មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី

  • Home
  • Cambodia
  • Mondulkiri
  • មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី

មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី Welcome to PDOEMKD

វិចារណកថា ៩ដើមឈើមួយដើមៗ សុទ្ធតែមានរឿងរ៉ាវរបស់ខ្លួនគំនិតផ្តើម«ដើមឈើ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុកតាមរ...
06/08/2026

វិចារណកថា ៩
ដើមឈើមួយដើមៗ សុទ្ធតែមានរឿងរ៉ាវរបស់ខ្លួន
គំនិតផ្តើម
«ដើមឈើ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុកតាមរយៈ ឫស ក្រវ៉ាត់សាច់ឈើ មែកធាង និងម្លប់»

វិចារណកថា

សូមសាកល្បងគិតដល់ដើមឈើមួយដើមដែលអ្នកស្គាល់ច្បាស់។ ប្រហែលជាដើមឈើនៅក្បែរផ្ទះ សាលារៀន វត្តអារាម ចំការ ឬតាមដងផ្លូវក្នុងភូមិរបស់អ្នក។ អ្នកប្រហែលជាធ្លាប់ដើរឆ្លងកាត់វារាប់រយដងមកហើយ។ ប៉ុន្តែជាយូរយារណាស់មកហើយ មុនពេលអ្នកចាប់អារម្មណ៍មើលវា រឿងរ៉ាវរបស់វាបានចាប់ផ្តើមរួចស្រេចទៅហើយ។
នរណាម្នាក់អាចនឹងបានដាំវា ឬគ្រាប់ពូជរបស់វាបានធ្វើដំណើរមកដល់ទីនោះតាមរយៈខ្យល់ ទឹក ឬសត្វ។ តំណក់ទឹកភ្លៀងបានធ្វើឱ្យដីទន់។ ឫសឈើបានធ្លាក់តាមចន្លោះប្រហោងថ្ម។ ស្លឹកខ្ចីៗបានលាតសន្ធឹងឆ្ពោះទៅរកពន្លឺព្រះអាទិត្យ។ ទោះជាត្រូវឆ្លងកាត់ថ្ងៃរាំងស្ងួត ឬព្យុះភ្លៀងបក់បោកខ្លាំងយ៉ាងណាក៏ដោយ ក៏ដើមឈើនោះនៅតែបន្តលូតលាស់។
រឿងរ៉ាវរបស់ដើមឈើទាំអនេះមិនមែនជាមេរៀនសម្រាប់តែខ្លួនវាម្នាក់ឯងនោះទេ។ សត្វបក្សីអាចទុំសម្រាកលើមែករបស់វា។ សត្វល្អិតអាចស៊ីជាអាហារ ជ្រកកោន ឬបង្កើតកូនចៅនៅជុំវិញនោះ។ ផ្សិត និងសារពាង្គកាយតូចៗរស់នៅពឹងពាក់ជាមួយឫស និងស្លឹកឈើដែលជ្រុះរបស់វា។ មនុស្សអាចមកជុំគ្នាក្រោមជ្រកម្លប់របស់វា ចងចាំការសន្ទនានៅទីនោះ ឬបេះផ្លែរបស់វាយកមកបរិភោគ។ ដើមឈើមួយដើម អាចក្លាយជាផ្នែកមួយនៃជីវិតមនុស្ស និងសត្វជាច្រើន។
ដើមឈើក៏ជាអ្នកកត់ត្រានូវលក្ខខណ្ឌអាកាសធាតុផងដែរ។ ការលូតលាស់របស់វាអាចស្តែងឱ្យឃើញពីការទទួលបានទឹក ពន្លឺ របួស និងការផ្លាស់ប្តូររដូវកាល។ អ្នកវិទ្យាសាស្ត្រសិក្សាលើក្រវ៉ាត់សាច់ឈើ (របស់ដើមឈើប្រភេទខ្លះ) ដើម្បីស្វែងយល់ពីអាយុកាល និងបរិស្ថានកាលពីអតីតកាល។ ស្នាមប្រហោង ឬស្នាមរបួសលើដើម អាចបង្ហាញពីកន្លែងដែលមែកឈើធ្លាប់បាក់ ហើយដើមឈើនោះនៅតែជួសជុលខ្លួនឯង និងបន្តលូតលាស់ទៅមុខទៀត។ រូបរាងរបស់វា គឺជាកំណត់ត្រានៃការតស៊ូ និងការឆ្លើយតបទៅនឹងធម្មជាតិ។
នៅពេលដែលយើងហៅដើមឈើត្រឹមតែជា «ឈើ» គឺយើងកំពុងមើលឃើញតែទីបញ្ចប់នៃរឿងរ៉ាវរបស់វា ហើយមើលរំលងអ្វីៗផ្សេងទៀតទាំងអស់។ ឈើពិតជាមានប្រយោជន៍ និងចាំបាច់ ហើយជួនកាលដើមឈើអាចត្រូវបានកាប់ប្រមូលផលដោយការទទួលខុសត្រូវ។ ប៉ុន្តែការប្រើប្រាស់ប្រកបដោយប្រាជ្ញា ចាប់ផ្តើមចេញពីការយល់ដឹងថា ដើមឈើដែលមានជីវិតមួយដើម បានបំពេញតួនាទីជាច្រើនរួចទៅហើយ។ វាផ្តល់ម្លប់ដើម្បីជ្រក រក្សាទុកឧស្ម័នកាបូននៅពេលវាលូតលាស់ ទ្រទ្រង់ដី និងប្រព័ន្ធទឹក ព្រមទាំងផ្តល់ជម្រកដល់ភាវរស់ផ្សេងៗ។
ការរៀនសូត្រពីរឿងរ៉ាវរបស់ដើមឈើ នឹងផ្លាស់ប្តូរការប្រព្រឹត្តរបស់យើង។ យើងនឹងកាត់បន្ថយការបំបាក់មែកឈើដើម្បីភាពសប្បាយរីករាយ ឬការកោសបំផ្លាញសំបកឈើដោយគ្មានហេតុផល។ យើងនឹងកត់សម្គាល់ឃើញនៅពេលដែលកូនឈើតូចមួយត្រូវការការការពារ។ យើងយល់ថា ការជំនួសដើមឈើធំពេញវ័យមួយដើម មិនមែនលឿនដូចជាការដាំកូនឈើនោះទេ កូនឈើត្រូវការពេលវេលារាប់ឆ្នាំក្នុងការថែទាំ ដើម្បីអាចផ្តល់អត្ថប្រយោជន៍បានស្មើដើមឈើធំ។
រឿងរ៉ាវរបស់មនុស្ស និងរឿងរ៉ាវរបស់ដើមឈើជារឿយៗតែងតែប្រសព្វគ្នា។ មនុស្សនិងដើមឈើមិនមែនជារឿងពីរបែកចេញពីគ្នានោះទេ ប៉ុន្តែជាប្រវត្តិសាស្ត្រដែលរស់នៅ និងលូតលាស់ទៅជាមួយគ្នាក្នុងផ្ទះរួមនៃធម្មជាតិ។ គ្រួសារជាច្រើនចងចាំដើមឈើតាំងពីវ័យកុមារភាព។ សហគមន៍ទទួលស្គាល់ដើមឈើខ្លះជាសម្គាល់នៃតំបន់របស់ពួកគេ។ សិស្សដែលធ្លាប់ថែទាំកូនឈើតូចមួយ អាចត្រឡប់មកវិញនៅច្រើនឆ្នាំក្រោយ ហើយស្វែងរកជ្រកម្លប់នៅទីកន្លែងដែលដៃរបស់ពួកគេធ្លាប់កាន់ធុងទឹកស្រោច។
ថ្ងៃនេះ សូមជ្រើសរើសដើមឈើមួយដើម ហើយចាប់ផ្តើមស្គាល់វា។ អ្នកប្រហែលជាមិនអាចរៀនសូត្រពីប្រវត្តិទាំងមូលរបស់វាបានទេ ប៉ុន្តែការយកចិត្តទុកដាក់របស់អ្នក នឹងធ្វើឱ្យអ្នកក្លាយជាផ្នែកមួយនៃជំពូកបន្ទាប់នៃរឿងរ៉ាវរបស់វា។ សូមឱ្យជំពូកនោះពោរពេញដោយការគោរព។ នៅពេលអ្នកចាប់ផ្តើមស្គាល់ និងពាក់ព័ន្ធជាមួយដើមឈើមួយដើម សូមជ្រើសរើសធ្វើជាផ្នែកមួយនៃរឿងរ៉ាវដែលការពារ និងឱ្យតម្លៃវា មិនមែនជាផ្នែកដែលបំផ្លាញវានោះឡើយ។
ការពិចារណាតាមបែបព្រះពុទ្ធសាសនា
កតញ្ញូកតវេទិតាធម៌ (ចិត្តដឹងគុណ) នឹងរីកធំធាត់ នៅពេលដែលយើងទទួលស្គាល់នូវលក្ខខណ្ឌ (បច្ច័យ) ជាច្រើនដែលជួយទ្រទ្រង់ជីវិតរបស់យើង។ អត្ថិភាពនៃដើមឈើមួយដើម អាស្រ័យលើដី ទឹក ពន្លឺព្រះអាទិត្យ ខ្យល់ និងទម្រង់ជីវិតផ្សេងៗទៀត។ ផាសុកភាពរបស់យើងនៅក្រោមដើមឈើនោះ ក៏អាស្រ័យលើលក្ខខណ្ឌទាំងនោះដែរ។ ការមើលឃើញបណ្តាញទំនាក់ទំនងនេះ ជួយឱ្យបេះដូងផ្លាស់ប្តូរពីការទាមទារយកតែចិត្តឯង ទៅជាការដឹងគុណ និងឱ្យតម្លៃ។
ការពិចារណាសម្រាប់ថ្ងៃនេះ
ដើមឈើមួយណាជាផ្នែកមួយនៃរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយតើវាបានផ្តល់អ្វីខ្លះដល់ខ្ញុំយ៉ាងស្ងៀមស្ងាត់?
សកម្មភាពសម្រាប់ថ្ងៃនេះ
សង្កេតមើលដើមឈើមួយដើមដោយមិនធ្វើបាបវា។ គូររូប ឬថតរូបវា រៀនឈ្មោះក្នុងស្រុករបស់វា (បើអាច) និងកត់សម្គាល់ភាវរស់មួយដែលកំពុងអាស្រ័យផលពីវា។
ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ
ថ្ងៃនេះ ខ្ញុំនឹងផ្តល់កិត្តិយសដល់រឿងរ៉ាវដែលដើមឈើបានថែរក្សា ហើយបន្ថែមការយកចិត្តទុកដាក់ទៅក្នុងរឿងរ៉ាវនៃដើមឈើមួយដើម។
«នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់—រួមទាំងខ្លួនយើងផងដែរ»
Editorial 9
Every Tree Has a Story

