13/05/2026
មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដកំពត បានបើកវគ្គបណ្ដុះបណ្ដាលលើកទី ៣ ស្ដីពី ការផ្ទេរព័ត៌មានដោយប្រើទម្រង់ ISBAR (I: Identify, S: Situation, B: Background, A: Assessments, R: Recommendation) និង ភាពត្រឹមត្រូវទាំង៧ នៃការផ្ដល់ឱសថ ដល់បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ដើម្បីពង្រឹងគុណភាពនៃការព្យាបាល និង ថែទាំ ។