មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត-defkp

  • Home
  • Cambodia
  • Krong Kampot
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត-defkp

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត-defkp មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត (DEF-KP)
Department of economy and finance Kampot province

នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែ សីហា គ.ស២០២៦នៅសាលប្រជុំមន្ទីរសេដ្ឋ...
12/08/2026

នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែ សីហា គ.ស២០២៦
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ក្រុមការងារគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ)នៃក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានរៀបចំកិច្ចប្រជុំពិភាក្សា និងសម្រាប់ការរៀបចំក្របខ័ណ្ឌវាយតម្លៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ប្រមូលធាតុចូល របស់រដ្ឋបាលរាជធានី-ខេត្ត​ក្រោមអធិបតីភាព ឯកឧត្ដម សេន សាប៊ីល អភិបាលរងនៃគណៈអភិបាលខេត្ត អមដោយលោក អាន ម៉ារ៉ាដា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត និងលោក អ៊ូច សោភ័ណ មន្រ្តីជំនាញជាន់ខ្ពស់ផ្នែកត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​និងសហការី​ និងលោក​ លោកស្រីតំណាងរតនាគារខេត្ត​ សាខាពន្ធដារខេត្ត​ និងមន្ត្រីជំនាញ​នៃរដ្ឋបាលខេត្ត​កំពត ព្រមទាំងមន្រ្តី​នៃរដ្ឋបាលក្រុងកំពត​ និងរដ្ឋបាលស្រុកកំពង់ត្រាច​ និងលោក​ លោកស្រី​ ស្មៀនឃុំ​ សង្កាត់​ មួយចំនួន​ នៃរដ្ឋបាលក្រុងកំពត​ និងស្រុកកំពង់ត្រាច។

នាព្រឹកថ្ងៃពុធ​ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែ​សីហា​ គ.ស២០២៦  នៅសាលប្រជុំមន្ទីរសេដ...
05/08/2026

នាព្រឹកថ្ងៃពុធ​ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែ​សីហា​ គ.ស២០២៦
នៅសាលប្រជុំមន្ទីរសេដ្ឋកិ​ច្ច និងហិរញ្ញវត្ថុខេត្តកំពត វិទ្យា
ស្ថានសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញ
វត្ថុ​បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការបំពេញទិន្នន័យគោល
របស់មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៦និង
តម្រូវការបណ្តុះបណ្តាល និងវិក្រឹតការឆ្នាំព​២០២៧​ ដល់រដ្ឋបាលក្រុង​ ស្រុក ក្រោមអធិបតីភាពឯកឧត្ដម​ សេន សាប៊ីល​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងលោក​ អៀង​ សុភ័ក្រ្ត នាយករងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។

នាព្រឹកថ្ងៃពុធ​ ៨កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២​ ខែ​កក្កដា គ.ស២០២៦ ក្រោមការដឹកនាំរបស...
22/07/2026

នាព្រឹកថ្ងៃពុធ​ ៨កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២​ ខែ​កក្កដា គ.ស២០២៦
ក្រោមការដឹកនាំរបស់លោក អាន ម៉ារ៉ាដា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានដឹកនាំកិច្ចប្រជុំ​ ពិនិត្យតាមដានវឌ្ឍនភាពការរៀបចំធ្វេីបណ្ណកម្មសិទ្ធិដីរដ្ឋ​ ដែលមិនទាន់មានបណ្ណកម្មសិទ្ធិ​ ស្ថិតក្រោមការកាន់កាប់​ររបស់ខ្លួននៅក្នុងមូលដ្ឋានស្រុកបន្ទាយមាសខេត្តកំពត​ ដោយមានការចូលរួមពី​ លោកអភិបាលរងស្រុក​ តំណាងស្នងការនគរបាលខេត្ត​ តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​ តំណាងការិយាល័យអប់រំស្រុក​ លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក​ លោកមេឃុំ​ និងបានប្រគល់កុំព្យូទ័រ Laptop ចំនួន៣គ្រឿង​ ជូនរដ្ឋបាលឃុំបន្ទាយមាសខាងកេីត​ រដ្ឋបាលឃុំសំរោងលេី​ និងរដ្ឋបាលឃុំសំរោងក្រោម ស្ថិតនៅរដ្ឋបាលស្រុកបន្ទាយមាស។

នាព្រឹកថ្ងៃពុធ១កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ខែ​ កក្កដា ឆ្នាំ២០២៦ក្រោមការដឹកនាំរបស់ល...
15/07/2026