Opening Thought
“A tree is a history written in roots, rings, branches, and shade.”

Editorial
Think of a tree you know well. Perhaps it stands beside your home, school, pagoda, farm, or road. You may have passed it hundreds of times. Yet long before you noticed it, its story had already begun.
Someone may have planted it, or a seed may have traveled there through wind, water, or an animal. Rain softened the soil. Roots found spaces between stones. New leaves opened toward the sun. Through dry days and heavy storms, the tree continued to grow.
Its story is not only its own. Birds may rest in its branches. Insects may feed, shelter, or reproduce around it. Fungi and tiny organisms interact with its roots and fallen leaves. People may gather beneath its shade, remember a conversation there, or use its fruit. One tree can become part of many lives.
Trees also record conditions. Their growth can reflect water, light, injury, and changing seasons. Scientists study tree rings in suitable species to learn about age and past environments. A scar may show where a branch broke and the tree continued growing. Its form is a record of response.
When we call a tree only “wood,” we see the possible ending of its story and miss everything else. Wood can be useful and necessary, and trees can sometimes be harvested responsibly. But wise use begins by understanding that a living tree already performs many roles. It offers shade, stores carbon as it grows, supports soil and water processes, and provides habitat.
Learning a tree’s story changes our behavior. We become less likely to break a branch for amusement or damage bark without reason. We notice when a young tree needs protection. We understand that replacing a mature tree is not as immediate as planting a seedling; the seedling needs years of care to develop similar benefits.
Human stories and tree stories often meet. Humans and trees are not two separate stories, but a living history growing together in our shared home of nature. Families remember trees from childhood. Communities recognize certain trees as landmarks. Students who care for a sapling may return years later and find shade where their hands once held a watering container.
Today, choose one tree and begin to know it. You may not learn its whole history, but attention makes you part of its next chapter. Let that chapter be one of respect. When you begin to know and connect with a tree, choose to be part of a story that protects and values it, not one that destroys it
Buddhist Reflection
Gratitude grows when we recognize the many conditions supporting our lives. A tree’s existence depends on soil, water, sunlight, air, and other forms of life. Our comfort beneath it also depends on those conditions. Seeing this network helps the heart move from entitlement to appreciation.
Today’s Reflection
Which tree is part of my personal story, and what has it quietly given?
Today’s Action
Observe one tree without harming it. Sketch or photograph it, learn its local name if possible, and note one living being that uses it.
Today’s Pledge
Today I will honor the stories held by trees and add care to the story of one tree.
When we protect nature, we protect all beings—including ourselves.

