03/08/2026
បើទោះបីជាមានភ្លៀងធ្លាក់តែយុទ្ធនាការនៃភាពស្អាតនៅតែបន្តអនុវត្តជាប្រចាំ នៅតាមបណ្តាសាលារៀន វត្តអារាម តាមដងផ្លូវ និងទីសាធារណៈ។
មន្ទីរបរិស្ថានខេត្តកំពតសូមអរព្រះគុណ និងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដែលតែងតែចូលរួមការងារសម្អាតអនាម័យបរិស្ថានជាប្រចាំ ដើម្បីលំនៅដ្ឋានយើងស្អាត សាលារៀនយើងស្អាត ផ្លូវយើងគ្មានសំរាម៕
#មន្ទីរបរិស្ថានខេត្តកំពត
#សូមចូលរួមសម្អាតអនាម័យបរិស្ថានទាំងអស់
#ទម្លាប់ស្អាតនាំមកនៅសុខភាពល្អនិងសោភ័ណភាពស្អាត