សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro

  • Home
  • Cambodia
  • Phnom Penh
  • សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro

សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro SOSORO Museum recounts 2,000 years of Cambodia's history from the economic and monetary perspective
(1)

[English below]
សារមន្ទីរ ស.ស.រ សូមស្វាគមន៍!
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា ស.ស.រ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។ សារមន្ទីរ ស.ស.រ បង្ហាញជូនសាធារណជននូវព័ត៌មានថ្មីមួយដែលអ្នកពុំធ្លាប់បានដឹង ស្តីពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន តាមរយៈទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។

គោលបំណងនៃការបង្កើតសារមន្ទីរគឺ មិនត្រឹមតែប្រមូលផ្ដុំរូ

បិយវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ និងពន្យល់អំពីទំនាក់ទំនងរវាងរូបិយវត្ថុ ស្ថាប័ន និងសង្គម ដោយរៀបរាប់អំពីប្រវត្តិសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាក្នុងកំឡុងពេល២០០០ឆ្នាំ។ សារមន្ទីរមានសាលពិព័រណ៍ចំនួន១២ ដោយភ្ជាប់ជាមួយនឹងការបង្ហាញតាមរយៈសោតទស្សន៍ និងអន្តរកម្មដ៏សម្បូរបែប ដោយរួមទាំងវត្ថុបុរាណ ផ្ទាំងព័ត៌មាន ខ្សែភាពយន្តឯកសារ ឧបករណ៍បញ្ជាដោយអេក្រង់ និងល្បែងកំសាន្ត និងល្បែងល្បងប្រាជ្ញាជាច្រើន។ ការតាំងពិព័រណ៍របស់សារមន្ទីរ ត្រូវបានរចនាតាមបែបទំនើប ដែលត្រូវបានរៀបចំឡើងដើម្បីបំពេញការឆ្លើយតបទៅនឹងការរំពឹងទុករបស់ភ្ញៀវជាតិ និងអន្តរជាតិ។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ហើយបានបើកជូនសាធារណជនអញ្ជើញចូលទស្សនា។

Established by the National Bank of Cambodia, the Preah Srey Içanavarman Museum of Economy and Money, also called SOSORO, presents the public with a unique and lively account of Cambodia’s history since the 1st century until nowadays, from an economic and monetary perspective. The purpose of the SOSORO Museum is not only to gather monetary collections but also to showcase and explain the relationship between money, institutions and society while narrating the Kingdom’s economic and political history throughout the past 2,000 years. The Museum comprises 12 modules with a rich audiovisual and interactive display including artefacts and bilingual information panels but also fifty video recordings, numerous touch screens and various games. The exhibition is enhanced through a modern museography designed to meet the expectations of domestic and international visitors. The Preah Srey Içanavarman Museum of Economy and Money was inaugurated by the Prime Minister of Cambodia on 8 April 2019 and is open to the public.

[English Below]នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សាលាអន្តរជាតិ វេស្តាល់ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស មក...
18/08/2026

[English Below]
នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សាលាអន្តរជាតិ វេស្តាល់ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស មកទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជារយៈពេលជាង ២០០០ឆ្នាំ ជាពិសេសអំពីទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។
សារមន្ទីរ ស.ស.រ សូមស្វាគមន៍គ្រប់គ្រឹះស្ថានអប់រំទាំងអស់មកទស្សនាការតាំងពិព័រណ៍ប្រកបដោយភាពទំនើប និងប្រទាក់ក្រឡា!

On July 21, 2026, the Vestal International School organized a study tour to the permanent exhibition of the Preah Srey Içanavarman Museum of Economy and Money (SOSORO), allowing students to learn more about Cambodia's fascinating 2,000 years history, especially from an economic and monetary perspective.

SOSORO welcomes all educational institutions to its modern and interactive exhibition!

ល្បះខាងក្រោមមានពាក្យកម្ចីភាសាបារាំងមួយចំនួន។✨ តើអ្នកអាចស្វែងរកឃើញទេ 🔍 ពាក្យណាខ្លះជាពាក្យកម្ចីពីភាសាបារាំង?«បន្ទាប់ពីខ្ញុ...
18/08/2026

ល្បះខាងក្រោមមានពាក្យកម្ចីភាសាបារាំងមួយចំនួន។

✨ តើអ្នកអាចស្វែងរកឃើញទេ 🔍 ពាក្យណាខ្លះជាពាក្យកម្ចីពីភាសាបារាំង?

«បន្ទាប់ពីខ្ញុំបានចាក់វ៉ាក់សាំងរួច ខ្ញុំទៅហាត់ប្រាណ ហើយទិញថ្នាំអាស្ពីរីន និងអាល់កុល!»