វិចារណកថា ៨ធម្មជាតិ គឺជាគ្រូបង្រៀនដ៏អស្ចារ្យបំផុតរបស់យើងគំនិតផ្តើម«ធម្មជាតិបង្រៀនយើងយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែមេរៀនទាំងនោះអ...
06/08/2026

វិចារណកថា ៨
ធម្មជាតិ គឺជាគ្រូបង្រៀនដ៏អស្ចារ្យបំផុតរបស់យើង
គំនិតផ្តើម
«ធម្មជាតិបង្រៀនយើងយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែមេរៀនទាំងនោះអាចចង្អុលបង្ហាញផ្លូវសម្រាប់ជីវិតយើងទាំងមូល»

វិចារណកថា

ថ្នាក់រៀនខ្លះមានជញ្ជាំង តុ និងក្ដារខៀន ប៉ុន្តែថ្នាក់រៀនរបស់ធម្មជាតិមានពពក ឫសឈើ សត្វបក្សី ពន្លឺព្រះអាទិត្យ និងតំណក់ទឹកភ្លៀង។ មេរៀនទាំងឡាយតែងតែមានវត្តមានជានិច្ច ប៉ុន្តែជារឿយៗ យើងបែរជាមើលរំលង។
គ្រាប់ពូជបង្រៀនយើងពីការអត់ធ្មត់៖ គ្រាប់ពូជមិនអាចក្លាយជាដើមឈើធំក្នុងរយៈពេលតែមួយថ្ងៃនោះទេ។ ដោយលាក់ខ្លួននៅក្រោមដី វាកំពុងចាប់ផ្តើមការផ្លាស់ប្តូរបន្តិចម្ដងៗដែលភ្នែកយើងមើលមិនឃើញ។ ការលូតលាស់ត្រូវការពេលវេលា ដីមានជីជាតិ និងលក្ខខណ្ឌត្រឹមត្រូវ។ នៅពេលដែលការរីកចម្រើនរបស់ខ្លួនយើងមើលទៅយឺតយ៉ាវ គ្រាប់ពូជរំលឹកយើងថា កិច្ចខិតខំប្រឹងប្រែងដែលមើលមិនឃើញ ក៏នៅតែជាការខិតខំប្រឹងប្រែងពិតប្រាកដដែរ។
ទន្លេបង្រៀនពីដំណើរដែលហូរទៅ៖ វាជួបប្រទះនឹងថ្ម ហើយបត់បែនជុំវិញថ្មទាំងនោះ។ វាអាចហូរយឺតនៅកន្លែងមួយ និងហូរលឿននៅកន្លែងមួយទៀត ប៉ុន្តែវានៅតែបន្តដំណើរទៅមុខជានិច្ច។ នេះមិនមែនមានន័យថា យើងត្រូវតែទទួលយកគ្រប់ឧបសគ្គនោះទេ ប៉ុន្តែវាបង្ហាញថា "ភាពរឹងមាំ" អាចរួមបញ្ចូលទាំង "ភាពបត់បែន" ផងដែរ។
ព្រៃឈើបង្រៀនយើងពីសហគមន៍៖ ដើមឈើខ្ពស់ៗ រុក្ខជាតិតូចៗ ផ្សិត សត្វល្អិត បក្សាបក្សី និងសារពាង្គកាយតូចៗរាប់មិនអស់ រស់នៅក្នុងទីកន្លែងតែមួយ។ ពួកវាមិនបានបំពេញតួនាទីដូចគ្នារហូតនោះទេ។ ភាពខុសគ្នារបស់ពួកវាបានជួយឱ្យប្រព័ន្ធទាំងមូលមានជីវិតរស់រវើក។ សហគមន៍មនុស្សក៏កាន់តែរឹងមាំផងដែរ នៅពេលដែលមនុស្សម្នាក់ៗចូលរួមជាមួយសមត្ថភាពខុសៗគ្នា ដោយមានការគោរពគ្នាទៅវិញទៅមក។
ធម្មជាតិមិនមែនជាគ្រូបង្រៀនផ្នែកសីលធម៌ដ៏ឥតខ្ចោះនោះទេ។ ព្យុះអាចបំផ្លាញអ្វីៗបាន។ សត្វមួយអាចដេញប្រមាញ់សត្វមួយទៀត។ យើងមិនអាចបកស្រាយ ឬយកតម្រាប់តាមគ្រប់យ៉ាងដែលកើតឡើងក្នុងព្រៃនោះទេ។ ផ្ទុយទៅវិញ យើងសង្កេតដោយយកចិត្តទុកដាក់ និងត្រិះរិះពិចារណាដោយប្រាជ្ញា។ ធម្មជាតិផ្តល់ឱ្យនូវ "គំរូ" មិនមែនជា "បទបញ្ជា" នោះទេ។
ដើម្បីរៀនសូត្រពីធម្មជាតិ យើងត្រូវរៀនពិនិត្យពិច័យដោយសន្សឹមៗ។ សិស្សដែលអង្គុយស្ងៀមនៅក្រោមដើមឈើ អាចកត់សម្គាល់ឃើញស្រមោលនៃម្លប់ផ្លាស់ទីលើដី សត្វល្អិតក្រេបផ្កា ឬស្លឹកឈើក្រៀមជ្រុះក្លាយជាផ្នែកមួយនៃដី។ ការសង្កេតទាំងនេះដាស់នូវសំណួរជាច្រើន។ សំណួរនាំទៅរកចំណេះដឹង ហើយចំណេះដឹងនឹងនាំអ្នកទៅកាន់ភាពកោតសរសើរ និងកាន់តែគោរពយ៉ាងជ្រាលជ្រៅចំពោះធម្មជាតិ។
បច្ចេកវិទ្យា និងសៀវភៅអាចជួយឱ្យយើងយល់ពីអ្វីដែលយើងឃើញ ប៉ុន្តែបទពិសោធន៍ផ្ទាល់ គឺនឹងចាក់ដោតដល់ "បេះដូង" យើង។ ឃ្លាដែលថា «ដើមឈើផ្តល់ជម្រក» កាន់តែមានន័យជ្រាលជ្រៅ បន្ទាប់ពីបានឃើញបក្សីពាំស្មៅមកធ្វើសំបុកលើមែកឈើ។ ឃ្លាដែលថា «ដីរក្សាជីវិត» នឹងក្លាយជាអ្វីដែលមិនអាចបំភ្លេចបាន បន្ទាប់ពីបានឃើញកូនឈើតូចមួយលូតលាស់ចេញពីដី។
គ្រូបង្រៀនដ៏អស្ចារ្យបំផុត មិនដែលទាមទារប្រាក់កម្រៃឡើយ។ ធម្មជាតិទាមទារត្រឹមតែការយកចិត្តទុកដាក់ និងការគោរពប៉ុណ្ណោះ។ មេរៀនរបស់វាអាចធ្វើឱ្យយើងមានចិត្តអត់ធ្មត់ ពូកែសង្កេត ចេះបន្ទាបខ្លួន និងដឹងគុណ។ នៅពេលដែលយើងចូលទៅជិតពិភពរស់រវើកក្នុងនាម "ដើម្បីរៀនសូត្រ" ជាជាង ក្នុងនាម "ធ្វើជាម្ចាស់" នោះរាល់សួនច្បារ ស្រះទឹក វាលស្រែ និងដើមឈើតាមដងផ្លូវ សុទ្ធតែអាចក្លាយជាកន្លែងដែលយើងអាចរៀនសូត្របានពីធម្មជាតិទាំងនោះ។
ថ្ងៃនេះ សូមឱ្យយើងចូលទៅក្នុងថ្នាក់រៀននោះ។ មេរៀនអាចជារឿងសាមញញៗ-ស្លឹកឈើមួយសន្លឹកនឹងបង្រៀនយើងពីរបៀបទទួលយកពន្លឺ ឬពពកមួយដុំនឹងរំលឹកយើងថា អ្វីៗទាំងអស់តែងតែផ្លាស់ប្តូរ។ ប្រសិនបើបេះដូងរបស់យើងមានការយកចិត្តទុកដាក់ ធម្មជាតិគឺតែងតែនៅទីនោះដើម្បីអោយយើងរៀនសូត្រជានិច្ច។
ការពិចារណាតាមបែបព្រះពុទ្ធសាសនា
ការសង្កេតដោយមានសតិ គឺជាផ្លូវនាំទៅរកបញ្ញា។ ព្រះពុទ្ធសាសនាបណ្តុះស្មារតីឱ្យយើងមើលឃើញពីការប្រែប្រួល ការពឹងផ្អែកគ្នា និងច្បាប់នៃហេតុនិងផលតាមរយៈបទពិសោធន៍ផ្ទាល់។ ធម្មជាតិធ្វើឱ្យការពិតទាំងនេះស្តែងចេញមកយ៉ាងច្បាស់៖ ផ្ការីកហើយក៏ស្វិតស្រពោន រដូវកាលកន្លងផុតទៅ ហើយជីវិតកើតឡើងតាមរយៈបច្ច័យ(លក្ខខណ្ឌ)។ ការសង្កេតដោយយកចិត្តទុកដាក់ អាចពង្រឹងទាំងប្រាជ្ញា និងភាពទន់ភ្លន់នៅក្នុងខ្លួន។
ការពិចារណាសម្រាប់ថ្ងៃនេះ
តើមេរៀនអ្វីខ្លះដែលខ្ញុំបានរៀនសូត្រពីការសង្កេតរុក្ខជាតិ សត្វ រដូវកាល ឬទេសភាពធម្មជាតិ?
សកម្មភាពសម្រាប់ថ្ងៃនេះ
ចំណាយពេល ១០ នាទីដោយស្ងប់ស្ងាត់នៅក្រៅផ្ទះក្នុងទីតាំងដែលមានសុវត្ថិភាព។ សរសេរនូវអ្វីដែលអ្នកកត់សម្គាល់ឃើញចំនួន ៣ យ៉ាង និងមេរៀនមួយដែលអ្វីទាំងនោះបានផ្តល់ឱ្យ។
ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ
ថ្ងៃនេះ ខ្ញុំនឹងចូលទៅជិតធម្មជាតិដោយក្តីយកចិត្តទុកដាក់ ការគោរព និងភាពទន់ភ្លន់ដូចជាសិស្សម្នាក់។
«នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់—រួមទាំងខ្លួនយើងផងដែរ»
Editorial 8
Nature Is Our Greatest Teacher

