រដ្ឋបាល ខេត្តកំពង់ស្ពឺ Page

រដ្ឋបាល ខេត្តកំពង់ស្ពឺ Page This is official page of Kampongspeu Provincial Administration This is official page of Kampongspeu Administration

04/08/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

ខេត្តកំពង់ស្ពឺ រត់ដើម្បីក្តីស្រឡាញ់📅 ថ្ងៃទី9 ខែសីហា ឆ្នាំ 2026📍 ទីតាំង៖ វិមានឯករាជ្យ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ⏰ 5:30នាទ...
04/08/2026

ខេត្តកំពង់ស្ពឺ រត់ដើម្បីក្តីស្រឡាញ់
📅 ថ្ងៃទី9 ខែសីហា ឆ្នាំ 2026
📍 ទីតាំង៖ វិមានឯករាជ្យ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ
⏰ 5:30នាទី ព្រឹក

- ចុះឈ្មោះឥឡូវនេះ
https://forms.gle/zH3w4KE1oi7yHFZVA
- សម្រាប់ព័ត៌មានបន្ថែម Telegram
https://t.me/ganzbergrunforunity

សារលិខិតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជា...
03/08/2026

សារលិខិតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

03/08/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែសីហាឆ្នាំ២០២៦

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារ របស់ក្រុមហ៊ុន ជីនឌី...
02/08/2026

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារ របស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន ក្នុងខេត្តកំពង់ស្ពឺ

‎កំពង់ស្ពឺ)៖ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន (ខេមបូឌា) ឯ.ក (Jinding Air Liquefaction (Cambodia) Co., Ltd.) ដែលជាសហគ្រាសវិនិយោគដ៏ធំមកពីប្រទេសចិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងសួនឧស្សាហកម្ម ដៃគូសហការ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនដំឡើងនានា ព្រមទាំងសហការី និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

‎លោក ចេន ចុងហួយ ប្រធានក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន (ខេមបូឌា) បានសម្តែងការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារយៈពេលវែង ចំពោះការអនុវត្តគម្រោងស្នូលមួយនេះ ដែលជួយឱ្យកម្ពុជាអាចសម្រេចបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងស្រុក នូវឧស្ម័នស្នូលសំខាន់ៗ រួមមាន៖ អុកស៊ីសែនរាវ អាសូតរាវ និងអាហ្គុងរាវ ដែលជា «សរសៃឈាម» នៃឧស្សាហកម្មទំនើប និងជួយកាត់បន្ថយការនាំចូលពីបរទេស។

‎លោកបានបន្តថា គម្រោងរោងចក្រផលិតឧស្ម័ននេះ មានទុនវិនិយោគសរុបជាង ១០លានដុល្លារអាមេរិក ដែលជាគម្រោងឧស្សាហកម្មឧស្ម័នខ្នាតធំដំបូងគេបង្អស់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចអន្តរជាតិជិនឆឹង ខេត្តកំពង់ស្ពឺ។ ថវិកាវិនិយោគទាំងអស់នេះ ត្រូវបានប្រើប្រាស់សម្រាប់ការទិញដី សាងសង់រោងចក្រ ព្រមទាំងបំពាក់ឧបករណ៍បច្ចេកវិទ្យាផលិតដ៏ទំនើប និងប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ (Automatic Control System)។ មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគដ៏ធំនេះ ក្រុមហ៊ុនបានចំណាយពេលសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់លើគម្រោងនេះអស់រយៈពេល ៥ខែ ពោលគឺចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ មកម្ល៉េះ។

‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន (ខេមបូឌា) ឯ.ក ដែលបានសម្រេចចិត្តបោះទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា វត្តមានរបស់រោងចក្រផលិតឧស្ម័នឧស្សាហកម្មខ្នាតធំដំបូងគេបង្អស់នេះ មិនត្រឹមតែជួយបំពេញចន្លោះខ្វះខាតនៃការផ្គត់ផ្គង់ឧស្ម័នរាវក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ក្នុងការទាក់ទាញរោងចក្រ ឧស្សាហកម្មធុនធ្ងន់ និងទំនើបៗដទៃទៀត ឱ្យចូលមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺកាន់តែច្រើនឡើង ដោយសារតែយើងមានប្រភពផ្គត់ផ្គង់វត្ថុធាតុដើមយុទ្ធសាស្ត្រច្បាស់លាស់ និងមានតម្លៃសមរម្យ។

