាដំបូងលោកវេជ្ជបណ្ឌិត លាង គីមហរ ប្រធានផ្នែកពិគ្រោះជំងឺក្រៅ បានផ្សព្វផ្សាយព័ត៌មានមួយចំនួនបន្តពីការប្រជុំអាណត្តិនៅមន្ទីរពេទ្យជូនដល់បុគ្គលិក និងមន្ត្រីទាំងអស់នៅក្នុងផ្នែក ដើម្បីរៀបចំដោះស្រាយ និងអនុវត្ត បន្ទាប់មកលោកប្រធានផ្នែកបានជម្រាបមកមន្រ្តីក្នុងផ្នែកទាំងអស់ត្រូវអនុវត្តឱ្យបាននៅគោលការណ៍មួយចំនួនដូចជា៖
១.គោរពវិន័យ ម៉ោងការងារ
២.ពង្រឹងការងារ IPC (អនាម័យដៃគឺជាសុខភាពយើង)
៣.ពង្រឹងការប្រើប្រាស់ប្រព័ន្ធ PMRS 2.0 ឱ្យកាន់តែប្រសើរ
៤.ត្រូវចូលរួមសហការជាមួយផ្នែកផ្សេងៗ ដើម្បីកាត់បន្ថយការយឺតយ៉ាវក្នុងការផ្ដល់សេវា និងសង្គ្រោះ
៥.ត្រូវតែចូលរួមគោរពទង់ជាតិ រៀងរាល់ព្រឹកថ្ងៃចន្ទចំពោះអ្នកចុះយាម និងអ្នកឡើងយាម។

នាថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹកលោកវេជ្ជប...
12/08/2026

នាថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក

លោកវេជ្ជបណ្ឌិត ជា ច័ន្ទសូរិយា ប្រធានផ្នែកសម្ភព និងរោគស្ត្រី បានដឹកនាំ “កិច្ចប្រជ៉ំបច្ចេកទេស និងលើកកម្ពស់គុណភាពសេវាផ្នែកសម្ភព និងរោគស្រ្តី ប្រចាំខែ កក្កដា ឆ្នាំ២០២៦" និងធ្វើបទបង្ហាញស្តីអំពី "នីតិវិធីស្តង់ដារ (SOP) ការបង្ការ និងការគ្រប់គ្រងធ្លាក់ឈាមក្រោយសម្រាល តាមសំណ៉ំ E-MOTIVE Bundle".

នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប...
12/08/2026

នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត បានទទួលស្វាគមន៍ ក្រុមការងារនៃ វិទ្យាស្ថានសុខភាពជាតិ National institute of health(NIH) ដែលអញ្ជើញមកមន្ទីរពេទ្យខេត្ត ដើម្បីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើឱ្យប្រសើរនូវការកំណត់អត្តសញ្ញាណជំងឺផ្លូវដង្ហើម​ និងការវាយតំម្លៃពីការប្រែប្រួលប្រព័ន្ធការពាររាងកាយ(Neutrophil) .

ដោយមានការចូលរួមពីមន្ត្រី បុគ្គលិកផ្នែកមន្ទីរពិសោធន៍ ផ្នែកពិគ្រោះជំងឺក្រៅ និងផ្នែកសង្រ្គោះបន្ទាន់។

លោកវេជ្ជបណ្ឌិតឯកទេស យឹម វីរៈ អនុប្រធានមន្ទីរពេទ្យខេត្ត តំណាងឱ្យលោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្តបានចូលរួ...
11/08/2026

លោកវេជ្ជបណ្ឌិតឯកទេស យឹម វីរៈ អនុប្រធានមន្ទីរពេទ្យខេត្ត តំណាងឱ្យលោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្តបានចូលរួមបើកវគ្គបន្តពី៖
-ការគ្រប់គ្រង និងការព្យាបាលជំងឺគ្រុនឈាម
-ការតាមដាន និងការថែទាំជំងឺគ្រុនឈាម

ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិតឯកទេស ចាង ម៉េងលី អនុប្រធានផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យខេត្ត។
វគ្គនេះត្រូវបានអញ្ជើញមន្ត្រី បុគ្គលិកដែលពាក់ព័ន្ធជំងឺគ្រុនឈាមមានផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ ផ្នែកពិគ្រោះ និងបែងចែកជំងឺក្រៅ និងផ្នែកសង្គ្រោះបន្ទាន់ ដើម្បីស្វែងយល់ឱ្យបានច្បាស់លាស់ដំណាក់កាលនៃប្រភេទជំងឺមួយនេះ។
========
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០៦ វេលាម៉ោង ១៤:០០ នាទីរសៀល

មន្ទីរពេទ្យខេត្តកំពង់ស្ពឺ​ កិច្ចប្រជុំ​ អាណត្តិប្រចាំខែ​សីហា ឆ្នាំ២០២៦=========នាព្រឹកថ្ងៃអង្គារ​ ១៣រោច​​ ខែទុតិយាសឍ ឆ្ន...
11/08/2026