Opening Thought
“Nature teaches quietly, but its lessons can guide an entire life.”

Editorial
Some classrooms have walls, desks, and a board. Nature’s classroom has clouds, roots, wings, sunlight, and rain. Its lessons are always present, yet we often hurry past without noticing them.
A seed teaches patience. It does not become a tree in one day. Hidden beneath the soil, it begins with changes too small for us to see. Growth takes time, nourishment, and the right conditions. When our own progress feels slow, the seed reminds us that unseen effort can still be real.
A river teaches movement. It meets stones and bends around them. It may slow in one place and quicken in another, but it continues its journey. This does not mean we should simply accept every obstacle. It shows that strength can include flexibility.
A forest teaches community. Tall trees, young plants, fungi, insects, birds, and countless small organisms share one place. They do not all perform the same role. Their differences help the whole system live. Human communities also become stronger when people contribute different abilities with mutual respect.
Nature is not a perfect moral guide. A storm can destroy. An animal may hunt another animal. We should not copy everything that occurs in the wild. Instead, we observe carefully and reflect wisely. Nature offers patterns, not commands.
To learn from nature, we must slow down. A student who sits quietly under a tree may notice shade moving across the ground, insects visiting flowers, or dry leaves becoming part of the soil. These observations awaken questions. Questions lead to knowledge, and knowledge deepens respect.
Technology and books can help us understand what we see, but direct experience gives that knowledge a heart. “A tree provides habitat” becomes more meaningful after watching a bird carry grass into its branches. “Soil holds life” becomes unforgettable after seeing a seedling rise from it.
The greatest teacher does not ask for payment. Nature asks only for attention and respect. Its lessons can make us patient, observant, humble, and grateful. When we approach the living world as students rather than owners, every garden, pond, field, and roadside tree can become a place of learning.
Today, let us enter that classroom. The lesson may be small. Perhaps a leaf will teach us how to receive light, or a cloud will remind us that all things change. If the heart is attentive, nature is always ready to teach.
Buddhist Reflection
Mindful observation is a path to insight. Buddhism encourages us to see change, dependence, and cause and effect in direct experience. Nature makes these truths visible: flowers open and fade, seasons pass, and life arises through conditions. Careful seeing can deepen both wisdom and humility.
Today’s Reflection
What lesson have I learned from observing a plant, animal, season, or landscape?
Today’s Action
Spend ten quiet minutes outdoors in a safe place. Write down three things you notice and one lesson they suggest.
Today’s Pledge
Today I will approach nature with the attention, respect, and humility of a student.
When we protect nature, we protect all beings—including ourselves.

នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០២៦កម្លាំងស្នាក់ការអូរល្វេសហការជាមួយ ស្នាក់ការម្រើច ស្នាក់ការឈួល នៃដែនជម្រកសត្វព្រៃស្រែពក សរុប...
06/08/2026

នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០២៦

កម្លាំងស្នាក់ការអូរល្វេសហការជាមួយ ស្នាក់ការម្រើច ស្នាក់ការឈួល នៃដែនជម្រកសត្វព្រៃស្រែពក សរុបចំនួន ០៩ នាក់
ចុះល្បាត តាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ស្របតាមផែនការល្បាតប្រចាំខែរបស់ខ្លួន ជាលទ្ធផល៖
បានបង្រ្កាបបទល្មើសបរបាញ់សត្វព្រៃខុសច្បាប់ នៅចំនុចផ្លូវ១៤ ក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌគិរី ដែលជនសង្ស័យកំពង់ជិះម៉ូតូម៉ាកវេវឆ្លាមពណ៌ទឹកសមុទ្រចំនួន០១គ្រឿងគ្មានស្លាកលេខ និងម៉ូតូម៉ាកវេវអេសពណ៍ខ្មៅចំនួន០១គ្រឿងគ្មានស្លាកលេខ ដឹកជញ្ជូនសត្វជ្រូកព្រៃ(ងាប់)ចំនួន០១ក្បាល និងសត្វឈ្លូស(ងាប់)ចំនួន០២ក្បាល ចំណែកជនសង្ស័យ០២នាក់(អញ្ញាតជន)បានផ្តួលម៉ូតូនិងរត់គេចខ្លួនចូលព្រៃបាត់។
ក្រុមការងារបានធ្វើការដុតបំផ្លាញសត្វព្រៃចំនួន០៣ក្បាលចោលនៅកន្លែងកើតហេតុ រីឯវត្ថុតាងម៉ូតូក្រុមការងារបានយកមករក្សាទុកនៅស្នាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

