មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី

  • Home
  • Cambodia
  • Mondulkiri
  • មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី, Government Official, Mondulkiri.

ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦,August 7, 2026...   លោកស្រី...
07/08/2026

ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦,August 7, 2026...
លោកស្រី ប៊ុន ចន្ថា ប្រធានការិយាល័យសុខភាពជនបទ នៃ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចុះធ្វើបច្ចុប្បន្នភាព និងស្រង់ទិន្នន័យ បង្គន់អនាម័យគ្រួសារ នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានអ្នកចូលរួមពី អាជ្ញាធរមូលដ្ឋានសរុប ចំនួន១០នាក់ ក្នុងនោះមាន ស្ត្រីចំនួន២នាក់ ។

ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦,August 7, 2026...     លោកស្...
07/08/2026

ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦,August 7, 2026...
លោកស្រី ធា ប៊ុនធឿន អនុប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងជា សមាជិកានៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត បានចុះគាំទ្រកិច្ចប្រជុំ " បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ ក ន ក)ឃុំរយ៉ ស្រុកកោះញែក"។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកជំទាវ ខៀវ ប៊ុនលីន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តមណ្ឌលគិរី (គ.ក.ស.ក) ។
ក្នុងការចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការ គកសក ខេត្ត លោកស្រី ជិន គិមយឿន ប្រធាន គ.ក.ស.ក ស្រុកកោះញែក លោក បុិល ឌិត មេឃុំរយ៉ និងជាប្រធាន គ.ក.ន.ក ឃុំ ព្រមទាំង សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ មន្ត្រីសុខាភិបាលឃុំ មេភូមិទាំងអស់ចំណុះឱ្យឃុំ និងក្រុមការងារ គ.ក.ន.ក ឃុំជាច្រើនរូបទៀត កិច្ចប្រជុំនេះនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦,August 7, 2026...     លោក ធ...
07/08/2026

ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦,August 7, 2026...
លោក ធន សារី ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំ "ត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទនៅភាគឦសាន (NRCIP)" កិច្ចប្រជុំនេះដែរបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development និងជានាយកគម្រោង តាមប្រព័ន្ធ Zoom Meeting នៅសាលប្រជុំ របស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី។

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦,August 6, 2026...     ...
06/08/2026

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦,August 6, 2026...
លោក សួង សំណាង ប្រធានការិយាល័យផ្លូវជនបទ នៃ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និង លោក វង្ស វិសាល បានចុះអនុវត្តសកម្មភាពរាប់ ចំនួនចរាចរណ៍យានយន្ត (1/1.6/11/4) លើខ្សែផ្លូវឈ្មោះ ស្រែខ្ទុម-ស្រែព្រះ លេខ008-T1 ដែលមានប្រវែងសរុប ៨ ៧០០ម៉ែត្រ ចំនុចPK:000+100m និង PK:2000+500m ស្ថិតនៅឃុំស្រែខ្ទុម និង ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦,August 6, 2026...     ...
06/08/2026

