អគ្គិសនី កំពង់ស្ពឺ

អគ្គិសនី កំពង់ស្ពឺ ផ្តល់ការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ប្រកបដោយ ស្ថេរភាព គុណភាព ប្រសិទ្ធភាព ជូនអតិថិជន

សេចក្តីជូនដំណឹង អគ្គិសនីកម្ពុជានឹងសាកល្បងផ្សព្វផ្សាយសេចក្តីជូនដំណឹងប្រចាំសប្តាហ៍តាមរយៈកម្មវិធី EDC App។
06/08/2026

សេចក្តីជូនដំណឹង អគ្គិសនីកម្ពុជានឹងសាកល្បងផ្សព្វផ្សាយសេចក្តីជូនដំណឹងប្រចាំសប្តាហ៍តាមរយៈកម្មវិធី EDC App។

សេចក្តីជូនដំណឹងស្តីពី ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើង បរិក្ខារនានា របស់អគ្គិសនីកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ...
06/08/2026

សេចក្តីជូនដំណឹងស្តីពី ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើង បរិក្ខារនានា របស់អគ្គិសនីកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូន ដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាចនឹងមាន ការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
ថ្ងៃព្រហស្បតិ៍ ០៨រោច ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
កំពង់ស្ពឺ, ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២៦

សកម្មភាពក្រុមការងារអគ្គិសនីកំពង់ស្ពឺ រួមគ្នាធ្វើថែទាំគ្រឿងបរិក្ខារអគ្គិសនី និងកាប់សម្អាតដើមឈើ នៅតាមគន្លងខ្សែបញ្ជូន-ចែកចា...
05/08/2026

សកម្មភាពក្រុមការងារអគ្គិសនីកំពង់ស្ពឺ រួមគ្នាធ្វើថែទាំគ្រឿងបរិក្ខារអគ្គិសនី និងកាប់សម្អាតដើមឈើ នៅតាមគន្លងខ្សែបញ្ជូន-ចែកចាយតង់ស្យុងមធ្យម (22KV) ដើម្បីរក្សាស្ថិរភាពផ្គត់ផ្គង់ចរន្តអគ្គិសនីឱ្យកាន់តែល្អប្រសើរឡើង ស្ថិតនៅ៖ ភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ និងភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សូមអរគុណ
ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
កំពង់ស្ពឺ, ថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២៦

សកម្មភាពក្រុមការងារអគ្គិសនីកំពង់ស្ពឺ ធ្វើការថែទាំ និងផ្លាស់ប្ដូរគ្រឿងបរិក្ខារអគ្គិសនី  នៅតាមគន្លងខ្សែបញ្ជូន-ចែកចាយតង់ស្យ...
05/08/2026

សកម្មភាពក្រុមការងារអគ្គិសនីកំពង់ស្ពឺ ធ្វើការថែទាំ និងផ្លាស់ប្ដូរគ្រឿងបរិក្ខារអគ្គិសនី នៅតាមគន្លងខ្សែបញ្ជូន-ចែកចាយតង់ស្យុងមធ្យម (22KV) ដើម្បីរក្សាស្ថិរភាពផ្គត់ផ្គង់ចរន្តអគ្គិសនីឱ្យកាន់តែល្អប្រសើរឡើង ស្ថិតនៅ៖ ភូមិចំការដូង និងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សូមអរគុណ
ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
កំពង់ស្ពឺ, ថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២៦

អគ្គិសនីកំពង់ស្ពឺ ៖ នៅថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកខ្លូត ក...
04/08/2026

អគ្គិសនីកំពង់ស្ពឺ ៖ នៅថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកខ្លូត កេត្យា ប្រធានអគ្គិសនីកំពង់ស្ពឺ និងលោកអនុប្រធានទទួលបន្ទុកទាំងពីរ ព្រមទាំងបណ្តាផ្នែកពាក់ព័ន្ធ បានចូលរួមប្រជុំជាមួយគណៈប្រតិភូអធិការកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ដល់អនុសាសន៍កែលម្អលើចំណុចខ្វះខាត ក្នុង ការគ្រប់គ្រងអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ ស្ថានភាពអាជីវកម្ម សេវាកម្ម និងកាតព្វកិច្ចត្រូវបង់ចំណូលចូលថវិការដ្ឋ ក្នុងការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ។

សូមអរគុណ!