វិចារណកថា ៧គ្រប់បទល្មើសបរិស្ថាន ផ្តើមចេញពីការសម្រេចចិត្តខុសមួយលើកគំនិតផ្តើម«អនាគតល្អប្រសើរឡើងបាន ដោយសារយើងចេះ  «ផ្អាកហើយ...
05/08/2026

វិចារណកថា ៧
គ្រប់បទល្មើសបរិស្ថាន ផ្តើមចេញពីការសម្រេចចិត្តខុសមួយលើក
គំនិតផ្តើម
«អនាគតល្អប្រសើរឡើងបាន ដោយសារយើងចេះ «ផ្អាកហើយគិតសិន» មួយភ្លែតមុននឹងធ្វើអ្វីមួយ»

វិចារណកថា

ការខូចខាតបរិស្ថានក្នុងកម្រិតទ្រង់ទ្រាយធំ អាចមើលទៅដូចជានៅឆ្ងាយស្រឡះពីជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ យើងអាចស្រមៃថា វាចាប់ផ្តើមចេញពីគ្រឿងចក្រ រថយន្តដឹកទំនិញ អគ្គិភ័យ ឬគំនរភ្នំសំរាម។ ប៉ុន្តែមុនពេលអ្វីៗទាំងអស់នេះកើតឡើង គឺមានបុគ្គលម្នាក់ ឬក្រុមមនុស្សមួយក្រុម បានធ្វើការសម្រេចចិត្តរួចជាស្រេចទៅហើយ។
ការសម្រេចចិត្តនោះអាចជារឿងធំដុំ ប៉ុន្តែជាញឹកញាប់វាត្រឹមជារឿងសាមញ្ញធម្មតាប៉ុណ្ណោះ៖ ការមើលរំលងច្បាប់ ការកាត់បន្ថយពេលវេលាដោយជ្រើសរើសផ្លូវកាត់ដែលបង្កគ្រោះថ្នាក់ ការលាក់បាំងបញ្ហា ការប្រើប្រាស់លើសតម្រូវការ ឬការគិតថាគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។ ជម្រើសមួយ នាំទៅរកជម្រើសមួយទៀត។ អ្វីដែលធ្លាប់តែជាជម្រើសដ៏លំបាក ក៏ប្រែជាស្រួលធ្វើទៅៗតាមរយៈការធ្វើដដែលៗ រហូតទាល់តែវាក្លាយជាទម្លាប់។
នេះមិនមែនមានន័យថា គ្រប់បញ្ហាបរិស្ថានទាំងអស់សុទ្ធតែកើតចេញពីហេតុផលសាមញ្ញៗនោះទេ។ ស្ថានភាពជាក់ស្តែង ពាក់ព័ន្ធទៅនឹងតម្រូវការ ប្រព័ន្ធគ្រប់គ្រង ជម្រើសមានកម្រិត ចំណេះដឹងមិនទាន់គ្រប់គ្រាន់ និងមនុស្សជាច្រើន។ កសិករ ម្ចាស់អាជីវកម្ម គ្រួសារ ឬសហគមន៍ អាចនឹងប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាក។ ការយល់ដឹងពីលក្ខខណ្ឌទាំងនោះ គឺជារឿងចាំបាច់ ប្រសិនបើយើងចង់បានដំណោះស្រាយដែលមានយុត្តិធម៌ និងរឹងមាំយូរអង្វែង។
ទោះជាយ៉ាងណាក៏ដោយ ជម្រើសផ្ទាល់ខ្លួនពិតជាមានសារៈសំខាន់។ ប្រព័ន្ធសង្គមត្រូវបានបង្កើតឡើង និងផ្លាស់ប្តូរ តាមរយៈការសម្រេចចិត្តរបស់មនុស្ស។ បទបញ្ជាទាំងឡាយត្រូវបានគោរព គឺដោយសារមនុស្សជ្រើសរើសយកភាពស្មោះត្រង់។ វិធីសាស្ត្រដែលមានសុវត្ថិភាពជាងមុនត្រូវបានអភិវឌ្ឍឡើង គឺដោយសារមាននរណាម្នាក់បដិសេធមិនព្រមទទួលយកការខូចខាតដែលមិនចាំបាច់។ សិស្សម្នាក់ដែលប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវដោយស្មោះត្រង់នៅថ្ងៃនេះ អាចនឹងក្លាយជាគ្រូបង្រៀន វិស្វករ កសិករ សហគ្រិន ព្រះសង្ឃ អាណាព្យាបាល ឬមន្ត្រីរាជការនៅថ្ងៃស្អែក។
ជំនាញដែលសំខាន់បំផុតក្នុងខណៈពេលដ៏លំបាក គឺ «ផ្អាកដើម្បីគិតសិន (The Pause)»។ មុនពេលធ្វើសកម្មភាព យើងអាចសួរខ្លួនឯងថា៖- តើការធ្វើបែបនេះពិតជាចាំបាច់ដែរឬទេ?-តើនរណា ឬអ្វីខ្លះអាចនឹងរងផលប៉ះពាល់?តើមានវិធីណាផ្សេងទៀតដែលបង្កផលប៉ះពាល់តិចជាងនេះដែរឬទេ? តើខ្ញុំនឹងមានអារម្មណ៍សុខស្រួលដែរឬទេ ប្រសិនបើអ្នកដទៃធ្វើតាមគំរូរបស់ខ្ញុំ?
សំណួរទាំងនេះ បង្កើតឱ្យមានលំហគំនិតនៅចន្លោះអារម្មណ៍ដែលចង់ធ្វើភ្លាមៗ និងផលវិបាកដែលត្រូវប្រឈម។​
ពេលខ្លះ យើងនៅតែធ្វើការសម្រេចចិត្តមិនបានល្អដដែល។ ប៉ុន្តែនៅពេលនោះ ការសម្រេចចិត្តមួយទៀតនឹងលេចឡើង៖ តើខ្ញុំគួរលាក់បាំងកំហុសនោះ ឬកែប្រែវាឡើងវិញ? ការទទួលខុសត្រូវ មិនបានបញ្ចប់នៅពេលដែលកំហុសត្រូវបានប្រព្រឹត្តរួចនោះទេ។ ការទទួលស្គាល់ ការជួសជុល និងការរៀនសូត្រពីកំហុស ក៏ជាជម្រើសដ៏សំខាន់ផងដែរ។ ពួកវាអាចរារាំងកំហុសតូចតាច មិនឱ្យរីករាលដាលក្លាយជាកំហុសដ៏ធំធេងបាន។
ការសម្រេចចិត្តល្អៗនឹងកាន់តែមានកម្លាំងមាំមួន នៅពេលដែលសហគមន៍ចូលរួមគាំទ្រ។ សិស្សម្នាក់អាចនឹងងាយស្រួលចៀសវាងការប្រើប្រាស់សម្ភារប្រើប្រាស់តែមួយដងរួចចោល ប្រសិនបើមានជម្រើសច្រកបំពេញឡើងវិញដោយសុវត្ថិភាព។ គ្រួសារមួយអាចនឹងបែងចែកសំរាមបានជាប់លាប់ជាងមុន ប្រសិនបើប្រព័ន្ធប្រមូលសំរាមមានភាពច្បាស់លាស់។ ការទទួលខុសត្រូវ គឺជារឿងរបស់បុគ្គលម្នាក់ៗផង និងជាការរៀបចំរួមនៅក្នុងសង្គមផងដែរ ដែលជួយឱ្យជម្រើសដ៏ត្រឹមត្រូវអាចយកទៅអនុវត្តបានក្នុងជីវិតជាក់ស្តែង។
សប្តាហ៍ទីមួយ បានតម្រូវឱ្យយើងក្រឡេកមើល «គ្រាប់ពូជនៃបាបកម្ម/ផលអាក្រក់» នៅក្នុងចិត្ត៖ ភាពលោភលន់ ភាពព្រងើយកន្តើយ ភាពអាត្មានិយមការបាត់បង់ក្តីអាណិតអាសូរ និងភាពមិនខ្វល់ខ្វាយ។ ថ្ងៃនេះ យើងបានមកដល់ច្រកទ្វាររវាង «គំនិត» និង «សកម្មភាព» ហើយ។ ការសម្រេចចិត្ត គឺជាអ្នកបើកទ្វារនោះ។
អំណាចរបស់យើងស្ថិតនៅត្រង់ហ្នឹង។ យើងមិនអាចផ្លាស់ប្តូរជម្រើសកាលពីម្សិលមិញបានទេ ប៉ុន្តែជម្រើសបន្ទាប់កំពុងតែខិតជិតមកដល់។ ប្រសិនបើយើងទទួលយកវាយ៉ាងប្រុងប្រយ័ត្ន ដោយភាពក្លាហាន និងការយកចិត្តទុកដាក់ ការសម្រេចចិត្តដ៏ត្រឹមត្រូវតែមួយលើក អាចទប់ស្កាត់ទម្លាប់អាក្រក់ និងចាប់ផ្តើមបង្កើតទម្លាប់ល្អជាថ្មីបាន។ អនាគតត្រូវបានកសាងឡើងនៅក្នុងខណៈពេលបែបនេះឯង។
ការពិចារណាតាមបែបព្រះពុទ្ធសាសនា
ចរិយាធម៌ក្នុងព្រះពុទ្ធសាសនា ផ្តោតសំខាន់លើសកម្មភាពដែលមានចេតនា និងផលវិបាកនៃសកម្មភាពទាំងនោះ។ «សម្មាវាយាម» (ការព្យាយាមត្រូវ) គឺសំដៅលើ៖ ១. ការទប់ស្កាត់អកុសលធម៌មិនឱ្យកើតឡើង ២. ការលះបង់អកុសលធម៌ដែលបានកើតឡើងរួច ៣. ការបង្កើតកុសលធម៌ឱ្យកើតមានឡើង និង ៤. ការថែរក្សាកុសលធម៌ទាំងនោះឱ្យគង់វង្ស។
ការបង្អាក់អារម្មណ៍ ផ្អាកដើម្បីគិតសិនដោយមានស្មារតី (Mindful Pause) ផ្តល់ឱ្យយើងនូវសេរីភាពក្នុងការធ្វើសកម្មភាពដែលចេញពី «ប្រាជ្ញាញាណ» ច្រើនជាងការធ្វើតាម «អារម្មណ៍ឆេវឆាវមួយភ្លែត»។
ការពិចារណាសម្រាប់ថ្ងៃនេះ
តើសំណួរអ្វីខ្លះដែលដាស់តឿនឱ្យខ្ញុំចេះបង្អាក់អារម្មណ៍ផ្អាកដើម្បីគិតសិន មុនពេលធ្វើការសម្រេចចិត្តដែលមានផលប៉ះពាល់ដល់ធម្មជាតិ?
សកម្មភាពសម្រាប់ថ្ងៃនេះ
សរសេរសំណួរនេះនៅកន្លែងណាដែលអ្នកងាយមើលឃើញ៖
«តើមានជម្រើសណាដែលប្រសើរជាងនេះ និងកាត់បន្ថយការខ្ជះខ្ជាយបានច្រើនជាងនេះដែរឬទេ?»
ចេះប្រើប្រាស់សំណួរនេះ មុនពេលធ្វើការសម្រេចចិត្តណាមួយនៅថ្ងៃនេះ។
ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ
ថ្ងៃនេះ ខ្ញុំនឹងបង្អាក់អារម្មណ៍ផ្អាកដើម្បីគិតសិនដោយភាពក្លាហាន ហើយជ្រើសរើសផ្លូវនៃប្រាជ្ញា ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់។
«នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់—រួមទាំងខ្លួនយើងផងដែរ»
Editorial 7
Every Environmental Crime Begins with One Wrong Decision

