ការិ.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខេត្តកំពត

  • Home
  • Cambodia
  • Krong Kampot
  • ការិ.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខេត្តកំពត

ការិ.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខេត្តកំពត the Office of the Khmer Nationality Identity Card of the Kampot Provincial Commissioner

27/07/2026
26/07/2026
23/07/2026
ខេត្តកំពត៖ ដោយមានការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តកំពត លោកតែងតែយកចិត្តទុ...
23/07/2026

ខេត្តកំពត៖ ដោយមានការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តកំពត លោកតែងតែយកចិត្តទុកដាក់ដឹកនាំបញ្ជាកិច្ចប្រតិបត្តិការលើគ្រប់ជំនាញជាក់ស្តែងទៅលើជំនាញការងារអត្តសញ្ញាណបណ្ណលោកតែងតែចុះត្រួតពិនិត្យរាល់សកម្មភាពការងាររបស់មន្ត្រីក្រោមឱវាទដែលជាហេតុនាំឲ្យ អង្គភាពស្នងការនគរបាលខេត្តកំពត តែងតែទទួលបានលទ្ធផលជាវិជ្ជមានគ្រប់សកម្មភាពជំនាញទាំងអស់ដូចជា ទៅលើជំនាញការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ក្រុមការងារយើងតែងតែសម្រេចបានលទ្ធផលតាមផែនការរបស់ថ្នាក់ដឹកនាំដែលបានដាក់ចុះដូចជាថ្មីៗនេះ មានផែនការថ្មីមួយដែលមិនធ្លាប់មានពោលគឺ ថ្នាក់ដឹកនាំបានចេញអនុក្រឹត ក៏ដូចជាប្រកាសអោយកម្លាំងជំនាញយើងចុះបញ្ជីធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋចំណាកស្រុកជាលទ្ធផល អង្គភាពយើងបានអនុវត្តន៍ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៦យើងបានទទួលសន្លឹកអត្តសញ្ញាណបណ្ណដែលប្រជាពលរដ្ឋចំណាកស្រុកទាំងអស់បានចំនួន ៣២ សន្លឹក ហើយកំពុងចែកជូនដល់ដៃសមីខ្លួន ហើយក្រុមការងារយើងបន្តអនុវត្តន៍រហូតមានបទបញ្ជាថ្មី សូមអរគុណ។

អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត៖ នៅថ្ងៃ អាទិត្យ ០៦ រោច ខែ បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ០៥ ខែកក្កដ...
05/07/2026

អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត៖ នៅថ្ងៃ អាទិត្យ ០៦ រោច ខែ បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានសហការជាមួយកម្លាំងជំនាញខាងអធិការដ្ឋាននគរបាលស្រុកឈូក បានថតនឹងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនបងប្អូនសិស្សានុសិស្ស នឹងបងប្អូនប្រជាពលរដ្ឋដែលហួសសុពលភាព នៅទីតាំងសាលាអនុវិទ្យាល័យក្រាំងស្នាយ ហើយនឹងបន្តចុះតាមសាលាឃុំសាលានៅថ្ងៃបន្តៗទៀត រហូតមានបទបញ្ជាថ្មីពីលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត។

04/07/2026
04/07/2026
ដំណឹងថ្មី ដោយយោងតាមសេចក្តីណែនាំលេខ ២៥៤៥ សជណ ចុះថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៦របស់ក្រសួងមហាផ្ទៃ នឹងយោងតាមកិច្ចប្រជុំថ្ងៃទី០១ ...
03/07/2026