មន្ទីរពេទ្យខេត្តកំពង់ស្ពឺ​
កិច្ចប្រជុំ​ អាណត្តិប្រចាំខែ​សីហា ឆ្នាំ២០២៦
=========

នាព្រឹកថ្ងៃអង្គារ​ ១៣រោច​​ ខែទុតិយាសឍ ឆ្នាំមមី​ អដ្ឋស័ក​ ​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០២៦​ លោកវេជ្ជបណ្ឌិត​ ឡុង​ វិសិដ្ឋ​ ប្រធានមន្ទីរពេទ្យខេត្ត​ បានដឹកនាំកិច្ចប្រជុំអាណត្តិ​ ប្រចាំខែសីហា ឆ្នាំ២០២៦​ ដោយមានការចូលរួមពីថ្នាក់ដឹក​នាំមន្ទីរពេទ្យខេត្ត លោក លោកស្រីប្រធានផ្នែក​ ប្រធានបន្ទប់​ និងបុគ្គលិក មន្ត្រីរាជការនៃមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។

ជាកិច្ចចាប់ផ្តេីមលោកប្រធានមន្ទីរពេទ្យ​ បា​នកោតសរសេីរដល់​ បុគ្គលិក​ មន្រ្តីទាំងអស់​ ដែលបានខិតខំបំពេញការងារបានល្អ​ សាមគ្គីគ្នា​ សហការគ្នាដេីម្បីបម្រេីសេវាសុខាភិបាលជូនប្រជាពលរដ្ឋ​ប្រកបដោយគុណភាព និងប្រសិទ្ធភាព ​ជាពិសេសចំពោះផ្នែកជំងឺកុមារ និងផ្នែកជំងឺទូទៅ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់អំពីការគ្រប់គ្រង និងការព្យាបាលអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាលឱ្យបានឆាប់ជាចេញទៅផ្ទះ។ មន្ត្រី​ បុគ្គលិកទាំងអស់ត្រូវមានឥរិយាបថថ្លៃថ្នូរសម្តីសំដៅសុភាពរាបសាក្នុងនាមជាមន្រ្តីបម្រេីរាស្រ្ត​ និងរៀបចំឯកសណ្ឋានរបស់ខ្លួនឱ្យបានស្អាតបាតសាកសមជាមន្ត្រីសុខាភិបាល​ គោរពវិន័យ​ គោរពពេលវេលាម៉ោងធ្វេីការ​ឱ្យបានខ្ចាប់​ខ្ចួន។

ឆ្លៀតក្នុងឱកាសនោះលោកប្រធានបានផ្សព្វផ្សាយព័ត៌មានមួយចំនួនបន្តពី​ការប្រជុំអាណត្តិនៅមន្ទីរសុខាភិបាលខេត្ត​ដល់​ បុគ្គលិក​ មន្រ្តីទាំងអស់​ ។

កម្មវិធីបន្ទាប់​ លោក​ លោកស្រីជាប្រធានផ្នែកឡេីងរាយការណ៍នូវរបាយការណ៍តាមផ្នែកនីមួយៗ​ មុនការលេីកឡេីងនូវសំនូមពរ និងដំណោះស្រាយបញ្ហាប្រឈមនានានៅតាមផ្នែក​។

ជាចុងបញ្ចប់លោកប្រធានមន្ទីរពេទ្យក៏បានផ្តាំផ្ញេីរ​ ដល់មន្ត្រីយេីងទាំងអស់ ធ្វេីការដោយសហការគ្នាល្អក្នុងផ្នែក មានភាពអត់ធ្មត់​ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ សាមគ្គីគ្នាផ្ទៃក្នុងល្អ​ និងសូមជូនពរដល់មន្រ្តី​បុគ្គលិកទាំងអស់​ជួបតែសំណាងល្អ​ សុខភាពល្អ​ រកសុីមានបាន​ សុខដុមរមនាក្នុងក្រុមគ្រួសារ​ ទទួលជោគជ័យ​គ្រប់ការងារដែលកំពុងធ្វើសព្វថ្ងៃ។

នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ...
10/08/2026

នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦

លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រគល់ម៉ាស៉ីនពិនិត្យ និងព្យាបាលដំបៅមាត់ស្បូន (Colposcopy, Thermal ablation និង LEEP) ដល់ផ្នែកសម្ភព និងរោគស្ត្រី ដើម្បីធ្វើការពិនិត្យ និងព្យាបាលជូនដល់ស្ត្រីដែលមានបញ្ហាដំបៅមាត់ស្បូន។