Opening Thought
“A better future often waits inside one moment of pause.”

Editorial
Large environmental damage can appear far removed from daily life. We may imagine that it begins with machines, trucks, fires, or piles of waste. Yet before any of these appears, a person or group makes a decision.
The decision may be dramatic, but often it is ordinary: to ignore a rule, to save time by taking a harmful shortcut, to hide a problem, to use more than necessary, or to assume that no one will notice. One choice leads to another. What was once difficult becomes easier through repetition, and a pattern is formed.
This does not mean that every environmental problem has a simple cause. Real situations involve needs, systems, limited choices, incomplete knowledge, and many people. A farmer, business owner, family, or community may face difficult decisions. Understanding those conditions is necessary if we want fair and lasting solutions.
Still, personal choice matters. Systems are created and changed through human decisions. Rules are followed because people choose integrity. Safer methods are developed because someone refuses to accept unnecessary harm. A student who practices honest responsibility today may become tomorrow’s teacher, engineer, farmer, entrepreneur, monk, parent, or public servant.
The most important skill in a difficult moment is the pause. Before acting, we can ask: Is this necessary? Who or what may be affected? Is there a less harmful way? Would I be comfortable if others followed my example? These questions create space between an impulse and its consequence.
Sometimes we will still choose poorly. Then another decision appears: Will I hide the mistake or correct it? Responsibility does not end when an error is made. Admitting, repairing, and learning are also choices. They can prevent a small mistake from becoming a larger one.
Good decisions grow stronger when communities support them. A student may find it easier to avoid single-use items when safe refill options exist. A family may sort waste more consistently when collection systems are clear. Responsibility belongs both to individuals and to the shared arrangements that help wise choices become practical.
Week One has asked us to look at the inner seeds of harm: greed, ignorance, selfishness, loss of compassion, and indifference. Today we arrive at the gate between thought and action. A decision opens that gate.
This is where our power lives. We cannot change yesterday’s choices, but the next choice is approaching. If we meet it with awareness, courage, and care, one right decision can interrupt a harmful pattern and begin a new one. The future is built in such moments.
Buddhist Reflection
Buddhist ethics emphasizes intentional action and its consequences. Wise effort means preventing unwholesome states, letting go of those that arise, cultivating wholesome states, and sustaining them. A mindful pause gives us the freedom to act from wisdom rather than impulse.
Today’s Reflection
What question could help me pause before making a choice that affects nature?
Today’s Action
Write this question where you will see it: “Is there a kinder, less wasteful choice?” Use it before one decision today.
Today’s Pledge
Today I will pause with courage and choose the path of wisdom, honesty, and care.
When we protect nature, we protect all beings—including ourselves.
?
Today’s Action
Choose one small, safe condition you usually overlook and improve it today. If it requires adult help, respectfully bring it to a teacher or family member.
Today’s Pledge
Today I will keep my heart awake and give steady care to what is within my reach.
When we protect nature, we protect all beings—including ourselves.

