31/08/2026
យាយមិនចេះអក្សរ តែយាយចង់មើលសៀវភៅ.................📝📝📝📝.......................
ជំនួសឱ្យការមើលទូរស័ព្ទលោកយាយមិនចេះអានអក្សរបើកទស្សនាវដ្ដីបកចុះបកឡើងមើលរូបភាពនិងអក្សរល្អិតស្មិញដែលខ្លួនមិនអាចអានបាន។ កើតក្នុងសម័យសង្គ្រាមនិងវាលពិឃាត រស់ព្រាត់ម្ដាយឪពុក។ លុះផុតសង្គ្រាម (ពីក្មេង)ត្រូវរស់ឃ្វាលគោក្របី ពេញវ័យលក់ដូរបន្តិចបន្តួចចិញ្ចឹមខ្លួន ចាស់បន្តិចមើលថែក្មួយរហូតដល់ចៅ វ័យមើលថែក្មេងមិនកើតមានតែការអផ្សុកចូលមករួបរឹត ចង់អានតែមិនដឹងជាអក្សរអ្វី។ នេះជាឆាកជីវិត នេះជាក្ដីលំបាកមួយក្នុងចំណោមរាប់លានបញ្ហាដែលមនុស្សម្នាក់ៗជួបប្រទះ។
ចុះអ្នកចេះអានអក្សរវិញគួរតែមើលទូរស័ព្ទនៅពេលទំនេរដោយមិនខ្វល់ពីសៀវភៅឬយ៉ាងណា?
យាយផ្ដាំថា "ប្រឹងអានសៀវភៅផង ព្រោះសៀវភៅជាមិត្តស្មោះត្រង់បំផុត"