20/08/2026
សេចក្តីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ
-អចលនវត្ថុ (ដីចម្ការ) ដែលមានទំហំសរុប ៥០.០០០ (ប្រាំម៉ឺន) ម៉ែត្រការ៉េ ។
-ទីតាំងអចលនវត្ថុៈ នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
-មានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០១ ចេញដោយប្រធានការិយាល័យរៀបចំដែនដីនគរូបនីយ កម្មសំណង់ និងភូមិបាល ស្រុកសាលាក្រៅ។
-តម្លៃលក់អប្បបរមា ៖ អចលនវត្ថុខាងលើមានតម្លៃសរុប១៩០.០០០$ (ដប់ប្រាំបួនម៉ឺនដុល្លារ)អាមេរិក
-ប្រាក់ធានាលើសំណើទិញ៖ ១០% (ដប់) ភាគរយ ។
-ថ្ងៃទទួលពាក្យចូលរួមដេញថ្លៃ៖ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅរាល់ម៉ោងធ្វើការ។
-ទីតាំងដេញថ្លៃៈ បន្ទប់សវានាការ សាលាដំបូងខេត្តប៉ៃលិន
ចំពោះសាធារណៈជន ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលរួមដេញថ្លៃលើអចលនវត្ថុខាង សូមធ្វើ ការទំនាក់ទំនងមកសាលាដំបូងខេត្តប៉ៃលិន។