មន្ទីររ៉ែ និងថាមពល ខេត្តកោះកុង

មន្ទីររ៉ែ និងថាមពល ខេត្តកោះកុង សូមស្វាគមន៏

ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ខ្លឹម យុនវិសិដ្ឋ ប្រធានម...
03/08/2026

ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានដឹកនាំមន្ត្រីនៃការិយាល័យធនធានរ៉ែ ចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងដំណើរការធ្វើអាជីវកម្មគ្រួស ក្រាវែល និងខ្សាច់នៅតាមដងទន្លេ ព្រែក ស្ទឹង អូរ សមុទ្រ និងខ្សាច់បក របស់ក្រុមហ៊ុន/សហគ្រាស ទូទាំងប្រទេស តាមរយៈប្រព័ន្ធអនឡាន(ZOOM) នៅសាលប្រជុំមន្ទីរ។

Page មន្ទីររ៉ែនិងថាមពលខេត្តកោះកុង
https://www.facebook.com/profile.php?id=100062232226565...
Page ក្រសួងរ៉ែនិងថាមពល
https://www.facebook.com/MMECambodia
Channel ក្រសួងរ៉ែនិងថាមពល
https://t.me/mmecambodiatelegram


#អរគុណសន្តិភាព

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមចុះពិនិត្យទីតាំងស្នើសុំបូម...
29/07/2026

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមចុះពិនិត្យទីតាំងស្នើសុំបូមខ្សាច់ដើម្បីចាក់បំពេញនៅរមណីយដ្ឋានអេកូទេសចរណ៍កម្សាន្ត កោះទទឹងរីសត ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមការដឹកនាំ លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត។

Page មន្ទីររ៉ែនិងថាមពលខេត្តកោះកុង
https://www.facebook.com/profile.php?id=100062232226565...
Page ក្រសួងរ៉ែនិងថាមពល
https://www.facebook.com/MMECambodia
Channel ក្រសួងរ៉ែនិងថាមពល
https://t.me/mmecambodiatelegram


#អរគុណសន្តិភាព

សេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលនៃការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេង និងឧស្ម័នឥន្ធនៈថ្មី
29/07/2026

សេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលនៃការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេង និងឧស្ម័នឥន្ធនៈថ្មី

សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
29/07/2026

សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី លឹម ច័ន្ទសុផា ប្...
27/07/2026

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី លឹម ច័ន្ទសុផា ប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានចូលរួមបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តឆ្នាំ២០២៦ និងផ្សព្វផ្សាយសេចក្តីសម្រេចផែនការសកម្មភាពរបស់គណៈចលនាស្ត្រី នៃគណៈចលនាមហាជន ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ២០២៧ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តាមរយៈប្រព័ន្ធអនឡាន (ZOOM)

Page មន្ទីររ៉ែនិងថាមពលខេត្តកោះកុង
https://www.facebook.com/profile.php?id=100062232226565...
Page ក្រសួងរ៉ែនិងថាមពល
https://www.facebook.com/MMECambodia
Channel ក្រសួងរ៉ែនិងថាមពល
https://t.me/mmecambodiatelegram


#អរគុណសន្តិភាព

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងពីសំណាក់ ល...
27/07/2026

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងពីសំណាក់ លោកប្រធានមន្ទីរ លោក គិរី វុធ អនុប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមទិវា កម្ពុជាស្អាត ខ្មែរធ្វើបាន ដែលបានចុះផ្សព្វផ្សាយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង

Page មន្ទីររ៉ែនិងថាមពលខេត្តកោះកុង
https://www.facebook.com/profile.php?id=100062232226565...
Page ក្រសួងរ៉ែនិងថាមពល
https://www.facebook.com/MMECambodia
Channel ក្រសួងរ៉ែនិងថាមពល
https://t.me/mmecambodiatelegram


#អរគុណសន្តិភាព

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក លឿង សុភាវិសិដ្ឋ...
27/07/2026