[English Below]នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់និស្សិត មកទស...
18/08/2026

[English Below]
នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់និស្សិត មកទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជារយៈពេលជាង ២០០០ឆ្នាំ ជាពិសេសអំពីទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។
សារមន្ទីរ ស.ស.រ សូមស្វាគមន៍គ្រប់គ្រឹះស្ថានអប់រំទាំងអស់មកទស្សនាការតាំងពិព័រណ៍ប្រកបដោយភាពទំនើប និងប្រទាក់ក្រឡា!

On July 18, 2026, the National University of Management organized a study tour to the permanent exhibition of the Preah Srey Içanavarman Museum of Economy and Money (SOSORO), allowing students to learn more about Cambodia's fascinating 2,000 years history, especially from an economic and monetary perspective.
SOSORO welcomes all educational institutions to its modern and interactive exhibition!

[English Below]នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក Jun Matsumoto  អនុ​​ប្រធានត្រួតពិនិត្យថវិកានៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ...
14/08/2026

[English Below]
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក Jun Matsumoto អនុ​​ប្រធានត្រួតពិនិត្យថវិកានៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច របស់អគ្គនាយកដ្ឋានថវិកា នៃក្រសួងហិរញ្ញវត្ថុជប៉ុន បានអញ្ជើញទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Jun Matsumoto បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការតាំងពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ ដោយរៀបរាប់អំពីប្រវត្តិរូបិយវត្ថុដែលមានលក្ខណៈវ័យចំណាស់របស់ប្រទេសកម្ពុជា ក៏ដូចជាអន្តរកម្មយ៉ាងជិតស្និទ្ធរវាងនយោបាយ ភូមិសាស្ត្រនយោបាយ ជម្រើសសេដ្ឋកិច្ច និងគោលនយោបាយរូបិយវត្ថុ។

On August 4, 2026, Mr. Jun Matsumoto, Deputy Director of Budget Examiner for Economic Coorperation, Budget Bureau of Ministry of Finance of Japan, visited the Preah Srey Içanavarman Museum of Economy and Money (SOSORO). On this occasion, Jun Matsumoto expressed great interest in SOSORO’s permanent exhibition, which shows Cambodia’s peculiar monetary history as well as the close interaction between political, geopolitical, economic choices and monetary policies.

[English Below]នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិ...
13/08/2026

[English Below]

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស មកទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជារយៈពេលជាង ២០០០ឆ្នាំ ជាពិសេសអំពីទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។
សារមន្ទីរ ស.ស.រ សូមស្វាគមន៍គ្រប់គ្រឹះស្ថានអប់រំទាំងអស់មកទស្សនាការតាំងពិព័រណ៍ប្រកបដោយភាពទំនើប និងប្រទាក់ក្រឡា!

On July 14, 2026, the Westline international school organized a study tour to the permanent exhibition of the Preah Srey Içanavarman Museum of Economy and Money (SOSORO), allowing students to learn more about Cambodia's fascinating 2,000 years history, especially from an economic and monetary perspective.
SOSORO welcomes all educational institutions to its modern and interactive exhibition!
The Westline School, Phnom Penh Thmei Branch

13/08/2026

[English Below]
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) សូមថ្លែងអំណរគុណដល់ សាលាភាសាបរទេស CAM-ASEAN សាខាអូឡាំពិក ដែលបានដឹកនាំសិស្សានុសិស្ស មកទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តសេដ្ឋកិច្ចនិងរូបិយវត្ថុរបស់ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
សារមន្ទីរ ស.ស.រ ស្វាគមន៍រាល់ដំណើរទស្សនកិច្ចសិក្សា មកពីគ្រឹះស្ថានអប់រំទាំងអស់ !

The Preah Srey Içanavarman Museum of Economy and Money would like to thank CAM ASEAN Head Office Language School Olympic Branch for organizing study visits to explore Cambodia’s economic and monetary history on July 31, 2026.
The SOSORO Museum welcomes study tours from all educational institutions!

តើអ្នកដឹងទេ? ឧកញ៉ាវាំង ជួន (ឆ្នាំ១៨៦៤-១៩៤៦)អ្នកបកប្រែមួយរូប ដែលក្លាយទៅជាឥស្សរជន ដោយសារជំនាញភាសាបារាំង។ ក្រោយមក លោកបានក្ល...
13/08/2026

តើអ្នកដឹងទេ?

ឧកញ៉ាវាំង ជួន (ឆ្នាំ១៨៦៤-១៩៤៦)
អ្នកបកប្រែមួយរូប ដែលក្លាយទៅជាឥស្សរជន ដោយសារជំនាញភាសាបារាំង។ ក្រោយមក លោកបានក្លាយជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។

សូមអញ្ជើញទស្សនាពិព័រណ៍មិនអចិន្ត្រៃយ៍ "អង្កេតលើវាក្យសព្ទ ពេលភាសាខ្មែរជួបភាសាបារាំង" ដើម្បីឈ្វេងយល់បន្ថែម។

សិក្ខាសាលាថ្មីនៅសារមន្ទីរ ស.ស.រ🗓 ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០នាទីល្ងាច🗣 ដោយវាគ្មិនកិត្តិយស៖ លោកស្រ...
11/08/2026