នាព្រឹកថ្ងៃពុធ១កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ខែ​ កក្កដា ឆ្នាំ២០២៦
ក្រោមការដឹកនាំរបស់លោក អាន ម៉ារ៉ាដា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានដឹកនាំកិច្ចប្រជុំ​ ពិនិត្យករណីស្នេីសុំវិនិយោគផ្សារទូកមាស​ ស្ថិតនៅភូមិ​ក្រឡាខាងលិច​ ឃុំទូកមាសខាងលិច​ ស្រុកបន្ទាយមាស​ ខេត្តកំពតដោយមានការចូលរួមពី​ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ​ តំណាងរដ្ឋបាលខេត្ត​ លោកអភិបាលរងស្រុក​ លោកប្រធានភូមិបាល​ស្រុក​ និងអ្នកវិនិយោគផ្សារទូកមាស​
ស្ថិតនៅសាលាស្រុកបន្ទាយមាស

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​  ខែកក្កដា គ.ស.២០២៦​  មន្រ្តីការិយាល័យ...
03/07/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​ ខែកក្កដា គ.ស.២០២៦​
មន្រ្តីការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្នាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានចូលរួមសិក្ខាសាលាស្តីពី “ការតម្រង់ទិសលេីការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ រាជធានី​ ខេត្ត”ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក ចន្ថា​ អគ្គលេខាធិការ។ សិក្ខាសាលានេះ​ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​, លោក លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ។​
នៅខេត្តព្រះសីហនុ

នាព្រឹកថ្ងៃព្រហស្បត្តិ៍​៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២​ ខែ​ កក្កដា ឆ្នាំ២០២៦ក្រោមការដឹក...
02/07/2026

នាព្រឹកថ្ងៃព្រហស្បត្តិ៍​៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២​ ខែ​ កក្កដា ឆ្នាំ២០២៦
ក្រោមការដឹកនាំរបស់លោក អាន ម៉ារ៉ាដា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានដឹកនាំកិច្ចប្រជុំការរៀបចំជំរុញតាមដានវឌ្ឍនភាពការដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរួច តែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដែលស្ថិតក្រោមការកាន់កាប់ ក្នុងមូលដ្ឋានស្រុកជុំគិរី ដោយមានការចូលរួមពីលោកអភិបាលរងស្រុក តំណាងស្នងការនគរបាលខេត្ត តំណាងមន្ទីរកសិកម្ម តំណាងការិយាល័យអប់រំស្រុក និងប្រគល់កុំព្យូទ័រ១គ្រឿងជូនរដ្ឋបាលឃុំស្រែចែង​ ។
នៅរដ្ឋបាលសាលាស្រុកជុំគិរី

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជា...
18/06/2026

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់​ ៩០ យាងចូល ៩១ ព្រះវស្សា ។
សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយបង្គំជូនពរ សូមបួងសួងដល់ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និង វត្ថុស័ក្តិសិទ្ធក្នុងលោក ប្រទានពរជ័យសិរីមង្គលដល់ព្រះអង្គ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និង ជាសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តជានិច្ចនិរន្តរ៍ ។

នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦លោក អាន ម៉ារ៉ាដា ប្រធ...
12/06/2026

នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
លោក អាន ម៉ារ៉ាដា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត បានអញ្ជេីញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នាព្រឹកថ្ងៃចន្ទ៨រោច​ ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា​ ​ឆ្នាំ២០២៦ មន្រ្តីមន្ទីរសេដ្ឋកិច្ច​ ...
08/06/2026

នាព្រឹកថ្ងៃចន្ទ៨រោច​ ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា​ ​ឆ្នាំ២០២៦

មន្រ្តីមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពត​ បានចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត​ លេីការពិនិត្យ​ និងផ្តល់យោបល់​លើការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុកម្មាធិការ វិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ)​ នៅខេត្តព្រះសីហនុ

សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហាររូបករណ៍ចំនួន ០២ កន្លែង ដល់សិស្ស និស្សិត ក្នុងខេត្តកំពត ចូលសិក្សានៅសាកលវិទ្យាល័យគៀនយ៉ា...
28/05/2026

សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហាររូបករណ៍ចំនួន ០២ កន្លែង ដល់សិស្ស និស្សិត ក្នុងខេត្តកំពត ចូលសិក្សានៅសាកលវិទ្យាល័យគៀនយ៉ាង ខេត្តអានយ៉ាង ប្រទេសវៀតណាម

Address

Kampot Province
Krong Kampot
070801

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Alerts

Be the first to know and let us send you an email when មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត-defkp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត-defkp:

Shortcuts

Share