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក លឿង សុភាវិសិដ្ឋ ប្រធានការិយាល័យបុគ្គលិក និងរដ្ឋបាល នៃមន្ទីររ៉ែ និងថាមពលខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី៤ ឆ្នាំ២០២៦

Page មន្ទីររ៉ែនិងថាមពលខេត្តកោះកុង
https://www.facebook.com/profile.php?id=100062232226565...
Page ក្រសួងរ៉ែនិងថាមពល
https://www.facebook.com/MMECambodia
Channel ក្រសួងរ៉ែនិងថាមពល
https://t.me/mmecambodiatelegram


#អរគុណសន្តិភាព

ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ខ្លឹម យុនវិសិដ្ឋ ប្រធា...
22/07/2026

ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងផ្តល់យោបល់លើសំណើសុំធ្វើប្រតិបត្តិការបូមខ្សាច់(សុំប្តូរពេលវេលាប្រតិបត្តិការបូម) របស់ក្រុមហ៊ុន ខេធើលីស ម៉ារីន អេន វីសយ៍ (ខេមបូឌា)ឯ.ក ដែលដឹកនាំកិច្ចប្រជុំដោយ លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាង លោកជំទាវ អភិបាលខេត្ត ប្រព្រឹត្តទៅនៅសាលប្រជុំ(ក)សាលាខេត្តកោះកុង ។

Page មន្ទីររ៉ែនិងថាមពលខេត្តកោះកុង
https://www.facebook.com/profile.php?id=100062232226565...
Page ក្រសួងរ៉ែនិងថាមពល
https://www.facebook.com/MMECambodia
Channel ក្រសួងរ៉ែនិងថាមពល
https://t.me/mmecambodiatelegram


#អរគុណសន្តិភាព

សូមជម្រាបជូនដំណឹងទៅដល់ប្រជាពលរដ្ឋ រស់នៅក្នុងទីរួមខេត្តកោះកុង ជ្រាបថា ស្នាក់ការអគ្គិសនីកោះកុង នឹងធ្វើការផ្អាកការផ្គត់ផ្គង...
21/07/2026

សូមជម្រាបជូនដំណឹងទៅដល់ប្រជាពលរដ្ឋ រស់នៅក្នុងទីរួមខេត្តកោះកុង ជ្រាបថា ស្នាក់ការអគ្គិសនីកោះកុង នឹងធ្វើការផ្អាកការផ្គត់ផ្គង់អគ្គិសនី ជាបណ្តោះអាសន្ន ដើម្បីធ្វើការផ្លាស់ប្តូរទីតាំងបង្គោលភ្លើង ដែលស្ថិតនៅមុខអគាររតនាគារខេត្តកោះកុង នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ចាប់ផ្តើមពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលរស់នៅក្នុងទីរួមខេត្តកោះកុង ជ្រាបជាព័ត៌មាន សូមអរគុណ

លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផល នៃការអនុវត្តការងារឆមាសទី១ និ...
18/07/2026

លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផល នៃការអនុវត្តការងារឆមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានរ៉ែ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអគ្គនាយកដ្ឋានប្រេងកាត។

Page មន្ទីររ៉ែនិងថាមពលខេត្តកោះកុង
https://www.facebook.com/profile.php?id=100062232226565...
Page ក្រសួងរ៉ែនិងថាមពល
https://www.facebook.com/MMECambodia
Channel ក្រសួងរ៉ែនិងថាមពល
https://t.me/mmecambodiatelegram


#អរគុណសន្តិភាព

Address

4 Village Dongtong Commune Khemrakphomen Distric Koh Kong Provmince
Krong Koh Kong
035

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855317775721

Alerts

Be the first to know and let us send you an email when មន្ទីររ៉ែ និងថាមពល ខេត្តកោះកុង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីររ៉ែ និងថាមពល ខេត្តកោះកុង:

Shortcuts

Share