ការទទួលបានម៉ាស៊ីន Colposcopy, Thermal Ablation និង LEEP នាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការ៖
១.កំណត់ធ្វើរោគវិនិច្ឆ័យលើដំបៅមុនមហារីក,ដំបៅសង្ស័យមហារីកដោយ ម៉ាស៊ីន Colposcopy នឹងជួយឱ្យគ្រូពេទ្យជំនាញយើងអាចពិនិត្យមើលដំបៅមាត់ស្បូនបានច្បាស់លាស់ និងចំគោលដៅ។
២. ផ្តល់ការព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយបច្ចេកវិទ្យា Thermal Ablation (ការស្អំក្តៅ) និង LEEP (ការចៀរសាច់ដំបៅមាត់ស្បូន) នឹងអាចឱ្យយើងធ្វើការព្យាបាលដំបៅមុនមហារីកបានភ្លាមៗនៅនឹងកន្លែង ដោយមិនបាច់ធ្វើការវះកាត់ធំ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
៣. ពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយអត្រាជំងឺ និងមរណភាពដោយសារជំងឺមហារីកមាត់ស្បូននៅកម្ពុជាស្របតាមយុទ្ធសាស្ត្រសកលរបស់អង្គការសុខភាពពិភពលោកបំពេញគោលដៅ 90-70-90 នៅឆ្នាំ២០៣០។

ថ្ងៃចន្ទ​ ១២រោច​ ខែទុតិយាសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦ថ្នាក់ដឹកនាំ​ បុគ្គលិកមន្រ...
10/08/2026

ថ្ងៃចន្ទ​ ១២រោច​ ខែទុតិយាសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦

ថ្នាក់ដឹកនាំ​ បុគ្គលិកមន្រ្តីរាជការមន្ទីរពេទ្យខេត្ត​ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

នារសៀល ថ្ងៃសុក្រ ៩រោច​ ខែទុតិយាសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី៧​ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត​ ហ៊ុយ​...
07/08/2026

នារសៀល ថ្ងៃសុក្រ ៩រោច​ ខែទុតិយាសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី៧​ ខែសីហា ឆ្នាំ២០២៦

លោកវេជ្ជបណ្ឌិត​ ហ៊ុយ​ រិទ្ធី​ ប្រធានផ្នែកជំងឺទូទៅ​ បានបេីកកិច្ចប្រជុំផ្នែកជំងឺទូទៅប្រចាំខែសីហា​ ឆ្នាំ២០២៦​ ដើម្បីពិនិត្យលទ្ធផលការងារ ពង្រឹងការសហការជាក្រុម និងរៀបចំផែនការកែលម្អសេវាថែទាំអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា វេលាម៉ោង ៨:៣០ នាទីព្រឹក ក្រោមការ...
06/08/2026

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា វេលាម៉ោង ៨:៣០ នាទីព្រឹក ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកវេជ្ជ. ជា ច័ន្ទសូរិយា ប្រធានផ្នែកសម្ភព និងរោគស្ត្រី

នៅសាលប្រជ៉ំផ្នែកសម្ភព និងរោគស្ត្រី មានបទបង្ហាញដោយកញ្ញាវេជ្ជ. ង៉ែត រ៉ាឌី ជូនដល់វេជ្ជបណ្ឌិត បុគ្គលិកឆ្មប និង និស្សិតកម្មសិក្សា ជាវេជ្ជបណ្ឌិត និងឆ្មប ក្រោមប្រធានបទស្តីពី «ការពង្រឹងគុណភាពសេវា និងការថែទាំផ្ទៃពោះមុនសម្រាល ដោយប្រើប្រាស់ប្រព័ន្ធកូដពណ៌ (ANC Color Code)» ដែលជាយុទ្ធសាស្ត្រគន្លឹះមួយ ជួយដល់បុគ្គលិកសុខាភិបាលដូចខាងក្រោម៖

១.វាយតម្លៃ និងចាត់ថ្នាក់ហានិភ័យបានរហ័ស៖ ផ្អែកលើស្ថានភាពសុខភាពជាក់ស្តែងរបស់ស្ត្រីមានផ្ទៃពោះ តាមប្រព័ន្ធកូដពណ៌ បៃតង លឿង និង ក្រហម (ឧទាហរណ៍៖ កម្រិតហានិភ័យទាប ធៀបនឹងហានិភ័យខ្ពស់)។
២.ឆ្លើយតប និងបញ្ជូនបានទាន់ពេលវេលា៖ កាត់បន្ថយភាពយឺតយ៉ាវក្នុងការអន្តរាគមន៍វេជ្ជសាស្ត្រ ជាពិសេសចំពោះករណីដែលមានផលវិបាក ឬហានិភ័យខ្ពស់។
៣.បង្កើនការតាមដានដោយយកចិត្តទុកដាក់៖ ធានាថាស្ត្រីមានផ្ទៃពោះគ្រប់រូបទទួលបានការមើលថែទាំ និងការណែនាំតាមដានដែលសមស្របទៅតាមកូដពណ៌នីមួយៗ។
៤.ពង្រឹងការអនុវត្តជាក់ស្តែង ដើរស្របតាមស្តង់ដារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

Address

National Road N 4 , Ang Serey, Rokar Thom, Chbar Mon
Kompong Speu
05020

Telephone

012767307

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital:

Shortcuts

Share