24/08/2026
ដោយបានការយកចិត្តទុកដាក់និងសុខទុក្ខ បងប្អូនប្រជាពលរដ្ឋយើង លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត..
កំពត: ថ្ងៃចន្ទ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្តកំពត បាន នាំយក មឈូសលើកទី ២៤៦ និងអង្ករចំនួន ៧៥ គីឡូក្រាម ទឹកបរិសុទ្ធ ៥ កេះ មី ៤ កេះ និងថវិកាចំនួន ២០០.០០០៛ ដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តនិងលោកស្រី ដើម្បីចូលរួមរំលែកមរណ:ទុក្ខដ៏ក្រៀមក្រំនេះ ប្រគល់ជូនក្រុមគ្រួសារសព លោកស្រី សោ ដា ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។ បានទទួលមរណ:ភាព នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ១៤ និង ០០ នាទី ដោយរោគាពាធ។