ដំណឹងថ្មី ដោយយោងតាមសេចក្តីណែនាំលេខ ២៥៤៥ សជណ ចុះថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៦របស់ក្រសួងមហាផ្ទៃ នឹងយោងតាមកិច្ចប្រជុំថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៦របស់អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពតមានកិត្តិយសសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកមានទីលំនៅ នៅខេត្តកំពតនឹងអ្នកចំណាកស្រុកមកពីខេត្តក្រុងផ្សេងៗ អាចអញ្ជើញមកចុះបញ្ជីបំពេញបែបបទ បន្តសុពលភាពនូវរាល់សន្លឹកអត្តសញ្ញាណបណ្ណដែលហួសសុពលភាពឬនៅសល់១៨០ថ្ងៃនឹងអ្នកដែលមានអាយុ១៥ឆ្នាំឡើងទៅ នៅស្នងការដ្ឋាននគរបាលខេត្តកំពតនឹងតាមរថយន្តចល័តដែលមានកាលបរិច្ឆេទជម្រាបជូនតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពតនឹងផេកការិអត្តសញ្ញាណបណ្ណខេត្តកំពត ជាក់ស្តែងនៅថ្ងៃ អាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ ២០២៦ រថយន្តចល័តរបស់ក្រុមការងារជំនាញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរខេត្តកំពតនឹងចុះចល័តទៅទីតាំងសាលាអនុវិទ្យាល័យក្រាំងស្នាយ ស្ថិតក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។
ដូច្នេះសូមបងប្អូនអញ្ជើញទៅរកសេវាផ្តល់អត្តសញ្ញាណបណ្ណជាមួយមន្ត្រីជំនាញរបស់យើងតាមពេលវេលានឹងម៉ោងរដ្ឋបាល
»លក្ខខណ្ឌ និងឯកសារភ្ជាប់:
១. សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
ត្រូវភ្ជាប់មកជាមួយនូវ៖
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។
-ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ)។
២. សម្រាប់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ហើយអស់សុពលភាព ឬនៅសល់សុពលភាពតិចជាង ១៨០ ថ្ងៃ
ត្រូវភ្ជាប់មកជាមួយនូវ៖
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬនៅសល់សុពលភាពតិចជាង ១៨០ ថ្ងៃ។
-ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋានអចិន្ត្រៃយ៍ថ្មី ត្រូវភ្ជាប់ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ) នៃលំនៅឋានថ្មី។
៣. សម្រាប់ការស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយសារបាត់បង់ ឬខូចខាត
-ករណីបាត់បង់ ត្រូវភ្ជាប់ពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន បញ្ជាក់អំពីការបាត់បង់។
-ករណីខូចខាត ត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលខូចខាតនោះមកភ្ជាប់ជាមួយ។

បញ្ជាក់ចំពោះប្រជាពលរដ្ឋចំណាកស្រុកមិនចាំបាច់មានលិខិតផ្លាស់ទីលំនៅក្រុមការងារយើងខ្ញុំក៏អាចបន្តសុពលភាពជូនបានដែរ។
សូមអរគុណ

ក្រុមការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្រុកទឹកឈូ បានចុះចល័តថត និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីជូនប...
21/06/2026

ក្រុមការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្រុកទឹកឈូ បានចុះចល័តថត និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីជូនប្រជាពលរដ្ឋដែលមានអាយុ ១៥ នឹងអត្តសញ្ញាណបណ្ណអស់សុពលភាព នៅថ្ងៃ ចន្ទ ០៨ កើត ខែ បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យ ព្រះនរោត្តមរណឫទ្ធិ ស្ថិតក្នុង ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ (រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ល។)

ឯកសារយោងសម្រាប់ស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង៖
១- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់សំបុត្រកំណើត និង
២- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។
៣- ប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា (ត្រូវភ្ជាប់ឯកសារបន្ថែម)៖ ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។ ករណីលាចាកសិក្ខាបទ សាមីខ្លួនត្រូវស្នើសុំប្តូរទិន្នន័យនៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមានរូបថត និងអាសយដ្ឋាន៕
បានថតនឹងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នឹងហួសសុពលភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមឃុំ ហើយនឹងបន្តចុះតាមឃុំនានានៅថ្ងៃបន្តៗទៀត រហូតមានបទបញ្ជាថ្មីពីលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត។

Address

Krong Kampot

Telephone

+85512801818

Website

Alerts

Be the first to know and let us send you an email when ការិ.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខេត្តកំពត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share