វិចារណកថា ៦បាបកម្មចំពោះបរិស្ថាន ផ្តើមឡើងនៅពេលយើងឈប់ខ្វល់ខ្វាយគំនិតផ្តើម«ផ្ទុយពីការយកចិត្តទុកដាក់ មិនមែនតែងតែជាភាពសាហាវយង...
04/08/2026

វិចារណកថា ៦
បាបកម្មចំពោះបរិស្ថាន ផ្តើមឡើងនៅពេលយើងឈប់ខ្វល់ខ្វាយ
គំនិតផ្តើម
«ផ្ទុយពីការយកចិត្តទុកដាក់ មិនមែនតែងតែជាភាពសាហាវយង់ឃ្នងនោះទេ ប៉ុន្តែជារឿយៗ វាគ្រាន់តែជាការ បែរមុខចេញ ឬធ្វើមើលមិនឃើញប៉ុណ្ណោះ»

វិចារណកថា

កម្ទេចសំរាមមួយបានជ្រុះនៅក្បែរផ្លូវដើរក្នុងសាលារៀន។ នៅថ្ងៃដំបូង អ្នកណាក៏មើលឃើញ និងកត់សម្គាល់វាដែរ។ នៅថ្ងៃទីពីរ ចំនួនអ្នកមើលក៏តិចជាងមុន។ លុះកន្លងផុតទៅមួយសប្តាហ៍ សំរាមនោះបែរជាមើលទៅដូចជារបស់ធម្មតានៅទីនោះទៅវិញ។ មិនយូរប៉ុន្មាន សំរាមផ្សេងទៀតក៏ចាប់ផ្តើមមកផ្តុំជុំវិញនោះ។ អ្វីដែលធ្លាប់តែមើលទៅ "ខុសឆ្គង" បានក្លាយជា "រឿងធម្មតា"។
នេះជារបៀបដែលភាពមិនខ្វល់ខ្វាយចាប់ផ្តើមរីកធំឡើង។ យើងចាប់ផ្តើមទម្លាប់ខ្លួនទៅនឹងអ្វីមួយដែលពិតជាត្រូវការការយកចិត្តទុកដាក់។ យើងប្រាប់ខ្លួនឯងថា «វានៅតែអញ្ចឹងតាំងពីណាពីណីមកហើយ» «វាមិនមែនជារឿងរបស់ខ្ញុំទេ» ឬ «មនុស្សម្នាក់ធ្វើម៉េចផ្លាស់ប្តូរវាបាន?»។ គ្មានបំណងអាក្រក់ណាមួយនៅក្នុងចិត្តរបស់យើងឡើយ ប៉ុន្តែបំណងប្រាថ្នាក្នុងការយកចិត្តទុកដាក់របស់យើងបានបាត់ទៅរួចទៅហើយ។
ការយកចិត្តទុកដាក់អាចកាន់តែស្រពោនទៅៗ ពេលដែលយើងគិតថាបញ្ហាមើលទៅធំធេងពេក។ ព័ត៌មានអំពីការបំពុលបរិស្ថាន ការបាត់បង់ជម្រកធម្មជាតិ ឬការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យសិស្សានុសិស្សមានអារម្មណ៍ថាខ្លួនឯងគ្មានអំណាច ឬធ្វើអ្វីមិនកើត។ ប្រសិនបើសារតែមួយគត់ដែលយើងបានឮ គឺអ្វីៗកាន់តែអាក្រក់ទៅៗ នោះការបិទបេះដូងមិនទទួលដឹងឮ អាចមានអារម្មណ៍ដូចជាការការពារខ្លួនឯងអញ្ចឹង។ តើចាំបាច់ខ្វល់ធ្វើអ្វី បើការខ្វល់ខ្វាយនាំមកតែការព្រួយបារម្ភនោះ?
ប៉ុន្តែ ការយកចិត្តទុកដាក់ មិនបានតម្រូវឱ្យយើងលីសែងពិភពលោកទាំងមូលតែម្នាក់ឯងនោះទេ។ វាគ្រាន់តែចង់ឱ្យយើង "ភ្ញាក់រលឹក" ចំពោះផ្នែកនៃពិភពលោកដែលស្ថិតនៅក្នុងដៃ ឬជុំវិញខ្លួនយើងប៉ុណ្ណោះ។ យើងប្រហែលជាមិនអាចស្តារទន្លេគ្រប់ខ្សែឡើងវិញបានទេ ប៉ុន្តែយើងអាចចៀសវាងការបោះសំរាមចូលទៅក្នុងទន្លេមួយបាន។ យើងប្រហែលជាមិនអាចការពារព្រៃឈើគ្រប់កន្លែងបានទេ ប៉ុន្តែយើងអាចរៀនយល់ដឹង និងថែរក្សាដើមឈើជុំវិញខ្លួនបាន។ យើងប្រហែលជាមិនអាចដោះស្រាយគ្រប់បញ្ហានៅថ្ងៃនេះបានទេ ប៉ុន្តែយើងអាចបដិសេធមិនទទួលស្គាល់ថា ការបំផ្លិចបំផ្លាញគឺជា "រឿងធម្មតា" ។
ការយកចិត្តទុកដាក់ នឹងកាន់តែរឹងមាំតាមរយៈការអនុវត្តជាក់ស្តែង។ ពេលដែលសិស្សានុសិស្សជួយសម្រួល និងធ្វើឱ្យជ្រុងមួយនៃសាលារៀនកាន់តែល្អប្រសើរ ពួកគេនឹងចាប់ផ្តើមឃើញថា កិច្ចខិតខំប្រឹងប្រែងពិតជាផ្តល់នូវលទ្ធផលពិតប្រាកដ។ ពេលដែលគ្រួសារមួយប្រមូលញែកប្រភេទទំនិញដែលអាចប្រើប្រាស់ឡើងវិញបាន ឬកាត់បន្ថយសំរាមម្ហូបអាហារ ការទទួលខុសត្រូវក៏ក្លាយជាទម្លាប់។ ការរីកចម្រើនដែលមើលឃើញនឹងភ្នែក នឹងជួយធ្វើអោយមានសង្ឃឹមឡើងវិញ។
យើងក៏គួរតែយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងធ្វើការងារបរិស្ថានផងដែរ។ ភ្នាក់ងារអនាម័យ កសិករ អ្នកស្ម័គ្រចិត្តសហគមន៍ គ្រូបង្រៀន អ្នកស្រាវជ្រាវ ឧទ្យានុរក្ស និងមនុស្សជាច្រើនទៀត តែងតែបំពេញភារកិច្ចដែលងាយនឹងត្រូវគេមើលរំលង។ កតញ្ញូកតវេទិតាធម៌ (ការដឹងគុណ) រំលឹកយើងថា ការការពារបរិស្ថានបាននិងកំពុងកើតឡើងរួចមកហើយ ហើយយើងក៏អាចចូលរួមជាមួយពួកគេបានដែរ។
ភាពមិនខ្វល់ខ្វាយនិយាយថា «គ្មានអ្វីដែលខ្ញុំធ្វើមានន័យនោះទេ»។ ប៉ុន្តែចូរអ្នកក្រឡេកមើលធម្មជាតិ—គ្រាប់ពូជមួយគ្រាប់នឹងក្លាយទៅជាដើមឈើធំមួយដើមនាពេលអនាគត។ ទឹកមួយដំណក់ នឹងក្លាយទៅជាទឹកមួយពាង។ ការយកចិត្តទុកដាក់មួយ ជាគំរូសម្រាប់អ្នកដែលតែងតែសង្កេតមើល រឿងតូចតាចនឹងក្លាយទៅជាថាមពលដ៏មានឥទ្ធិពល នៅពេលដែលយើងធ្វើវាសាឡើងវិញដដែលៗ និងបន្តចែករំលែកអោយគ្នា។
ប្រសិនបើបេះដូងរបស់អ្នកនឿយហត់ សូមចាប់ផ្តើមដោយសកម្មភាពភាពតិចតួចងាយៗ។ ជ្រើសរើសទីតាំងមួយ ទម្លាប់មួយ រុក្ខជាតិមួយដើម ហើយផ្តល់ការយកចិត្តទុកដាក់ដល់វាឱ្យជាប់លាប់។ ប្រែក្លាយការយកចិត្តទុកដាក់អោយទៅជា "សកម្មភាព" ជាជាង "អារម្មណ៍មួយឆាវ"។
នៅពេលយើងបន្តការយកចិត្តទុកដាក់ ទម្លាប់ដ៏ល្អមួយបានកើតឡើង។ យើងបានត្រឡប់មកបង្កើតទំនាក់ទំនងសារជាថ្មីជាមួយធម្មជាតិ—ថាផែនដីនេះជារបស់គ្រប់គ្នាៗត្រូវថែរក្សា—ថានេះជាផ្ទះរួមរបស់យើង ហើយផ្ទះមួយនឹងកាន់តែមានសុខុមាលភាព ឱ្យតែមាននរណាម្នាក់សម្រេចចិត្តចាប់ផ្តើមយកចិត្តទុកដាក់សារជាថ្មី។
ការពិចារណាតាមបែបព្រះពុទ្ធសាសនា
សតិ ជួយយើងអោយរស់នៅក្នុងពេលបច្ចុប្បន្ន មិនវង្វេងស្មារតី។ សតិ ជួយយើងអោយមើលឃើញពីអ្វីដែលកំពុងកើតមានឡើង ដោយមិនជ្រួលច្របល់ ។ តាមរយៈសតិ យើងអាចជួយជីវិតដែលកំពុងត្រូវការជំនួយ និងការពារក្តីសង្ឃឹម តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយក្តីមេត្តា។
ការពិចារណាសម្រាប់ថ្ងៃនេះ
តើមានរឿងទាក់ទងនឹងបញ្ហាបរិស្ថានណាមួយ ដែលខ្ញុំឈប់យកចិត្តទុកដាក់ដោយសារតែខ្ញុំឃើញវាញឹកញាប់ពេក?
សកម្មភាពសម្រាប់ថ្ងៃនេះ
ជ្រើសរើសរឿងរ៉ាវតូចតាចណាមួយទាក់ទងនឹងបរិស្ថាន ដែលអ្នកគិតថា អ្នកតែងតែមើលរំលង យកមកព្យាយាមដោះស្រាយ ហើយកែលម្អវាអោយបានល្អដោយការយកចិត្តទុកដាក់។ ប្រសិនជាត្រូវការជំនួយពីមនុស្សធំ សូមអ្នកសុំជំនួយពីលោកគ្រូ/អ្នកគ្រូ ឬសមាជិកគ្រួសាររបស់អ្នកដោយក្ដីគោរព។
ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ
ថ្ងៃនេះ ខ្ញុំនឹងរក្សាបេះដូងរបស់ខ្ញុំឱ្យភ្ញាក់រលឹក និងផ្តល់ការយកចិត្តទុកដាក់យ៉ាងជាប់លាប់ ចំពោះអ្វីដែលស្ថិតនៅក្នុងលទ្ធភាពរបស់ខ្ញុំដែលអាចធ្វើបាន»។
«នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់—រួមទាំងខ្លួនយើងផងដែរ»
Editorial 6
Environmental Sin Begins When We Stop Caring