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦,August 6, 2026...
លោក កឹង ឈាន អនុប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងកញ្ញា វណ្ណី រ៉ាត ប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច បានចូលរួមក្នុង "ពិធីសែនព្រេនសុំដីសាងសង់បង្គោលកង្ហារខ្យល់ ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណាំភុំ (ស្រែអ៊ី) ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងដោយមានការចូលរួមពីលោក អភិបាលក្រុងសែនមនោរម្យ លោក លោកស្រី តំណាងមកពី មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងលោក-លោកស្រី ជាអភិបាលរងក្រុង អាជ្ញាធរសង្កាត់រមនា តំណាងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចជាច្រើនរូបទៀត នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ការរៀបចំពិធីសែនព្រេន តាមក្បួនខ្នាត និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចនាឱកាសនេះ គឺធ្វើឡើងដើម្បីគោរពអញ្ជើញគ្រូ អារក្សអ្នកតា និងម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សាទឹកដីតំបន់នោះ មកទទួលដឹងឮ ព្រមទាំងបួងសួងសុំសេចក្តីសុខសប្បាយ ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងសុំឱ្យដំណើរការសាងសង់បង្គោលកង្ហារខ្យល់នេះ ប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ និងសុវត្ថិភាពទាំងស្រុង។
ពិធីនេះបានរៀបចំឡើង នៅទីតាំងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦,August 6, 2026....
06/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦,August 6, 2026...
លោក ធន សារី ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចូលរួមក្នុង "កិច្ចប្រជុំគណៈកម្មាធិការវិនិយោគខេត្ត ស្តីពីការពិនិត្យ និងផ្តល់យោបល់លើការចុះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) គម្រោងវិនិយោគកសិកម្មដាំដុះ និងរោងចក្រកែច្នៃកាហ្វេរបស់ក្រុមហ៊ុន គិរី ហាយលែន ហេវីថេជ ត្រេឌីង ឯ.ក នៅខេត្តមណ្ឌលគិរី" ។
កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរួបទៀត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី សាលប្រជុំសុខដុម អគារ "ក"។

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦,August 5, 2026...     លោក ធន ...
05/08/2026

ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦,August 5, 2026...
លោក ធន សារី ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចូលរួមក្នុង "កិច្ចប្រជុំត្រួតពិនិត្យករណីសុំសម្របសម្រួលលើការងាររត់ខ្សែបណ្តាញអគ្គិសនី 35KV សម្រាប់សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ទំហំ ១៤០មេហ្គាវ៉ាត់" ដែលមានទីតាំងស្ថិតនៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុងសែនមនោរម្យ តំណាងក្រុមហ៊ុន លោកនាយក ទីចាត់ការ អន្តរវិស័យ លោកស្រីចៅសង្កាត់សុខដុម និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី សាលសុខដុម អគារ "ក"។

នារសៀលថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦,August 4, 2026...   ...
04/08/2026

នារសៀលថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦,August 4, 2026...
លោក ធន សារី ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ត្រូវបានអញ្ជើញជាគណៈអធិបតីក្នុងពិធី "ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា" ដើម្បីរំលឹកនូវគុណូបការៈ និងវីរភាពដ៏ឧត្តុង្គឧត្តម នៃអតីតយុទ្ធជននិងនិវត្តន៍ជនទាំងអស់ ចំណុះឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត រួមទាំងសមាជិក សមាជិកា គណៈកម្មាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរីជាច្រើនរូបទៀត។
ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការគោរពដឹងគុណចំពោះអតីតយុទ្ធជន និវត្តជនទាំងអស់ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមបម្រើការងារនៅក្នុងបុព្វហេតុ ជាតិមាតុភូមិយើង ។
នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៤ម៉ឺនរៀល ក្នុងម្នាក់ៗ ដល់បង ប្អូន ជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសរុបចំនួន ១៥០នាក់។ ពិធីប្រារព្ធទិវានេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី សាលមិត្តភាព អគារ "ខ"៕

នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦,August 4, 2026...  ...
04/08/2026

នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦,August 4, 2026...
លោក ធន សារី ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចូលរួមក្នុង "កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី" ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ព្រមទាំងអភិបាល អភិបាលរងក្រុង ស្រុកទាំង៥ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តនេះ បានប្រព្រឹត្តទៅ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អគារ "គ"។

ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦,August 3, 2026...     លោក ធន...
03/08/2026

ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦,August 3, 2026...
លោក ធន សារី ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចូលរួមក្នុង "ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី" ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត តំណាងស្ថាប័នសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ ព្រមទាំងលោក លោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនេះបានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី សាលមិត្តភាព អាគារ"ខ" ប្រធានមន្ទីរថ្មីគឺ លោក ទឹម មុនីរតន៍ ត្រូវទទួលភារកិច្ចជំនួសលោក លឹម ចាន់សុភី ដែលត្រូវបានចូលនិវត្តន៍៕

Address

Mondulkiri

Website

Alerts

Be the first to know and let us send you an email when មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share