‎ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកំពង់ស្ពឺ ជានិច្ចកាលតែងតែបើកចំហ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះរាល់អ្នកវិនិយោគទុនទាំងឡាយ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រដ្ឋបាលខេត្តនឹងបន្តបង្កលក្ខណៈងាយស្រួល ធានានូវសន្តិសុខ សុវត្ថិភាព និងគាំទ្រផ្នែកគតិយុត្តនានា ដើម្បីឱ្យដំណើរការសាងសង់ និងការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនប្រព្រឹត្តទៅដោយរលូន ជោគជ័យ សំដៅរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាន បង្កើនចំណូលពន្ធរដ្ឋ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

អត្ថបទ៖ ស៊ាន ស៊ីម

31/07/2026

សូមបងប្អូនដែលបានចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធរួច ពុំទាន់បានប័ណ្ណ សូមទាក់ទងអាជ្ញាធរឃុំ ស្រុក

កិច្ចប្រជុំប្រចាំអឌ្ឍមាស ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រ...
31/07/2026

កិច្ចប្រជុំប្រចាំអឌ្ឍមាស ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom Meeting

កំពង់ស្ពឺ៖ នារសៀលថ្ងៃសុក្រ ២រោចខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស ដើម្បីតាមដានវឌ្ឍនភាពការងារឆបាក Online Scam ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom Meeting ដោយមានការអញ្ជើញចូលរួម ពីសំណាក់ គណៈអភិបាល នៃគណៈអភិបាលខេត្ត អភិបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធ។

កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះថ្មមួយខ្នងដល់គ្រួសារកងទ័ពជួរមុខដែលមានជីវភាពខ្វះខាតនិងទីទ័លក្រ នៅកំពង់ស្ពឺកំពង់ស្ពឺ៖ផ្ទះមួយខ្...
31/07/2026

កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះថ្មមួយខ្នងដល់គ្រួសារកងទ័ពជួរមុខដែលមានជីវភាពខ្វះខាតនិងទីទ័លក្រ នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖ផ្ទះមួយខ្នងដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនគ្រួសារកងទ័ពដែលឈរជើងនៅសមរភូមិមុខ ទិសអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលកំពុងជួបការលំបាកនិងទីទ័លក្រ។ការប្រគល់បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បាននិយាយថា លោក រ៉ា មេត្តា ជាយោធាទិសអូរស្មាច់(វគ្គ២ )នៃកងពលតូចលេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ មានប្រពន្ធឈ្មោះ មុំ ខន ជាកម្មការិនីរោងចក្រ។យោធារូបនេះមានជីវភាពទីទ័លក្រ គ្រួសារដែលមានកូនប្រុសស្រីបីនាក់ក្នុងបន្ទុក រស់នៅក្នុងខ្ទមស័ង្កសីដែលមានសភាពទ្រុឌទ្រោមខ្លាំង ក្នុងភូមិអង្គរបាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ដោយមើលឃើញនូវការលំបាកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបានសម្រេចផ្តល់ផ្ទះថ្មមួយខ្នង ដើម្បីបានរស់នៅសមរម្យ។

លើកឡើងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងបានគិតគូនិងយកចិត្តទុកដាក់ដល់គ្រួសារយុទ្ធជនដែលកំពុងឈរជើងការពារដែនអធិបតេយ្យជាតិ ដោយក្នុងនោះតែងឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងទាំងស្មារតីនិងសម្ភារៈ ធ្វើយ៉ាងណាឱ្យក្រុមគ្រួសារដែលនៅសមរភូមិក្រោយ រស់នៅបានសមរម្យនិងមានការហូបចុកគ្រប់គ្រាន់ ដោយមិនឱ្យគ្រួសារទ័ពណាម្នាក់រស់នៅមានលំបាកនោះឡើយ។លោកថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហម ដូច្នេះ សូមបងប្អូនបន្តជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែខ្វល់ខ្វាយនិងរួមសុខ រួមទុក្ខជាមួយពលរដ្ឋដោយមិនប្រកាន់និន្នាការនិងគ្រប់កាលៈទេសៈ៕