Opening Thought
“The opposite of care is not always cruelty; sometimes it is simply looking away.”

Editorial
A piece of litter appears beside a school path. On the first day, everyone notices it. On the second day, fewer people look. After a week, it seems to belong there. Soon, more rubbish gathers around it. What once felt wrong has become ordinary.
This is how indifference grows. We become accustomed to something that deserves attention. We tell ourselves, “It has always been this way,” “It is not my problem,” or “One person cannot change it.” Nothing inside us intends harm, but our willingness to care becomes quiet.
Caring can fade when a problem seems too large. News about pollution, disappearing habitats, or a changing climate may make a student feel powerless. If the only message we hear is that everything is becoming worse, closing our hearts can feel like protection. Why care if caring only brings worry?
But care does not require us to carry the whole world alone. It asks us to remain awake to the part of the world within our reach. We may not restore every river, but we can avoid adding waste to one. We may not protect every forest, but we can learn about and care for the trees around us. We may not solve every problem today, but we can refuse to treat harm as normal.
Care is strengthened through practice. When students improve one corner of a school, they begin to see that effort produces results. When a family separates reusable items or reduces food waste, responsibility becomes a habit. Visible progress renews hope.
We should also care for the people doing environmental work. Cleaners, farmers, community volunteers, teachers, researchers, park staff, and many others often perform tasks that are easy to overlook. Gratitude reminds us that protection is already happening and that we can join it.
Indifference says, “Nothing I do matters.” Nature tells a different story. A seed matters to a future tree. A drop matters to a full jar. A caring example matters to the person who observes it. Small things become powerful when they are repeated and shared.
If your heart has grown tired, begin gently. Choose one place, one habit, or one living thing. Give it steady attention. Let care become something you do, not merely something you feel.
The moment we stop looking away, change has already begun. We have returned to the relationship. We have remembered that this is our shared home—and a home becomes healthier whenever someone decides to care again.
Buddhist Reflection
Mindfulness, or sati, helps us remain present rather than becoming numb or distracted. It allows us to see what is happening without being overwhelmed. With mindful care, we can respond to one need at a time and protect hope through steady, compassionate effort.
Today’s Reflection
What environmental condition have I stopped noticing because I see it so often?
Today’s Action
Choose one small, safe condition you usually overlook and improve it today. If it requires adult help, respectfully bring it to a teacher or family member.
Today’s Pledge
Today I will keep my heart awake and give steady care to what is within my reach.
When we protect nature, we protect all beings—including ourselves.

Address

Dos Kromom Village Sangkat Sokdom Krong Sen Monorom Mondulkiri Province
Mondulkiri
110502

Alerts

Be the first to know and let us send you an email when មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី:

Shortcuts

Share