សិក្ខាសាលាថ្មីនៅសារមន្ទីរ ស.ស.រ

🗓 ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០នាទីល្ងាច

🗣 ដោយវាគ្មិនកិត្តិយស៖ លោកស្រីបណ្ឌិត នង ម៉ានី មន្រ្តីនៃសារមន្ទីរស.ស.រ.។

សារមន្ទីរ ស.ស.រ សូមអញ្ជើញសាធារណជនចូលរួមស្តាប់បាឋកថា ដែលទាក់ទងទៅនឹងប្រធានបទ ពីការបង្កើតពាក្យថ្មីដល់ប្រព័ន្ធអប់រំទំនើប (១៩៣៤-១៩៦៧) “វចនានុក្រមខ្មែរ” ជាមូលដ្ឋានសម្រាប់លើកកម្ពស់មនោគមវិជ្ជាជាតិ។

សិក្ខាសាលានេះ​ នឹងស្រាយបំភ្លឺអំពីតួនាទីរបស់វចនានុក្រមខ្មែរនៅក្នុងស្ថាប័ននានា ដែលទទួលខុសត្រូវលើគោលនយោបាយភាសា ទាំងមុននិងក្រោយបានឯករាជ្យពីអាណាព្យាបាលបារាំង ព្រមទាំងវែកញែកផងដែរនូវហេតុផលដែលក្រុមបញ្ញាវន្តខ្មែរ យកសៀវភៅពិសេសនេះ ធ្វើជាមូលដ្ឋានសម្រាប់លើកកម្ពស់មនោគមវិជ្ជាជាតិ ៖ “រដ្ឋមួយ ប្រជាជាតិមួយ ភាសាមួយ” (ខ្មែរ) ក្នុងការសម្រេចគោលនយោបាយរបស់ពួកគេ។

✨ ចូលរួមជាមួយគ្នានៅសារមន្ទីរ ស.ស.រ ដើម្បីសិក្សាឈ្វេងយល់ ពីការបង្កើតពាក្យថ្មីដល់ប្រព័ន្ធអប់រំទំនើប (១៩៣៤-១៩៦៧) “វចនានុក្រមខ្មែរ”។

🎟 ចូលរួមដោយសេរី-ចំនួនកៅអីមានកំណត់ (អាទិភាពសម្រាប់អ្នកចូលរួមដែលបានចុះឈ្មោះ និងអញ្ជើញមកទាន់ពេលកំណត់)
📍ច្រកចូលផ្លូវលេខ ១០៦
🗣 បាឋកថាជាភាសាខ្មែរ
👉 ចុះឈ្មោះចូលរួម តាមរយៈតំណភ្ជាប់ខាងក្រោម៖ https://forms.gle/5CUMCqEFJsJLZgjF8

08/08/2026

[Français ci-dessous]
ឈ្វែងយល់ពីទំនាក់ទំនងរវាងភាសា ប្រវត្តិសាស្ត្រ និងវប្បធម៌ នៅពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីនៃសារមន្ទីរ ស.ស.រ ក្រោមចំណងជើងថា «អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង»!
ពិព័រណ៍មិនអចិន្ត្រៃយ៍នេះបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងភាសាខ្មែរ និងភាសាបារាំង តាមរយៈពាក្យដែលប្រើប្រាស់រួមគ្នា ការវិវត្តនៃពាក្យពេចន៍ និងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សម្បូរបែប។
📍ទីតាំង៖ អតីតអគារធនាគារឥណ្ឌូចិន, ផ្លូវលេខ១៣ កែងផ្លូវ១០៦
⏱️ បើក៖ ថ្ងៃអង្គារ - អាទិត្យ វេលាម៉ោង ៩ព្រឹក - ៦ល្ងាច
🎟 ទស្សនាឥតគិតថ្លៃ

Découvrez comment la langue relie l'histoire et la culture lors de la nouvelle exposition temporaire du Musée SOSORO, « Angkêt de Mots » ! Franchissez nos portes pour explorer le lien passionnant entre les langues khmère et française à travers des mots partagés, une terminologie en constante évolution et de riches récits historiques.

📍 Lieu : Ancien bâtiment de la Banque d'Indochine, à l’angle des rues 13 et 106
🕘 Horaires d’ouverture : du mardi au dimanche, de 9h00 à 18h00
🎟 Entrée : gratuite

07/08/2026

សូមអញ្ជើញមកទស្សនាសារមន្ទីរ ស.ស.រ.។ បើករៀងរាល់ ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច។

Come and visit SOSORO from Tuesday-Sunday 9:00 AM - 6:00 PM.

Address

#19, Preah Moha Ksatreiyani Kossamak Avenue, Sangkat Wat Phnom
Phnom Penh

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+85512901542

Alerts

Be the first to know and let us send you an email when សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro:

Shortcuts

Share