សកម្មភាពក្រុមការងារអគ្គិសនីកំពង់ស្ពឺ ធ្វើការផ្លាស់ប្ដូរនាឡិកាស្ទង់ចាស់ៗប្រភេទអេឡិចត្រូមេកានិច និងជំនួសដោយនាឡិកាស្ទង់ថ្មី...
03/08/2026

សកម្មភាពក្រុមការងារអគ្គិសនីកំពង់ស្ពឺ ធ្វើការផ្លាស់ប្ដូរនាឡិកាស្ទង់ចាស់ៗប្រភេទអេឡិចត្រូមេកានិច និងជំនួសដោយនាឡិកាស្ទង់ថ្មីប្រភេទអេឡិចត្រូនិច(EDMI) ស្ថិតនៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ , ភូមិស្រែថ្នល់ និង ភូមិរំលោង សង្កាត់កណ្ដោល ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សូមអរគុណ
ថ្ងៃចន្ទ ០៥រោចខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០
កំពង់ស្ពឺ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦

03/08/2026

អតិថិជនរបស់អគ្គិសនីកម្ពុជាទូទាំងប្រទេស អាចទទួលបានព័ត៌មាន វិក្កយបត្រអគ្គិសនីដែលបានបង្កើត ការផុតកំណត់លើវិក្កយបត្រ និងវិក្កយបត្រដែលបានទូទាត់រួចបានយ៉ាងឆាប់រហ័ស តាមរយៈកម្មវិធី EDC App ។
របៀបចុះឈ្មោះប្រើប្រាស់កម្មវិធី EDC APP
ទាញយកកម្មវិធី EDC APP ឥឡូវនេះ ៖ http://onelink.to/27gzz4

ព័ត៌មានបន្ថែម៖ករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយអគ្គិសនីទី៧៤ (GS74-F15) មូលហេតុ បណ្តាលមកពីមានសត្វសារិកាកែវ(ឆក់) ជាប់ខ្សែ...
03/08/2026

ព័ត៌មានបន្ថែម៖ករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយអគ្គិសនីទី៧៤ (GS74-F15) មូលហេតុ បណ្តាលមកពីមានសត្វសារិកាកែវ(ឆក់) ជាប់ខ្សែប៉ះនឹងដែករបា លើខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងមធ្យម ២២ គីឡូវ៉ុល ស្ថិតនៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)ឃុំទំព័រមាស ស្រុកសំរោងទង, (២)ឃុំយាអង្គ ឃុំទ័ពមាន ស្រុកថ្ពង, (៣)ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុលរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៩:៣០នាទីព្រឹក។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ
ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
កំពង់ស្ពឺ, ថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២៦

03/08/2026

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៣៤នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយអគ្គិសនីទី៧៤ (GS74-F15) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ (១)ឃុំទំព័រមាស ស្រុកសំរោងទង, (២)ឃុំយាអង្គ ឃុំទ័ពមាន ស្រុកថ្ពង, (៣)ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ

សេចក្តីជូនដំណឹងស្តីពី ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើង បរិក្ខារនានា របស់អគ្គិសនីកំពង់ស្ពឺ នៅថ្ងៃទី  ០២-០៣ ខែ សីហា...
30/07/2026

សេចក្តីជូនដំណឹងស្តីពី ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើង បរិក្ខារនានា របស់អគ្គិសនីកំពង់ស្ពឺ នៅថ្ងៃទី ០២-០៣ ខែ សីហា ឆ្នាំ ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូន ដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាចនឹងមាន ការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
ថ្ងៃព្រហស្បតិ៍ ០២រោច ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
កំពង់ស្ពឺ, ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៦

Address

National Road 4
Kompong Speu
5251

Alerts

Be the first to know and let us send you an email when អគ្គិសនី កំពង់ស្ពឺ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share