អត្ថបទ:ស៊ាន ស៊ីម
រូបភាព ឯក សៅបញ្ញា

31/07/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦

ធុរជនចិនវិនិយោគឧស្ម័នទាញចេញពីខ្យល់មុនគេនៅខេត្តកំពង់ស្ពឺ ដើម្បីបម្រើដល់វិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាលកំពង់ស្ពឺ៖ក្រុ...
30/07/2026

ធុរជនចិនវិនិយោគឧស្ម័នទាញចេញពីខ្យល់មុនគេនៅខេត្តកំពង់ស្ពឺ ដើម្បីបម្រើដល់វិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាល

កំពង់ស្ពឺ៖ក្រុមហ៊ុនJINDING AIR LIQUEFACTION (CAMBODIA)CO.,LTD បានបង្កើតរោងចក្រផលិតឧស្ម័នដែលទាញចេញពីខ្យល់មុនគេនៅខេត្តកំពង់ស្ពឺ ដែលគ្រោងសម្ពោធដាក់ឱ្យដំណើរនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ខាងមុខ នេះបើយោងតាមសម្តីរបស់Mr. Chen Zonghui នាយកក្រុមហ៊ុនក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។

លោក Chen Zonghui បានឱ្យដឹងថា ក្រុមហ៊ុនJINDING AIR LIQUEFACTION (CAMBODIA) CO., LTD គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលដាក់ទុនវិនិយោគលើឧស្ម័នអ៊ីត្រូសែន កាបូន និងអុកស៊ីសែន ដើម្បីបម្រើឱ្យវិស័យចំនួនបីគឺឧស្សាហកម្ម កសិកម្មនិងសុខាភិបាល ដែលប្រភពវត្ថុធាតុដ៏ធំសម្រាប់ទ្រទ្រង់ដល់ការផលិតគឺខ្យល់បរិយាកាសធម្មជាតិ។

លោក Chen Zonghui ថា កន្លងមកឧស្ម័នត្រូវបាននាំចូលពីប្រទេសជិតខាងដើម្បីបម្រើឱ្យវិស័យទាំងបីនេះ តែបច្ចុប្បន្នក្រោយរោងចក្រដំណើរការការនាំចូលលែងមានទៀតហើយ គឺក្រុមហ៊ុនផលិតនិងបង្កើតឧស្ម័នទ្រង់ទ្រាយធំ ដើម្បីធានាដល់ការប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ហើយនិងបន្តនាំចេញទៅកាន់ប្រទេសមួយចំនួននៅឆ្នាំបន្ទាប់ផងដែរ។

នៅក្នុងនោះជំនួបនោះដែរ នាយកក្រុមហ៊ុនJINDING AIR LIQUEFACTION (CAMBODIA) CO.,LTD ក៏បានគូសបញ្ជាក់ផងដែរថា ការជ្រើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅគឺដោយសារតែខេត្តនេះមានសក្តានុពលសំបូរបែប ទីតាំងភូមិសាស្ត្រអំណោយផលដល់ការដឹកជញ្ជូន និងមានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់បម្រើដល់ដំណើរការផលិតកម្ម ហើយពិសេសជាងនេះគឺគោលនយោបាយដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តមានលក្ខណៈល្អប្រសើរ មានសុខសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកវិនិយោគទុន។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺក៏បានសម្តែងនូវការសាទរចំពោះវត្តមានអ្នកវិនិយោគដែលសម្រេចយកខេត្តនេះជាគោលដៅ និងជឿជាក់លើការដឹកនាំរបស់រដ្ឋបាលខេត្ត ពិសេសលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតីជានាយករដ្ឋមន្ត្រី។ក្នុងនាមរដ្ឋបាលខេត្តសូមលើកទឹកចិត្តនិងចាំសម្រួលគ្រប់នីតិវិធីដល់ធុរជនទាំងអស់ ធ្វើយ៉ាងណាឱ្យដំណើរការនៃការវិនិយោគបានរលូននិងមានភាពប្រសើរឡើង។

អត្ថបទ៖ស៊ាន ស៊ីម

Address

#105
Kompong Speu

Alerts

Be the first to know and let us send you an email when រដ្ឋបាល ខេត្តកំពង់ស្ពឺ Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាល ខេត្តកំពង់ស្ពឺ Page:

Shortcuts

Share